ផលិតផលសក្តានុពលរបស់កម្ពុជាទទួលការចាប់អារម្មណ៍ ក្នុងពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិនលើកទី៦ 

ភ្នំពេញ ៖ ផលិតផលសក្តានុពលជាច្រើនរបស់កម្ពុជា ដែលដាក់តាំងបង្ហាញក្នុងពិព័រណ៍នាំចូលអន្តរជាតិ-ចិនលើកទី៦ (The 6th China International Import Expo)  (CIIE) នៅទីក្រុងសៀងហៃ ប្រទេសចិន បានបិទបញ្ចប់ទៅប្រកបដោយជោគជ័យ  និងទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដោយផលិតផលសក្តានុពលរបស់កម្ពុជាជាច្រើនមុខទទួលបានការចាប់អារម្មរណ៍យ៉ាងខ្លាំងពីសំណាក់អ្នកទស្សនាជនជាតិចិន និងភ្ញៀវអន្តរជាតិ។

ក្នុងកម្មវិធីពិព័រណ៍នាំចូលអន្តរជាតិ-ចិន លើកទី៦ ដែលប្រព្រឹត្តទៅនៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិត​ចិន មានរយៈពេល៦ថ្ងៃកាលពីសប្ដាហ៍កន្លងទៅនេះ ក្រសួងពាណិជ្ជកម្មកម្ពុជាបានសាងសង់ពន្លាជាតិ មានទំហំ ១៣៦ម៉ែត្រការ៉េ និងមានប្រទេស អង្គការអន្តរជាតិធំៗចំនួន ៦៩ បានសាងសង់ពន្លាជាតិរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ពិព័រ​ណ៍នេះ។

ពន្លាជាតិកម្ពុជាដែលបានរៀបចំនៅក្នុងពិព័រណ៍នាំចូលអន្តរជាតិ-ចិនលើកទី៦ បានដាក់តាំងបង្ហាញផលិតផលកម្ពុជា ដែលមានសក្តានុពលជាច្រើនប្រភេទដូចជា ៖ អង្ករ គ្រាប់ស្វាយចន្ទី ម្រេច ទឹកឃ្មុំ កាហ្វេ ស្ករត្នោត ភេសជ្ជៈ វត្ថុអនុស្សាវរីយ៍ និងវីដេអូ ដើម្បីផ្សព្វផ្សាយលើកកម្ពស់ពីបរិយាកាសវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេស​ចរណ៍ និងវប្បធម៌កម្ពុជា។  

យោងតាមក្រសួងពាណិជ្ជកម្ម ក្នុងអំឡុងពេលពិព័រណ៍រយៈពេលប្រាំមួយថ្ងៃនេះ ពន្លាកម្ពុជាទទួលបានភ្ញៀវចូលទស្សនាសរុបចំនួន៣,២៩៨០នាក់  ដែលមានចំណាប់អារម្មណ៍លើពាណិជ្ជកម្មអង្ករ ស្វាយចន្ទី និងម្រេច វិស័យ​ទេសចរណ៍ និងគម្រោងវិនិយោគអចលនទ្រព្យនៅកម្ពុជា។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍ទំនិញនាំចូលអន្តរជាតិ-ចិនលើកទី៦ ឆ្នាំ២០២៣នេះ មានក្រុមហ៊ុន/សហគ្រាសជាង ៣៤០០ មកពីបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកចំនួន ១៥៤ បានចូលរួម ដោយមានដាក់តាំងបង្ហាញបច្ចេកវិទ្យា AI ឧស្សាហកម្មយានយន្ត ប្រេងឥន្ធនៈ ការកែច្នៃម្ហូបអាហារ ផលិតផលកសិកម្ម ឧបករណ៍បច្ចេកទេស ទំនិញប្រើប្រាស់ ឧបករណ៍វេជ្ជសាស្ត្រនិងឱសថ និងសេវាកម្មពាណិជ្ជកម្មជាដើម ដែលមានច្រើនពាន់ប្រភេទ។ ចំណុចសំខាន់នៃពិព័រណ៍ឆ្នាំនេះ គឺពន្លាជាតិរបស់ប្រទេសចូលរួមនីមួយៗ ត្រូវបានធ្វើឡើងតាមបច្ចេកវិទ្យាថ្មីទំនើប ដោយមានប្រទេស និងអង្គការអន្តរជាតិធំៗចំនួន ៦៩ បានសាងសង់ពន្លាជាតិរបស់ខ្លួន។

ដោយឡែក នៅខេត្តក្វាងទុង តំណាងក្រសួងពាណិជ្ជកម្ម លោកជំទាវ ខា ឡេង  រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងសន្និសីទ «កិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្មនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ អាសិប RCEP ប្រចាំប្រទេសចិន» ដែលសហការរៀបចំដោយក្រុមប្រឹក្សាពាណិជ្ជកម្ម ចិន-អាស៊ាន ។

ក្នុងកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការសហប្រតិបត្តិការផ្នែកឧស្សាហកម្មអាសិប (RCEP) ដឹកនាំដោយ លោក ស៊ី នីងនីង (Xu Ningning) ថ្នាក់ដឹកនាំ នៃគណៈកម្មការសហប្រតិបត្តិការផ្នែកឧស្សាហកម្មអាសិប ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមកពី ៦ ប្រទេស ក្នុងតំបន់ និងពិភពលោក។

សន្និសីទនេះរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអំពីបរិយាកាសវិនិយោគ ពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងជំនួញរវាងព្រះរាជាណាចក្រកម្ពុជា និងបណ្តាប្រទេសដែលជាសមាជិកអាសិប ដោយលោកជំទាវរដ្ឋលេខាធិការ ក៏បានធ្វើជាសក្ខីភាពនៃពិធីចុះអនុស្សរណៈយោគយល់លើកិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្ម អាសិប និងការចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងសហគ្រាសក្នុងតំបន់យុនហ្វូ និងបណ្តាប្រទេសដែលជាសមាជិកអាសិបផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិក ដាក់ពន្ធ ១៥ % លើទំនិញផលិតពីប៉ូលីស៊ីលីកូន ដែលជាធាតុផ្សំសំខាន់នៅក្នុងបន្ទះឈីប និងផ្ទាំងសូឡា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

សហរដ្ឋអាម៉េរិក បានដំឡើងពន្ធ ១៥ ភាគរយ លើមុខទំនិញទាំងឡាយណាផលិតពីប៉ូលីស៊ីលីកូនដែលជាសារធាតុសំខាន់នៅក្នុងបន្ទះឈីប និងផ្ទាំងសូឡា

កម្ពុជា​ត្រៀមអនុវត្ត​យុទ្ធសាស្ត្រ​ ​SME​ ​២០២៦​-​២០៣០​ រំពឹងថានឹងក្លាយ​ជា​ចលករ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​ ​គ្រោង​ដាក់​ឱ្យ​អនុវត្ត​ «​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ឆ្នាំ​២០២៦​-​២០៣០​» ​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ​ ​ដោយ​រំពឹង​ថា​នឹង​ក្លាយជា​ក្របខណ្ឌ​គោលនយោបាយ​ដ៏​សំខាន់​ ​សម្រាប់​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​របស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ​(​SMEs​) ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់តែ​មាន​ភាព​ធន់​ ​និង​ចីរភាព

វិធានការស្រោចស្រង់របស់រាជរដ្ឋាភិបាល​ បាន​ជួយ​ជំរុញឱ្យវិស័យ​អចលនទ្រព្យនៅតែបន្ត​មានសកម្មភាព

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/08/2026

ក្នុងស្ថានភាពដែលវិស័យអចលនទ្រព្យ​ជួបនឹង​បញ្ហាប្រឈម ក៏ដូចជាការធ្លាក់​ចុះនៃតម្រូវការ​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ​ រាជរដ្ឋាភិបាល​បាន​ព្យាយាម​ជួយសម្រួល​បានច្រើនតាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រផ្សេងៗ

ជម្លោះ​អាមេរិក​-​អ៊ីរ៉ង់​ ​កំពុង​សាកល្បង​ភាព​រឹងមាំ​របស់​ ​BRICS​ ​និង​ ​SCO​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/08/2026

ជម្លោះ​យោធា ​និង​នយោបាយ​ដែល​អូសបន្លាយ​រវាង​សហរដ្ឋ​អាមេរិក​ និង​អ៊ីរ៉ង់​ ​កំពុង​ផ្លាស់ប្តូរ​ពី​វិបត្តិភូមិសាស្ត្រ​នយោបាយ​បណ្តោះអាសន្ន ​ទៅជា​បញ្ហា​យុទ្ធសាស្ត្រ​រយៈពេល​វែង​ ​ដែល​កំពុង​សាកល្បង​ទាំង​ភាព​ស្អិត​រមួត​ ​និង​សមត្ថភាព​ប្រតិបត្តិការ​របស់​អង្គការ​ ​BRICS​ ​និង​អង្គការ​សហប្រតិបត្តិការ​សៀង​ហៃ ​(​SCO​)​

​អាមេរិក​ ពង្រាងច្បាប់​យុទ្ធសាស្ត្រ​ធ្វើ​សង្គ្រាម​នុយក្លេអ៊ែរ​ថ្មី ដើម្បីទប់ការគំរាមកំហែងរបស់​រុស្ស៊ី និងមហាយក្សចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/08/2026

អាមេរិក កំពុង​ព្រាងច្បាប់​យុទ្ធសាស្ត្រ​ថ្មី​ ដែលអាចអនុញ្ញាត​​ឱ្យ​ប្រធានាធិបតី​អាមេរិក​ មាន​សិទ្ធិ និងជម្រើស​កាន់តែ​ទូលំទូលាយ​ក្នុង​ការប្រើអាវុធនុយក្លេអ៊ែរ ក្នុងករណី​កើតមាន​ជម្លោះ​យោធា​ជាមួយ​រុស្ស៊ី ​ឬ​មហាយក្សចិន

កែប​ប្រមូល​ផល​ក្តាម​សេះ​ជិត​ ​៤០០ ​តោន​ក្នុង​ឆមាស​ទី​១​ ​ខណៈ​ខេត្ត​ត្រៀម​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

​ ខេត្ត​កែប​ប្រមូល​ផល​ក្តាម​សេះ​បាន​ចំនួន​ ​៣៩៥​ តោន​ ​ក្នុង​ឆមាស​ទី​ ១​ ​ឆ្នាំ​នេះ​ ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ ​ខណៈ​រដ្ឋបាល​ខេត្ត​សហការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ ​គ្រោង​រៀបចំ​ចុះបញ្ជី​ ​«​ក្តាម​សេះ​កែប​» ​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ (​GI​) ​សំដៅ​លើកកម្ពស់​តម្លៃ​ផលិតផល​ និង​បង្កើន​ចំណូល​ដល់​ប្រជាពលរដ្ឋ

សហគ្រិនក្នុងវិស័យ MSME ប្រែក្លាយវិបត្តិជាឱកាស ពង្រីកអាជីវកម្មរហូតមានដៃគូជាង ១,០០០

ជំនួញ, ព្រឹត្តិការណ៍

• 07/08/2026

សហគ្រិន​ថ្មី​ថ្មោង​ម្នាក់​ក្នុង​វិស័យ​សហគ្រាស​ធុនមីក្រូ ​តូច​ និង​មធ្យម​ ​(​MSME​) ​បាន​ប្រែក្លាយ​បញ្ហា​ប្រឈម​ជាបន្តបន្ទាប់​ទៅជា​ឱកាស ​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ ​ដោយ​បច្ចុប្បន្ន​អាច​ផ្គត់ផ្គង់​ម្សៅ​នំ​ភីហ្សា​ទៅកាន់​ដៃគូ​ជាង​ ​១,០០០​ ​នៅក្នុង​ប្រទេស​កម្ពុជា

ប្រធាន​​ ​FASMEC​៖​ ​ទិញ​ទំនិញ​ខ្មែរ​កាន់តែ​ច្រើន​ ​សេដ្ឋកិច្ច​ជាតិ​កាន់តែ​រីកចម្រើន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

ការងាក​មក​គាំទ្រ​ ​និង​ប្រើប្រាស់​ទំនិញ​ផលិត​ក្នុង​ស្រុក​កាន់តែ​ច្រើន​ពីសំណាក់​ប្រជាពលរដ្ឋ​កម្ពុជា​ ​ត្រូវបាន​មើលឃើញ​ថា​ ​កំពុង​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ តាមរយៈ​ការ​បង្កើន​ការ​ផលិត​ ​ការ​បង្កើត​ការងារ​ និង​ការ​ទាក់ទាញ​ការ​វិនិយោគ​ថ្មី​ៗ​ ពិសេសក្នុង​វិស័យ​ផលិតកម្ម

តម្លៃប្រេងឡើងថ្លៃវិញ បន្ទាប់ពីអ៊ីរ៉ង់ និង អូម៉ង់ ទាមទារថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

នៅថ្ងៃសុក្រនេះ តម្លៃប្រេងឆៅ Brent បានឡើងថ្លៃ ១.២ ភាគរយ ពោលគឺកើនដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ១,១ ភាគរយកើនដល់ ៧៨,៨៤ ដុល្លារក្នុងមួយបារ៉ែល

រដ្ឋបាលលោក ដូណាល់ ត្រាំ សងប្រាក់ពន្ធគយ ១០០ ពាន់លានដុល្លារទៅឱ្យក្រុមហ៊ុនអាជីវកម្មវិញ ខណៈរាប់ពាន់លានដុល្លារទៀតកំពុងជាប់គាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/08/2026

យោងតាមឯកសារតុលាការពីសំណាក់ទីភ្នាក់ងារគយ និងការពារព្រំដែនអាម៉េរិក បានឱ្យដឹងថា រដ្ឋាភិបាលបានសងប្រាក់ ៦០ ភាគរយនៃចំណូលពន្ធគយសរុបរួចហើយ ដែលប្រមូលក្រោមគោលនយោបាយរបស់លោក ដូណាល់ ត្រាំ