ខេត្តកែប ៖ ក្នុងគោលបំណងលើកកម្ពស់និរន្តរភាព និងការយល់ដឹងអំពីបរិស្ថាន និងចូលរួមស្តារព្រៃកោងកាងឡើងវិញនៅតាមតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រសួងបរិស្ថាន រដ្ឋបាលខេត្តកែប និងក្រុមហ៊ុនវ័ន ហ្វ្រេតធើនីធី (វីតាល់) បានសហការគ្នារៀបចំព្រឹត្តិការណ៍ដាំដើមកោងកាងចំនួន ៣០០០ ដើមនៅសហគមន៍នេសាទភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដើម្បីចូលរួមអបអរសាទរទិវាអន្តរជាតិសម្រាប់ការអភិរក្សប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង ២៦ កក្កដា ឆ្នាំ២០២២ ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងបរិស្ថានបានកោតសរសើរ ចំពោះក្រុមហ៊ុនវ័ន ហ្វ្រេតធើនីធី (វីតាល់) ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារអភិរក្ស ដើមកោងកាងនៅកម្ពុជាដោយលើកឡើងថាការដាំកូនកោងកាងក្នុងទិវាអន្តរជាតិសម្រាប់ការអភិរក្សប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង ២៦ កក្កដាដែលព្រឹត្តិការណ៍នេះ ត្រូវបានរំពឹងថា នឹងជាសារដ៏សំខាន់ បណ្តុះស្មារតីពលរដ្ឋឱ្យ ស្រឡាញ់បរិស្ថាន និងចូលរួមអភិរក្សធនធានធម្មជាតិកាន់តែខ្លាំងថែមទៀត។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ព្រឹត្តិការណ៍ដាំដើមកោងកាងនេះ គឺជាផ្នែកមួយនៃសកម្មភាពសង្គមរបស់វីតាល់ និងជាទ្រង់ទ្រាយធំឆ្នាំទី៣ និងផ្នែកមួយនៃមូលនិធិ គឺការចូលរួមអភិវវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែមានភាពបៃតង សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត ស្របជាមួយប្រធានបទ «ដើមកោងកាងលើកស្ទួយប្រភពស្រស់ថ្លានៃធម្មជាតិ»។
ឯកឧត្តម រដ្ឋលេខាធិការបានក្រសួងបរិស្ថាន គូសបញ្ជាក់ទៀតថា ផ្នែកមួយនៃមូលនិធិ មិនត្រឹមតែចូលរួមបង្កើតភាពបៃតង នៅតាមតំបន់ខេត្តមាត់សមុទ្រប៉ុណ្ណោះទេ គឺការចូលរួមអភិវវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែមានភាពបៃតង ចូលរួមបង្កើតជម្រកសម្រាប់ជីវៈចម្រុះ និងពង្រឹងប្រព័ន្ធអេកូឡូស៊ីនៅតំបន់សមុទ្រ ផងដែរ។

ឯកឧត្តម នេត្រ ភក្ត្រា បានប្រសាសន៍ថា៖
“ដើមកោងកាង គឺជាតំបន់ទ្រនាប់រវាងដីគោក និងសមុទ្រ ទប់នឹងបញ្ហាធ្ងន់ធ្ងរនៃការហូរច្រោះតាមឆ្នេរសមុទ្រ និងការគំរាមកំហែងនៃការកើនឡើងនៃកម្ពស់ទឹកសមុទ្រ។ កោងកាងផ្តល់នូវការបន្ស៊ាំធម្មជាតិទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងចូលរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់”
លោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានមានប្រសាសន៍ថា៖
“វីតាល់ ដែលមានមូលនិធិ២៥រៀល មានមោទនភាពដែលទទួលការបន្តគាំទ្រពីក្រសួងបរិស្ថាន សម្រាប់គម្រោងដាំដើមកោងកាង ក្នុងឆ្នាំទី៣ ជាចំណែកនៃការចូលរួមការពារ និងស្តារប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់នៃតំបន់ឆ្នេរកម្ពុជា”
លោកជំទាវ ជឹង សុគន្ធាវី បានគូសបញ្ជាក់ថា ប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងបានរងការគំរាមកំហែងដោយសារសកម្មភាពរបស់មនុស្ស ហើយបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់មនុស្សជាតិ និងជីវៈចម្រុះ។ ការការពារ និងស្ដារប្រព័ន្ធអេកូឡូស៊ីទាំងនេះឡើងវិញមានសារៈសំខាន់ណាស់ ហើយយើងទាំងអស់ អាចចាប់ផ្តើមពីថ្ងៃនេះ តាមរយៈសកម្មភាពនៃការដាំកោងកាងឡើងវិញចូលរួមការពារ និងផ្សព្វផ្សាយ ដើម្បីឱ្យអនាគតកម្ពុជាកាន់តែប្រសើរ និងជាប្រភពស្រស់ថ្លានៃធម្មជាតិ។
ព្រៃកោងកាង ក៏ជារបៀងយុទ្ធសាស្រ្តតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ហើយក៏ជារនាំងប្រឆាំងនឹងគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ មិនតែប៉ុណ្ណោះបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោយមានតួនាទីយ៉ាងសំខាន់ជាកន្លែងរក្សាផលស្តុក ជាដែនជម្រក និងប្រភពមេពូជនៃមច្ឆជាតិដែលជាប្រភពធនធានសមុទ្រដ៏សម្បូរបែប ហើយចាំបាច់យើងត្រូវការរពារ អភិរក្ស និងដាំស្តារព្រៃកោងកាងឡើងវិញ។
សូមបញ្ជាក់ផងដែរ ក្រុមហ៊ុនវីតាល់ បានចាប់ផ្តើមអនុវត្តគម្រោងដាំដើមកោងកាងតាំងពីឆ្នាំ២០២០ ដោយបានដាំចំនួន២,០០០ដើមរួចមកហើយនៅសហគមន៍ត្រពាំងសង្កែ និងសហគមន៍ នេសាទ ព្រែកត្នោត ខេត្តកំពត។ ដោយសារការទឹកចិត្តដ៏មោះមុតរបស់ខ្លួនខាងផ្នែកសកម្មភាពសង្គម កាលពីឆ្នាំ២០២១ វីតាល់ ទទួលបានពានរង្វាន់មាស ផ្នែកការងារសង្គម “Global CSR Award” ពីប្រទេសសិង្ហបុរី ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content