បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung បានបង្ហាញពីការធ្លាក់ចុះ ៣២ ភាគរយនៃប្រាក់ចំណេញរបស់ខ្លួន គឺប្រហែល ៧ ពាន់លានដុល្លារ ដែលបណ្តាលមកពីបញ្ហាសង្វាក់ផលិតកម្មគ្រឿងអេឡិចត្រូនិក និងបន្ទះឈីបរបស់ពួកគេធ្លាក់ចុះ ក្រោមហេតុផលនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក។

ប្រាក់ចំណេញរបស់ក្រុមហ៊ុន Samsung ពីអាជីវកម្មបន្ទះឈីបរបស់ខ្លួនបានរងទុក្ខ ដោយសារតម្លៃទីផ្សារនៃការផ្គត់ផ្គង់បន្ទះឈីបបានធ្លាក់ចុះ រួមទាំងការចុះខ្សោយនៃតម្រូវការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក។ ការប៉ាន់ប្រមាណដែលមានរយៈពេល៣ខែចុងក្រោយនេះ បានបង្ហាញពីការធ្លាក់ចុះប្រាក់ចំណេញប្រចាំត្រីមាសជាលើកដំបូងរបស់ក្រុមហ៊ុន Samsung ក្នុងរយៈពេលជិត៣ឆ្នាំ។

កាលពីថ្ងៃព្រហស្បត៍ សប្ដាហ៍កន្លងទៅនេះ ក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាមេរិក Advanced Micro Devices (AMD) បានរាយការណ៍ថា ទីផ្សាររបស់ខ្លួនបានធ្លាក់ចុះដោយសារតែកង្វះតម្រូវការកុំព្យូទ័រ ពីព្រោះមូលហេតុមកពីការចំណាយចាំបាច់ប្រចាំថ្ងៃមានការកើនឡើង ដែលធ្វើឲ្យមនុស្សកាត់បន្ថយការចំណាយ។ AMD បានប៉ាន់ប្រមាណប្រាក់ចំណូលសម្រាប់ត្រីមាសទី៣ គឺមានប្រហែល ១ ពាន់លានដុល្លារ ដែលមានចំនួនតិចជាងការព្យាករណ៍ពីមុនៗមក ដែលនេះជាសញ្ញាបង្ហាញថា ជាការធ្លាក់ចុះដ៏អាក្រក់មួយលើសពីការរំពឹងទុកនៃតម្រូវការបន្ទះឈីប។
គួរបញ្ជាក់ផងដែរថា ស្របពេលដែលពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាសេដ្ធកិច្ច ទីផ្សារឧបករណ៍អេឡិចត្រូនិកក៏ត្រូវបានរងផលប៉ះពាល់ដោយសារអតិផរណាកើនឡើង អត្រាការប្រាក់កាន់តែខ្ពស់ និងឥទ្ធិពលនៃជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន។ ដូចនេះ វាបានធ្វើឲ្យក្រុមហ៊ុនដែលទិញបន្ទះឈីប ដូចជាក្រុមហ៊ុនផលិតស្មាតហ្វូន និងកុំព្យូទ័រ បានកាត់បន្ថយការទិញរបស់ពួកគេ ហើយពួកគេនឹងប្រើប្រាស់ ឬ លក់រហូតដល់អស់ពីស្តុកដែលមានស្រាប់។
អ្នកវិភាគឧស្សាហកម្មបច្ចេកវិទ្យា ក៏បានព្យាករណ៍ថា តម្លៃបន្ទះឈីបនឹងបន្តធ្លាក់ចុះក្នុងរយៈពេល ៣ ខែខាងមុខទៀត ដោយសារការលក់ស្មាតហ្វូននឹងនៅតែបន្តធ្លាក់ចុះ ដោយមិនរំពឹងថា អត្រានៃតម្រូវការនឹងងើបឡើងវិញ ឬ ក៏អត់រហូតដល់ដើមឆ្នាំក្រោយ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content