ឌីជីថលូបនីយកម្មអាចជួយឱ្យអាស៊ានទទួលបានសេវាកម្មហិរញ្ញវត្ថុរឹតតែងាយស្រួលជួយជំរុញដល់សេដ្ឋកិច្ច

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី Weforum បានរាយការណ៍ថា ឌីជីថលូបនីយកម្មអាចជួយឱ្យសហគមន៍ប្រជាជាតិអាស៊ានមានលទ្ធភាពទទួលបានសេវាកម្មហិរញ្ញវត្ថុរឹតតែងាយស្រួលនៅក្នុងយុគសម័យឌីជីថលនេះ។

យោងតាមរបាយការណ៍ ASEAN Digital Generation Report ២០២២ បានបង្ហាញថា កំណើនក្នុងវិស័យឌីជីថលូបនីយកម្មនៅក្នុងតំបន់អាស៊ានបានកើនឡើងមិនធ្លាប់មានពីមុនមក រួមជាមួយនឹងការទទួលបានសេវាហិរញ្ញវត្ថុឌីជីថលកំពុងកើនឡើងនៅទូទាំងតំបន់ ហើយវានឹងបន្តទៅមុខទៀតនៅថ្ងៃអនាគត ដែលជំរុញដល់កំណើនសេដ្ឋកិច្ចយ៉ាងខ្លាំង។

ក្រោយមានការស្ទង់មតិគេបានរកឃើញថា មនុស្សប្រហែល ៨៤ ភាគរយនិយមប្រើប្រាស់កម្មវិធីទូទាត់ប្រាក់បែបឌីជីថល បន្ទាប់ពីបានយល់តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។ ការស្ទង់មតិក៏បានបង្ហាញពីសារៈសំខាន់នូវលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថល ដើម្បីសម្រាប់តម្រូវការផ្ទាល់ខ្លួន សម្រាប់អាជីវកម្ម ការសន្សំ និងការពង្រីកអាជីវកម្មឱ្យបានរហ័សទាន់ចិត្តផងដែរ។

ទោះយ៉ាងណាក្តី វាមានភាពមិនស៊ីសង្វាក់គ្នារបស់ប្រជាជនអាស៊ានក្នុងការទទួលបានសេវាហិរញ្ញវត្ថុក្នុងសម័យឌីជីថលទាំងអស់នោះទេ ដោយសារអ្នកស្នើសុំជំនួយផ្នែកឥណទានមួយចំនួនមិនអាចប្រើបណ្តាញចំណាយដែលគ្មានការអនុញ្ញាត ហើយអ្នកខ្លះទៀតពិបាកក្នុងការរកប្រាក់កម្ចីដោយសារមិនអាចធានាបាននូវហិរញ្ញវត្ថុផ្ទាល់ខ្លួន ដូចនេះហើយពួកគេចាំបាច់ងាកទៅរកប្រភពកម្ចីផ្សេងៗដូចជាគ្រួសារ មិត្តភក្តិ ឬ ជម្រើសប្រើប្រាក់កម្ចីក្រៅផ្លូវការផ្សេងទៀត។ នៅក្នុងការស្ទង់មតិដដែលក៏បានរកឃើញទៀតថា ស្ត្រីមានលទ្ធភាពទទួលបានប្រាក់កម្ចី និងសេវាកម្មហិរញ្ញវត្ថុតិចជាងបុរស ខណៈដែលស្ត្រីអាស៊ានកំពុងប្រើប្រាស់កម្មវិធីសេវាកម្មហិរញ្ញវត្ថុច្រើនជាងបុរស។

យ៉ាងណាក៏ដោយ បើទោះជាមានឧបសគ្គទាក់ទងនឹងភាពស្មុគស្មាញដែលប្រើក្នុងកិច្ចសន្យាសេវាកម្មហិរញ្ញវត្ថុ និងលក្ខខណ្ឌនៃកិច្ចសន្យាមិនច្បាស់លាស់ រួមទាំងសុវត្ថិភាពហិរញ្ញវត្ថុ ប៉ុន្តែឌីជីថលូបនីយកម្មមានសមត្ថភាពក្នុងការជួយដោះស្រាយកង្វល់ទាំងនេះ ខណៈពេលដែលការបង្កើនលទ្ធភាពដល់មនុស្សក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុ។ ការដែលមានឌីជីថលូបភាវូបនីយកម្មដ៏រឹងមាំ និងទំនើបជាងមុនបានធ្វើឱ្យសេវាសន្សំ ការទូទាត់ប្រាក់ក្នុងតំបន់ ការវិនិយោគឥណទាន និងការធានារ៉ាប់រងកាន់តែមានភាពងាយស្រួល។

ការស្ទង់មតិមនុស្សចំនួន ៩ ​ម៉ឺននាក់ដែលមកពីទូទាំងប្រទេសអាស៊ានចំនួន ៦គឺ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ដោយគេបានសន្និដ្ឋានថា ការអភិវឌ្ឍជំនាញគ្រប់គ្រងហិរញ្ញវត្ថុត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងការទទួលបានសេវាកម្មផ្នែកហិរញ្ញវត្ថុ ជាពិសេសសេវាកម្មកម្រិតខ្ពស់ដូចជាការធានារ៉ាប់រង ប្រាក់កម្ចី និងការវិនិយោគជាដើម។ នៅក្នុងនោះ ស្ទើរតែ ៩០ ភាគរយនែការស្ទង់មតិបានអំពាវនាវឱ្យសេវាហិរញ្ញវត្ថុក្នុងតំបន់អាស៊ាន​ពង្រឹងបន្ថែមទៀត ជាពិសេសម្រាប់សហគ្រាសធុនតូច មធ្យម​ និងធុនធំ ដើម្បីទទួលបានសេវាកម្មហិរញ្ញវត្ថុកាន់តែងាយស្រួល និងរហ័ស ព្រមទាំងអាចជំរុញឱកាសកំណើនអាជីវកម្មឱ្យកាន់តែប្រសើរឡើងផងដែរ។ ដូចនេះ សហគមន៍អាស៊ានគួរជំរុញបន្ថែមទៀតនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុឌីជីថល និងពង្រឹងសុវត្ថិភាពនៃសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ ពីព្រោះវាអាចជួយឱ្យការធ្វើអាជីវកម្មប្រកបដោយសុវត្ថិភាព និងជំនាញ ព្រមទាំងអាចជួយជំរុញដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់បានថែមទៀតផង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ