បច្ចេកវិទ្យាទំនើបមនុស្សយន្ត Da vinci xi ជួយគ្រូពេទ្យវះកាត់កន្លែងស្មុគស្មាញ ចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់បំផុត

បាងកក៖ មនុស្សយន្តវះកាត់ Da Vinci Xi គឺជាដៃមនុស្សយន្តឆ្លាតវៃដែលអាចផ្លាស់ទីដោយឯករាជ្យគ្រប់ទិសដៅ។ វាដូចជាកដៃរបស់មនុស្ស ដែលអនុញ្ញាតឱ្យឧបករណ៍វះកាត់ចូលទៅក្នុងកន្លែងដែលពិបាកទៅដល់បានយ៉ាងល្អ។ គ្រប់ដៃទាំងអស់មានឧប​ក​រ​​ណ៍វះកាត់ និង Endoscope ដើម្បីឱ្យគ្រូពេទ្យវះកាត់មើលឃើញរូបភាពច្បាស់លាស់ និងបកស្រាយលទ្ធផលបានយ៉ាងឆាប់រហ័ស។​

បច្ចេកវិទ្យាទំនើបនេះជួយឲ្យការវះកាត់កាន់តែមានប្រសិទ្ធភាព មានស្នាមវះតូច ការឈឺចាប់តិច ស្លាកស្នាមតិចបំផុត អត្រាឆ្លងទាប ការជាសះស្បើយលឿនជាងមុនជាមួយនឹងការស្នាក់នៅក្នុងមន្ទីរពេទ្យរយៈពេលខ្លី និងផលវិបាកក្រោយការវះកាត់ទាបជាងបើប្រៀបធៀបទៅនឹងការវះកាត់ធម្មតា។

បញ្ញាសិប្បនិមិត្ត(AI) និងការរៀនពីម៉ាស៊ីន(Machinery Learning) នឹងដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការវះកាត់ដោយមនុស្សយន្ត។ បច្ចេកវិទ្យាទាំងនេះអាចផ្តល់នូវការវិភាគទិន្នន័យតាមពេលវេលាជាក់ស្តែង ព្យាករណ៍ពីផលវិបាកដែលអាចកើតមាន និងផ្តល់ការគាំទ្រការសម្រេចចិត្តដល់គ្រូពេទ្យវះកាត់ធ្វើឱ្យប្រសើរឡើងនូវលទ្ធផលវះកាត់។

មនុស្សយន្ត da Vinci Xi អាចប្រើសម្រាប់វះកាត់លើជំងឺ Thoracic ( មហារីកសួត និងជំងឺក្រពេញទីមុស) ជំងឺតម្រងនោម (Urological) មហារីកក្រពេញប្រូស្តាត ជំងឺពោះ និងជំងឺថ្លើម លំពែង ទឹកប្រមាត់ ក្លនលូន គ្រួសក្នុងប្រមាត់ មហារីកថ្លើម មហារីកលំពែង និងមហារីកប្រមាត់ ព្រមទាំងជំងឺរោគស្ត្រី ដូចជាដុំសាច់ក្នុងស្បូន មហារីកស្បូន ដុំសាច់ស្បូននិងមហារីកស្បូន។

ក្នុងគោលបំណងលើកកម្ពស់ការថែទាំ និងគុណតម្លៃរបស់អ្នកជំងឺ មន្ទីរពេទ្យបាងកក ដែលជាអ្នកផ្តល់សេវាថែទាំសុខភាពឈានមុខគេក្នុងប្រទេសថៃ បានវិនិយោគជាង ២០០លានបាត ដើម្បីបង្កើតមជ្ឈមណ្ឌលវះកាត់មនុស្សយន្តទំនើប ជាពិសេសមនុស្សយន្តវះកាត់ Da Vinci Xi ដែលមានតម្លៃរយលានដុល្លារអាម៉េរិក។

ក្នុងសនិ្នសីទសារព័ត៍មាននៅទីក្រុងបាងកកប្រទេសថៃក្រោមប្រធានបទ “ការវះកាត់ដោយបច្ចេកវិទ្យាថ្មី មនុស្សយន្ត” កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ដែលមានក្រុមវេជ្ជបណ្ឌិតឯកទេសជំនាញៗប្រចាំមន្ទីរពេទ្យ និងអ្នកសារព័ត៍មានមកពីក្នុងស្រុក និងក្រៅប្រទេសច្រើនរូបចូលរួម លោក Ekkit Surakarn នាយករងមន្ទីរពេទ្យបាងកកប្រទេសថៃ បានថ្លែងថា៖ ប្រព័ន្ធវះកាត់ដោយមនុស្សយន្ត Da Vinci xi ជួយឲ្យគ្រូពេទ្យវះកាត់នៅតំបន់ស្មុគស្មាញកាន់តែងាយស្រួល និងផ្តល់នូវរូបភាព3D កាន់តែច្បាស់។

លោកនាយករងមន្ទីរពេទ្យបានលើកឡើងថា ៖

«ចាប់តាំងពីប្រើបច្ចេកវិទ្យានេះ មន្ទីរពេទ្យទទួលបានជោគជ័យលើ ២០០ករណីរួចមកហើយលើការវះកាត់ប្រភេទជំងឺជាច្រើនដូចជាដូចជា ជំងឺ thoracic ( មហារីកសួត និងជំងឺក្រពេញទីមុស ) ជំងឺ urological ( មហារីកក្រពេញប្រូស្តាត និងតម្រងនោម) ជំងឺពោះ ជំងឺថ្លើម លំពែង ទឹកប្រមាត់ គ្រួសក្នុងប្រមាត់ មហារីកថ្លើម មហារីកលំពែង និងមហារីកប្រមាត់ ព្រមទាំងជំងឺរោគស្ត្រី (ដុំសាច់ក្នុងស្បូន មហារីកស្បូន ដុំសាច់ស្បូន និងមហារីកស្បូនជាដើម)»។

លោកបានបញ្ជាក់ថា៖

«មនុស្សយន្តវះកាត់គឺដូចជាកុំព្យូទ័រទំនើប ប៉ុន្តែវាមិនអាចដំណើរការដោយគ្មានការគ្រប់គ្រងរបស់គ្រូពេទ្យបានទេ។ ដូច្នេះហើយគ្រូពេទ្យគ្រប់គ្រងចលនារបស់ដៃមនុស្សយន្តតាមរយៈការបញ្ជាដោយគ្រូពេទ្យវះកាត់មិនបាច់ឈរក្បែរគ្រែអ្នកជំងឺឡើយ»។

លោក Ekkit Surakarn បានបន្តថា៖ គុណប្រយោជន៍ដ៏អស្ចារ្យនៃការព្យាបាលនេះ គឺអ្នកជំងឺមិនប្រឈមការបាត់បង់ឈាមច្រើន រយៈពេលប្រតិបត្តិការវះកាត់ខ្លី ហើយអ្នកជំងឺអាចធ្វើចលនាបានលឿននិងស្នាក់នៅមន្ទីរពេទ្យរយៈពេលខ្លីថែមទៀតផង។ ជាមួយគ្នានោះ ការវះកាត់ដោយប្រើមនុស្សយន្ត Da Vinci xi ជួយឲ្យស្នាមវះតូចជាង ការឈឺចាប់តិច និងផលវិបាកក្រោយការវះកាត់ទាបជាងបើប្រៀបធៀបទៅនឹងការវះកាត់ធម្មតា។

លោកនាយករងមន្ទីរពេទ្យបាងកកបានមានប្រសាសន៍ថា៖

«ចក្ខុវិស័យយុទ្ធសាស្រ្តរបស់មន្ទីរពេទ្យ គឺដើម្បីក្លាយជាមជ្ឈមណ្ឌលព្យាបាលដោយមនុស្សយន្តក្នុងតំបន់អាស៊ីអាគ្នេយ៍ ការព្យាបាលមានកម្រិតខ្ពស់កាន់តែងាយស្រួលសម្រាប់អ្នកជំងឺទូទាំងតំបន់ជាមួយតម្លៃប្រកួតប្រជែង»។

គួរជម្រាបថា នៅក្នុងកម្មវិធីសន្និសីទសារពត៌មានក៏មានការចែករំលែកចំណេះដឹងផ្នែកវេជ្ជសាស្ត្រ និងអំពីការវះកាត់ដោយប្រើមនុស្សយន្ត da Vin Xi ពីវេជ្ជបណ្ឌិតជំនាញវះកាត់ឆ្អឹង វះកាត់ប្រព័ន្ធទឹកនោម វះកាត់ពោះ វះកាត់រោគស្ត្រី និងមហារីកផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៦ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល