កិច្ចព្រមព្រៀងសមុទ្រខ្មៅបង្កអសន្តិសុខស្បៀងកាន់តែអាក្រក់ឡើងនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង

បរទេស៖ យោងតាមរបាយការណ៍ពី Mercy Corps ដែលជាអង្គការជំនួយមនុស្សធម៌ពិភពលោកបានចេញផ្សាយថា បញ្ហាកិច្ចព្រមព្រៀងសមុទ្រខ្មៅអាចធ្វើឱ្យអសន្តិសុខស្បៀងកាន់តែអាក្រក់នៅខាងមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង។

ទន្ទឹមនេះ ប្រទេសជាច្រើននៅក្នុងតំបន់ទាំងពីរនេះកំពុងជួបប្រទះវិបត្តិស្បៀងអាហារធ្ងន់ធ្ងរដោយសារតែគ្មានលទ្ធភាពទិញអាហារ និងរងផលប៉ះពាល់ទៅពីជម្លោះពាណិជ្ជកម្មនៅក្នុងសមុទ្រខ្មៅ។ លើសពីនេះ បញ្ហាកាន់តែអាក្រក់ទៅៗ ដោយសារការសន្យាផ្តល់មូលនិធិមនុស្សធម៌ និងការផ្គត់ផ្គង់ស្បៀងអាហារថយចុះជាបន្តបន្ទាប់។ ប្រទេសដែលរងគ្រោះខ្លាំងរួមមាន លីបង់ ស៊ីរី យេម៉ែន ហ្ស៊កដានី អ៊ីរ៉ាក់ ប៉ាឡេស្ទីន (West Bank និង Gaza)ទុយនីស៊ី អេហ្ស៊ីប។ និង តំបន់នៅអាហ្វ្រិកខាងជើង។

មិនត្រឹមតែប៉ុណ្ណោះ ជាមួយនឹងការកើនឡើងចំនួនប្រជាជន និងការកើនឡើងនៃតម្រូវការអាហារសំខាន់ៗ បណ្តាលឲ្យប្រទេសទាំងនោះត្រូវប្រឈមមុខនឹងអសន្តិសុខស្បៀងអស់ជាច្រើនទសវត្សរ៍មកហើយ។ កត្តាទាំងនេះបាននាំឱ្យប្រទេសមួយចំនួននៅទូទាំងមជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើងពឹងផ្អែកខ្លាំង ទៅលើគ្រាប់ធញ្ញជាតិដែលនាំចូល ជាពិសេសការដឹកជញ្ជូនតាមសមុទ្រខ្មៅ។

ចាប់តាំងពីមានជម្លោះជាមួយនឹងអ៊ុយក្រែនមក រុស្ស៊ីបានបិទកំពង់ផែដោយរឹតបន្តឹងការដឹកជញ្ជូនគ្រាប់ធញ្ញជាតិពីអ៊ុយក្រែនទៅកាន់ពិភពលោកទាំងមូល។ កិច្ចព្រមព្រៀងសមុទ្រដែលជាកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរដែលត្រូវបានសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងតួកគី ដែលបានដឹកជញ្ជូនស្បៀងអាហារចំនួន ៣២,៩ លានតោនចាប់តាំងពីត្រូវបានចុះហត្ថលេខានៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២២។ យ៉ាងណាមិញ ​នៅ​ខែកក្កដា ឆ្នាំ​២០២៣ រុស្ស៊ី​បាន​បដិសេធ​មិន​បន្តកិច្ចព្រមព្រៀង​នេះ​ទេបន្ទាប់ពី​វា​ផុតកំណត់​។

ក្នុងខែកក្កដាឆ្នាំនេះ ឥណ្ឌាក៏បានហាមឃាត់ការនាំចេញអង្ករដើម្បីការពារការផ្គត់ផ្គង់ក្នុងស្រុកផងដែរ។ បន្ថែមពីនេះ បញ្ហាស្បៀងអាហារកើតឡើងក្នុងពេលតែមួយអាច​នឹង​នាំ​ឱ្យ​មាន​ការ​ចាប់​ផ្តើម​នៃ​យុគសម័យ​​អតិផរណា​អាហារ​មិន​ធ្លាប់​ពីមុនមក​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាង​ជើង។

យោងតាមរបាយការណ៍ដដែល បានលើកឡើងថា ប្រទេសស៊ីរី លីបង់ និងយេម៉ែន ទំនងជាទទួលរងផលប៉ះពាល់ខ្លាំងបំផុតពីបញ្ហាសមុទ្រខ្មៅ ដោយសារពួកគេពឹងផ្អែកយ៉ាងខ្លាំងលើគ្រឿងឧបភោគបរិភោគដែលបាននាំចូល ភាពផុយស្រួយរបស់រដ្ឋ អស្ថិរភាពនយោបាយ បញ្ហាសេដ្ឋកិច្ច សក្តានុពលនៃផលិតកម្មក្នុងស្រុកនៅមានកម្រិត។ លើសពីនេះផងដែរ ការដឹកជញ្ជូនគ្រាប់ធញ្ញជាតិពីរុស្ស៊ី និងអ៊ុយក្រែន ជាប្រភពស្បៀងអាហារសម្រាប់ប៉ាឡេស្ទីន ទុយនីស៊ី និងអេហ្ស៊ីបយូរណាស់មកហើយ។ ជាងនេះទៅទៀត ម៉ាក្រូសេដ្ឋកិច្ចដ៏ផុយស្រួយនៅប្រទេសទាំងនោះជំរុញឱ្យតម្លៃទំនិញឡើងថ្លៃ និង ធ្វើឱ្យពួកគេងាយរងគ្រោះពីវិបត្តិស្បៀងអាហារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក