ទឹកដោះគោ ថ្លៃជាងអាហារចាំបាច់ធម្មតា ប៉ុន្តែមានអត្ថប្រយោជន៍ច្រើនសម្រាប់អ្នកទទួលទាន និងសង្គម ព្រមទាំងសេដ្ឋកិច្ច

ជីវិតរបស់យើងត្រូវការអាហារចាំបាច់ច្រើនមុខជាប្រចាំថ្ងៃដើម្បីទ្រទ្រង់សុខភាពផង និងថែរក្សាសុខភាពឲ្យបានល្អទៅតាមវ័យផងដែរ ដែលក្នុងនោះទឹកដោះគោគឺជាប្រភេទចំណីមួយប្រភេទដែលមិនគួរមើលរំលងឡើយ ត្បិតវាមានសារធាតិចិញ្ចឹមយ៉ាងច្រើន ដែលអាចបង្កើនកម្លាំង ការចងចាំ និងឆ្លាតវៃ។

នៅក្នុងផលិតផលជាទឹកដោះគោដែលយើងទទួលទានជារៀងរាល់ថ្ងៃ គឺជាប្រភពអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម និងមានអត្ថប្រយោជន៍យ៉ាងច្រើនរួមទាំងកាល់ស្យូមដែលអាចជួយថែរក្សាឆ្អឹងជាដើម។ មិនត្រឹមតែជួយថែរក្សាឆ្អឹងប៉ុណ្ណោះទេ ចំពោះមនុស្សពេញវ័យអាចជួយដល់ការលូតលាស់របស់សាច់ដុំ កាត់បន្ថយភាពធាត់ មានសំបូរទៅដោយវិតាមីន B ដែលអាចជួយការពារជំងឺទឹកនោមផ្អែមបាន។

ចំពោះទារកវិញ ទឹកដោះគោ គឺជាអាហារដ៏ចាបាច់បំផុតសម្រាប់ការលូតលាត់ទាំងរាង្គកាយ និងខួរក្បាល ពីព្រោះក្នុងពេលទារកមិនទាន់អាចទទួលអាហារអ្វីផ្សេងបានទឹកដោះគោបានដើរតួជំនួសឲ្យអាហារដែលមានសារជាតិចិញ្ចឹមគ្រប់ប្រភេទ ខណៈដែលនៅអឺរ៉ុបពលរដ្ឋរបស់ខ្លួនគឺជាអ្នកដែលនិយមប្រើប្រាស់ទឹកដោះគោច្រើនជាងគេបំផុតចាប់តាំងតែពីទារកទៅដល់កុមារតូច និងសូម្បីតែពួកគេពេញវ័យជំទង់ ហើយក្តីការទទួលទានទឹកដោះគឺជារឿងដែលស្ទើរតែមិនអាចខ្វះបានឡើយ។

ថ្វីត្យិតតែប្រទេសឥណ្ឌាគឺជាអ្នកប្រើប្រាស់ទឹកដោះគោច្រើនជាងគេបំផុតគិតជាតួលេខទូទាំងប្រទេស ប៉ុន្តែដោយសារប្រជាជនច្រើនពេក ដូច្នេះការប្រើប្រាស់ជាមធ្យមនៅខុសឆ្ងាយពីការប្រើប្រាស់របស់ពលរដ្ឋក្នុងតំបន់អឺរ៉ុបដោយប្រទេសទាំងនេះមានការប្រើប្រាស់ទឹកដោះគោជាមធ្យមក្នុងមួយឆ្នាំចន្លោះពី ៧០លីត្រទៅដល់ជាង ៣៤០លីត្រ។

ប្រទេសដែលមានប្រើប្រាស់ទឹកដោះគោច្រើនជាងគេមានដូចជា អាល់បេនី ប្រមាណជាជាង ៣០៤លីត្រក្នុងមួយឆ្នាំ, ពលរដ្ឋហូឡង់ ប្រើប្រាស់ប្រមាណជា ៣០៤លីត្រដូចគ្នាក្នុងមួយឆ្នាំ, ពលរដ្ឋហ្វាំងឡង់ប្រើប្រាស់ប្រមាណជា៣២៦លីត្រក្នុងមួយឆ្នាំ និងប្រទេសម៉ុងតេណេក្រូប្រើប្រាស់ប្រមាណជា ៣៤២លីត្រក្នុងមួយឆ្នាំ។

ទោះបីជាមានតម្លៃថ្លៃបន្តិចធៀបទៅនឹងអាហារចាំបាច់ផ្សេងៗនៅលើទីផ្សារបូករួមទាំងបន្លែត្រីសាច់ផង ប៉ុន្តែទឹកដោះគោអាចផ្តល់អត្ថប្រយោជន៍ដោយប្រយោលដល់សង្គម និងសេដ្ឋកិច្ចប្រទេសមួយបាន។ នៅអឺរ៉ុបគឺជាប្លុកដែលមានពលរដ្ឋមានចំណេះដឹង និងសមត្ថភាព ការរីកលូតលាស់ផ្នែករាង្គកាយល្អជាងគេបំផុតរបស់ពិភពលោក ហើយមួយចំណែកបានមកពីការទទួលទានអាហារដែលផ្តល់នូវសុខភាពល្អៗដូចជាទឹកដោះគោនេះ។

អឺរ៉ុបអាចទាញយកអត្ថប្រយោជន៍ជាច្រើនពីសំណាក់ពលរដ្ឋដែលជាធនធានរបស់ខ្លួនទាំងផលិតភាពការងារ និងគុណភាពការងារអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ដូចនេះគេអាចមើលឃើញថាចំណីអាហារចាំបាច់ប្រចាំថ្ងៃដែលពោរពេញទៅដោយអាហារបំប៉នបានគ្រប់គ្រាន់មិនត្រឹមតែអាចជួយឲ្យពលរដ្ឋមានសុខភាពល្អម៉ាំមួនប៉ុណ្ណោះទេ វាជាប្រយោលនឹងអាចជួយដល់ការអភិវឌ្ឍរបស់ប្រទេសជាតិទៀតផងតាមរយៈសមត្ថភាព និងផលិតភាពដ៏ខ្លាំងក្លារបស់ពលរដ្ឋ បើទោះបីជាការចាប់ផ្តើមនឹងមិនអាចមើលឃើញលទ្ធផលភ្លាម ប៉ុន្តែវានឹងអាចស្តែងចេញនៅក្នុងជំនាន់ក្រោយណាមួយជាមិនខានប្រសិនបើការអនុវត្តនេះត្រូវបានធ្វើឡើងបានយ៉ាងល្អប្រសើរនោះ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/10/2026

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យលេខ ២២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/10/2026

បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....