ដំណាប់ស្វាយស្ងួត ជាផលិតផលមានទីផ្សារ ជាពិសេសអាចនាំចេញទៅក្រៅប្រទេស

កំពង់ស្ពឺ ៖ ដោយមើលឃើញពីសក្ដានុពលផ្លែស្វាយក្នុងតំបន់ មានសហគមន៍មួយបានប្រមូលទិញផ្លែស្វាយស្រស់ ដើម្បីកែច្នៃជាផលិតផលសម្រេចក្នុងរូបភាពជាដំណាប់ស្វាយសម្ងួត មានរសជាតិឆ្ងាញ់ ដែលកំពុងចរាចរណ៍នៅលើទីផ្សារក្នុងស្រុក និងអាចនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ។

អ្នកស្រី ភឿន ស្រីនួន ប្រធានគ្រប់គ្រងមជ្ឈមណ្ឌលកែច្នៃចំណីអាហារស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានប្រាប់ AMS Economy ឱ្យដឹងថា ៖ សហគមន៍កសិកម្មស្រ្តីក្តីសង្ឃឹមជីវិតថ្លៃថ្នូរប្រាំបីមុម មួយនេះទទួលបានវគ្គបណ្ដុះបណ្ដាលពីការកែច្នៃកសិផលកាលពីឆ្នាំ២០២១ ហើយក៏បានសាកល្បងនៅឆ្នាំ២០២៤នេះផ្ទាល់ពីការកែច្នៃស្វាយលក្ខណៈធម្មជាតិ ដោយបានប្រមូលទិញផ្លែស្វាយពីកសិករក្នុងសហគមន៍ និងអាចលក់ផលិតផលទៅឱ្យម្ចាស់ជំនួយដោយនាំចេញទៅក្រៅប្រទេសផងដែរ។

អ្នកស្រីបន្តថា៖

«សហគមន៍កសិកម្មស្រ្តីក្តីសង្ឃឹមជីវិតថ្លៃថ្នូរប្រាំបីមុម របស់យើង នៅក្នុងឆ្នាំទី១ នៃការកែច្នៃស្វាយនេះបានប្រមូលទិញនូវបរិមាណផ្លែស្វាយស្រស់ប្រមាណជាង ១០ តោន ពីកសិករជាសមាជិក ដើម្បីធ្វើការកែច្នែជាដំណាប់ស្វាយស្ងួតសម្រាប់លក់នៅលើទីផ្សារ ក្រោមការឧបត្ថម្ភដោយគម្រោងរបស់អង្គការជីវិតថ្លៃថ្នូរប្រចាំខេត្តកំពង់ស្ពឺ»។

ចំពោះបច្ចេកទេសក្នុងការកែច្នៃ គេអាចសម្ងួតស្វាយក្នុងរោងសម្ងួតដោយប្រម៉ាស៊ីនភ្លើង និងប្រើសូឡា ដោយក្នុងនោះការប្រើប្រាស់ម៉ាស៊ីនភ្លើងគេត្រូវចំណាយពេល ២៤ម៉ោង ចំណែកឯរោងសូឡាវិញ ត្រូវប្រើពេល ៤២ ម៉ោង ប៉ុន្តែការសម្ងួតដោយប្រព័ន្ធសូឡា ដំណាប់ស្វាយមានរសជាតិឆ្ងាញ់ជាង។

សម្រាប់ប្រភេទស្វាយ គេប្រើប្រភេទស្វាយកែវរមៀត ដោយសារវាមានសាច់ច្រើន និងមានពណ៌ស្អាត ដោយស្វាយស្រស់ ១០០គីឡូក្រាម អាចផលិតបានដំណាប់ស្វាយ ៨គីឡូក្រាមប៉ុណ្ណោះ និងអាចលក់បានតម្លៃ ១៨ដុល្លារក្នុងមួយគីឡូក្រាម ខណៈដែលបច្ចុប្បន្ននេះ ទីផ្សារក្នុងស្រុកគេនិយមរសជាតិជូរ ផ្អែម បែបធម្មជាតិ មិនមានបន្ថែមគ្រឿងផ្សំរសជាតិនោះទេ ប៉ុន្តែក៏មានប្រភេទដំណាប់ស្វាយសម្ងួតរសជាតិផ្អែម និងរសជាតិម្រេចផងដែរ ដែលគេប្រើម្រេចកំពតដើម្បីបន្ថែមរសជាតិហិរ ដែលភាគច្រើនទទួលបានការគាំទ្រពីសំណាក់អតិថិជនរស់នៅក្រៅប្រទេស។

ទាក់ទងនឹងដំណើរការនៃការផលិតវិញ អ្នកស្រី ភឿន ស្រីនួន បានរៀបរាប់ថា ដំបូងឡើយគឺត្រូវទិញស្វាយចាស់ពីកសិករមកដាក់បន្ទុំដោយខ្លួនឯង ដោយទុកឱ្យវាទុំត្រឹម ៨០ភាគរយ ទើបគេយកទៅចិត និងលាងសម្អាត ហើយដាក់សម្ងួតក្នុងរោង។ ដោយឡែកសម្រាប់ការសាកល្បងលើកទី១នេះ សមាជិកដែលជាអ្នកផលិតរួមមានគណៈកម្មាការ ៧នាក់ និងអ្នកផលិត ៤នាក់ ដោយក្នុងមួយថ្ងៃអាចផលិតបាន ២០០គីឡូក្រាមនៃស្វាយស្រស់ ឬស្មើនឹង ១៦គីឡូក្រាមនៃដំណាប់ស្វាយសម្ងួត។

ទន្ទឹមគ្នានេះដែរ ចំពោះដំណើរការនៃការកែច្នៃនេះក៏មានជួបប្រទះនូវផលលំបាកមួយចំនួនផងដែរ ដូចជាបញ្ហាដឹកជញ្ជូន និងតម្លៃស្វាយស្រស់ដែលចាប់ផ្ដើមមានតម្រូវការពីឈ្មួញធ្វើឱ្យតម្លៃស្វាយកើនឡើងចន្លោះពី ៤០០រៀល ទៅ ៦០០រៀល ក្នុងមួយគីឡូក្រាម ។ យ៉ាងណាមិញ សហគមន៍មួយនេះ ក៏មានគម្រោងក្នុងការផលិត និងផ្គត់ផ្គង់ដំណាប់ស្វាយនេះឱ្យបានពេញមួយឆ្នាំ ជាពិសេសការសាកល្បងលើប្រភេទស្វាយខុសរដូវផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា ក្លាយជាអ្នកផ្គត់ផ្គង់ម្រេចធំជាងគេរបស់វៀតណាម ជាមួយនឹងការនាំចេញ ២៥ ៤១៣ តោនក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ