កំរាលព្រំក្រហមយ៉ាងស្រស់ស្អាត ព្រមទាំងសន្តិសុខយ៉ាងតឹងរឹង ស្វាគមន៍វត្តមានមេដឹកនាំអាហ្វ្រិកទាំងឡាយមកដល់ប្រទេសចិន

បរទេស ៖ កាលពីថ្ងៃដើមសប្តាហ៍កន្លងទៅនេះ កំរាលព្រំពណ៍ក្រហមឆ្អិនឆ្អៅត្រូវបានរៀបចំរួចជាស្រេចដើម្បីស្វាគមន៍វត្តមាននៃការមកដល់របស់បណ្តាមេដឹកនាំអាហ្វ្រិកទាំងឡាយដែលមកកាន់រដ្ឋធានីក្រុងប៉េកាំង ដើម្បីចូលរួមក្នុងវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក (China–Africa Cooperation Forum)​ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ នេះ ក្នុងរយៈពេល៤ថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ ផ្នែកសន្តិសុខក៏ត្រូវបានរឹតបន្តឹងនៅទូទាំងទីក្រុងប៉េកាំង ដោយក្នុងនោះរួមមានទាំងផ្លូវធ្វើដំណើរ និងចំណតរថយន្តក្រុងត្រូវបានបិទបាំងដោយបដាដែលមានសរសេរថា ៖ ចិន និងអាហ្រ្វិក រួមដៃគ្នាសម្រាប់អនាគតដ៏ភ្លឺស្វាង (China and Africa are joining hands for a brighter future) ។

អាហ្វ្រិក មិនត្រឹមតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់មហាយក្សចិននោះទេ វាក៏ត្រូវបានគេចាត់ទុកថាជាទ្វីបដែលសំបូរទៅដោយធនធានធម្មជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា ទង់ដែង មាស លីចូម និងរ៉ែដ៏កម្រ។ អាហ្វ្រិកក៏មានឈ្មោះជាអ្នកកម្ចីប្រាក់ដែលមានទំហំរាប់ពាន់លានដុល្លារពីរដ្ឋាភិបាលចិនផងដែរសម្រាប់កញ្ចប់កិច្ចការងារដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ខណៈដែលចិនកន្លងមកបានបញ្ជូនកម្មករជំនាញជាច្រើនពាន់នាក់ទៅកាន៉ទ្វីបមួយនេះក្នុងការសិក្សា និងកសាងគម្រោងធំៗ។

របាយការណ៍ដែលត្រូវបានធ្វើឡើងដោយសារព័ត៌មានចិនបានបង្ហាញថា ទំហំពាណិជ្ជកម្មរវាងគ្នាចិន និងទ្វីបអាហ្វ្រិកទាំងមូល បានកើនឡើងទៅដល់ ១៦៧,៨ពាន់លានដុល្លារគិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ ហើយក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគីជាមួយតែប្រទេសអាហ្វ្រិកខាងត្បូង South Africa ប៉ុណ្ណោះ មានប្រមាណជាជិត ៣៩ពាន់លានដុល្លារ (ទំហំពាណិជ្ជកម្មកាលពីឆ្នាំ២០២៣) ។

មេដឹកនាំអាហ្វ្រិកខាងត្បូង លោកប្រធានាធិបតី Cyril Ramaphosa បានអញ្ជើញមកដល់ទីក្រុងប៉េកាំងមុនគេកាលពីព្រលឹមថ្ងៃចន្ទ។ លោកត្រូវបានគេរំពឹងទុកថានឹងចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងជាច្រើនក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយនឹងចិន។ នៅថ្ងៃចន្ទដដែលនោះប្រធានាធិបតីចិនក៏បានជួបជាមួយនឹងមេដឹកនាំនៃប្រទេសកុងហ្គោប្រទេសជីប៊ូទីផងដែរ។

គួរឲ្យដឹងដែរថា ប្រជាជាតិអាហ្វ្រិកទាំងអស់បានធ្វើកម្ចីទុនពីរដ្ឋាភិបាលក្រុងប៉េកាំងក្នុងចំនួនដ៏ច្រើនបំផុតកាលពីឆ្នាំកន្លងទៅ។ ប្រទេសដែលស្នើសុំកម្ចីពីចិនច្រើនជាងគេបំផុតនោះរួមមានដូចជា ប្រទេសអង់ហ្គោឡា, ប្រទេសអេត្យូពី, ប្រទេសអេហ្ស៊ីប, ប្រទេសនីហ្ស៊េរីយ៉ា និងប្រទេសកេនយ៉ា។ យ៉ាងណាក្តី វេទិកាកិច្ចសហប្រតិបត្តិការឆ្នាំនេះនឹងប្រារព្ធឡើងចំពេលដែលមហាអំណាចចិន និងអាមេរិក កំពុងព្យាយាមយ៉ាងខ្លាំងក្លាដូចគ្នាដើម្បីដាក់ឥទ្ធិពលទៅលើបណ្តាប្រទេសក្នុងទ្វីបរបស់ខ្លួន ហើយរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនតែងតែបានបង្ហាញភាពមិនសប្បាយចិត្តទៅនឹងការរីកចម្រើនដ៏ឆាប់រហ័សនៃទំនាក៉ទំនងចិន និងអាហ្វ្រិក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា