ស្វែងយល់ពីសេវាធនាគារចល័ត (Mobile banking)

ភ្នំពេញ ៖ សេវាធនាគារចល័ត(Mobile banking)សំដៅលើការប្រើប្រាស់ទូរស័ព្ទចល័តដើម្បីធ្វើប្រតិបត្តិការហិរញ្ញវត្ថុ។ សេវាកម្មនេះត្រូវបានផ្តល់ជូនដោយស្ថាប័នហិរញ្ញវត្ថុមួយចំនួនជាពិសេសធនាគារ។ សេវាធនាគារចល័តអនុញ្ញាតឱ្យអតិថិជន ឬអ្នកប្រើប្រាស់អាចធ្វើប្រតិបត្តិការផ្សេងៗបាន ដោយមិនបាច់ធ្វើដំណើរទៅទីតាំងស្ថាប័នផ្ទាល់។ បច្ចុប្បន្ននេះ សេវាធនាគារចល័តកាន់តែមានភាពងាយស្រួលជាមួយនឹងការអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទចល័ត។ អ្នកប្រើប្រាស់អាចពិនិត្យមើលសមតុល្យសាច់ប្រាក់ មើលរបាយការណ៍ធនាគារ ធ្វើការផ្ទេរប្រាក់ និងប្តូរប្រាក់ជាដើម។

ប្រវត្តិសង្ខេបនៃធនាគារចល័ត

មុនពេលចាប់ផ្តើមមានវត្តមានសេវាកម្មគេហទំព័រនៅលើទូរសព្ទចល័តនៅឆ្នាំ១៩៩៩ ធនាគារចល័តត្រូវបានធ្វើឡើងតាមរយៈសារ SMS ។ វាត្រូវបានគេស្គាល់ថាជា SMS Banking ដែលធនាគារនៅទ្វីបអ៊ឺរ៉ុបជាអ្នកផ្តល់សេវាកម្មធនាគារចល័តនេះមុនគេ ។

SMS Banking និងប្រព័ន្ធគេហទំព័រនៅលើទូរសព្ទគឺជាប្រភេទធនាគារចល័តពេញនិយមបំផុតមុនឆ្នាំ២០១០។ ជាមួយនឹងការអភិវឌ្ឍន៍ទូរស័ព្ទឆ្លាត (Smart Phone) ដែលមានប្រព័ន្ធប្រតិបត្តិការ iOS ឬ Android កម្មវិធីធនាគារលើទូរស័ព្ទចល័តបានចាប់ផ្តើមកើតមាន។ អតិថិជនអាចទាញយកកម្មវិធីធនាគារនៅលើទូរសព្ទទំនើប ដែលកម្មវិធីធនាគារទាំងនេះមានភាពទំនើបជាងមុននិងមានសមត្ថភាពធ្វើប្រតិបត្តិការបានច្រើន។

រហូតមកដល់បច្ចុប្បន្ន ស្ថាប័នហិរញ្ញវត្ថុជាច្រើនប្រើប្រាស់ទាំងសារ SMS និងកម្មវិធីទូរស័ព្ទដើម្បីជូនដំណឹងដល់អតិថិជនអំពីសកម្មភាពគណនីរបស់ពួកគេ ឬដើម្បីផ្ញើការជូនដំណឹងទាក់ទងនឹងការលួចបន្លំ ភាពមិនប្រក្រតីនិងធ្វើបច្ចុប្បន្នភាពជាដើម។ ឧទាហរណ៍ ធនាគារអាចផ្ញើសារដោយជូនដំណឹងដល់អ្នកប្រើប្រាស់ថា ម៉ាស៊ីន ATMs ឬកម្មវិធីធនាគារនៅលើទូរស័ព្ទនឹងមិនអាចចូលប្រើបានក្នុងរយៈពេលជាក់លាក់ណាមួយ ដោយសារតែមានការត្រួតពិនិត្យប្រព័ន្ធ ឬសារបញ្ជាក់ពីធនាគារទាក់ទងនឹងការផ្ទេរប្រាក់ដោយអតិថិជនតាមរយៈកម្មវិធីទូរស័ព្ទ។ ដំណឹងទាំងនេះបានទៅដល់ដៃអតិថិជនយ៉ាងងាយស្រួលបំផុតតាមរយៈប្រព័ន្ធធនាគារចល័តនេះ។ សេវាកម្មធនាគារចល័តអាចត្រូវបានបែងចែកជា៥ប្រភេទដូចខាងក្រោម៖

  1. ការចូលមើលព័ត៌មានក្នុងគណនីធនាគារ ៖ ការចូលមើលព័ត៌មានគណនីធនាគារអនុញ្ញាតឱ្យអតិថិជនមើលសមតុល្យសាច់ប្រាក់ក្នុងគណនី របាយការណ៍ហិរញ្ញវត្ថុនៃគណនីធនាគារ ពិនិត្យប្រវត្តិប្រតិបត្តិការ តាមដានប្រាក់បញ្ញើមានកាលកំណត់ ពិនិត្យមើលរបាយការណ៍ប្រាក់កម្ចី ចូលមើលរបាយការណ៍វិនិយោគ និងសម្រាប់ស្ថាប័នមួយចំនួន អាចមើលគោលនយោបាយសេវាធានារ៉ាប់រងផងដែរ។
  2. ប្រតិបត្តិការ៖ តាមរយៈសេវាកម្មប្រតិបត្តិការ អតិថិជនអាចផ្ទេរប្រាក់នៅក្នុងស្ថាប័នតែមួយឬស្ថាប័នផ្សេងទៀត ផ្ទេរប្រាក់ទៅគណនីខ្លួនឯង បង់ប្រាក់ឱ្យភាគីទីបី (ដូចជាការទូទាត់វិក្កយបត្រ) និងធ្វើការទិញឥវ៉ាន់អនឡាញដោយសហការជាមួយកម្មវិធីផ្សេងទៀត ឬសេវាកម្មបង់ប្រាក់ជាមុនជាដើម។
  3. ការវិនិយោគ៖ សេវាកម្មគ្រប់គ្រងការវិនិយោគអនុញ្ញាតឱ្យអតិថិជនគ្រប់គ្រងផលប័ត្ររបស់ខ្លួន ឬមើលដំណើរខាតចំណេញជាក់ស្តែងនៃផលប័ត្រវិនិយោគ (រួមមានប្រាក់បញ្ញើមានកាលកំណត់ជាដើម)។
  4. សេវាកម្មគាំទ្រ ៖ សេវាកម្មគាំទ្រអាចឱ្យអតិថិជនពិនិត្យមើលស្ថានភាពនៃការស្នើសុំកម្ចី ឬឥណទាន តាមដានការស្នើសុំកាត និងមើលទីតាំងទូរ ATMs ជាដើម។
  5. ព័ត៌មាន ៖ សេវាកម្មនេះផ្តល់ព័ត៌មានទាក់ទងនឹងហិរញ្ញវត្ថុពីធនាគារ រួមទាំងដំណឹងថ្មីៗរបស់ធនាគារផងដែរ។ ធនាគារចល័តអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទទួលបានសេវាកម្មធនាគារពីគ្រប់ទីកន្លែង។ ឥឡូវនេះអាជីវកម្ម និងម្ចាស់អាជីវកម្មអាចសន្សំសំចៃពេលវេលា ដោយការប្រើកម្មវិធីធនាគារនៅលើទូរស័ព្ទក្នុងការទូទាត់ប្រាក់ពីអតិថិជន។ វាមានភាពពេញនិយមជាពិសេសក្នុងចំណោមសហគ្រាសធុនតូចនិងមធ្យម (SMEs) ។

    ជាមួយនឹងបច្ចេកវិទ្យាទូរស័ព្ទទំនើប ធនាគារអាចកាត់បន្ថយថ្លៃដើមនៃប្រតិបត្តិការ ខណៈរក្សាការពេញចិត្តរបស់អតិថិជនដដែល។ អតិថិជនរបស់ធនាគារអាចប្រើប្រាស់កម្មវិធីទូរសព្ទដើម្បីស្នើសុំសេវាកម្មដូចជាការបើកគណនី ឬកំណត់ពេលបញ្ជាទិញកាតឥណពន្ធ ឬការទូទាត់ការចំណាយផ្សេងៗតាមរយៈកម្មវិធីធនាគារចល័ត ដែលអនុញ្ញាតឱ្យប្រតិបត្តិការកាន់តែមានភាពងាយស្រួលដែលជាការជំរុញកំណើនអាជីវកម្មនិងចរន្តសេដ្ឋកិច្ច៕

ប្រភព៖ CFI



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជប៉ុន​គ្រោង​នាំ​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​សំបក​ស្វាយចន្ទី​មក​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

ជប៉ុន​គ្រោង​នាំយក​បច្ចេកវិទ្យា​ចម្រាញ់​ប្រេង​សំបក​ស្វាយ​ចន្ទី ​(​CNSL​)​ ​មកកាន់​ខេត្ត​កំពង់ធំ ​ដើម្បី​សាកល្បង​ផលិត​ប្រេង​ពី​សំបក​ស្វាយចន្ទី ​និង​កែច្នៃ​កាកសំណល់​ដែល​នៅសល់​ទៅ​ជា​ផលិតផល​មាន​មូលដ្ឋាន​ពី​កាបូន​ ​ខណៈ​គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បើក​ឱកាស​ថ្មី​សម្រាប់​ការ​បង្កើត​តម្លៃ​បន្ថែម​ក្នុង​វិស័យ​ស្វាយចន្ទី​កម្ពុជា

រាជរដ្ឋាភិបាល បាន​ និងកំពុងបន្តអនុវត្តគោលនយោបាយសំខាន់ៗ ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ជាច្រើនអាណត្តិមកហើយ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយសំខាន់ៗមួយចំនួនដើម្បីធ្វើយ៉ាងណាអាចពង្រឹងភាពធន់នៃសេដ្ឋកិច្ច

អត្រា​បង្កកំណើត​ពិភពលោក​ធ្លាក់​ដល់​កម្រិត​មិន​ធ្លាប់​មាន​ ​គំ​រាមកំហែង​ដល់​សេដ្ឋកិច្ច​សកល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/08/2026

មនុស្ស​ជាតិ​កំពុង​ឈានចូល​ដល់​យុគសម័យ​ប្រជាសាស្ត្រ​មួយ​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​ ​ខណៈ​អត្រា​បង្ក​កំណើត​សកល​បាន​ធ្លាក់ចុះ​ ​ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​ស្ថិរ​ភាព​ប្រជាជន​ ​និង​សេដ្ឋកិច្ច​ពិភពលោក​នៅពេល​អនាគត​

Air Cambodia ដាក់ដំណើរការមជ្ឈមណ្ឌលប្រតិបត្តិការថ្មី ត្រៀមទទួលយន្តហោះ ២០គ្រឿង នៅចុងឆ្នាំនេះ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/08/2026

មុនពេល យន្តហោះថ្មីចំនួន ២០គ្រឿង ត្រូវបញ្ជូនមកដល់កម្ពុជានៅចុងឆ្នាំនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «មជ្ឈមណ្ឌលត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការអាកាសចរណ៍ (AOC)

សេដ្ឋកិច្ចវៀតណាមរំពឹងថានឹងមានកំណើន ៩,៥% នៅឆ្នាំនេះ និង ១១% នៅឆ្នាំក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

​ ​សេដ្ឋកិច្ច​វៀតណាម​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើនឡើង​ ​៩​,​៥​ ​ភាគរយ​នៅ​ឆ្នាំ​ ​២០២៦ ​និង​ ១​១ ​ភាគរយ​នៅ​ឆ្នាំ​ ​២០២៧ ​ដោយសារ​ការ​រីកចម្រើន​នៃ​វិស័យ​ផលិតកម្ម ការ​កើនឡើង​នៃ​ការ​វិនិយោគ​ពី​បរទេស ​និង​តម្រូវការ​ក្នុង​ស្រុក​ដ៏​ខ្លាំងក្លា

តម្លៃប្រេងឆៅ បានធ្លាក់មកនៅក្រោម ៩០​ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិកងាកទៅប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ជំនួសកម្លាំងយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/08/2026

តម្លៃប្រេងឆៅធ្លាក់មកនៅក្រោម ៩០​ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិកងាកទៅប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ជំនួសកម្លាំងយោធា

សមាជិក​សភា​អាមេរិក ​៥០​នាក់ ​ទាមទារ​ឱ្យលោក Trump បង្ហាញរបាយការណ៍​ចំណាយ​ពិតទៅលើសង្គ្រាម​ប្រឆាំង​នឹង​អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សមាជិក​​សភា​តំណាងរាស្ត្រអាមេរិក ​កំពុង​ទាមទារ​ឱ្យ​រដ្ឋបាល ​លោក​ Donald ​Trump ​ផ្តល់​ទិន្នន័យ​លម្អិត​អំពី​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ជីវិត​មនុស្ស​ក្រោម​ជម្លោះ​យោធា​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០០ ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

កាណា​ដា បានគំរាម​ផ្តាច់​អគ្គិសនី​តាមបណ្តាក្រុមហ៊ុន ​ទីតាំងអាជីវកម្ម និង​លំនៅឋានពលរដ្ឋ​អាមេរិក ប្រុមាណ ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​តម្លើង​ពន្ធ​ ៥០ ​ភាគយ របស់ Trump