ការប្រកួតប្រជែងក្នុងវិស័យសន្តិសុខ សាយប៊័រ រួមចំណែកសំខាន់ក្នុងការកសាង និងអភិវឌ្ឍមូលធនមនុស្សឌីជីថល

ភ្នំពេញ៖ បរិវត្តិកម្មឌីជីថលបានក្លាយជាជម្រើសដ៏ប្រសើរមួយក្នុងការកែទម្រង់រដ្ឋបាលសាធារណៈវិស័យអប់រំ ធុរកិច្ច និងវិស័យអាទិភាព​ផ្សេងៗប្រកបដោយប្រសិទ្ធភាព។ ប្រព័ន្ធសុវត្ថិភាព តាមប្រព័ន្ធអ៊ីនធឺណិត នាពេលបច្ចុប្បន្ននេះជាចំណុចសំខាន់សម្រាប់គ្រប់ស្ថាប័នរដ្ឋ និងឯកជន។ ជំនាញសន្តិសុខសាយប៊័រ ឬ Cyber Security ជាជំនាញមួយ​ដែលកំពុងមានតម្រូវការខ្ពស់ទូទាំងពិភពលោកនាពេលបច្ចុប្បន្ន។ ការកើនឡើងនៃតម្រូវការអ្នកជំនាញផ្នែកសន្តិសុខសាយប័រ គឺដោយសារតែការកំណើនឡើងនៃការគំរាមកំហែងតាមតាមអ៉ីនធឺណិត និងការវាយប្រហារតាមអនឡាញ។

ក្នុងគោលបំណងជួយជំរុញការយល់ដឹង ការពង្រឹងសមត្ថភាពបន្ថែមដល់ធនធានមនុស្សក្នុងវិស័យសន្តិសុខសាយប៊័រ ព្រមទាំងលើកកម្ពស់ចំណេះដឹងថ្មី បទពិសោធន៍ និងជំនាញសន្តិសុខសាយប៊័រ ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ បានសហការជាមួយវិស័យឯកជនរៀបចំការប្រកួតថ្នាក់ជាតិក្នុងវិស័យសាយប៊័រ Capture the Flage (CTF) ដោយមានការចូលរួមពីនិស្សិត និងអ្នកជំនាញបច្ចេកវិទ្យាព័ត៌មាន ២៩ក្រុម មកពីក្រសួង និងស្ថាប័នចំនួន៣៣។ ការប្រកួតនេះ ធ្វើឡើងរយៈពេលពីរថ្ងៃគឺ ថ្ងៃទី៧ និងទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលបច្ចេកវិទ្យានៃសកល​វិទ្យាល័យអាមេរិកាំង​ភ្នំពេញ(AUPP) រាជធានីភ្នំពេញ។ ជ័យលាភីលេខ១ ទទួលបានទឹកប្រាក់ ៣លានរៀល លេខ២ ចំនួន ២លានរៀល និងចំណាត់ថ្នាក់លេខ៣ ទទួឡបាន ១លានរៀល។

ទាក់ទងនឹងវិញ្ញាសានៃការប្រកួត យុវជន រិន និស្ស័យ និស្សិតឆ្នាំទី៣ ជំនាញ ICT មកពីសកលវិទ្យាល័យ AUPP បានឱ្យដឹងថា៖ ការប្រកួតផ្តោតទៅលើប្រធានបទសន្តិសុខសាយប៊័រ ដូចជាការហ៊ែក (Hacking) និងការការពារ (Defend) នៅក្នុងប្រព័ន្ធសាយប៊័រ​។

និស្ស័យ បានឱ្យដឹងថា៖

«កម្មវិធីប្រកួតនេះ មានប្រយោជន៍ណាស់ ហើយចំពោះខ្ញុំជានិស្សិតផ្នែកសន្តិសុខសាយប៊័រ វានឹងជួយពង្រឹងសមត្ថភាពរបស់ខ្ញុំលើជំនាញសន្តិសុខសាយប៊័រ ដូចជា ការពារការហ៊ែក និងការពារស៊ីស្ទឹម(System)ជាដើម»។

និស្សិតរៀនជំនាញ ICT រូបនេះ បានលើកឡើងថា៖ ខ្លួនចង់ឱ្យមានកម្មវិធីប្រកួតដូច្នេះធ្វើឡើងឱ្យបានច្រើនដើម្បីនិស្សិតមានឱកាស​បានបញ្ចេញសមត្ថភាព និងលើកទឹកចិត្តពួកគាត់ឱ្យខិតខំស្រាវជ្រាវ ក៏ដូចជាបណ្តុះបណ្តាលធនធានមនុស្សលើវិស័យនេះបន្ថែម។

ថ្លែងក្នុងពិធីបិទការប្រកួតថ្នាក់ជាតិក្នុងវិស័យសាយប៊័រ Capture the Flage នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា៖កម្មវិធីប្រកួតប្រជែងក្នុងវិស័យសន្តិសុខសាយប៊័រ Capture the Flag ពិតជាមានសារៈសំខាន់ណាស់ក្នុងការជំរុញដល់ការអភិវឌ្ឍមូលធនមនុស្សឌីជីថលក្នុងវិស័យសន្ដិសុខសាយប័រ ដោយបានផ្សាភ្ជាប់ទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង ។ ជាពិសេសបានផ្ដល់ឱកាសដល់បេក្ខជនដែលបានចូលរួមទាំងអស់ ដើម្បីសាកល្បងចំណេះដឹង និងជំនាញរបស់ខ្លួន ក៏ដូចជាការបង្កើនទំនាក់ទំនងជាមួយអ្នកដឹកនាំ និងស្ថាប័ននានា ។

ឯកឧត្តមបានលើកឡើងថា៖

«សន្តិសុខសាយប៊័រពិតជាមានសារៈសំខាន់ណាស់សម្រាប់ការធ្វើបរិវត្តកម្មឌីជីថលលើគ្រប់វិស័យនៅកម្ពុជា ដូចជាសេវារបស់រដ្ឋាភិបាល ពាណិជ្ជកម្មអេឡិចត្រូនិក ធនាគារជាដើម។ ដូច្នេះការពង្រឹងសន្តិសុខសាយប៊័រតាមរយៈការអភិវឌ្ឍទេពកោសល្យក្នុងស្រុក និងការអប់រំ គឺជាគន្លឹះក្នុងការការពារប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់កម្ពុជា និងធានានូវការប្រកួតប្រជែងនៅក្នុងសេដ្ឋកិច្ចពិភពលោកដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយសុវត្ថិភាព ជំរុញទំនុកចិត្តសាធារណៈ និងធានាអនាគតឌីជីថលរបស់កម្ពុជា»។

ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងក្នុងពិធីបើកកម្មវិធីប្រកួតកាលពីថ្ងៃទី៧ ខែធ្នូ ថា៖ នេះជាឱកាសដ៏ល្អសម្រាប់អ្នកមានសមត្ថភាពពិត ពីព្រោះវិស័យបច្ចេកវិទ្យាឌីជីថល គឺពិតជាមានសារៈសំខាន់បំផុតសម្រាប់ការជួយដល់រាជរដ្ឋាភិបាល សង្គមជាតិ ជាពិសេសវិស័យឌីជីថល ជាផ្នែកមួយដែលពិភពលោកកំពុងយកចិត្តទុកដាក់និងត្រូវការ។

ឯកឧត្តមក៏បានអំពាវនាវដល់បេក្ខជនដែលចូលរួមការប្រកួត បន្តកសាងសមត្ថភាពលើជំនាញសន្តិសុខសាយប៊័រ និងចូលរួមការពារប្រទេសជាតិ ប្រជាពលរដ្ឋ ការពារស្ថាប័នដែលយើងកំពុងបម្រើការ ពីការគំរាមកំហែងនិងហានិភ័យចេញពីសាយប៊័រ ។

លោក ចាន់ ទី ប្រធានផ្នែកបច្ចេកទេសនៃក្រុមហ៊ុន មេគង្គណិត ដែលជាអ្នកឧបត្ថម្ភធំនៃកម្មវិធីប្រកួត បានមានប្រសាសន៍ថា៖ ជាការពិតណាស់នាបច្ចុប្បន្ននេះ បច្ចេកវិទ្យាបានចូលមកជួយសង្គមស្ទើរតែគ្រប់ជ្រុងនៃការរស់នៅរបស់មនុស្សទូទៅ ហើយប្រព័ន្ធសុវត្ថិភាពតាមអ៊ីនធឺណិតបានក្លាយជាចំនុចសំខាន់នៅក្នុងសង្គម មិនថាការការពារទិន្នន័យផ្ទាល់ខ្លួន ពត៌មានទាក់ទងនឹងសន្តិសុខជាតិ ឬការធានាស្ថិរភាពនៃសេដ្ឋកិច្ចឌីជីថល ប្រព័ន្ធសុវត្ថិភាពតាមអ៊ីនធឺណិតគឺជាប្រធានបទដ៏សំខាន់ ជាពិសេស គឺនៅពេលដែលប្រទេសកម្ពុជាឆ្លងកាត់ការផ្លាស់ប្តូរឌីជីថលយ៉ាងឆាប់រហ័ស តម្រូវការសម្រាប់សុវត្ថិភាពតាមអ៊ីនធឺណិតកាន់តែមានភាពចាំបាច់ជាងពេលណាៗទាំងអស់ ក្នងរយៈពេលមួយទសវត្សរ៍កន្លងមកនេះការគំរាមកំហែងតាមអ៊ីនធឺណិតបានកើនក្នុងភាពទំនើបឡើងៗ និងទំហំកាន់តែធំឡើងៗ គោលដៅឆ្ពោះទៅរក បុគ្គលផ្ទាល់ អាជីវកម្ម ធនាគារ និងរដ្ឋាភិបាលផងដែរ។

លោកបានលើកឡើងថា៖

«យោងតាមគេហទំព័រ https://nypost.com ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនៅទូទាំងពិភពលោក ត្រូវបានគេព្យាករថានឹងធ្វើឱ្យពិភពលោកខាតបង់ប្រាក់៨ពាន់ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ហើយអាស៊ីអាគ្នេយ៍រួមទាំងប្រទេសកម្ពុជាបានរងផលប៉ះពាល់យ៉ាងខ្លាំងផងដែរនូវសកម្មភាពឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនៅក្នុងតំបន់បានបណ្តាលឱ្យមានការខាតបង់រហូតដល់៣៧ពាន់លានដុល្លារកាលពីឆ្នាំមុនដោយសារតែការបោកប្រាស់ ការក្លែងបន្លំនិងការវាយប្រហារដោយ ransomware។ ហេតុនេះហើយបានជាប្រព័ន្ធសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត នាពេលបច្ចុប្បន្ននេះជាចំណុចរសើបសម្រាប់គ្រប់ស្ថាប័នរដ្ឋ និងឯកជន»។

លោកបានគូសបញ្ជាក់ថា៖

«ការវិនិយោគលើវិធានការការពារសុវត្ថិភាពតាមអ៊ីនធឺណិត មិនត្រឹមតែកាត់បន្ថយការគំរាមកំហែងទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញដល់ការជឿទុកចិត្ត ការច្នៃប្រឌិត និងការរីកចម្រើននៅក្នុងប្រព័ន្ធ Digital Ecosystem ទៀតផង។ កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិសាយប័រមួយនេះពិតជាមានសារៈសំខាន់ណាស់ក្នុងគោលបំណងជួយជំរុញដល់ការពង្រឹងសមត្ថភាពបន្ថែមដល់ធនធានមនុស្សក្នុងវិស័យសន្តិសុខសាយប៊័រ ព្រមទាំងលើកកម្ពស់ចំណេះដឹងថ្មី និងជំនាញសន្តិសុខសាយប័រ ដល់បេក្ខភាពប្រកួតប្រជែងទាំងពីរភាគី ដើម្បីយកមកអនុវត្តក្នុងតម្រូវការការងារជាក់ស្តែងដើម្បីជួយដល់សង្គមជាតិយើង»។

លោក Malcolm Mclver នាយកប្រតិបត្តិនៃ VW Software Technologies បានមានប្រសាសន៍ថា៖ នៅក្នុងពិភពឌីជីថលរបស់យើង សន្តិសុខសាយប៊័រ គឺចាំបាច់ ហើយអ្នកអាជីពដែលមានជំនាញ រឹតតែសំខាន់ ។ ការប្រកួតនេះ គឺជាការភ្ជាប់រវាងទ្រឹស្តី និងការអនុវត្តដែលជួយឱ្យអ្នកចូលរួមត្រិះរិះពិចារណា ដោះស្រាយបញ្ហានិងសហការគ្នាឆ្លើយតបបញ្ហាប្រឈមសន្តិសុខសាយប៊័រ នាពេលបច្ចុប្បន្ន។

លោកបន្តថា ព្រឹត្តិការណ៍ដ៏សំខាន់នេះផ្តល់ឱកាសដល់អ្នកចូលរួមសាកល្បងចំណេះដឹងរបស់ពួកគេ និងពង្រឹងទំនាក់ទំនងជាមួយថ្នាក់ដឹកនាំឧស្សាហកម្ម និងស្ថាប័ននានា។ យើងរួមគ្នាកសាងប្រព័ន្ធអេកូឡូស៊ីដ៏រស់រវើកមួយ ដើម្បីជំរុញការច្នៃប្រឌិត និងអភិវឌ្ឍទេពកោសល្យសន្តិសុខសាយប៊័រនាពេលអនាគត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

Leave a Reply

Your email address will not be published.Required fields are marked *