ទីផ្សារហ៊ុននៅអាស៊ីកំពុងស្ថិតក្រោមស្រមោលនៃព្រឹត្តិការណ៍ប៉ុនប៉ងបាញ់សម្លាប់លោក Trump

ក្នុងអំឡុងពេលធ្វើយុទ្ធនាការបោះឆ្នោតនៅរដ្ឋ Pennsylvania កាលពីល្ងាចថ្ងៃសៅរ៍សប្តាហ៍មុន លោក Donald Trump ត្រូវបានខ្មាន់កាំភ្លើងប៉ុនប៉ងធ្វើឃាតតែមិនបានជោគជ័យនោះទេ។ ទោះយ៉ាងណាក្តី របួសស្រាលនេះបានធ្វើឲ្យលោក Trump អាចនឹងវិលត្រឡប់មកបន្តបេសកកម្មធ្វើការឃោសនាបោះឆ្នោត និងកិច្ចការងារនយោបាយរបស់ខ្លួនឡើងវិញដើម្បីត្រៀមខ្លួនប្រកួតប្រជែងការបោះឆ្នោតនៅក្នុងឆ្នាំនេះ។

ព្រឹត្តិការណ៍នេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះបណ្តាប្រទេសជាច្រើនលើពិភពលោក និងបានធ្វើឲ្យកេរ្ត៍ឈ្មោះរបស់អាមេរិកអាប់ឱនមិនតិចនោះទេក្នុងនាមជាប្រទេសបិតាប្រជាធិបតេយ្យ ប៉ុន្តែបែរជាទទួលរងនូវការបង្កអំពើហិង្សាក្នុងអំឡុងពេលរៀបចំការបោះឆ្នោតទៅវិញ។

ឥទ្ធិពលនៃសកម្មភាពហិង្សានេះមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់មុខមាត់អាមេរិកនោះទេ ប៉ុន្តែវាក៏បានធ្វើឲ្យប៉ះពាល់ទៅដល់ផ្នែកផ្សេងទៀត ជាពិសេសទីផ្សារហ៊ុនជាច្រើនលើលោកដែលកំពុងរង់ចាំមើលថា តើនឹងមានកត្តាជះឥទ្ធិពលខ្លាំងយ៉ាងណាក្រោយហេតុការណ៍នេះ ខណៈដែលមនុស្សភាគច្រើនជឿថា ប្រាកដណាស់វានឹងធ្វើឲ្យប៉ះពាល់ដល់ផ្សារហ៊ុនរបស់អាស៊ីមុនគេ។

គិតត្រឹមថ្ងៃចន្ទ សប្ដាហ៍នេះ អ្នកវិភាគជាច្រើនបានលើកឡើងថា ប្រសិនបើហេតុការណ៍នេះអាចរុញច្រានឲ្យលទ្ធផលនៃការគាំទ្រការបោះឆ្នោត លោក Trump កាន់តែអាចទទួលភាពជោគជ័យកាន់តែខ្លាំង នោះពួកគេនឹងហៅវាថាគឺជាភាពជោគជ័យក្នុងការធ្វើពាណិជ្ជកម្មរបស់លោក Trump ឬ​ Trump-vicotry trades ។

Trump-victory trades ត្រង់នេះ អ្នកវិភាគទាំងនោះបានប្រាប់សារព័ត៌មានរ៉យទ័រថា រាប់បញ្ចូលទាំងការងើបឡើងវិញកាន់តែខ្លាំងនៃលុយដុល្លារក្រោយការបោះឆ្នោត ក៏ដូចជាផលចំណេញដែលបានមកពីការវិនិយោគដោយរតនាគារជាតិផងដែរ។​ ដោយឡែក គិតត្រឹមព្រឹកព្រលឹមថ្ងៃចន្ទដដែល សម្រាប់ទីផ្សារហ៊ុនរបស់លុយគ្រីបតូ Bitcoin បានហក់ឡើងពី ៤ ទៅ ដល់៦ម៉ឺនដុល្លារក្នុងមួយកាក់នៅក្នុងទីផ្សារលក់របស់សកល។

សម្រាប់ទីផ្សារហ៊ុននៅអាស៊ីវិញ គេសង្កេតឃើញថា សូម្បីតែមុនពេលមានអំពើហឹង្សាកាលពីថ្ងៃសៅរ៍ក៏ដោយ បញ្ហាជាច្រើនបានកើតឡើង និងដាក់បន្ទុកលើទីផ្សារនេះរូចទៅហើយសម្រាប់ការជួញដូរ ឬវិនិយោគដោយគិតមកដល់ថ្ងៃចន្ទសប្ដាហ៍នេះ ទាំងការអត្រាការប្រាក់របស់អាមេរិក អន្តរាគមន៍លុយរបស់យេនជប៉ុន និងសកម្មភាពគួរឲ្យកត់សំគាល់ផ្សេងទៀតដូចជាទិន្នន័យសេដ្ឋកិច្ចពីប្រទេសចិនរួមទាំង GDP ក្នុងត្រីមាសទីពីរឆ្នាំនេះផងនោះ គឺសុទ្ធតែមានការប្រែប្រួល។

គួរឲ្យដឹងដែរថា ចិនទទួលបានកំណើនសេដ្ឋកិច្ចត្រឹមតែ១,១ភាគរយប៉ុណ្ណោះគិតចាប់ពីខែមករា ដល់ ខែមិនា និងបានធ្វើឲ្យកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំសរុបបានត្រឹមតែ ៥,១ភាគរយធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំមុនដែលធ្វើបាន១,៦ភាគរយ និងអត្រាសរុបប្រចាំឆ្នាំ ៥,៣ភាគរយ៕

ទីផ្សារហ៊ុននៅជប៉ុន បានបិទនៅថ្ងៃចន្ទសប្ដាហ៍នេះ ដោយសារបុណ្យជាតិ ប៉ុន្តែគេជឿជាក់ថាមានការកើនឡើងដោយសារល្បឿនដែលសល់កាលពីថ្ងៃសុក្រសប្ដាហ៍មុន និងកត្តាវិជ្ជមានប៉ុន្មានសប្តាហ៍ចុងក្រោយ។ គិតត្រឹមចន្ទ លុយយេនមានតម្លៃកើនឡើងមកដល់១៥៧,៩០យេនវិញក្នុងមួយដុល្លារបន្ទាប់ពីបានធ្លាក់ចុះទៅដល់១៦២យេនក្នុងមួយដុល្លារកាលពីសប្តាហ៍មុននេះ ដែលជាអត្រាទាបបំផុតក្នុងរយៈពេល៣៨ឆ្នាំចុងក្រោយ។

គួរឲ្យដឹងដែរថា ភាគហ៊ុនអាស៊ីនអាចនឹងបន្តធ្លាក់ចុះបន្តទៀតនៅថ្ងៃអង្គារនេះជាការចេញផ្សាយដោយរ៉យទ័រ ដោយសារតែក្រុមអ្នកវិនិយោគតែងតែមានការព្រួយបារម្ភថា ជ័យជំនះរបស់លោក Trump នឹងមានការកើនឡើង ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សមាជិក​សភា​អាមេរិក ​៥០​នាក់ ​ទាមទារ​ឱ្យលោក Trump បង្ហាញរបាយការណ៍​ចំណាយ​ពិតទៅលើសង្គ្រាម​ប្រឆាំង​នឹង​អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សមាជិក​​សភា​តំណាងរាស្ត្រអាមេរិក ​កំពុង​ទាមទារ​ឱ្យ​រដ្ឋបាល ​លោក​ Donald ​Trump ​ផ្តល់​ទិន្នន័យ​លម្អិត​អំពី​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ជីវិត​មនុស្ស​ក្រោម​ជម្លោះ​យោធា​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

កាណា​ដា បានគំរាម​ផ្តាច់​អគ្គិសនី​តាមបណ្តាក្រុមហ៊ុន ​ទីតាំងអាជីវកម្ម និង​លំនៅឋានពលរដ្ឋ​អាមេរិក ប្រុមាណ ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​តម្លើង​ពន្ធ​ ៥០ ​ភាគយ របស់ Trump

សន្និសីទ​ធនាគារ​កម្ពុជា​ ​លើក​ទី​៥ ​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​និង​ពង្រឹង​ទំនុក​ចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 25/08/2026

​សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ ​លើក​ទី​៥ ​បាន​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​ពង្រឹង​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​និង​បង្កើន​ទំនុកចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​ ​ដោយ​ផ្តោត​លើ​ការ​កំណត់​ទិសដៅ​សម្រាប់​វិស័យ​ធនាគារ​កម្ពុជា​ឱ្យ​កាន់តែ​មាន​សុវត្ថិ​ភាព​ ​មាន​ភាព​ធន់ ​និង​ចីរភាព

ទណ្ឌកម្ម​អាម៉េរិក​លើ​អ៊ីរ៉ង់​អាច​បង្ក​ផលប៉ះពាល់​ដល់​ចិន ​ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

​ប្រទេស​ចិន​អាច​ប្រឈម​ផលប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​ចិន​គឺជា​អ្នក​ទិញ​ប្រេង​អ៊ីរ៉ង់​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ

សមាគម៖ តម្រូវការមាន់អាចកើនដល់ ២៣-២៥ ម៉ឺនក្បាលក្នុងមួយថ្ងៃ នៅរដូវបុណ្យទាន

ជំនួញ, ព្រឹត្តិការណ៍

• 25/08/2026

តម្រូវការ​សាច់​មាន់​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ច្រើន​ នា​ឱ​កាស​ពិធី​សែន​ក្បាល​ទឹក ​និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នា​ជិត​ពេល​ខាង​មុខ​ ​ខណៈ​សមាគម​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​អះអាង​ថា​ ​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​មាន​សមត្ថភាព​ឆ្លើយតប​តាម​តម្រូវការ ​ដោយ​មិន​ខ្វះខាត​ ​ឬ​ឡើង​ថ្លៃ​ខ្ពស់​ហួសហេតុ​នោះ​ទេ

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង