ចំណេះដឹង ៖ សហគ្រិនគ្រប់គ្នាសុទ្ធតែមានបំណងចង់ឲ្យអាជីវកម្មរបស់ខ្លួនរីកចម្រើន និងជោគជ័យដូចទៅនឹងក្រុមហ៊ុនធំៗដែលមានទុនរាប់សិបលានដុល្លារ ដូចនេះភាគច្រើនសហគ្រិនទាំងនោះតែងចំណាយពេលវេលាច្រើនម៉ោងជាប្រចាំថ្ងៃផ្តោតសំខាន់តែទៅលើការរៀបចំយុទ្ធសាស្ត្រក្នុងការធ្វើទីផ្សារ ការផ្តល់សេវាកម្ម និងការផលិតផលដ៏គួរឲ្យទាក់ទាញសម្រាប់អតិថិជន។
ទោះជាយ៉ាងណាក៏ដោយ ដើម្បីអាចទទួលបានភាពជោគជ័យទៅលើអាជីវកម្មដូចក្ដីស្រមៃបាន សកម្មភាពទាំងអស់ខាងលើនេះហាក់នៅមិនទាន់មានភាពគ្រប់គ្រាន់នៅឡើយ ពោលគឺត្រូវទាមទារឲ្យពួកគេត្រូវចាំបាច់ត្រូវមានទម្លាប់ជាប់ខ្លួនជាប្រចាំមួយចំនួនទៀត ដែលគេជឿជាក់ថាសហគ្រិនភាពជោគជ័យល្បីៗលើសាកលលោកក៏ធ្លាប់ និងតែងតែអនុវត្តរហូតមកផងដែរ។

ខាងក្រោមនេះជាទម្លាប់ដែលក្រុមមនុស្សជោគជ័យក្នុងអាជីវកម្មនៅលើសាកលលោកតែងបានធ្វើជាប់រហូតមកដល់ពេលបច្ចុប្បន្ននេះ ៖
1.បង្កើតតារាងគោលដៅនៃការសន្សំលុយផ្ទាល់ខ្លួន ៖ អ្នកអាចមានផែនការគោលដៅច្រើនសម្រាប់ខ្លួនឯង ដូចនេះគួរបង្កើតតារាងដែលខ្លី និងច្បាស់អំពីផែនការនីមួយៗ។ បង្កើតវាទៅជាតារាងគោលដៅ ហើយត្រួតពិនិត្យវាជារៀងរាល់ថ្ងៃនោះវានឹងអាចជួយឲ្យអ្នកក្នុងការរៀបចំសកម្មភាព និងកែលំអផែនការដើម្បីសម្រេចឲ្យបានតាមការចង់បាន។
2.បង្កើតផែនការសកម្មភាពសម្រាប់ការចាយវាយ និងការសន្សំលុយ ៖ ការដែលមិនមានផែនការជាទម្លាប់ក្នុងការចំណាយ និងសន្សំវានឹងក្លាយទៅជាកត្តាដ៏គ្រោះថ្នាក់បំផុតសម្រាប់សហគ្រិន។ ទម្លាប់នេះនឹងអាចជួយឲ្យអ្នកក្នុងការមើលឃើញពីចំណុចខ្វះខាតនៃការចំណាយទៅលើរឿងដែលមិនសូវមានប្រយោជន៍ និងជំនួសមកវិញនូវការកាត់បន្ថយចំណាយ ហើយបង្វែរលុយទាំងនោះទៅលើកិច្ចការងារដែលមានប្រយោជន៍ផ្សេងជំនួសវិញ។
3.ប្រឈមមុខនឹងហានិភ័យខ្លះ ដើម្បីអាចបង្កើតប្រភពចំណូលថ្មី ៖ សៀវភៅមួយរបស់លោក Tom Corley ដែលជាអ្នកជំនាញពីបំនិនជីវិត និងធ្លាប់បានសរសេរសៀវភៅជាច្រើនក្បាលទៅលើគន្លឹះនៃអាជីវកម្មបានបញ្ជាក់ថា សហគ្រិនភាព 65 ភាគរយដែលជាសេដ្ឋីមានប្រាក់រាប់លានដុល្លារមានប្រភពចំណូលយ៉ាងហោចណាស់ 3ក្នុងពេលតែមួយ និង29 ភាគរយទៀតមានប្រភពចំណូលផ្សេងដល់ទៅ 5 ឬច្រើនជាងនេះ។ ត្រង់ចំណុចនេះគេចង់និយាយថា ការបង្កើនប្រភពចំណូលថ្មីអាចប្រឈមមុខនឹងហានិភ័យ ប៉ុន្តែក៏អាចធ្វើឲ្យគេកាត់បន្ថយនូវហានិភ័យសម្រាប់ការបង្កើតប្រភពចំណូលនៃអាជីវកម្មផ្សេងទៀតនាពេលអនាគត។
4.វិនិយោគលើអាជីវកម្មថ្មីៗ ៖
អ្នកអាចមានសមត្ថភាពក្នុងការគ្រប់គ្រង និងវាយតម្លៃទៅលើអាជីវកម្មមួយប្រកបដោយប្រសិទ្ធភាព ប៉ុន្តែអ្នកមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីអាចបង្កើតអាជីវកម្ម 3 ឬ 4 ឬច្រើនជាងនេះក្នុងពេលតំណាលគ្នាឡើយ ដូចនេះគឺជារឿងដ៏ល្អមួយប្រសិនបើអ្នកមានទម្លាប់ទទួលយកផែនការអាជីវកម្មថ្មីៗពីសំណាក់ក្រុមមនុស្ស ឬអង្គភាព ក្រុមហ៊ុនណាមួយ ហើយធ្វើការសម្រេចចិត្តវិនិយោគដ៏ត្រឹមត្រូវ។ ធ្វើដូចនេះ អ្នកអាចនឹងក្លាយទៅជាម្ចាស់ក្រុមហ៊ុនកាន់តែច្រើនក្នុងពេលដ៏ខ្លី ចំណែកឯចំណូលក៏អាចទទួលបានកាន់តែច្រើន។
5.ព្យាយាមពង្រីកចំណេះបន្ថែមពីទីផ្សារ ៖ ការស្រាវជ្រាវមួយដែលរកឃើញដោយក្រុមហ៊ុន CB Insights ជំនាញផ្នែកទីផ្សារបែបបច្ចេកវិទ្យាបានបង្ហាញថា អាជីវកម្មកើតថ្មី ឬ Startup មានប្រមាណជា 42 ភាគរយបានជួបភាពបរាជ័យដោយសារតែបញ្ហាធំបំផុតគឺមិនបានយល់ដឹងអំពីទីផ្សារ និងតម្រូវការចំពោះផលិតផល ក៏ដូចជាសេវាកម្មរបស់ខ្លួន។ ការធ្វើឲ្យខ្លួនមានភាពមមាញឹក និងសកម្មបំផុតចំពោះការយល់ដឹងពីទំនោរទីផ្សារនោះវានឹងធ្វើឲ្យអ្នកអាចបង្កើតជាឱកាសទាញយកប្រយោជន៍ដែលមិនចេះរីងស្ងួតនោះឡើយ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 15/08/2026
NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content