ផ្សារទំនើបដ៏ធំបំផុត ជីប ម៉ុង 50M នឹងបង្ហាញវត្តមាននៅក្នុងតំបន់ចម្ការដូង ដែលអភិវឌ្ឍដោយក្រុមហ៊ុនធំប្រចាំប្រទេស ជីប ម៉ុង លែន និង ជីប ម៉ុង រីថែល

ផ្សារទំនើបដ៏ធំ និងថ្មីបំផុត នឹងមានវត្តមាននៅក្នុងតំបន់ចម្ការដូង សាងសង់ និងអភិវឌ្ឍដោយក្រុមហ៊ុនធំប្រចាំប្រទេស ជីប ម៉ុង លែន និង ជីប ម៉ុង រីថែល ដែលឈ្មោះថា ផ្សារទំនើប ជីប ម៉ុង 50M

ភ្នំពេញ ៖ អ្នករស់នៅតំបន់ចម្ការដូងដឹងតែត្រូវប៉ាន់ហើយ ក្រុមហ៊ុន ជីប ម៉ុង លែន និង ជីប ម៉ុង រីថែល ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានប្រកាសចាប់ផ្ដើមដំណើរការសាងសង់ផ្សារទំនើបថ្មីមួយទៀតឈ្មោះថា “ ផ្សារទំនើប ជីប ម៉ុង 50M​ ” ខណៈផ្សារថ្មីមួយនេះ គឺមានទីតាំងស្ថិតក្នុងគម្រោងដ៏មានសក្តានុពល ផាក លែន 50M របស់ ជីប ម៉ុង លែន ជាគម្រោងធំមួយដែលមានស្តង់ដាររស់នៅឈានមុខគេក្នុងតំបន់ ជាមួយបណ្តាញហេដ្ឋារចនាសម្ព័ន្ធសម្រួលដល់ការរស់នៅសម្បូរបែប ពោរពេញដោយផាសុកភាពខ្ពស់ ដូចជា សួនឧទ្យានក្លឹបហាត់ប្រាណ និងគម្រោង ផ្សារទំនើប ជីប ម៉ុង 50M ដែលនឹងលេចរូបរាងឆាប់ៗនេះ មានចម្ងាយជិតដោយធ្វើដំណើរត្រឹមតែ ២ នាទី ពីស្តុបចំការដូង ជាគម្រោងលំនៅដ្ឋានស្ថិតនៅចំទីតាំងយុទ្ធសាស្ត្រដ៏ល្អឥតខ្ចោះ ស្ថិតលើផ្លូវរដ្ឋ ៣០ម៉ែត្រ ឬស្គាល់ថា ជាផ្លូវព្រៃស ហ៊ុំព័ទ្ធដោយបណ្តុំពាណិជ្ជកម្មចម្រុះជាច្រើន ដូចជា សាលារៀនអន្តរជាតិ មន្ទីរពេទ្យ ធនាគារ ក្លឹបហាត់ប្រាណ The Top Fitness ដ៏ធំទូលាយ បំពាក់ដោយឧបករណ៍ទំនើបៗចុងក្រោយបង្អស់ និងមានអាងហែលទឹកដ៏ធំសម្រាប់មនុស្សគ្រប់វ័យ។

ជាមួយគ្នានេះ​ ជាការឆ្លើយតបតាមតម្រូវការនៃបរិបទរស់នៅរបស់អតិថិជនសម័យថ្មី ផ្សារទំនើប ជីប ម៉ុង 50M នេះ ពោរពេញទៅដោយរចនាបទបែបទំនើបស៊ីវិល័យ ផ្សារភ្ជាប់ជាមួយធម្មជាតិ និងការកម្សាន្ត។ ជាក់ស្ដែង ហាងល្បីៗទាំងក្នុង និងក្រៅស្រុកសរុបច្រើនជាង ៣០ នឹងមានវត្ដមាននៅក្នុងផ្សារមួយនេះ ដោយក្នុងនោះរួមមាន៖ ផ្សារ ជីប ម៉ុង Supermarket  ធនាគារ ជីប ម៉ុង ហាងទំនិញ ហាងអាហារ ហាងកាហ្វេល្បីៗ ហាងលក់សម្ភារៈប្រើប្រាស់ក្នុងផ្ទះ កន្លែងលេងកម្សាន្ត(Indoor) Doozii  ទីលានលេងកីឡា Pickleball និងសេវាកម្មផ្សេងៗទៀត។

នៅពេលបើកដំណើរការ ផ្សារទំនើប ជីប ម៉ុង 50M នេះ នឹងផ្ដល់ជូននូវសហគមន៍រស់នៅដ៏ពិតប្រាកដមួយដែលបង្កើតនូវភាពរីករាយ និងងាយស្រួល សម្រាប់ពលរដ្ឋដែលនៅភាគខាងត្បូងរាជធានីភ្នំពេញ។ លើសពីនេះ វាក៏ជាកន្លែងដែលមនុស្សអាចរីករាយជាមួយពេលវេលា និងអ្នកជាទីស្រលាញ់នៅក្នុងបរិយាកាសធម្មជាតិដ៏អស្ចារ្យ ដោយអាចនាំកូនៗ និងសត្វចិញ្ចឹមមកលេងបានផងដែរ។

ដូច្នេះ សម្រាប់ម្ចាស់អាជីវកម្ម ដែលកំពុងស្វែងរកផ្ទះសម្រាប់បើក ឬពង្រីកសាខារបស់ខ្លួននៅទល់មុខ ផ្សារទំនើប ជីប ម៉ុង 50M មានតម្លៃល្អ ក្នុងគម្រោង​ ផាក លែន50M របស់ ជីប ម៉ុង លែន សូមទាក់ទងមកក្រុមការងាររបស់យើងតាមរយៈលេខ៖ 061 997 888 រីឯម្ចាស់អាជីវកម្មដែលចង់បានទីតាំងបើកអាជីវកម្មរបស់ខ្លួននៅក្នុងផ្សារ ជីប ម៉ុង 50M ថ្មីនេះ អាចធ្វើការទាក់ទងជួលទីតាំងបានតាមរយៈលេខទូរស័ព្ទ៖ 093 922 888  chipmongland.com . 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥: https://t.me/chipmongland . 🎶𝐓𝐢𝐤𝐓𝐨𝐤: https://bit.ly/ChipMongLand_TikTok_Official

📲𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦: https://bit.ly/ChipMongLandInstagram


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

Leave a Reply

Your email address will not be published.Required fields are marked *