ស្វែងយល់ពីអាជីវកម្មបរិយាប័ន្ន

ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា (NSDP ឆ្នាំ២០១៩-២០២៣) មានគោលដៅជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយបរិយាប័ន្នកាន់តែប្រសើរឡើង ផ្តល់ផលប្រយោជន៍ជូនប្រជាជនក្រីក្រ និងចំណូលទាប។ បណ្តាក្រុមហ៊ុនអាជីវកម្មបរិយាប័ន្ន បានកំពុងនឹងចូលរួមចំណែកយ៉ាងសំខាន់ជួយគាំទ្រដល់ការសម្រេចបាននូវគោលដៅយុទ្ធសាស្រ្តរាជរដ្ឋាភិបាលនេះ។

អាជីវកម្មបរិយាប័ន្ន គឺជាអាជីវកម្មឈរលើគោលការណ៍ធុរកិច្ច ដែលបង្កើតដំណោះស្រាយជាប្រព័ន្ធ មានភាពច្នៃប្រឌិត និងមានទ្រង់ទ្រាយធំ ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធរបស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប (BoP និង B៤០)។ បន្ទាត់អាជីវកម្មបរិយាប័ន្ន ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ប្រាក់ចំណូលខ្ពស់គួរសម និងបង្កើននូវស្តង់ដារជីវភាពរស់នៅប្រសើរជាងមុនដល់ក្រុមមនុស្សដែលមានចំណូលទាបនៅបាតពីរ៉ាមីត ៤០ភាគរយ និងក្រុមមនុស្សដែលងាយរងគ្រោះ។ ខណៈពេលដែលលទ្ធផលគោលដៅមានភាពចាំបាច់ ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្នក៏រួមបញ្ចូល និងលក់ទៅកាន់ក្រុមមនុស្សដែលមានជីវភាពធូរធារផងដែរ។ 

ការរួមបញ្ចូលប្រជាជនក្រីក្រទៅក្នុងខ្សែច្រវាក់តម្លៃរបស់អាជីវកម្មណាមួយ ឬការផ្សារភ្ជាប់ពួកគេក្នុងរូបភាពជាអ្នកផ្គត់ផ្គង់ ពលករ  អ្នកលក់រាយ អ្នកប្រើប្រាស់ ឬម្ចាស់ភាគហ៊ុន គឺមិនមានន័យថាអាជីវកម្មប្រភេទនេះ​ជាអាជីវកម្មបរិយាប័ន្ននោះទេ ដោយសារការចូលរួមចំណែកទាំងនោះអាចមានការកេងចំណេញ ឬមិនបានផ្តល់នូវដំណោះស្រាយជាលក្ខណៈប្រព័ន្ធ សម្រាប់ការជួយបង្កើនប្រាក់ចំណូល និងការលើកកម្ពស់ស្ថានភាពជីវភាពរស់នៅរបស់ប្រជាជនក្រីក្រឲ្យបានប្រសើរ ឬអាចមានលទ្ធភាពក្នុងការចាកចេញពីភាពក្រីក្រនៅឡើយ។

ក្រុមហ៊ុនដែលមានអាជីវកម្មបរិយាប័ន្នត្រូវបានបែងចែកជា ៣ប្រភេទដូចខាងក្រោម៖

  • គំរូអាជីវកម្មបរិយាប័ន្ន ត្រូវបានបង្កើតដោយក្រុមហ៊ុនខ្នាតមធ្យម និងខ្នាតធំ ដែលជះឥទ្ធិពលធំដល់សង្គម។
  • គំនិតផ្តួចផ្តើមអាជីវកម្មបរិយាប័ន្ន កើតចេញពីក្រុមហ៊ុនខ្នាតតូច និងសហគ្រាសសង្គមរកប្រាក់ចំណេញ។ ក្រុមហ៊ុន និងសហគ្រាសទាំងនោះ ជះឥទ្ធិពលតិចតួចដល់សង្គម និងមានលទ្ធភាពជោគជ័យតិចតួចខាងពាណិជ្ជកម្ម។ ជារឿយៗ ទាំងនេះក៏អាចជាប្រភេទធុរកិច្ចៗថ្មីផងដែរ។
  • សកម្មភាពអាជីវកម្មបរិយាប័ន្ន ភាគច្រើនកើតចេញពីក្រុមហ៊ុនខា្នតធំ (គំរូអាជីវកម្មបរិយាប័ន្ន) ក្រុមហ៊ុនខ្នាតតូច និងសហគ្រាសសង្គមរកប្រាក់ចំណេញ ក៏ដូចជាក្រុមហ៊ុនខ្នាតធំដែលបង្ហាញទំនួលខុសត្រូវសង្គមជាយុទ្ធសាស្ត្រដោយមិនមែនជាការផ្តល់អំណោយម្តងម្កាល ប៉ុន្តែសាកល្បងចាប់យកគំរូអាជីវកម្មបរិយាប័ន្ន ដែលមាននិរន្តរភាពជាងមុន។

សម្រាប់ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្ន ភាពជោគជ័យនៃការធ្វើធុរកិច្ចនឹងនាំមកនូវការផ្តល់ឥទ្ធិពលជាវិជ្ជមានដល់សង្គមទៅវិញទៅមក។ ជាមួយគ្នានេះ ដើម្បីនាំមកនូវផលវិជ្ជមានជូនដល់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាបក៏ដូចជាការរកប្រាក់ចំណេញដល់ក្រុមហ៊ុនក្នុងអត្រាខ្ពស់ក្នុងពេលតែមួយនោះ ក្រុមហ៊ុនដែលស្ថិតក្នុងប្រភេទជាគំរូអាជីវកម្មបរិយាប័ន្នប្រភេទគំនិតផ្តួចផ្តើម និងប្រភេទសកម្មភាពអាជីវកម្មបរិយាប័ន្នត្រូវតែមានភាពច្នៃប្រឌិតខ្ពស់។ ឧទាហរណ៍៖ ទម្រង់អាជីវកម្មរបស់ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្នជាច្រើនបានបង្ហាញ យ៉ាងច្បាស់លាស់នូវការខិតខំដល់ការលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពផ្នែកយេនឌ័រ។  ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្នមួយចំនួនទៀត ក៏បានយកចិត្តទុកដាក់ទៅលើដំណោះស្រាយបញ្ហាបរិស្ថានផងដែរ បើទោះជាគោលបំណងចម្បងនៃអាជីវកម្មបរិយាប័ន្ន គឺការផ្តោតទៅលើប្រជាជនក្រីក្រ  មិនមែនបរិស្ថាន ឬការប្រែប្រួលអាកាសធាតុក្តី។

អាជីវកម្មបរិយាប័ន្នភាគច្រើនជាសហគ្រាសធុនមធ្យម ៖ សហគ្រាសទាំងនោះមានប្រាក់ចំណូលប្រចាំឆ្នាំចន្លោះពី ១ ទៅ ១០លានដុល្លារអាមេរិក។ ធុរកិច្ចថ្មី និងក្រុមហ៊ុនខ្នាតតូច ដែលមានប្រាក់ចំណូលក្រោម ០.១លានដុល្លារអាមេរិក មិនត្រូវបានចាត់ទុកជាអាជីវកម្មបរិយាប័ន្ននោះទេ។ក្រុមហ៊ុនខ្នាតធំមួយចំនួនមានបន្ទាត់អាជីវកម្មបរិយាប័ន្ន ដែលខុសប្លែកពីអាជីវកម្មគោលរបស់ពួកគេ។

អាជីវកម្មបរិយាប័ន្នខុសពីអាជីវកម្មគោល ៖ ភាពខុសគ្នានៃអាជីវកម្មបរិយាប័ន្ន និងអាជីវកម្មគោល ស្ថិតលើភាពជាក់លាក់ក្នុងការនាំមកនូវភាពវិជ្ជមានជូនដល់សង្គម និងក្រុមមនុស្ស BoP/B៤០។​ គ្រប់ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្នត្រូវ តែជាក្រុមហ៊ុនដែលមានទំនួលខុសត្រូវ (ផ្នែកពន្ធដារ ការប្រកាន់ខ្ជាប់ទៅនឹងការការពារផលប្រយោជន៍សង្គម និងបរិស្ថាន ការគោរពគោលការណ៍អភិបាលកិច្ចសាជីវកម្មបានល្អ) ប៉ុន្តែមិនមែនក្រុមហ៊ុនទូទៅទាំងឡាយដែលមានទំនួលខុសត្រូវ ត្រូវបានចាត់ទុកថាជាប្រភេទអាជីវកម្មបរិយាប័ន្នដោយស្វ័យប្រវត្តិនោះទេ។ អាជីវកម្មបរិយាប័ន្នក៏មានភាពខុសប្លែកពីការវិនិយោគសក្តានុពលដោយសារអាជីវកម្មបរិយាប័ន្នផ្តោតជាសំខាន់ទៅលើផលប្រយោជន៍របស់ប្រជាជនក្រីក្រ (និងផ្តោតតិចតួចប៉ុណ្ណោះលើបរិស្ថាន ឬធុរកិច្ចថ្មីខាងបច្ចេកវិទ្យា)។

ប្រភព៖ គេហទំព័រក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)