រយៈពេល៨ខែ ទំហំពាណិជ្ជកម្ម​អន្តរជាតិរបស់កម្ពុជាសម្រេចបានទំហំទឹកប្រាក់ជាង ៣៧ពាន់លានដុល្លារ

ភ្នំពេញ៖ ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល៨ខែនេះ ឆ្នាំ ២០២២ មានទឹកប្រាក់សរុប ប្រមាណ ៣៧,៤ពាន់លានដុល្លារ កើនឡើងប្រមាណ ២១,៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ​ ២០២១ ខណៈការនាំចូលទំនិញមកកម្ពុជា គិតជាតម្លៃ ២១,៧៦ពាន់លានដុល្លារ ហើយការនាំចេញទំនិញទៅក្រៅប្រទេសវិញមានតម្លៃ ១៥,៦៤ពាន់លានដុល្លារ។​ យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការនាំចេញទំនិញរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ ក្នុងចំនួនទឹកប្រាក់សរុប ដែលមានតម្លៃ ១៥,៦៤ពាន់លានដុល្លារ កើនក្នុងអត្រា ២៦,៣ភាគរយបើធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំ ២០២១ មានប្រមាណ ១២,៣៨ពាន់លានដុល្លារ។ ចំណែកការនាំចូលទំនិញមកកម្ពុជាវិញ មានតម្លៃរហូតដល់ជាង ២១,៧៦ពាន់លានដុល្លារកើនឡើងប្រមាណ ១៨,៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ដែលមានតម្លៃប្រមាណ ១៨,៤០ពាន់លានដុល្លារ។

កម្ពុជានាំចេញនូវមុខទំនិញសំខាន់ៗដែលមានដូចជា សម្លៀកបំពាក់ ស្បែកជើងកាបូប គ្រឿងសង្ហារិម កៅស៊ូ បំណែកគ្រឿងអគ្គីសនី ​និងម៉ាស៊ីន ឈើ ធញ្ញជាតិ ផ្លៃឈើ ស្ពាន់ ប្រដាប់ប្រដារក្មេងលេង និងសម្ភារៈវាយនភ័ណ្ឌកែច្នៃរួចផ្សេងទៀត។ រីឯមុខទំនិញនាំចូលសំខាន់ៗវិញមានដូចជា គុជខ្យងធម្មជាតិ ត្បូងមានតម្លៃរ៉ែ យានយន្តគ្រប់ប្រភេទ គ្រឿងចក្រ អាលុយមីញ៉ូម ដែក កប្បាស ក្រដាស ឱសថ ស្បែកសត្វ និងជី ។

គួរបញ្ជាក់ថា ចិនឈរនៅលំដាប់លេខរៀងទី១ ដែលមានទំហំពាណិជ្ជកម្មច្រើនជាងគេជាមួយកម្ពុជាខណៈអាមេរិកឈរនៅលំដាប់លេខទី២ តាមពីក្រោយដោយវៀតណាមឈរនៅលំដាប់លេខរៀងទី៣ ។ ទន្ទឹមនឹងនេះថៃឈរនៅលំដាប់លេខរៀងទី៤ ហើយសិង្ហបុរីឈរនៅលំដាប់លេខរៀងទី៥ ។ ទាំងនេះជាលំដាប់ថ្នាក់ប្រទេសមានទំហំពាណិជ្ជកម្មច្រើនជាមួយកម្ពុជា​។ ទាក់ទងនឹងអតិរេកពាណិជ្ជកម្មរវាងការនាំចេញ និងការនាំចូលរបស់កម្ពុជា ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត ហុង វណ្ណៈ បាន​ប្រាប់​ AMS​ ថា រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធបាន និងកំពុងគិតអំពីបញ្ហាតុល្យភាពពាណិជ្ជកម្មនេះ។

លោកបណ្ឌិតបានបន្តថា កត្តាទី១-ដោយសារប្រទេសយើងជាប្រទេសអភិវឌ្ឍន៍ ដែលកំពុងស្ថិតនៅក្នុងអ្វីដែលត្រូវការជាចាំបាច់នូវការកសាង ច្រវាក់ផលិតកម្ម ប្រព័ន្ធផ្គត់ផ្គង់ថ្មី ហើយបើធៀបទៅនឹងប្រទេសក្នុងតំបន់ ជាប្រទេសកំពុងអភិវឌ្ឍន៍ យើងមានតម្រូវការវត្ថុធាតុដើម និងនាំចូលទំនិញចាំបាច់មួយចំនួន ហើយដោយឡែកការនាំចេញយើងពុំមានផលិតផលច្រើនសម្រាប់ការនាំចេញនៅឡើយទើបធ្វើឱ្យមានអតុល្យ​ភាពនៃជញ្ជីងពាណិជ្ជកម្មនេះ។

លោកបណ្ឌិតបានឱ្យដឹងទៀតថា កត្តាទី២-អតុល្យភាពនេះ យើងត្រូវគិតថា នៅក្នុងកិច្ចអន្តរជាតិ មិនចាំបាច់ឱ្យមានភាពស្មើនោះទេ មិនតម្រូវថាដាច់ខាតតម្រូវឱ្យមានភាពស្មើគ្នានោះទេ ឱ្យតែយើងមានការផលិត មានការប្រុងប្រយ័ត្ន ហើយកសាងប្រព័ន្ធខ្សែចង្វាក់ផលិតកម្មយើងគ្រប់គ្រាន់តាំងពី SME និងឧស្សាហកម្មធុនមធ្យម រួមទាំងទំនិញកសិផលរបស់យើងដែលយើងមានសក្កដានុពលលើវិស័យនេះស្រាប់។ ពោលគឺកម្ពុជា​ត្រូវ​តែ​ខិតខំ​ធ្វើ​ពិពិធកម្ម​ផលិតកម្ម​របស់​ខ្លួន​ឱ្យ​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត ដើម្បី​បន្ត​លើកកម្ពស់​ទីផ្សារ​នាំចេញ និង​កាត់​បន្ថយ​ការ​នាំចូល។

លោកបណ្ឌិត ហុង វណ្ណៈ ​បាន​មានប្រសាន៍​ថា៖

“ការពង្រឹងវិស័យសេវាកម្ម ដូចជាវិស័យទេសចរណ៍ជាដើម យើងនឹងអាចជួយជំរុញនូវកំណើនសេដ្ឋកិច្ចយើងបានមួយផ្នែក យើងអាចបង្កើតតុល្យភាពនៃជញ្ជូនពាណិជ្ជកម្ម ទាំងវិស័យឧស្សាហកម្មធុនមធ្យម រួមជាមួយនឹងខ្សែចង្វាក់ផលិត​កសិផល​ ដែលជាសក្តានុពល​នៃ​ប្រើប្រាស់​វត្ថុ​ធាតុដើម​ក្នុង​ស្រុក​ឱ្យ​បាន​ច្រើននោះ ដែលយើងអាចបង្កើននូវការនាំចេញបានដែរ”

លោកបណ្ឌិ បានលើកឡើងថា កម្ពុជាមានឧស្សាហកម្មធុនមធ្យម ដូចជា រោងចក្រដំឡើងរថយន្ត បង្គំអគ្គិសនី តំឡើងកង់ និងផលិតកង់ឡានជាដើម ដែលច្រវ៉ាក់ផលិតកម្មទាំងអស់ហ្នឹង យើងត្រូវយកចិត្តទុកដាក់ និងបង្កើនការនាំចេញបាន រួមទាំងកម្លាំងនៃការទាក់ទាញវិនិយោគិនមកពីប្រទេសចិន ប្រទេសជប៉ុន កូរ៉ និងបណ្តាប្រទេសមួយចំនួន ដែលអាចរួមចំណែកនាំចេញបានកាន់តែច្រើន។

លោកបណ្ឌិតហុង វណ្ណៈបានគូសបញ្ជាក់​ថា យើងចាំបាច់ខិតខំពង្រឹងក្នុងការផលិត ដើម្បីជំរុញកំណើន​ទំហំ​ពា​ណិ​​ជ្ជកម្ម​អន្តរជាតិ ក្នុងការនាំចេញ​ ដើម្បីអាច​បញ្ជាក់​ថា កម្ពុជា​បាន​នឹង​កំពុង​ក្លាយ​ជា​ប្រទេស​ដែល​ដើរ​តួនាទី​កាន់​តែសំខាន់​នៅ​ក្នុង​ចង្វាក់​ផ្គត់ផ្គង់​ពិភពលោក តាម​រយៈកំណើន​ការ​នាំចេញ​កាន់​តែ​ច្រើន ហើយជួយកាត់បន្ថយគម្លាត​ជញ្ជីង​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជាឱ្យរួមតូច​ជាង​មុន​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា និងថៃ មិនទាន់ឯកភាពគ្នាលើបេក្ខភាពប្រធានគណៈកម្មការផ្សះផ្សាបញ្ហាព្រំដែនសមុទ្រ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

មន្ត្រីនៃក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា កម្ពុជា និងថៃ មិនទាន់រើសបានប្រធានគណៈកម្មការផ្សះផ្សានៅឡើយទេ

អ្នកដឹកនាំជាស្រ្តីថយចុះ ប្រធានរដ្ឋសភាកម្ពុជាអំពាវនាវឱ្យមានការគាំទ្រស្ដ្រីក្នុងភាពជាអ្នកដឹកនាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវដល់ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់គិតគូរអំពីសមភាពយេនឌ័រ ក្នុងន័យគាំទ្រលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ

អិលអូអិលស៊ីដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌទួលគោក ដែលជាសាខាទី១០

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/07/2026

អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា  បាននិងកំពុងពង្រីកការផ្ដល់សេវាឥណទានថ្មី «ឥណទានមាសកើនទ្រព្យ»  ទៅកាន់សាខារបស់ខ្លួនជាបន្ដបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ អិលអូអិលស៊ី សាខាខណ្ឌទួលគោកបានក្លាយជាសាខាទី១០ ដែលផ្ដល់សេវា «ឥណទានមាសកើនទ្រព្យ» នេះ

ខេត្ត​​សក្ដានុពល​ចំនួន​៥​ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2026

ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ រាជរដ្ឋាភិបាលកម្ពុជា ទទួល​បានការ​ចុះបញ្ជីគម្រោង​វិនិយោគសរុប​ចំនួន​ ២៧៦​គម្រោង ជាមួយនឹង​ដើមទុនវិនិយោគ​ចំនួន ​៤,៧​ពាន់​លានដុល្លារអាម៉េរិក

ចិន នឹងជួយចងក្រងប្រវត្តិសាស្រ្តកម្ពុជាក្នុងសម័យទំនើប និងផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ភ្នំពេញ៖ ភាពអស្ចារ្យនៃប្រវត្តិសាស្ត្រដ៏រុងរឿង និងដួងព្រលឹងវប្បធម៌ខ្មែរ បានបន្តអន្ទងចិត្តអ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿង (Chief Director) ដ៏ល្បីនៃប៉ុស្តិ៍ខ្សែភាពយន្តឯកសាររបស់មជ្ឈមណ្ឌលភាពយន្តភាគ និងខ្សែភាពយន្តឯកសារនៃអគ្គស្ថានីយវិទ្យុ​ និងទូរទស្សន៍មជ្ឈិមចិន (CMG) គឺលោក ចូវ ឆាវយ៉ុង (Zhou Chaoyong) រហូតឈានដល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចងក្រង និងផ្សព្វផ្សាយផ្ទាំងទស្សនីយភាពទេសចរណ៍ និងវប្បធម៌កម្ពុជាសម័យទំនើបទៅកាន់ប្រជាជនចិន ក៏ដូចជាពិភពលោកផងដែរ។

ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី TVET

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)

ចិន​ដើរ​មួយ​ជំហាន​មុន​ក្រុមហ៊ុនលោក​ ​Elon​ ​Musk​ ​លើ​បច្ចេកវិទ្យា​វះកាត់​ដាក់​បន្ទះ​ឈីប​ភ្ជាប់​ខួរក្បាល​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/07/2026

​ក្រុម​គ្រូពេទ្យ​វះកាត់​ជនជាតិ​ចិន​ថ្មី​ៗ​នេះ​ ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​វះកាត់​ដាក់​ឧបករណ៍​ភ្ជាប់​ខួរក្បាល​នឹង​កុំព្យូទ័រ​ (​BCI​ ​ឬ​ ​brain​-​computer​ ​interface​) ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ដំបូង​គេ​បង្អស់​លើ​ពិភពលោក​ទៅ​លើ​អ្នកជំងឺ​ម្នាក់​

គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ ​២០២៦​ ​ជប៉ុន​​ផ្ដល់​ឥណទាន​សម្បទាន​ជាង​ ​៣.៥​ ​ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/07/2026

បើ​គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​២០២៦​ ​ជប៉ុន​បាន​ផ្ដល់​ហិរញ្ញប្បទាន​សម្បទាន​ដល់​កម្ពុជា​ ​សម្រាប់​អនុវត្តន៍​គម្រោង​កម្មវិធី​ចំនួន ​២៥​ ​មាន​ទឹកប្រាក់​ប្រមាណ ​៣​.​៥១ ពាន់លាន​ដុល្លារ​អាម៉េរិក​

វៀតណាម រក្សាបានតំណែងជាប្រទេសសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

វៀតណាម ដែលជាប្រទេសមានព្រំប្រទល់ជាប់ជាមួយកម្ពុជា បាន និងកំពុងបង្ហាញពីមោទនភាពរបស់ខ្លួនដែលអាចកាន់តំណែងជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់អាស៊ាននាឆមាសទីមួយឆ្នាំ២០២៦