ការអភិវឌ្ឍផ្លូវ​សំខាន់​ៗ​នៅតំបន់ជាយក្រុងជួយជំរុញ​សក្ដា​នុពល​វិនិយោគ​និ​ងបង្កើនតម្លៃអចលនទ្រព្យ

ភ្នំពេញ ៖ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅតាមតំបន់​ជាយៗ​រាជធានីភ្នំពេញ ដែលតភ្ជាប់ពី​ក្រុង​ភ្នំពេញ​ទៅ​កា​ន់​​តំបន់ជាយក្រុង​និងឆ្ពោះទៅកាន់​បណ្ដាខេត្ត​នានា​នោះ បាននិងកំពុង​ជំរុញឱ្យ​មានកា​រវិនិយោគ​បន្ថែម​ទៀត ជា​ពិសេស​នោះ នឹង​ធ្វើឱ្យ​តម្លៃដីធ្លីនៅតាម​តំបន់ទាំង​នោះ មានសន្ទុះ​ងើបឡើង​មួយកម្រិត​ទៀត។

​បើតាម​អ្នកជំនាញនៃវិស័យ​ដីធ្លី​នៅក្នុងប្រទេស​កម្ពុជា​បាន​ណែនាំឱ្យ​វិនិយោគិន​ដែលមានទុន​ គួ​រស្វែងរក​ការ​វិនិយោគ នៅតំបន់ជាយៗក្រុ​​ង ពីព្រោះថា​តំបន់ជាយក្រុង​មានឱកាស​ក្នុងកា​រឡើង​ថ្លៃខ្ពស់ជាង​នៅតំបនជិត​ក្រុង ​​ឬ​ក្នុងក្រុង​។​

អ្នក​ស្រី ​អាន សុធីតា ​អគ្គនាយិកា​ក្រុមហ៊ុន PropNex Cambodia បានលើកឡើងថា​​ ការអភិវឌ្ឍ​ហេ​ដ្ឋា​រច​នាសម្ព័ន្ធ នៅតំបន់ជាយៗក្រុង​នឹង​ហុច​សក្ដានុពល​បន្ថែម​ដល់​ការ​អភិវឌ្ឍ​អចលនទ្រព្យ​ជាក់ ស្ដែង​​តំបន់​ប៉ែ​ក​​​ខាងត្បូង​រាជធានីភ្នំពេញ ជុំវិញព្រលានយន្តហោះ​អន្តរជាតិ មានគម្រោង​ហេដ្ឋារចនាសម្ព័ន្ធជាច្រើន​ ហើយ​កា​រអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធទាំងអស់​នោះ​បាននិងកំពុង​ហុច​សក្ដានុពល​បន្ថែមទៀត​ដល់ការ​អភិវឌ្ឍ​​អច​ល​ន​​ទ្រព្យ។

អ្នកស្រី​បានបន្តថា ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធទាំងនេះដែរ​ក៏បានជំរុញឱ្យតម្លៃដីធ្លី​នៅតំបន់ទាំង​នោះ​មាន​កំណើ​ន ​​​និងហាង​ឆេង​មួយកម្រិតទៀត​ផងដែរ ជាក់ស្ដែង​ដីធ្លី​នៅតាមបណ្ដោយ​ផ្លូវ​ក្រវ៉ាត់ក្រុង​ទី១ ទី២ និងទី៣​ បា​ន​ហ​ក់ឡើង​ជា​បន្តបន្ទាប់​ទៅតាម​​សន្ទុះ​នៃការ​វិនិយោគនៅតាម​តំបន់​ទាំងនោះ។

លោក ច្រឹក សុខនីម ប្រធានសមាគម​អ្នកវាយតម្លៃ និងភ្នាក់​ងារ​អចលនវត្ថុ​កម្ពុជា ​បានថ្លែងថា ការ​អ​ភិ​វឌ្ឍ​​ហេដ្ឋារចនាសម្ព័ន្ធ​នៅតំបន់​ជាយក្រុង​នឹងទាក់ទាញ​មនុស្ស​ឱ្យ​ទៅរស់នៅ​ទីនោះ​កាន់តែច្រើន ហើ​យ​ក្រុម​ហ៊ុន​​អភិវឌ្ឍន៍​លំនៅឋាន​ក៏​ចូលទៅអភិវឌ្ឍន៍​ដើម្បីបំពេញតម្រូវការ​។

លោកថាបានឱ្យដឹងថា ៖​

“ការអភិវ​ឌ្ឍ​ហេ​ដ្ឋា​រ​ចនា​សម្ព័​ន្ធ ដូចជាការអភិវឌ្ឍ​ផ្លូវ​ក្រវ៉ាត់ក្រុងរបស់រដ្ឋាភិបាលបាន​ជួយ​ជំរុញឱ្យកំណើន​នៃកា​រ​​វិនិ​យោគ​នៅតា​មតំ​ប​​ន់​នោះប​ន្ថែ​ម​ទៀ​ត​​​ ​និងធ្វើឱ្យតម្លៃដីធ្លី​ដែលមិន​សូវ​មានកា​រចាប់អារម្មណ៍​ក្លាយជា​តំបន់ដែលមានការ​ចាប់អារម្មណ៍​ខ្លាំង​ពីសំណាក់​វិនិយោគិន​ជាតិ​ និងអន្តរជាតិ​”

លោកបានបន្តថា ​កត្តា​ទាំងនេះហើយទើប​យើងមើលឃើញថា​ រដ្ឋាភិបាលលោក​បាន​ប្រឹងប្រែង​ក្នុងការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធមិនថា ​នៅក្នុងក្រុង​ភ្នំពេញនោះទេ តែរដ្ឋាភិបាលលោក​ថែមទាំង​អភិវឌ្ឍន៍​ផ្លូវ​តភ្ជាប់​ពីភ្នំ​​ពេ​ញ​​​ទៅ​​​កាន់​បណ្ដា​ខេត្ត​នានា​ និ​ងពី​បណ្ដា​ខេត្ត​ទៅ​បណ្ដា​​ខេត្ត ​ដើម្បីសម្រួលដល់ការ​ធ្វើដំណើរ ដឹកជញ្ជូ​នទំនិ​ញ​និ​ងក​ម្សា​ន្ត​​របស់ភ្ញៀវទេសចរ​ជាតិ និងបរទេស​ផងដែរ។​

ឯកឧត្តម​ ស៊ុន ចាន់​ថុល​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និងដឹកជញ្ជូន​បាន មានប្រសាសន៍​កន្លងមកថា​ រ​ដ្ឋាភិ​បា​​ល​​​បាន​ខិតខំ​សន្សំ​ពីការ​ចំណាយ​ប្រចាំឆ្នាំ​ ដើម្បីទុកអភិវឌ្ឍ​ន៍​ហេដ្ឋារចនាសម្ព័ន្ធជាពិសេស​ផ្លូវ​សំខាន់ៗ ​សម្រា​ប់​ប្រើ​ប្រា​ស់​រ​បស់ពលរដ្ឋ ក្នុងនោះដែរ​រដ្ឋាភិបាលក៏បាន​សន្សំថវិកា​សាងសង់ផ្លូវ​នៅតំបន់ដែ​ល​មា​ន​ស​ក្ដា​​នុព​ល​​ ដើម្បីទាក់ទេសចរ និង​ការ​វិនិយោគ​ពីអ្នកវិនិយោគ​ក្នុងស្រុក​និងមកពីខាងក្រៅ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភ្ជុំ​បិណ្ឌ​ជា​ឱកាស​បង្កើន​ចំណូល​សម្រាប់​អ្នក​លក់​គុយ​ទាវ​និង​អ្នក​រត់​កង់​បី តែ​ត្រូវ​លះបង់​ពេល​ជួបជុំ​គ្រួសារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

​ក្នុងពេល​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ឆ្លៀត​សម្រាក​ពី​ការងារ​ ​ដើម្បី​ជួបជុំគ្រួសារ​ ​ធ្វើ​បុណ្យ​ ​និង​ដើរកម្សាន្ត​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ​អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​វិស័យ​លក់ដូរ​ ​និង​ដឹកជញ្ជូន​មួយ​ចំនួន​ បែរ​ជា​បង្កើន​សកម្មភាព​ការងារ​របស់​ខ្លួន ​ដើម្បី​ឆ្លៀត​យក​ឱកាស​រក​ប្រាក់​ចំណូល​បន្ថែម​ពី​តម្រូវការ​សេវាកម្ម​ដែល​កើនឡើង​ ​ជាពិសេស​នៅ​ថ្ងៃ​ភ្ជុំ​ធំ​ឆ្នាំ​២០២៦

មានហេតុផលពីរ ធ្វើឱ្យស្ថានភាពឥណទានកាបូនឆ្នាំ២០២៦ នៅទ្រឹង ខណៈកម្ពុជាធ្លាប់លក់បានប្រមាណ ១១លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

ភ្នំពេញ៖ នៅ​ក្នុង​បរិបទដែល​អាកាសធាតុពិភពលោក​ប្រែប្រួល កម្ពុជា​បាន​បោះជំហាន​លើ​វិថី​សេដ្ឋកិច្ច​បៃតង​យ៉ាង​មុតមាំ ដោយ​ពង្រឹង​សក្ដានុពល​ឥណទាន​កាបូន ដើម្បី​ទាក់ទាញ​ទុន​អភិវឌ្ឍន៍ អភិរក្សព្រៃឈើ និង​លើក​កម្ពស់​ជីវភាព​សហគមន៍ឱ្យ​ស្រប​តាម​ចក្ខុវិស័យអព្យាក្រឹតកាបូនត្រឹម​ឆ្នាំ២០៥០។ ជាកត់សម្គាល់ នៅ​ឆ្នាំ​២០២៦ នេះ ឥណទាន​កាបូនហាក់​នៅ​ទ្រឹង ឬ​មិន​ទាន់​មានវឌ្ឍនភាពអ្វី​ថ្មី​នៅ​ឡើយ​ទេ ដោយស្ថានភាព​ទីផ្សារឥណទាន​កាបូនស្ម័គ្រចិត្ត​ប្រែប្រួល និង​ការ​កែសម្រួលវិធីសាស្ដ្រ​ឥណទាន​កាបូន ខណៈដែលគិត​ចាប់​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២២ កម្ពុជា​លក់កាបូន​បានប្រមាណ ១១​លាន​ដុល្លារអាមេរិក រុញចូល​សេដ្ឋកិច្ច​ជាតិរួច​ហើយ។ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន

តម្រូវការ​ពង​ទា​ហក់​ឡើង​ខ្ពស់​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​៖ ​ពង​ទា ​៤ លាន​គ្រាប់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្រូវ​ការ​ពង​ទា​នៅ​កម្ពុជា​កំពុង​កើនឡើង​ក្នុង​រដូវ​កាល​កាន់​បិណ្ឌ ​និង​ភ្ជុំ​បិណ្ឌ ​ដោយសារ​ការ​ប្រើប្រាស់​សម្រាប់​ចម្អិន​ម្ហូប​អាហារ​ ​និង​ធ្វើ​នំ​ប្រពៃណី​ ​ខណៈ​ពង​ទា​ប្រមាណ​ ៤ លាន​គ្រាប់​ត្រូវ​បាន​ផ្គត់ផ្គង់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​ តម្លៃ ប្រាក់ចំណូល

អាជ្ញាធរអះអាងថា ការត្រួតពិនិត្យគយ ១០០ភាគរយត្រូវបានអនុវត្តនៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ-ខាញ់ប៊ិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

កណ្តាល​ ៖ បើទោះបីជាការបើកច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ អាចជួយសម្រួលដល់ទេសចរ និងពាណិជ្ជកម្មក៏ដោយ ប៉ុន្តែអាជ្ញាធរបានអះអាងថា រាល់ទំនិញវៀតណាមទាំងអស់នឹងត្រូវត្រួតពិនិត្យគយ១០០ភាគរយ និងយ៉ាងម៉ត់ចត់ ដើម្បីប្រាកដមិនមានការនាំចូលកម្ពុជាដោយគេចពន្ធ និងអាចរក្សាបានភាពប្រកួតប្រជែង។ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ កម្ពុជា និងវៀតណាម បានបើកច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)​

តម្លៃប្រេងធ្លាក់ចុះបន្តិចបន្ទាប់ពី លោក ដូណាល់ ត្រាំ អះអាងថា អាម៉េរិកនឹងមិនវាយប្រហារលើអុីរ៉ង់មុនពេលបោះឆ្នោត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,៧ ភាគរយនៅត្រឹម ១០៣,៥៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,៦ ភាគរយនៅត្រឹម ៩០,៩៧ ដុល្លារក្នុងមួយបារ៉ែល។

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម