សេវាធនាគារចល័ត (Mobile banking)សំដៅលើការប្រើប្រាស់ទូរស័ព្ទចល័តដើម្បីធ្វើប្រតិបត្តិការហិរញ្ញវត្ថុ។ សេវាកម្មនេះត្រូវបានផ្តល់ជូនដោយស្ថាប័នហិរញ្ញវត្ថុមួយចំនួនជាពិសេសធនាគារ។ សេវាធនាគារចល័តអនុញ្ញាតឱ្យអតិថិជនឬអ្នកប្រើប្រាស់អាចធ្វើប្រតិបត្តិការផ្សេងៗបាន ដោយមិនបាច់ធ្វើដំណើរទៅទីតាំងស្ថាប័នផ្ទាល់។ បច្ចុប្បន្ននេះសេវាធនាគារចល័តកាន់តែមានភាពងាយស្រួលជាមួយនឹងការអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទចល័ត។ អ្នកប្រើប្រាស់អាចពិនិត្យមើលសមតុល្យសាច់ប្រាក់ មើលរបាយការណ៍ធនាគារ ធ្វើការផ្ទេរប្រាក់ និងប្តូរប្រាក់ជាដើម។

ប្រវត្តិសង្ខេបនៃធនាគារចល័ត
មុនពេលចាប់ផ្តើមមានវត្តមានសេវាកម្មគេហទំព័រនៅលើទូរស័ព្ទចល័តនៅឆ្នាំ១៩៩៩ ធនាគារចល័តត្រូវបានធ្វើឡើងតាមរយៈសារ SMS ។ វាត្រូវបានគេស្គាល់ថាជា SMS Banking ដែលធនាគារនៅទ្វីបអ៊ឺរ៉ុបជាអ្នកផ្តល់សេវាកម្មធនាគារចល័តនេះមុនគេ ។
SMS Banking និងប្រព័ន្ធគេហទំព័រនៅលើទូរស័ព្ទគឺជាប្រភេទធនាគារចល័តពេញនិយមបំផុតមុនឆ្នាំ២០១០។ ជាមួយនឹងការអភិវឌ្ឍន៍ទូរស័ព្ទឆ្លាត (Smart Phone) ដែលមានប្រព័ន្ធប្រតិបត្តិការ iOS ឬ Android កម្មវិធីធនាគារលើទូរស័ព្ទចល័តបានចាប់ផ្តើមកើតមាន។ អតិថិជនអាចទាញយកកម្មវិធីធនាគារនៅលើទូរសព្ទទំនើប ដែលកម្មវិធីធនាគារទាំងនេះមានភាពទំនើបជាងមុននិងមានសមត្ថភាពធ្វើប្រតិបត្តិការបានច្រើន។
រហូតមកដល់បច្ចុប្បន្ន ស្ថាប័នហិរញ្ញវត្ថុជាច្រើនប្រើប្រាស់ទាំងសារ SMS និងកម្មវិធីទូរស័ព្ទដើម្បីជូនដំណឹងដល់អតិថិជនអំពីសកម្មភាពគណនីរបស់ពួកគេ ឬដើម្បីផ្ញើការជូនដំណឹងទាក់ទងនឹងការលួចបន្លំ ភាពមិនប្រក្រតីនិងធ្វើបច្ចុប្បន្នភាពជាដើម។
ឧទាហរណ៍ ធនាគារអាចផ្ញើរសារដោយជូនដំណឹងដល់អ្នកប្រើប្រាស់ថា ម៉ាស៊ីន ATMs ឬកម្មវិធីធនាគារនៅលើទូរស័ព្ទនឹងមិនអាចចូលប្រើបានក្នុងរយៈពេលជាក់លាក់ណាមួយ ដោយសារតែមានការត្រួតពិនិត្យប្រព័ន្ធ ឬសារបញ្ជាក់ពីធនាគារទាក់ទងនឹងការផ្ទេរប្រាក់ដោយអតិថិជនតាមរយៈកម្មវិធីទូរស័ព្ទ។ ដំណឹងទាំងនេះបានទៅដល់ដៃអតិថិជនយ៉ាងងាយស្រួលបំផុតតាមរយៈប្រព័ន្ធធនាគារចល័តនេះ។
សេវាកម្មធនាគារចល័តអាចត្រូវបានបែងចែកជា៥ប្រភេទដូចខាងក្រោម៖
១- ការចូលមើលព័ត៌មានក្នុងគណនីធនាគារ៖ ការចូលមើលព័ត៌មានគណនីធនាគារអនុញ្ញាតឱ្យអតិថិជនមើលសមតុល្យសាច់ប្រាក់ក្នុងគណនី របាយការណ៍ហិរញ្ញវត្ថុនៃគណនីធនាគារ ពិនិត្យប្រវត្តិប្រតិបត្តិការ តាមដានប្រាក់បញ្ញើមានកាលកំណត់ ពិនិត្យមើលរបាយការណ៍ប្រាក់កម្ចី ចូលមើលរបាយការណ៍វិនិយោគ និងសម្រាប់ស្ថាប័នមួយចំនួន អាចមើលគោលនយោបាយសេវាធានារ៉ាប់រងផងដែរ។
២- ប្រតិបត្តិការ៖ តាមរយៈសេវាកម្មប្រតិបត្តិការ អតិថិជនអាចផ្ទេរប្រាក់នៅក្នុងស្ថាប័នតែមួយឬស្ថាប័នផ្សេងទៀត ផ្ទេរប្រាក់ទៅគណនីខ្លួនឯង បង់ប្រាក់ឱ្យភាគីទីបី (ដូចជាការទូទាត់វិក្កយបត្រ) និងធ្វើការទិញឥវ៉ាន់អនឡាញដោយសហការជាមួយកម្មវិធីផ្សេងទៀត ឬសេវាកម្មបង់ប្រាក់ជាមុនជាដើម។
- ការវិនិយោគ៖ សេវាកម្មគ្រប់គ្រងការវិនិយោគអនុញ្ញាតឱ្យអតិថិជនគ្រប់គ្រងផលប័ត្ររបស់ខ្លួន ឬមើលដំណើរខាតចំណេញជាក់ស្តែងនៃផលប័ត្រវិនិយោគ (រួមមានប្រាក់បញ្ញើមានកាលកំណត់ជាដើម)។
៤- សេវាកម្មគាំទ្រ៖ សេវាកម្មគាំទ្រអាចឱ្យអតិថិជនពិនិត្យមើលស្ថានភាពនៃការស្នើសុំកម្ចីឬឥណទាន តាមដានការស្នើសុំកាត និងមើលទីតាំងទូរ ATMs ជាដើម។
៥- ព័ត៌មាន៖ សេវាកម្មនេះផ្តល់ព័ត៌មានទាក់ទងនឹងហិរញ្ញវត្ថុពីធនាគារ រួមទាំងដំណឹងថ្មីៗរបស់ធនាគារផងដែរ។
ធនាគារចល័តអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទទួលបានសេវាកម្មធនាគារពីគ្រប់ទីកន្លែង។ ឥឡូវនេះអាជីវកម្មនិងម្ចាស់អាជីវកម្មអាចសន្សំសំចៃពេលវេលា ដោយការប្រើកម្មវិធីធនាគារនៅលើទូរស័ព្ទក្នុងការទូទាត់ប្រាក់ពីអតិថិជន។ វាមានភាពពេញនិយមជាពិសេសក្នុងចំណោមសហគ្រាសធុនតូចនិងមធ្យម (SMEs) ។
ជាមួយនឹងបច្ចេកវិទ្យាទូរស័ព្ទទំនើប ធនាគារអាចកាត់បន្ថយថ្លៃដើមនៃប្រតិបត្តិការ ខណៈរក្សាការពេញចិត្តរបស់អតិថិជនដដែល។ អតិថិជនរបស់ធនាគារអាចប្រើប្រាស់កម្មវិធីទូរសព្ទដើម្បីស្នើសុំសេវាកម្មដូចជាការបើកគណនី ឬកំណត់ពេលបញ្ជាទិញកាតឥណពន្ធ ឬការទូទាត់ការចំណាយផ្សេងៗតាមរយៈកម្មវិធីធនាគារចល័ត ដែលអនុញ្ញាតឱ្យប្រតិបត្តិការកាន់តែមានភាពងាយស្រួលដែលជាការជំរុញកំណើនអាជីវកម្មនិងចរន្តសេដ្ឋកិច្ច៕
ប្រភព៖ CFI

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មោទនភាព ៖ កម្ពុជា ជាប់ចំណាត់ថ្នាក់១លេខលើពិភពលោកជាប្រទេសដែលនិរន្តរភាពដីធ្លី និងមានធនធានល្អជាងគេ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 22/05/2026
កម្ពុជា ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងនៅលើពិភពលោកជាប្រទេសដែលមាននិរន្តរភាពដីធ្លី និងធនធានធម្មជាតិល្អបំផុត ។
សហរដ្ឋអាម៉េរិក ប្រើមីស៊ីលទំនើបអស់ច្រើនជាង អ៊ីស្រាអែល ក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/05/2026
នៅក្នុងអំឡុងពេលមានជម្លោះយោធាជាមួយប្រទេសអ៊ីរ៉ង់ សហរដ្ឋអាម៉េរិកបានទទួលរងនូវបន្ទុកមួយចំណែកធំនៃបេសកកម្មការពារដែនអាកាសសម្ព័ន្ធមិត្ត ដោយបានប្រើប្រាស់យ៉ាងច្រើននូវគ្រាប់មីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់របស់ខ្លួន




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content