យោងតាមរបាយការណ៍ដែលបានសិក្សាអំពីគម្លាតយេនឌ័របានបង្ហាញថា គម្លាតយេនឌ័រមិនបានត្រលប់មកវិញបន្ទាប់ពីប្រឈមមុខនឹងជំងឺរាតត្បាត កូវីដ-១៩ ហើយស្រ្តីបានប្រឈមមុខនឹងបញ្ហាខ្លះៗក្នុងវិស័យការងារ ជាពិសេស ខាងអាជីវកម្ម និងការងារខាងបដិសណ្ឋារកិច្ច។

ក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ការងាររបស់ស្រ្តីងាយនឹងរងប៉ះពាល់ពីបញ្ហាផ្សេងៗ ហើយពួកគេទទួលបានប្រាក់កម្រៃខ្ពស់នៅពេលដែលមានបញ្ហាសេដ្ឋកិច្ចតែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ ស្ត្រីជាច្រើនបានទ្រាំទ្រនឹងបន្ទុកទ្វេដងនៃការងារ និងការថែទាំ ហើយត្រូវបានបង្ខំឱ្យដើរចេញពីកន្លែងធ្វើការទាំងស្រុង។

ទិន្នន័យរបស់ LinkedIn បានរាយការណ៍ថា គម្លាតយេនឌ័រក៏បង្ហាញផងដែរថា ពិភពលោកមានវិសមភាពយេនឌ័រនៅក្នុងតួនាទីជាអ្នកដឹកនាំនៅស្ទើរតែគ្រប់ប្រទេស និងឧស្សាហកម្មទាំងអស់ ដោយពួកគេនៅក្រោមការគាបសង្កត់ពីអ្នកដឹកនាំ ឬថ្នាក់លើ ហើយស្រ្តីដែលមានតំណែងជាអ្នកដឹកនាំមានចំនួនតិចជាង ១ ភាគ ៣ នៃតំណែងជាអ្នកដឹកនាំទូទាំងពិភពលោក។ វាក៏បានបង្ហាញទៀតថា ៣៣% នៃបុរសទទួលបានការគាំទ្រ និងលើកកម្ពស់ភាពជាអ្នកដឹកនាំផ្ទៃក្នុងជាងស្ត្រី។ ជាក់ស្តែង ដូចជានៅប្រទេសហូឡង់ និងអេស្បាញ បុរសមាន ៦៩% ហើយ ៦៥% នៃពួកគេមានឱកាសកាន់តែច្រើនក្នុងការទទួលបានការលើកកម្ពស់ក្នុងការងារ ចំណែកឯស្ត្រីកំពុងប្រឈមមុខនឹងបញ្ហាជាច្រើននៅកន្លែងធ្វើការដែលរារាំងពួកគេមិនឱ្យសម្រេចបាននូវការចូលរួមពេញលេញនៅក្នុងទីផ្សារការងារ។ ម្យ៉ាងវិញទៀត អត្រាដែលស្ត្រីចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនមានសន្ទុះលឿនជាងបុរស ជាមួយនឹងការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងកំឡុងឆ្នាំ២០២០ ដោយអត្រាស្ថាបនិកស្រ្តីបានកើនឡើង ៤៥% និង ៣២% សម្រាប់បុរសបើធៀបនឹងឆ្នាំ២០១៩។
តើហេតុអ្វីបានជាស្ត្រីភាគច្រើនចាប់ផ្តើមអាជីវម្មក្នុងកំឡុងពេលដែលពិភពលោកមានអស្ថិរភាពដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩?
មនុស្សស្រីជាច្រើនចង់ក្លាយជាសហគ្រិន ហើយបានចាប់ផ្តើមអាជីវកម្មដើម្បីបំពេញក្តីស្រម៉ៃយូរអង្វែង។ ប៉ុន្តែដោយការប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច និង កន្លែងការងារមិនស្មើភាព ស្រ្តីទាំងនេះបានស្វែងរកការគ្រប់គ្រងបន្ថែមទៀតលើអាជីពរបស់ពួកគេ ដើម្បីស្វែងរកប្រាក់ចំណូលបន្ថែម។ កំណើននៃចំនួនអ្នកដឹកនាំជាស្រ្តីបានកើនឡើងចាប់តាំងពីឆ្នាំ២០១៦ ខណៈពេលដែលមានភាពរាំងស្ទះក្នុងអំឡុងពេលជំងឺរាតត្បាតបានកើនឡើងដល់ ៣៦% ក្នុងឆ្នាំ២០២១ និង ៣៧% នៅក្នុង២០២២។
តើយើងអាចធ្វើអ្វីបាន ដើម្បីដោះស្រាយបញ្ហាមិនស្មើរភាពដែលស្ត្រីកំពុងធ្វើការ និងវិសមភាពដែលរារាំងពួកគេឱ្យចូលរួមក្នុងសេដ្ឋកិច្ចពិភពលោកយ៉ាងពេញលេញ?
សកម្មភាពជាបន្ទាន់ និងគោលដៅគឺត្រូវការជាចាំបាច់នូវកន្លែងការងារ ត្រូវមានភាពយុត្តិធម៌ និងស្មើភាពគ្នា។ ដោយឡែក រដ្ឋាភិបាល និងក្រុមហ៊ុនឯកជនទាំងនោះត្រូវមានប្រតិបត្តិការប្រសើរជាងមុន ដើម្បីជួយស្ត្រីឱ្យយកឈ្នះលើវិសមភាពយេនឌ័រដែលពួកគេប្រឈមមុខជារៀងរាល់ថ្ងៃ ដោយមានផ្នែកសំខាន់ៗចំនួន៣ ដែលត្រូវធ្វើបន្ថែមទៀត រួមមាន ការជ្រើសរើសបុគ្គលិកជានារី ការចល័តផ្នែកខាងក្នុងនៃប្រព័ន្ធការងារ និងភាពបត់បែននៅក្នុងរបត់ការងារ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/10/2026
ភ្នំពេញ ៖ ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តទៅ

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
ការពិភាក្សាអំពីបុគ្គលដែលអាចជំនួសលោក Volodymyr Zelensky ក្នុងតំណែងប្រធានាធិបតីអ៊ុយក្រែន កំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក Donald Trump បានលើកឡើងពីតម្រូវការឱ្យមានការផ្លាស់ប្តូរនយោបាយនៅក្នុងប្រទេសអ៊ុយក្រែន

រុស្ស៊ីដាក់ឱ្យប្រើប្រព័ន្ធ AI ថ្មី សម្រាប់បង្កើនសមត្ថភាពដ្រូនយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ថ្មីមួយ ដើម្បីផ្តល់វីដេអូពីសកម្មភាពប្រយុទ្ធជាក់ស្តែងដល់ក្រុមអ្នកផលិតដ្រូនក្នុងស្រុក សម្រាប់យកទៅហ្វឹកហាត់ប្រព័ន្ធ AI របស់ដ្រូនយោធា

កម្ពុជា នឹងទទួលរង El Niño ៖ ក្រសួងចំនួន២ ជំរុញវិធានការបន្ទាន់ ដើម្បីគ្រប់គ្រង និងពង្រឹងសន្តិសុខទឹកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
ភ្នំពេញ ៖ ជាការឆ្លើយតបនឹងគ្រោះរាំងស្ងួតដែលបង្កឡើងពី El Niño ក្រសួងឧស្សាហកម្ម បានជំរុញឱ្យប្រតិបត្តិករទឹកស្អាតប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សហការជិតស្និទ្ធជាមួយភាគីជប៉ុន ដើម្បីបង្កើនប្រសិទ្ធភាព និងរៀបចំប្រព័ន្ធគ្រប់គ្រងទឹកស្អាតឱ្យបានរឹងមាំ ពង្រឹងសន្តិសុខទឹកស្អាត ខណ:ក្រសួងធនធានទឹកបានអំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃ ថែរក្សាប្រភពទឹកទុកសម្រាប់ប្រើក្នុងរដូវប្រាំងខាងមុខដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់។ នៅក្នុងសេចក្ដីប្រកាសផ្លូវការកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា ដោយផ្អែកលើការតាមដាន និងវិភាគលើស្ថានភាពវិវត្តន៍ប្រែប្រួលនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច

កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ ជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងរីកចម្រើន
Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
រដ្ឋធានីបាគូ ៖ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Ilham Aliyev ប្រធានាធិបតី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)

អាម៉េរិក ជប៉ុន និងរុស្ស៊ី ប្រជែងគ្នាវិនិយោគលើវិស័យប្រេង និងឧស្ម័នរបស់វៀតណាម ដែលស្ថិតនៅសមុទ្រចិនខាងត្បូង
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 13/10/2026
ក្រុមហ៊ុនថាមពលជប៉ុន អាម៉េរិក និងរុស្ស៊ី កំពុងប្រជែងគ្នាយ៉ាងសកម្មដើម្បីទទួលបានកិច្ចសន្យា និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ក្នុងការទទួលបានសិទ្ធិចូលទៅកាន់តំបន់ក្រៅឆ្នេរសមុទ្រដែលមានផលចំណេញខ្ពស់





វិថីហិរញ្ញវត្ថុ






















































Account
Security
Favourite Content