ស្ថាបនិក Nvidia ៖ យុគសម័យ AI កំពុងផ្លាស់ប្តូរគ្រប់យ៉ាងនៅក្នុងវិស័យឧស្សាហកម្ម រួមទាំងក្រុមហ៊ុន និងបណ្តាប្រទេសលើសកលលោក

បរទេស ៖ នៅក្នុងសប្តាហ៍នេះ ក្រុមហ៊ុនមហាអំណាចបច្ចេកវិទ្យាបន្ទះឈីប AI ដ៏ល្បីបំផុតរបស់ពិភពលោក Nvidia បានប្រកាសអំពីប្រាក់ចំណេញថ្មីបំបែកកំណត់ត្រាសាជាថ្មីរបស់ខ្លួនប្រមាណជា ១៩ពាន់លានដុល្លារគិតត្រឹមរយៈពេលមួយត្រីមាសចុងក្រោយ ខណៈដែលប្រតិបត្តិការលក់សរុបមានទៅដល់ ៣៥,១ពាន់លានដុល្លារ ពោលគឺច្រើនជាងការរំពឹងទុកក្នុងទីផ្សារ ២០០០លានដុល្លារ។

ថ្លែងពាក់ព័ន្ធទៅនឹងដំណឹងដ៏គួរឲ្យរីករាយនេះ ស្ថាបនិក និងជាប្រធានប្រតិបត្តិនៃក្រុមហ៊ុន Nvidia លោក Jensen Huang បានបញ្ជាក់ថា ៖ ក្នុងយុគសម័យនៃបច្ចេកវិទ្យា AI និងដំណាក់កាលនៃការអភិវឌ្ឍដល់កំពូលនេះ វាកំពុងជួយជំរុញពិភពលោកឲ្យឆ្ពោះទៅរកតម្រូវការក្នុងការប្រើប្រាស់ឧបករណ៍ និងផលិតផលក្នុងប្រព័ន្ធកំព្យូទ័រទាំងអស់របស់ក្រុមហ៊ុន Nvidia ។

លោកបន្តទៀតថា៖ បច្ចុប្បន្ន បច្ចេកវិទ្យា AI កំពុងធ្វើឲ្យមានការផ្លាស់ប្តូរទៅលើគ្រប់ឧស្សាហកម្ម និងគ្រប់ក្រុមហ៊ុនទាំងអស់ព្រមទាំងនៅក្នុងបណ្តាប្រទេសនានាលើពិភពលោកនេះផងដែរ។

លោក Huang បានបង្ហាញនូវការប្តេជ្ញាចិត្ត និងការត្រៀមរៀបចំខ្លួនរួចជាស្រេចក្នុងការដាក់ឲ្យដំណើរការផលិតបន្ទះឈីប Blackwell ឲ្យបានពេញលេញ១០០ភាគរយក្នុងគ្រាដែលមានតម្រូវការដ៏ខ្ពស់បែបនេះ ហើយក៏បានបង្ហើបអំពីផែនការក្នុងការចាប់ផ្តើមអភិវឌ្ឍ និងផលិតបន្ទះឈីបជំនាន់ថ្មី Hopper ផងដែរ។

បុរសមហាសេដ្ឋីពាន់លានរូបនេះបាននិយាយទៀតថា ៖ បច្ចុប្បន្ន សកម្មភាពនៃការវិនិយោគលើមនុស្សយន្តរ៉ូបូតក្នុងវិស័យឧស្សាហកម្មកំពុងកើនឡើងជាមួយនឹងរបកគំហើញថ្មីៗនៅក្នុងបច្ចេកវិទ្យា AI ហើយប្រទេសនានាចាប់ផ្តើមមានទំនោរខ្លាំង និងទទួលស្គាល់អំពីសារៈសំខាន់នៃការអភិវឌ្ឍន៍ AI និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការអភិវឌ្ឍប្រទេសជាតិរបស់ពួកគេផងដែរ។

គួរឲ្យដឹងដែរថា ក្រុមហ៊ុន Nvidia បានវ៉ាដាច់ក្រុមហ៊ុន Apple កាលពីដើមខែកន្លងទៅនេះ និងបានក្លាយជាក្រុមហ៊ុនដែលមានតម្លៃទីផ្សារខ្ពស់បំផុតនៅលើពិភពលោក ប៉ុន្តែទោះជាយ៉ាងណាក្តី បន្ទាប់ពីរបាយការណ៍ប្រចាំត្រីមាសរបស់ខ្លួនបានបង្ហាញត្រឹមរយៈពេលប៉ុន្មានម៉ោង តម្លៃភាគហ៊ុនរបស់ Nvidia បែរបានធ្លាក់ចុះជិត២ភាគរយទៅវិញក្នុងការជួញដូរមកត្រឹមតែ ១៤៣,២៤ដុល្លារ។

ក្នុងខណៈនេះគេសង្កេតឃើញថា មានក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅលើពិភពលោកជាច្រើនបាននាំគ្នាធ្វើការវិនិយោគរាប់សិបពាន់លានដុល្លារទៅក្នុងបន្ទះឈីប AI និង Software ដ៏មានឥទ្ធិពលរបស់ Nvidia ដើម្បីទទួលបានគំរូ AI និងការឌីសាញដែលស្រដៀងទៅនឹង ChatGPT ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ