របរចិញ្ចឹមចង្រិត កំពុងទទួលបានការគាំទ្រច្រើន និងជាផ្នែកមួយជួយដល់សហគមន៍

សៀមរាប ៖ ចង្រិត ជាសត្វមួយដែលបងប្អូនខ្មែរយើងនិយមទទួលទាន ជាពិសេសចង្រិតលីងដែលមានរសជាតិស្រួយឆ្ងាញ់ ខណៈពីមុនមកគេតែងតែប្រើមធ្យោបាយផ្សេងៗក្នុងការចាប់ចង្រិតធម្មជាតិមកហូប ឬលក់។ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ ដោយសារកំណើននៃតម្រូវការទីផ្សារ ចង្រិត ក៏ត្រូវបានគេចិញ្ចឹមដើម្បីលក់ឱ្យអតិថិជនអ្នកចូលចិត្តទទួលទាន ហើយការចិញ្ចិមចង្រិតនេះទោតសោត ក្រៅតែពីជាអាជីវកម្ម វាក៏ជាផ្នែកមួយអាចជួយផ្ដល់ការងារជូនសហគមន៍ផងដែរ។

លោក វង្ស សាវុធ ជាម្ចាស់កសិដ្ឋានចិញ្ចឹមចង្រិតយីហោ ផ្ទះចង្រិតស្ពាន់ មានទីតាំងស្ថិតនៅភូមិ ត្មាតពង ស្រុកបន្ទាយស្រី ខេត្តសៀមរាបបានមានប្រសាសន៍ឱ្យដឹងថា កសិដ្ឋានចិញ្ចឹមចង្រិតរបស់លោកទទួលបានការគាំទ្រច្រើនដោយសារតែក្រៅពីការចិញ្ចឹម លោកក៏បានកែច្នៃ និងចម្អិនប្រកបដោយអនាម័យ មានរសជាតិឆ្ងាញ់ និងគុណភាពចង្រិតពេញពងល្អ ហើយចំណូលដែលទទួលបានក៏បានបន្តចែកចាយបន្តដល់អ្នកបម្រើការងារក្នុងកសិដ្ឋានដែលជាផ្នែកមួយជួយដល់ជីវភាពបងប្អូនក្នុងសហគមន៍ផងដែរ។

លោកបន្ថែមថា ៖

“បច្ចុប្បន្នកសិដ្ឋានរបស់យើងមានចង្រិតចំនួន ៥០ទ្រុង អាចឱ្យផលប្រមាណ ៣០០-៤០០គីឡូក្រាមក្នុងមួយខែ ហើយផលិតផលចង្រិតរបស់យើងមានពីរប្រភេទគឺចង្រិតលីងលេខ១ ដែលមានពងច្រើនដល់ទៅ៨០ភាគរយ និងបោចស្លាបសម្អាតជាស្រេចតម្លៃ ៥៥ ០០០រៀលក្នុងមួយគីឡូក្រាម រីឯចង្រិតឆៅបកស្លាបស្រាប់តម្លៃ ៣៣ ០០០រៀលក្នុង១គីឡូក្រាម និងចង្រិតលេខ២ ដែលយើងដកពងហើយយើងច្នៃជាម្សៅចង្រិតដែលអាចចាក់លាយជាមួយអាហារបាន”

លោកបន្តទៀតថា សម្រាប់អតិថិជនដែលនិយមទិញចង្រិតបំពងប្រភេទលេខ១ ភាគច្រើនជាបងប្អូនដែលមានជីវភាពមធ្យម និងចូលចិត្តហូបចង្រិតបំពងដែលមានអនាម័យ និងរសជាតិ ហើយសម្រាប់ចង្រិតប្រភេទលេខ២ ក្រៅពីកិនជាម្សៅ ភាគច្រើនលោកលក់ឱ្យឈ្មួញដែលទិញបន្តយកទៅលីងដើរលក់ជាដើម។

ពាក់ព័ន្ធនឹងអាជីវកម្មនេះ ផ្ទះចង្រិតស្ពាន់ក៏បានផ្ដល់ការងារជូនអ្នកនៅក្នុងសហគមន៍ផងដែរ ដូចជាអ្នកបោចស្លាប សម្អាតចង្រិត និងផ្ដល់ការងារក្នុងការចិញ្ចឹមចង្រិតដល់អ្នកភូមិផងដែរ។ ជាក់ស្ដែង បច្ចុប្បន្ននេះមានបុគ្គលិកជាង១០នាក់ជាអ្នកចូលហ៊ុន ឬក៏អ្នកចិញ្ចឹម និងប្រមាណ ១០នាក់ទៀតជាអ្នកបោចសម្អាតចង្រិតផ្ទាល់តែម្ដង។ ក្រៅពីនេះ លោកក៏មានគម្រោងបើកបង្រៀនបច្ចេកទេសចិញ្ចឹមចង្រិតដល់បងប្អូនក្នុងភូមិដោយផ្ដល់នូវកញ្ចប់ថវិកាសម្រាប់ឱ្យគាត់ចាប់ផ្ដើមចិញ្ចឹម ហើយចាំទទួលជាផលសម្រេចពីអ្នកចិញ្ចឹមវិញ។ នេះជាអ្វីដែលម្ចាស់កសិដ្ឋានខាងលើបានលើកឡើង។

យ៉ាងណាមិញ សម្រាប់រយៈពេលចិញ្ចឹមត្រូវបានលោក សាវុធ បញ្ជាក់ថា ៖

“យើងចិញ្ចឹមចន្លោះពី ៣៥-៤៥ថ្ងៃ ដែលកសិដ្ឋានយើងចិញ្ចឹមពូជចង្រិត ២លាយគ្នាគឺប្រភេទចង្រិតខ្មៅ និងចង្រិតក្រហម។ រីឯចំណីវិញ ចង្រិតជាសត្វងាយចិញ្ចឹមដែលយើងអាចដាក់ចំណីបានច្រើនមុខដូចជា ប្រើជាកន្ទក់ គ្រាប់ពោត ឬផ្លែឈើតាមរដូវដូចជាស្វាយទុំ អំពៅ និងបន្លែសល់ៗពីអ្នកលក់បន្លែដូចជាល្ពៅ ឆៃថាវ ក៏អាចយកធ្វើជាចំណីចង្រិតបាន”

គួរបញ្ជាក់ដែរថា លោក សាវុធ កាលដើមឡើយមានអាជីពជាមគ្គុទេសក៏ទេសចរណ៍ តែដោយសារវិប្បត្តិកូវីដ-១៩ លោក និងគ្រួសារក៏បានរិះរករបរផ្សេងៗដើម្បីស្រោចស្រង់ជីវភាពគ្រួសារ។ ដំបូងឡើយលោកបានចាប់ផ្ដើមចិញ្ចឹមមាន់ ចិញ្ចឹមទា និងដាំដំណាំ តែដោយសារតែកង្វះបច្ចេកទេស​ពុំទទួលបានជោគជ័យនោះឡើយ។ លុះថ្ងៃមួយលោកក៏បានឃើញការចិញ្ចឹមចង្រិត ទើបលោកចាប់អារម្មណ៍  និងចាប់ផ្ដើមចិញ្ចឹមនៅដើមឆ្នាំ២០២០ ដោយបានរៀនបច្ចេកទេសខ្លះៗពីអ្នកភូមិដែលធ្លាប់ចិញ្ចឹម និងមើលវីដេអូផ្សេងទៀត។ ក្រៅពីនេះ លោកក៏បានរៀនពីបច្ចេកទេស ក៏ដូចជាការបែងចែកប្រភេទចង្រិតលេខ១ លេខ២ ពីអ្នកជំនាញនៅប្រទេសជិតខាង ដែលជំនាញមានដូចជាការចិញ្ចឹម ការធ្វើទ្រុង ការដាក់ចំណីជាដើម។

ក្នុងគ្រានោះ លោក សាវុធ បានសាកល្បងចិញ្ចឹមត្រឹម ៤-៥ ទ្រុង ដែលអាចបានចង្រិតពី ១៥ ទៅ ២៥គីឡូក្រាម ក្នុងដើមទុនតិចតួច លុះមើលទៅឃើញថាបានផលគួរសមដែរ ទើបលោកចាប់ផ្ដើមមានគំនិតច្នៃចង្រិតនេះដោយសារបកស្លាប សម្អាតឱ្យស្អាត និងបំពងឱ្យបងប្អូនសាក។ ដោយសារទទួលបានការសរសើរ ពេញចិត្តពីគុណភាព និងរសជាតិចង្រិតនេះ ទើបលោកបន្តពង្រីកអាជីវកម្មនេះរហូតដល់បច្ចុប្បន្ន។

ចុងក្រោយ លោក វង្ស សាវុធ ក៏មានគម្រោងចង់ពង្រីកបរិមាណចិញ្ចឹមឱ្យបាន ២០០ទ្រុងដែលអាចផលិតបានពី ១.៥-២តោនក្នុងមួយខែ ក៏ដូចជាពង្រឹងគុណភាណដែលអាចលក់បានក្នុងផ្សារទំនើប ពោលគឺអាចផ្គត់ផ្គង់នូវចង្រិតគុណភាពលេខ១ សម្រាប់អ្នកទទួលទាន ទាំងក្នុង និងក្រៅស្រុក ពិសេសគឺការកែច្នៃទៅជាម្សៅចង្រិត និងទឹកត្រីចង្រិតផងដែរ៕ 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ