ADB អនុម័តកម្ចីហិរញ្ញប្បទាន ១៧៣លានដុល្លារ រួមបញ្ចូលគ្នានូវគម្រោងការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព និងការបន្សាំនឹងអាកាសធាតុ

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ បានអនុម័តគម្រោងចំនួនពីរ ដែលមានកម្ចី និងជំនួយឥតសំណងចំនួន ១៧៣លានដុល្លារ ដើម្បីពន្លឿនការគ្រប់គ្រងធនធានទឹក សម្របទៅនឹងអាកាសធាតុនៅកម្ពុជា។

ធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យដឹងថា គម្រោង​ទី​១ គឺ​គម្រោង​គ្រប់​គ្រង​ធនធាន​ទឹក​ចម្រុះ​ដែល​មាន​ទឹក​ប្រាក់ ៨៨​លាន​ដុល្លារ​អាមេរិក ស្ថិត​នៅ​ក្នុង​គម្រោង​គ្រប់​គ្រង​ធនធានទឹក​រួម ដែល​ផ្តោត​លើ​អាង​ទន្លេ​ក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត​ពោធិ៍សាត់ ក្នុង​អាង​ទន្លេសាប។ គម្រោងនេះនឹងពង្រឹងការគ្រប់គ្រងធនធានទឹក សម្របតាមអាកាសធាតុ និងបរិស្ថាន ធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយហានិភ័យទឹកជំនន់។

ទឹក​ប្រាក់​នេះ​ក៏​បូក​រួម​ទាំង​ជំនួយឥតសំណងចំនួន ៤.៣លានដុល្លារអាមេរិក ពីមូលនិធិអភិវឌ្ឍន៍អាស៊ី ដែលផ្តល់ជំនួយដល់ប្រទេសដែលងាយរងគ្រោះ ដើម្បីបង្កើនសមត្ថភាពរបស់សហគមន៍ក្នុងការគ្រប់គ្រងទឹក ដែលធន់នឹងអាកាសធាតុ។

ADB នឹងគ្រប់គ្រងផ្នែកខ្លះនៃប្រាក់កម្ចីចំនួន៨០ លានដុល្លារជាសហហិរញ្ញប្បទានដោយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី។ គម្រោងនេះក៏នឹងលើកកម្ពស់ការគ្រប់គ្រងទឹក ប្រព័ន្ធធារាសាស្រ្តកាត់បន្ថយអាកាសធាតុ តាមរយៈជំនួយបច្ចេកទេស ដែលបានភ្ជាប់មកជាមួយផ្តល់ហិរញ្ញប្បទានដោយមូលនិធិជប៉ុនសម្រាប់ភាពរុងរឿង និងធន់នឹងអាស៊ី-ប៉ាស៊ីហ្វិក។

គម្រោងទី២ គឺជាហិរញ្ញប្បទានបន្ថែមចំនួន ៨៥ លានដុល្លារអាមេរិក សម្រាប់គម្រោងកែលម្អប្រព័ន្ធធារាសា​ស្រ្តដែលកំពុងដំណើរការ ដើម្បីជួយក្រសួងធនធានទឹក និងឧតុនិយម លើកកំពស់ប្រសិទ្ធភាពការចែកចាយទឹក និងធន់នឹងអាកាសធាតុនៅទូទាំងប្រទេស ព្រមទាំងប្រព័ន្ធធារាសាស្ត្រចំនួន ៤ រួមមាន ខេត្តបាត់ដំបង កំពង់ចាម កំពង់ធំ និងខេត្តតាកែវ។

គម្រោងទាំងពីរនេះនឹងធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធគ្រប់​គ្រងទឹកជំនន់ដ៏សំខាន់នៅក្នុងតំបន់ដែលប្រឈមនឹងគ្រោះរាំងស្ងួត ក៏ដូចជាហានិភ័យទឹកជំនន់ធ្ងន់ធ្ងរ ហើយនឹងធ្វើការ ដើម្បីការពារសហគមន៍ និងប្រព័ន្ធអេកូឡូស៊ីដូចគ្នា។ គម្រោងនេះ ក៏គាំទ្រដល់ការអភិវឌ្ឍន៍សមត្ថភាពប្រតិបត្តិការសម្រាប់មជ្ឈមណ្ឌលទិន្នន័យជាតិ គ្រប់គ្រងធនធានទឹករបស់កម្ពុជា និងប្រព័ន្ធព័ត៌មានធនធានទឹកដែលពាក់ព័ន្ធផងដែរ។ វាក៏នឹងគាំទ្រការងាររៀបចំ និងការរចនាសម្រាប់ការវិនិយោគនាពេលអនាគតក្នុងការគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត

អ្នកស្រី Jyotsana Varma នាយិកា​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ប្រចាំ​ប្រទេស​កម្ពុជា​នបាន​ថ្លែង​ថា៖ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​គាំទ្រ​កម្ពុជា ​ក្នុង​ការ​កសាង​ភាព​ធន់​នឹង​បញ្ហា​ប្រឈម​បណ្ដាល​មក​ពី​អាកាសធាតុ និង​ធានា​ដល់​ការ​គ្រប់គ្រង​ទឹក​ដោយ​និរន្តរភាព។

អ្នកស្រី Jyotsana Varma បានមានប្រសាសន៍ថា គម្រោងនេះនឹងចែករំលែកការអនុវត្តល្អបំផុតជាមួយកសិ​ករ ដើម្បីបង្កើនភាពធន់នឹងអាកាសធាតុ ដើម្បី​រក្សា​ជីវភាព​ និងធ្វើឱ្យ​ប្រសើរ​ឡើង​ដល់​ផលិតកម្ម​អា​ហារ ពង្រឹង​សន្តិសុខ​ស្បៀង។ ADB មានមោទនភាពក្នុងការធ្វើជាដៃគូជាមួយប្រទេសកម្ពុជា ដើម្បីដោះស្រាយតម្រូវការបន្ទាន់ទាំងនេះ និងជាមូលដ្ឋានគ្រឹះសម្រាប់អនាគតដ៏រឹងមាំមួយ។

យោងតាម​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ទឹកជំនន់​ជា​ញឹក​ញាប់​នា​រដូវ​វស្សា​បានប៉ះពាល់​ដល់​ពលរដ្ឋ ៤​លាន​នាក់ ឬជិតមួយភាគបួននៃចំនួនប្រជាជន ដោយមានការខាតបង់​ថវិកា​ប្រចាំឆ្នាំប៉ាន់ស្មានចំនួន​ប្រមាណ ២៥០ លានដុល្លារ ដែលស្មើនឹងជាង១% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

Leave a Reply

Your email address will not be published.Required fields are marked *