ឯកឧត្តម ឌិត ទីណា ៖ ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលក្នុងវិស័យកសិកម្មធានាបាននូវផលិតភាព និងទីផ្សារ

ភ្នំពេញ៖  រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការអភិវឌ្ឍផ្នែកព័ត៌មានវិទ្យាក្នុងវិស័យកសិកម្មនឹងជួយដល់ការធានានូវផលិតភាព និងទីផ្សារកសិផល ព្រោះថាព័ត៌មានផ្នែកឌីជីថលនឹងជួយបានយ៉ាងច្រើនសម្រាប់វិស័យកសិកម្ម។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាស ឯកឧត្តម រដ្ឋមន្ត្រីកសិកម្ម បើកសិក្ខាសាលា ស្តីពីការប្រកាសចាប់ផ្តើមអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade (ASPIRE-AT) នៅសណ្ឋាគារភ្នំពេញ កាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។

ឯកឧត្តមរដ្ឋមន្ដ្រី បានលើកឡើងថា ផ្នែកព័ត៌មានវិទ្យា គឺមានការលូតលាស់ខ្លាំង ដែលអាចយកមកធ្វើជាធនធានសម្រាប់ជំរុញឱ្យការធ្វើកសិកម្មឆ្លាតវៃកាន់តែខ្ពស់ឡើង ដែលអ្នកពាក់ព័ន្ធនឹងវិស័យកសិកម្ម ក៏ដូចជាកសិករទូទៅត្រូវតែគិតគូរលើការប្រើប្រាស់នូវបច្ចេកវិទ្យាក្នុងវិស័យកសិកម្មទំនើប (Agriculture Digitalization) ដើម្បីឈានទៅរកកសិកម្មឆ្លាតវៃ (Smart Agriculture) ផ្សារភ្ជាប់នឹងទូរស័ព្ទ និងបច្ចេកវិទ្យាទំនើបផ្សេងៗទៀតក្នុងការកាត់បន្ថយការចំណាយ។

ឯកឧត្តម ឌិត ទីណា បានមានប្រសាសន៍ថា ៖ 

“ការអភិវឌ្ឍខាងផ្នែកព័ត៌មានវិទ្យាដែលសព្វថ្ងៃនេះ យើងក្លាយជាសង្គមឌីជីថល ហើយចំណែកកសិកម្មក៏ត្រូវការឌីជីថលដែលអាចធ្វើឱ្យការធានានូវផលិតភាព និងទីផ្សារ ជាពិសេសព័ត៌មានផ្នែកឌីជីថលដែលនឹងជួយយើងបានយ៉ាងច្រើន”

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម ក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះមូលនិធិ IFAD និងដៃគូសហការ ដែលបានរួមចំណែកជួយរដ្ឋាភិបាលក្នុងការលើកស្ទួយជីវភាពរបស់ប្រជាកសិករ ចាកចេញពីភាពក្រីក្រ ព្រោះថាគោលនយោបាយរបស់ក្រសួង គឺសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ដោយមិនត្រូវបន្តឱ្យមានការកាប់ព្រៃឈើ និងនេសាទខុសច្បាប់ទៀតឡើយ ហើយគោលនយោបាយនេះ រំពឹងថានឹងត្រូវបានដាក់បញ្ចូលក្នុងសកម្មភាពរបស់គម្រោង។

លោក មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងជានាយកកម្មវិធី ASPIRE-AT បានឱ្យដឹងថា កម្មវិធីនេះ ប្រើរយៈពេល ៧ឆ្នាំ ចាប់ផ្តើមអនុវត្តពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៩ ក្នុងគោលបំណង ដើម្បីជំរុញបង្កើតផលិតកម្មកសិកម្ម ហើយធ្វើឱ្យកសិផល ដែលចេះតែកើនបរិមាណ គុណភាព អាចលក់បានមិនចាស់ទីផ្សារ និងបានថ្លៃសមរម្យទាំងនៅក្នុងស្រុក និងក្រៅប្រទេស។

កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) គឺជាគម្រោងដ៏មានមហិច្ឆតាមួយ ដែលជាឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍ និងធ្វើទំនើបកម្មវិស័យកសិកម្មខ្នាតតូច ក៏នឹងបង្កើតទីផ្សារនាំចេញ ដើម្បីបង្កើនចំណូលអ្នកផលិត និងពលករជនបទ ដើម្បីឈានទៅធ្វើពាណិជ្ជកម្មខ្សែច្រវាក់កសិផលសំខាន់ៗ ៖ ដូចជា បន្លែ មាន់ ស្វាយ​ចន្ទី ផ្លែឈើស្រស់ ដំឡូងមី និងផលិតផលផ្លែឈើកែច្នៃ ។ កម្មវិធីនេះ មានគោលបំណងជួយកសាងសមត្ថភាពកសិករខ្នាតតូចក្រីក្រប្រហែល ១០០ ០០០នាក់ និងគ្រួសារគ្មានដី ឬគ្រួសារក្រីក្រប្រហែល ២៥ ០០០គ្រួសារ ដែលមានសក្តានុពលក្នុងការទាញយកអត្ថប្រយោ​ជន៍ពីទីផ្សារនាំចេញទៅក្រៅប្រទេស និងទីផ្សារក្នុងស្រុក សម្រាប់កសិផល ផលិតផលកសិកម្ម និងបសុសត្វ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់កម្មវិធី ASPIRE-AT ដែលមានទឹកប្រាក់សរុបចំនួន ១៩៤លានដុល្លារអាមេរិក ដែលពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាននេះ បានប្រព្រឹត្តទៅនាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលរបស់ IFAD នាទីក្រុងរ៉ូម ប្រទេសអ៉ីតាលី រវាងឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Alva​ro Lario ប្រធាន IFAD។

កម្មវិធី (ASPIRE-AT) គឺជាគម្រោងទី១១ នៅក្នុងក្របខ័ណ្ឌហិរញ្ញប្បទានដែលផ្តល់ដោយ IFAD។ គិតត្រឹមដើមឆ្នាំ២០២៣នេះ IFAD បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជាសរុបចំនួនប្រមាណ ៣០៤លានដុល្លារអាមរិក ហើយបាននិងកំពុងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជនបទ សន្តិសុខស្បៀង ការកាត់បន្ថយភាពក្រីក្រ ការបង្កើនភាពធន់ទៅនឹងការប្រែប្រួលអា​កាសធាតុ ពិសេសការបណ្តុះបណ្តាល និងការផ្សព្វផ្សាយដល់កសិករ អំពីការប្រើប្រាស់បច្ចេកវិទ្យា ដែលមានប្រសិទ្ធភាពជាងមុន និងការចូលទៅកាន់ទីផ្សារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ