ក្រុមសេដ្ឋីជនជាតិអាមេរិកបន្តកើនឡើងទ្រព្យសម្បត្តិសរុបទៅជាង៤៤ទ្រីលានដុល្លារ

បរទេស ៖ ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចសកលកំពុងបន្តជួបវិបត្តិអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែគេជឿជាក់ថា ក្រុមមហាសេដ្ឋីវាល់លាននាក់លើពិភពលោកនៅតែបន្តកើបលុយយ៉ាងច្រើននៅឡើយក្នុងអំឡុងពេលនេះ ជាក់ស្តែងបណ្តាក្រុមសេដ្ឋីអាមេរិកប្រមាណជា១ភាគរយនៃចំនួនពលរដ្ឋអាមេរិកសរុបនៅពេលនេះកំពុងកាន់កាប់ទ្រព្យសម្បត្តិដែលមានតម្លៃសរុបរហូតដល់ទៅ៤៤,៦ទ្រីលានដុល្លារ។

របាយការណ៍ដោយ CNBC កាលពីសប្តាហ៍កន្លងមកបានរកឃើញថា ដោយសារតែទីផ្សារភាគហ៊ុនកំពុងស្ទុះឡើងខ្លាំង វាបានក្លាយទៅជាកត្តាធ្វើឲ្យក្រុមសេដ្ឋីជនជាតិអាមេរិកកំពុងសំងំប្រមូលបានប្រាក់ចំណេញយ៉ាងច្រើនដោយក្នុងនោះគេសង្កេតឃើញថាសេដ្ឋីអាមេរិកប្រមាណជា១ភាគរយនៃចំនួនប្រជាជនសរុបអាចបង្កើនតម្លៃទ្រព្យសម្បតិ្តរបស់ពួកគេរហូតដល់ទៅ២ទ្រីលានដុល្លារត្រឹមមួយត្រីមាសចុងក្រោយនៃឆ្នាំ២០២៣ ។

សេដ្ឋីអាមេរិកដែលត្រូវបានគេរាប់បញ្ចូលទាំងនោះគឺកំណត់យកពីក្រុមមនុស្សដែលមានទ្រព្យសម្បតិ្តចាប់ពី១១លានដុល្លារឡើង ហើយក្រៅពីនោះគេក៏អាចជឿជាក់ដែរថា ក្រុមពលរដ្ឋអាមេរិកដែលមានចំណូលមធ្យម ឬ Middle-class ក៏អាចទទួលបានប្រាក់ចំណូលច្រើនខ្លាំងដូចគ្នាដែរ។

គិតត្រឹមចុងឆ្នាំ២០២៣ នៅពេលដែលទីផ្សារភាគហ៊ុនបានហក់ឡើងខ្លាំង វាបានធ្វើឲ្យភាគហ៊ុនដែលកាន់កាប់ដោយកំពូលសេដ្ឋីលំដាប់ខ្ពស់បំផុតអាមេរិកអាចបង្កើនទ្រព្សម្បត្តិរបស់ពួកគេពី ១៧,៦៥ទ្រីលានដុល្លារ ទៅដល់ ១៩,៧ទ្រីលានដុល្លាររួចទៅហើយ។ ជាក់ស្តែង ការងើបឡើងវិញនៃប្រាក់ចំណូលរបស់ក្រុមសេដ្ឋីអាមេរិកនេះបានចាប់ផ្តើមឡើងតាំងតែពីពេលដែលពិភពលោកកំពុងជួបប្រទះវិបត្តិកូវីដមកម្ល៉េះ ពោលគឺចាប៉ពីឆ្នាំ២០២០មកដោយពលរដ្ឋជាសេដ្ខីប្រមាណជា១ភាគរយរបស់អាមេរិកបានកើនឡើងនូវទ្រព្យសម្បត្តិរបស់ខ្លួនដល់ទៅ១៥ទ្រីលានដុល្លារ ឬត្រូវជា៥០ភាគរយនៃទ្រព្យសម្បត្តិមុនពេលកូវីដ។

គួរឲ្យដឹងដែរថា ទោះបីជាកំណើនទ្រព្យសម្បត្តិរបស់ក្រុមមហាសេដ្ឋីអាមេរិកបានធ្លាក់ចុះបន្តិចកាលពីឆ្នាំ២០២១ និងឆ្នាំ២០២២ក្ដី ប៉ុន្តែសន្ទុះនេះបានចាប់ផ្តើមសាជាថ្មីនៅដើមឆ្នាំ២០២៣ និងមកទល់បច្ចុប្បន្ននេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ផលនេសាទកម្ពុជា កើនឡើងដល់ជិត ១ លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/07/2026

នៅក្នុងឆ្នាំ ២០២៥ ផលិតកម្មជលផលសរុបរបស់កម្ពុជាសម្រេចបានជិត ១ លានតោន  មានការកើនឡើង ៥,៦ ភាគរយ បើធៀបនឹងឆ្នាំ២០២៤។

ក្រសួងសេដ្ឋកិច្ច សម្រេចឱ្យបញ្ឈប់ការផ្តល់រង្វាន់លើគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករត្រឹមថ្ងៃទី៣០ ខែកញ្ញា

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/07/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវវិធានការដាច់ខាតដោយបញ្ជាឱ្យបញ្ឈប់ទាំងស្រុងនូវការផ្តល់ ឬការប្តូររង្វាន់នៅលើផលិតផលគ្រឿងស្រវឹងគ្រប់ប្រភេទ និងភេសជ្ជៈមានជាតិស្ករត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះជាកំហិត

ចិន​ សាងសង់នាវាដឹកជញ្ជូនខ្នាតយក្សទី៣ របស់ខ្លួនរួចរាល់ មានសមត្ថភាពផ្ទុករថយន្តរហូតដល់ទៅ ១០ ០០០ គ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/07/2026

ក្រុមហ៊ុនផលិតនាវារបស់ប្រទេសចិន Guangzhou Shipyard International (GSI) បានប្រគល់នាវាដឹកជញ្ជូនយានយន្តស៊េរីថ្មីមួយគ្រឿងទៀតជាផ្លូវការ ដើម្បីដាក់ឱ្យដំណើរការក្រោមការជួលដោយក្រុមហ៊ុនកូរ៉េខាងត្បូង Hyundai Glovis

កូនខ្មែរ កែច្នៃម្ហូបប្រពៃណី នាំចេញទៅលក់ដល់ទីផ្សារ ៥ ប្រទេសក្នុងតំបន់អាស៊ី និងអឺរ៉ុប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/07/2026

កូនខ្មែរកែច្នៃម្ហូបប្រពៃណីមានរសជាតិឆ្ងាញ់ និងមានសុវត្ថិភាពខ្ពស់សម្រាប់សុខភាព រហូតទទួលបានការគាំទ្រខ្លាំង ចាប់តាំងពីទីផ្សារក្នុងស្រុក រហូតនាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិធំៗចំនួន ៥ ក្នុងតំបន់អាស៊ី និងអឺរ៉ុបទៀតផង

លោក ដូណាល់ ត្រាំ រកចំណូលបានជាង ១ ពាន់លានដុល្លារពីគ្រីបតូ និងរាប់លានដុល្លារបន្ថែមទៀតពីអាជីវកម្មផ្សេងៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/07/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០២៥ អាចរកចំណូលបានជាង ១ ពាន់លានដុល្លារពីការធ្វើអាជីវកម្មគ្រីបតូ រួមជាមួយនឹងប្រាក់ចំណូលជាច្រើនលានដុល្លារទៀតពីការប្រកបអាជីវកម្មចម្រុះរបស់លោក

សហគ្រិន​វ័យ​ក្មេង​ ឈុន ស៊ីណាត បង្កើតផលិតផល​ទឹក​ម៉ាយូនេស​ ផ្គត់ផ្គង់លើទីផ្សារ​ជំនួស​ឱ្យផលិតផលថៃ

ជំនួញ, ព្រឹត្តិការណ៍

• 01/07/2026

យុវជនវ័យក្មេងដែលមានអាយុទើបតែជាង ២០ ឆ្នាំ បានបង្កើតស្នាដៃដ៏គួរកោតសរសើរក្នុងវិស័យម្ហូបអាហារនៅកម្ពុជា ដោយយុវជនរូបនេះ បានបង្កើតនូវផលិតផលទឹកម៉ាយូនេស សម្រាប់ផ្គត់ផ្គង់លើទីផ្សារជំនួសឱ្យផលិតផលរបស់ថៃ

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាស្ពានយុទ្ធសាស្ត្រតភ្ជាប់រវាងបញ្ហាពិតប្រាកដក្នុងទីផ្សារ ទៅនឹងដំណោះស្រាយបែបបច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/07/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាស្ពានយុទ្ធសាស្ត្រតភ្ជាប់រវាងបញ្ហាពិតប្រាកដក្នុងទីផ្សារ ទៅនឹងដំណោះស្រាយបែបបច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍

តម្លៃប្រេងនៅកម្ពុជាបន្តធ្លាក់ចុះ ក្រោយសង្គ្រាមនៅមជ្ឈិមបូព៌ា​​បានធូរស្រាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/06/2026

តម្លៃប្រេងសាំងនៅកម្ពុជា បន្តធ្លាក់ចុះគួរឱ្យកត់សម្គាល់ នៅរយៈពេលចុងក្រោយនេះ បន្ទាប់ពីសង្គ្រាមនៅអ៊ីរ៉ង់បានធូរស្បើយ ចាប់តាំងពីពាក់កណ្ដាលខែមិថុនា

ក្រសួងរៀបចំដែនដី លើកទឹកចិត្តវិស្វករកម្ពុជាទៅធ្វើការនៅក្រៅប្រទេស ដើម្បីទទួលបទពិសោធន៍ថ្មីៗលើវិស័យសំណង់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/06/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានបំណងជំរុញឱ្យវិស្វករ និងស្ថាបត្យករកម្ពុជា ទៅបម្រើការងារនៅក្រៅប្រទេស ដើម្បីទទួលបានទាំងប្រាក់ចំណូល និងបទពិសោធន៍ថ្មីៗលើវិស័យសំណង់ មកចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ

សួនឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទី ៦០០ហិកតា នៅខេត្តកំពង់ធំ នឹងប្រែក្លាយកម្ពុជាពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅជាការនាំចេញផលិតផលកែច្នៃសម្រេច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/06/2026

សួនឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទីទំហំ ៦០០ហិកតា នៅខេត្តកំពង់ធំ នឹងប្រែក្លាយកម្ពុជា ពីប្រទេសនាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅជាអ្នកនាំចេញផលិតផលកែច្នៃសម្រេច