ឆ្នាំ២០២៣ ជាខួប១០ឆ្នាំ នៃការរួមគ្នាកសាង «ខ្សែក្រវាត់ និងផ្លូវ»

ភ្នំពេញ៖ ឆ្នាំ២០២៣នេះ ជាខួប១០ឆ្នាំ ដែលលោក ស៊ី ជីនភីង Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង «ខ្សែក្រវាត់ និងផ្លូវ» ។  ប្រទេសចិនប្រកាន់ខ្ជាប់គោលការណ៍រួមគ្នាពិភាក្សារួមគ្នា កសាង និងចែករំលែកគ្នា ដើម្បីជំរុញឱ្យការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ១០ ឆ្នាំកន្លងទៅនេះ ទទួលបានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ សំដៅសម្រេចបានគោលដៅ ដែលផ្តល់ផលប្រយោជន៍រួម ។

ពាក្យថា «ខ្សែក្រវាត់និងផ្លូវ» ជាការហៅកាត់នៃ «ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ» និង «ផ្លូវសូត្រសមុទ្រប្រចាំសតវត្សរ៍ទី ២១» ជាការបន្តវេន និងផ្សព្វផ្សាយស្មារតីផ្លូវសូត្របុរាណដែលរាប់រកគ្នាដោយមេត្រីភាព បរិយាបន្ន រៀនសូត្រពីគ្នានិងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ។ អាស្រ័យហេតុនេះ គំនិតផ្តួចផ្តើមមួយនេះបានតភ្ជាប់ជាមួយយុទ្ធសាស្ត្រអភិវឌ្ឍន៍នៃប្រទេសក្នុងក្របខ័ណ្ឌ «ខ្សែក្រវាត់ និងផ្លូវ» ដូចជា «សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី» , កិច្ចព្រមព្រៀង RCEP , «ផែនការមេស្តីពីការតភ្ជាប់អាស៊ាន» និងរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ នៃអង្គការសហប្រជាជាតិជាដើម ។

គិតត្រឹមចុងឆ្នាំ២០២២ មានប្រទេសចំនួន ១៥១ និងអង្គការអន្តរជាតិចំនួន ៣២ បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការស្តីពីការរួមគ្នាកសាង «ខ្សែក្រវាត់ និងផ្លូវ» ជាង ២០០ ឯកសារជាមួយប្រទេសចិន ដែលសបង្ហាញពីភាពចែករំលែកនិងភាពបើកទូលាយនៃ «ខ្សែក្រវាត់ និងផ្លូវ» ។

បន្ទាប់ពីការលើកឡើងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ការតភ្ជាប់រវាងប្រទេសចិន និងប្រទេសពាក់ព័ន្ធមានភាពកាន់តែស្អិតល្មួត ជាពិសេសក្រោមជំនួយរបស់ចិន ហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសមានការអភិវឌ្ឍតិចតួច និងប្រទេសកំពុងអភិវឌ្ឍន៍បានលេចចេញជារូបរាងជាបន្តបន្ទាប់ ដែលធ្វើឱ្យការតភ្ជាប់ខាងហេដ្ឋារចនាសម្ព័ន្ធមានភាពកាន់តែរលូន ។

ធនាគារពិភពលោកបានចេញរបាយការណ៍បញ្ជាក់ថា ប្រសិនជាគម្រោងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ទាំងអស់ដែលស្ថិតក្នុងក្របខ័ណ្ឌនៃការរួមគ្នាកសាង «ខ្សែក្រវាត់ និងផ្លូវ»ទទួលបានការអនុវត្តទាំងស្រុង នោះដល់ឆ្នាំ២០​៣០ អាចនឹងទទួលបានផលរហូតដល់ទៅ ១,៦ ទ្រីលានដុល្លារអាមេរិកដែលត្រូវជា ១,៣% នៃបរិមាណសេដ្ឋកិច្ចសរុបរបស់ពិភពលោក ។

ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ( AIIB ) ដែលបង្កើតឡើងក្នុងន័យជំរុញការបណ្តាក់ទុនទាំងវិស័យឯកជន និងរដ្ឋ ពិសេសជំរុញការអភិវឌ្ឍនៃវិស័យហេដ្ឋារចនាសម្ព័ន្ធបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសនានា ដែលទទួលបានការស្វាគមន៍យ៉ាងខ្លាំងពីសំណាក់ប្រទេសក្នុង និងក្រៅក្របខ័ណ្ឌ «ខ្សែក្រវាត់ និងផ្លូវ» ។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ នេះ សមាជិកនៃធនាគារ AIIB បានកើនឡើងដល់ ១០៩ ។ គិតត្រឹមចុងឆ្នាំ ២០២២ ធនាគារ AIIB បានអនុម័តគម្រោងវិនិយោគចំនួន ២០២ គម្រោងដែលពាក់ព័ន្ធនឹងវិស័យថាមពល គមនាគមន៍ អប់រំនិងសុខាភិបាលជាដើម ក្នុងទំហំវិនិយោគលើសពី ១០០ ប៊ីលានដុល្លារអាមេរិក ។

កិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងបណ្តាប្រទេសតាមបណ្តោយ«ខ្សែក្រវាត់និងផ្លូវ» ក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មមានការរីកចម្រើនយ៉ាងឆាប់រហ័ស ពោលគឺការនាំចូលរបស់ប្រទេសចិនពីប្រទេស«ខ្សែក្រវាត់ និងផ្លូវ»បានកើនពីទំហំ ០,៣៧ ទ្រីលានដុល្លារអាមេរិកនៅឆ្នាំ ២០១៥ ដល់ទំហំ ០,៩១ ទ្រីលានដុល្លារអាមេរិកនៅឆ្នាំ ២០២២ ។ ទំហំនាំចេញពីអាស៊ានទៅចិនបានកើនពី ១៩៥,៨ ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ ២០១២ ដល់ទំហំ ៤០៨ ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ ២០២២ ដែលត្រូវជា ១៥% នៃទំហំនាំចូលសរុបរបស់ប្រទេសចិន ពោលជាកម្លាំងចលករសំខាន់នៃកំណើនសេដ្ឋកិច្ចអាស៊ាន ។

បើមើលពីផ្នែកវិនិយោគទៅវិញទៅមក គិតពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២២ ការវិនិយោគទៅវិញទៅមករវាងប្រទេសចិន និងប្រទេសតាមបណ្តោយ «ខ្សែក្រវាត់ និងផ្លូវ» មានទំហំសរុប ២៧០ ប៊ីលានដុល្លារអាមេរិក ក្នុងនោះសហគ្រាសចិនបានបណ្តាក់ទុនសរុប ៥៧,១៣ ប៊ីលានដុល្លារអាមេរិក ដែលបានផ្តល់ឱកាសការងារក្នុងប្រទេសពាក់ព័ន្ធសរុប ៤២១ ០០០ កន្លែង ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រក្នុងតំបន់ ។

ក្នុងផ្នែកផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនវិញ កិច្ចសហប្រតិបត្តិការ «ខ្សែក្រវាត់និងផ្លូវ» បានជំរុញការផ្លាស់ប្តូរវប្បធម៌ និងអរិយធម៌រវាងប្រទេសនានា តាមរយៈសកម្មភាពជាច្រើនដូចជា ឆ្នាំវប្បធម៌ , មហោស្រពភាពយន្ត , ទិវាសិល្បៈ , មហោស្រពតន្ត្រី និងពិព័រណ៍សៀវភៅជាដើម ពិសេសកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសុខាភិបាលក្នុងបរិបទជំងឺកូវីដ-១៩ បានបង្ហាញពីស្មារតីរួមសុខរួមទុក្ខ ក្នុងគ្រាលំបាករវាងប្រជាជនចិន និងប្រជាជននៃបណ្តាប្រទេសដែលទទួលបានជំនួយខាងវេជ្ជសាស្ត្រពីប្រទេសចិន ។ ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ប្រទេសចិនបានចាត់បញ្ជូនក្រុមវេជ្ជសាស្ត្រជាង ៦០០០ នាក់ទៅផ្តល់ជំនួយខាងវេជ្ជសាស្ត្រដល់ប្រទេសចំនួន ៥៨ ដែលបានរួមចំណែកមិនអាចខ្វះបានសម្រាប់ការរឹតចំណងមិត្តភាពទ្វេភាគីនិងការរួមគ្នាកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ ។

កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលចូលរួមកសាង «ខ្សែក្រវាត់ និងផ្លូវ» ដំបូងគេ ហើយអ្វីដែលឃើញជាក់នឹងភ្នែក គឺកម្ពុជាទទួលបានសមិទ្ធផលជាច្រើនពីគំនិតផ្តួចផ្តើមនេះ ។ វិស័យអាទិភាពជាច្រើនជាពិសេសគឺគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលជាជំនួយរបស់រដ្ឋាភិបាលចិនឬវិនិយោគនិងសាងសង់ដោយក្រុមហ៊ុនចិនដូចជាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ , ពហុកីឡដ្ឋានជាតិមរតកតេជោ , អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ , អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងស្ថានីយវារីអគ្គិសនីតាតៃជាដើមគឺជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការក្រោមគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»បានលេចចេញជារូបរាងជាបន្តបន្ទាប់នៅលើទឹកដីកម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន អតីតប្រមុខរដ្ឋាភិបាល និងសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរដ្ឋាភិបាលអាណត្តិថ្មីរបស់កម្ពុជាសុទ្ធតែបានថ្លែងការកោតសរសើរខ្ពស់អំពីគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ដែលបានរួមចំណែកមិនអាចខ្វះបានចំពោះវិបុលភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ក៏ដូចជាបានរឹតបន្តឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនឱ្យកាន់តែស្អិតល្មួតថែមទៀត ។

វេទិកាកំពូល «ខ្សែក្រវាត់និងផ្លូវ» សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី ៣ ដែលបើកពីថ្ងៃទី ១៧ ដល់ ១៨ ខែតុលា ឆ្នាំ២០២៣ នេះ គាប់ជួនគ្នាជាមួយនឹងខួបលើកទី ១០ នៃការលើកឡើងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» គឺប្រកបដោយសារៈសំខាន់ក្នុងការបូកសរុបសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ និងដាក់ចេញទិសដៅសហប្រតិបត្តិការថ្មីក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ។

គ្មានអ្វីគួរឱ្យសង្ស័យឡើយថា មហាគ្រួសារនៃការរួមគ្នាកសាង «ខ្សែក្រវាត់ និងផ្លូវ» នឹងរីកធំធាត់ឡើងជាលំដាប់ ដែលនឹងប្រកៀកស្មាគ្នាស្វែងរកការអភិវឌ្ឍនិងវិបុលភាពរួម ដើម្បីឆ្ពោះទៅការបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិក្នុងពេលឆាប់ៗ សូមបញ្ជាក់ថា វេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី៣ ចាប់ផ្តើមនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ ដោយធ្វើឡើងក្រោមមូលបទ «កិច្ចសហប្រតិបត្តិការ​ខ្សែ​ក្រវាត់​និងផ្លូវ ប្រកបដោយគុណភាព​ខ្ពស់​៖ រួមគ្នាដើម្បីការអភិ​វឌ្ឍ និងវិបុលភាពរួម»។ ក្នុងវេទិកា «ខ្សែក្រវាត់និងផ្លូវ»លើកទី៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងអញ្ជើញ​ថ្លែង​​សុន្ទរកថាគន្លឹះផងដែរ។ សុន្ទរកថាគន្លឹះរបស់សម្តេចធិបតី នឹងផ្តោតទៅលើ «សេដ្ឋ​កិច្ចឌីជីថល ជាប្រភពនៃកំណើនថ្មី»។

វេទិកានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក ស៊ី ជិន​ពីង ប្រធានាធិបតីចិន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយមេដឹកនាំប្រទេស និង​​ស្ថាប័ន​អន្តរជាតិជាច្រើនរូប បានអញ្ជើញចូលរួមក្នុងពិធីបើកវេទិកាដ៏មានសារៈ​សំខាន់​នេះ ប្រកបដោយភាពមហោឡារិកជាទីបំផុត។

វេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី៣ មានការចូលរួមពីប្រទេសច្រើនជាង ១៣០ និង​អង្គ​ការ​​អន្តរ​ជាតិចំនួន៣០ មកពីជុំវិញពិភពលោក ហើយគិតជាសរុបមាន​អ្នកចូលរួម​ជាង ៤,០០០នាក់។ មេដឹកនាំសំខាន់ៗដែលចូលរួមវេទិកានេះ មានដូចជា អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូទែរ៉េស, ប្រធានាធិបតីរុស្ស៉ី លោក Vladimir Putin, ប្រធានាធិបតីស្រីលង្កា លោក Ranil Wickremesinghe, ប្រធានាធិបកេនយ៉ា លោក William Ruto, ប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo, នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban និងប្រធានាធិប តី អាហ្សង់ទីន លោក Alberto Fernandez​ ជាដើម៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កិច្ចពិភាក្សាកម្មវិធីហិរញ្ញវត្ថុ​ រដូវកាលទី ៣ ក្លាយជាវេទិកាចំណេះដឹងហិរញ្ញវត្ថុសម្រាប់ប្រជាកសិករ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/04/2026

ក្រុមហ៊ុន Apsara Media Services (AMS) កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ បានសហការជាមួយនឹងសមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (CBC) ដោយមានការគាំទ្រដោយធនាគារជាតិនៃកម្ពុជា (NBC) បានរៀបចំកម្មវិធី វេទិកាចំណេះដឹងផ្នែកហិរញ្ញវត្ថុកម្ពុជា កិច្ចពិភាក្សា កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី៣» នៅស្រុកបន្ទាយមាស ខេត្តកំពត។

អតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ នឹង​បើក​ឱ្យសាធារណជន​ចូលលេង​កម្សាន្តរយៈពេល​​៩ថ្ងៃ អំឡុង​បុណ្យចូលឆ្នាំខ្មែរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/04/2026

ព្រលានយន្តហោះពោធិ៍ចិន​តុង ដែលរាជរដ្ឋាភិបាល​អភិវឌ្ឍន៍ធ្វើជា​សួ​នសាធារណៈ នឹងត្រូវ​បើ​កសាកល្បង​ឱ្យ​សាធារណជន​ចូល​ទស្សនា​កម្សាន្ត ហាត់ប្រាណ និងលេង​កីឡា ដោយឥតគិតថ្លៃរយៈពេល​០៩​ថ្ងៃ​

ត្រីមាសទី១ ឆ្នាំ២០២៦ សេដ្ឋកិច្ចវៀតណាមកើនឡើងយឺត ដោយសារការនាំចូលប្រេងពីមជ្ឈិមបូព៌ារងផលប៉ះពាល់ខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ មានការកើនឡើងយឺតយ៉ាវ ដោយសារតែការនាំចូលប្រេងពីមជ្ឈិមបូព៌ាទទួលរងនូវផលប៉ះពាល់ខ្លាំង ដែលជាហេតុជំរុញឱ្យមានអតិផរណាកើនឡើង

កម្ពុជាដាក់​ដំណើរការកម្មវិធីថ្មីមួយ​ ដើម្បីជួយ​សហគ្រិន​ខ្មែរ​ឱ្យ​មានភាពប្រកួត​ប្រជែងទាំង​ក្នុងស្រុក​និងអន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/04/2026

កម្ពុជា​បានដាក់ឱ្យដំណើរការ​កម្មវិធី​ថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការ​ធ្វើ​ធុរកិច្ចតាមបច្ចេកវិទ្យា​បៃតង ​ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ប្រើប្រាស់ផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» និងបានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ គាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក ដែលផលិតដោយខ្មែរ។

ប្រេងឥន្ធនៈនិងជីកសិកម្មឡើងថ្លៃបង្កផលប៉ះពាល់ដល់ជីវភាពកសិករ ខណៈជម្លោះមជ្ឈិមបូព៌ានៅតែបន្ត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

កសិករ​ជាច្រើននៅកម្ពុជា​​ កំពុង​ប្រឈម​នឹង​ការលំបាក ដោយសារ​តម្លៃ​ប្រេងឥន្ធនៈ និង​ជីសកិកម្ម​កើនឡើង​ ដែល​ជា​កត្តា​ជំរុញ​ឱ្យ​ថ្លៃដើម​ផលិតរបស់​ពួកគេ កើនឡើង ​ចាប់តាំងពី​ជម្លោះ​នៅមជ្ឈិមបូព៌ាចាប់ផ្តើម​។ នេះបើយោងតាមការផ្សាយរបស់កាសែត BERNAMA ប្រទេសម៉ាឡេស៊ី ចេញផ្សាយកាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៦ កន្លងទៅ។

តម្រូវការនិងតម្លៃស្ករត្នោតខ្មែរហក់ឡើងខ្ពស់​ ប៉ុន្តែ​ចំនួនអ្នកផលិតធ្លាក់ចុះ

ជំនួញ, ព្រឹត្តិការណ៍

• 06/04/2026

ស្ករត្នោ​ត​ធម្មជាតិរបស់​ខ្មែរ កំពុង​មានតម្រូវការ​ខ្ពស់លើ​ទីផ្សារ ទាំង​ក្នុង​និងក្រៅប្រទេស ស្របគ្នានឹង​តម្លៃរបស់វា ក៏ហក់​ឡើង​ខ្ពស់ដែរ​ ប៉ុន្តែបែរជាមិន​សូវ​មានអ្នក​ផលិតស្ករ​ត្នោត​​ច្រើន​ដូច​មុន ជាពិសេស​ស្ករត្នោត​កំពង់ស្ពឺ ​

ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/04/2026

ដើម្បីអបអរសាទរ​ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

កម្ពុជា គ្រោងកំណត់ការប្រើប្រាស់សារធាតុ “អាសបេស្ដុស”ក្នុងវិស័យសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពី “ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្ដុស” កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)