កម្ពុជា-ជប៉ុន ចុះអនុស្សរណៈនៃការយោគយល់គ្នាលើឯកសារសំខាន់ៗចំនួន៧

ភ្នំពេញ៖ ប្រទេសកម្ពុជា និងជប៉ុន បានចុះអនុស្សរណៈនៃការយោគយល់គ្នាលើឯកសារសំខាន់ៗចំនួន៧ ទាក់ទងនឹងវិស័យជាច្រើនដូចជា គម្រោងថាមពលជីវម៉ាស ថាមពលព្រះអាទិត្យ អេឡិចត្រូនិក ឌីជីថល ទឹកស្អាត និងការទូទាត់ឆ្លងដែនជាដើម។

ពិធីចុះអនុស្សរណៈនេះត្រូវបានធ្វើឡើងក្រោមវត្តមាន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក គីស៊ីដា ហ្វូមីអូ (KISHIDA Fumio) នាយករដ្ឋមន្រ្តីជប៉ុន នារសៀលថ្ងៃទី១៨ ខែធ្នូ នៅទីក្រុងតូក្យូ។

កិច្ចព្រមព្រៀងទាំងនោះរួមមាន ៖
១-គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលផ្ទុកទិន្នន័យជាតិឆ្ពោះទៅរកការលើកកម្ពស់រដ្ឋាភិបាលអេឡិចត្រូនិក
២-គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថលក្នុងតំបន់ទីប្រជុំជន
៣-គម្រោងស្នើសុំនាវាសម្រាប់វាស់ស្ទង់ជលធារសាស្ត្រ សម្រាប់ផលិតផែនទីនាវាចរណ៍អេឡិចត្រូនិក
៤-កំណត់ហេតុរួមរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងកិច្ចការផ្ទៃក្នុង និងគមនាគមន៍ជប៉ុន ស្ដីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថលក្នុងប្រទេសកម្ពុជា
៥-អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិកម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ស្តីពី កិច្ចសហប្រតិបត្តិការនៃការទូទាត់ឆ្លងដែនតាមរយៈQR Code
៦-អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុន Minebea Mitsumi និងក្រុមហ៊ុន SchneiTec ស្តីពីកិច្ចសហប្រតិបត្តិការលើគម្រោងថាមពលព្រះអាទិត្យ (សូឡា)
៧-អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល ជាមួយ ក្រុមហ៊ុន erex Co. Ltd និងក្រុមហ៊ុន SPHP (Cambodia) ស្ដីពីកិច្ចសហប្រតិបត្តិការលើ គម្រោងថាមពលជីវម៉ាស ។

គួររម្លឹកថា៖ឆ្នាំ២០២៣ នេះ គឺជាខួបលើកទី៧០ នៃចំណងការទូត និងជាឆ្នាំដ៏ពិសេសដែលទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ត្រូវបានដំឡើងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ” ដែលជាកម្រិតល្អប្រសើរបំផុត នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល១៣ឆ្នាំ ពន្ធដារបង្កើនការប្រមូលចំណូលពីជាង ៧០០លានដុល្លារ ដល់ ៣,៥៧ពាន់លានដុល្លារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

ក្នុងរយៈពេល១៣ឆ្នាំកន្លងមកនេះ ពន្ធដារ បានបង្កើនការប្រមូលចំណូលពីប្រមាណជាង៧០០លានដុល្លារអាម៉េរិក ដល់ជាង ៣,៥៧ពាន់លានដុល្លារអាម៉េរិក ដោយបានរួមចំណែកដល់ការកសាងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនឡើង

ប្រវត្តិសាស្ត្រថ្មី ! ស៊ុយអែតបញ្ជាទិញនាវាចម្បាំងធុនធំពីបារាំងក្នុងទំហំទឹកប្រាក់ ៤.២ពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/05/2026

រដ្ឋាភិបាលស៊ុយអែត បានសម្រេចបញ្ជាទិញនាវាចម្បាំងធុនធំ (Frigate) ប្រភេទ FDI (Frégate de Défense et d’Intervention) ចំនួន ៤ គ្រឿង ពីក្រុមហ៊ុនបារាំង​ក្នុងតម្លៃសរុបប្រមាណជា ៤.២ ពាន់លានដុល្លារអាម៉េរិក

អង្គការសហប្រជាជាតិ ៖ ជម្លោះនៅមជ្ឈិមបូព៌ារំខានដល់កំណើនសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

អង្គការសហប្រជាជាតិបានកាត់បន្ថយការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក ដោយលើកឡើងពីការរំខាននៃសង្គ្រាមនៅមជ្ឈិមបូព៌ា

កម្ពុជាជំរុញឱ្យមានកិច្ចសហប្រតិបត្តិការសេដ្ឋកិ​ច្ចស៊ីជម្រៅ អំឡុ​​​​​ងពេលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

កម្ពុជាបានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំ និងការប្តេជ្ញាចិត្តឡើងវិញចំពោះពហុភាគីនិយម ខណៈភាពតានតឹងភូមិសាស្ត្រនយោបាយកំពុងកើនឡើងកម្តៅ និងឱនភាពសេដ្ឋកិច្ចកសល នៅតែបន្តដាក់បន្ទុកលើសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍ និងទស្សនវិស័យកំណើនសេដ្ឋកិច្ចសកល

ស្វែងយល់ពីនីតិវិធី និ​ងឯកសារ​ត្រៀម ដើម្បីកែតម្រូវ​លើប្លង់រឹងដែលខុស​ឈ្មោះ ឬអក្ខរាវិរុទ្ធ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/05/2026

នីតិវិធី​ដើម្បីកែតម្រូវឈ្មោះដែលខុស​នៅលើ​ប្លង់រឹង សាមីខ្លួន​ត្រូវយក​ឯកសារ​ផ្លូវការទៅដាក់ពាក្យស្នើសុំកែតម្រូវឈ្មោះនៅការិយាល័យ​រៀបចំដែនដី នគរូបនីយកម្ម​ សំណង់ និង​សុរិយោដីស្រុក/ខណ្ឌ ឬក៏មន្ទីររាជធានី/ខេត្ត​

អ្នកជំនាញសាទរគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ដោយមើលឃើញពីសក្តានុពលនៃការវិនិយោគ ក្រុមហ៊ុនអន្តរជាតិមួយ បានបង្ហាញពីគោលបំណងបោះទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងបង្អស់នៅកម្ពុជា

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម និងតំបន់ជុំវិញ បានទទួលសេវាទឹកស្អាត

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម – សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/05/2026

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម - សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ដឹកនាំនាយកប្រតិបត្តិកំពូលៗ បំពេញទស្សនកិច្ចនៅចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ប្រធានាធិបតីលោក  វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ត្រូវបានអមដំណើរដោយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាច្រើនរូប ពិសេសគេឃើញ មានវត្តមាននៃនាយកប្រតិបត្តិកំពូលៗរបស់រុស្ស៊ី ដែលបានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរយៈពេល ២ ថ្ងៃ

ភាពជាដៃគូចិន-រុស្ស៊ី កាន់តែមានភាពរឹងមាំតាមរយៈជំនួបសំខាន់ៗទ្វេភាគីជាង ១ ទសវត្សរ៍ចុងក្រោយនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃចាប់ ពីថ្ងៃទី ១៩ ដល់ទី ២០ ខែឧសភា ឆ្នាំ២០២៦ របស់លោកប្រធានាធិបតីរុស្សី វ្ល៉ាឌីមៀ ពូទីន  (Vladimir Putin) នៅក្នុងទីក្រុងប៉េកាំងបានបង្ហាញអំពីភាពរឹងមាំ និងកាន់តែស៊ីជម្រៅឡើងនៃភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹងសមភាគីចិន

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published. Required fields are marked *