ភ្នំពេញ ៖ កម្ពុជា ក្នុងនាមជាប្រធានប្ដូរវេនអាស៊ានឆ្នាំ២០២២នេះ បាន និងកំពុងញាប់ដៃញាប់ជើងខិតខំបំពេញតួនាទីជាម្ចាស់ផ្ទះឱ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន។ ទន្ទឹមនឹងនោះ កម្ពុជាក៏មានទំនួលខុសត្រូវធំមួយផងដែរ គឺដោះស្រាយវិបត្តិនានាដែលកើតមាននៅក្នុងតំបន់។

ឆ្លើយតបនឹងការដោះស្រាយបញ្ហានានាដែលកំពុងតែកើតមាន និងបញ្ហារុំារ៉ៃក្នុងតំបន់មួយចំនួន កម្ពុជាបានកំណត់យកមូលបទ «អាស៊ានរួមគ្នាធ្វើ ៖ ដោះស្រាយបញ្ហាប្រឈមរួមគ្នា» ដោយហេតុថា កម្ពុជាតែម្នាក់មិនអាចដោះស្រាយបញ្ហាទាំងអស់ត្រឹមតែរយៈពេលជាប្រធានអាស៊ានបានទេ បើសិនមិនមានការចូលរួមពីប្រទេសជាសមាជិកផ្សេងទៀតក្នុងតំបន់។
បន្ថែមពីលើការដោះស្រាយបញ្ហានេះទៀតសោត កម្ពុជាបានដាក់ចេញនូវគោលដៅយុទ្ធសាស្ត្រចំនួន ៤ សំដៅធ្វើឱ្យសេដ្ឋកិច្ច និងទំនាក់ទំនងអាស៊ានកាន់តែល្អប្រសើរ។ គោលដៅយុទ្ធសាស្ត្រទាំងនោះ រួមមាន៖ ទី១ ការពង្រឹងការតភ្ជាប់ឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទី២ ការកាត់បន្ថយគម្លាត អភិវឌ្ឍន៍ដើម្បីភាពប្រកួតប្រជែងរបស់អាស៊ាន ទី៣ ការជំរុញសមាហរណកម្ម បរិយាប័ន្ន ភាពធន់ និងភាពប្រកួតប្រជែងអាស៊ានឱ្យខ្លាំងជាងមុន ទី៤ អាស៊ានជាសកលសម្រាប់ភាពរីកចម្រើន និងការអភិវឌ្ឍ សំដៅជំរុញកំណើនសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់។

បន្ថែមពីលើគោលដៅយុទ្ធសាស្ត្រដែលត្រូវបានដាក់ចេញនេះ អាស៊ានក៏ត្រូវបន្តប្រកាន់ភ្ជាប់ផងដែរ នូវគោលការណ៍ប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងការបន្តជំរុញការធ្វើសេរីភាវូបនីយកម្មដើម្បីលើកកម្ពស់អាស៊ានឱ្យក្លាយទៅជាតំបន់មួយដែលមានលក្ខណៈបើកចំហ តម្លាភាព បរិយាប័ន្ន ត្រូវបន្តរក្សាឱ្យបាននូវ «មជ្ឈភាព» និង «ឯកភាពអាស៊ាន» ក្នុងការកសាងទំនាក់ទំនងសកល និងតំបន់។
ម៉្យាងទៀត អាស៊ានក៏ត្រូវធ្វើឱ្យកាន់តែប្រសើរថែមទៀតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនានាដែលមានស្រាប់ សំដៅធានាថាកិច្ចព្រមព្រៀងទាំងនោះនៅតែរក្សាបាននូវទំនើបកម្ម ទាន់សម័យ មានលក្ខណៈកាន់តែប្រសើរ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះនិន្នាការធុរកិច្ច និងការវិនិយោគនាពេលបច្ចុប្បន្ន ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានលើកឡើងដោយកោតសរសើរផងដែរនូវសមិទ្ធផលសំខាន់មួយសម្រាប់អាស៊ានគឺកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ដែលជាកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការបើកទូលាយសេដ្ឋកិច្ច ព្រមទាំងធ្វើពិពិធកម្មទីផ្សារតំបន់។ ក្រៅពីកិច្ចសហកាដែលបានលេចឡើងជាផ្លែផ្កាខាងលើ សម្ដេចក៏មិនភ្លេចផងដែរនូវវត្តមានដ៏មានសារៈសំខាន់របស់វិស័យឯកជន ក្នុងការចូលរួមស្ដារកំណើនសេដ្ឋកិច្ច និងដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញក្នុងតំបន់នាពេលកន្លងមក។
សម្ដេចនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរអំពីលទ្ធផលជាក់ស្ដែងដែលបានមកពីការចូលរួមរបស់វិស័យឯកជនរួមមានការជំរុញសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការអភិវឌ្ឍបច្ចេកវិទ្យា ព័ត៌មាន ការលើកកម្ពស់នវានុវត្តន៍ ការអភិវឌ្ឍធនធានមនុស្ស ការកាត់បន្ថយគម្លាតឌីជីថលជាដើម។ យោងតាមការវាយតម្លៃ និងព្យាករណ៍របស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក ៣ (AMRO), សេដ្ឋកិច្ចអាស៊ានកំពុងងើបឡើងវិញជាមួយនឹងការសម្រេចបាននូវកំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងអត្រា ៣,១% ក្នុងឆ្នាំ ២០២១ ជាមួយនឹងការរំពឹងទុកនូវកំណើន ក្នុងអត្រា ៥,៣% និង ៤.៩% ក្នុងឆ្នាំ ២០២២ និង ២០២៣ រៀងគ្នា។ គួរជម្រាបថា ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន អំពីការដាក់ចេញនូវគោលដៅយុទ្ធសាស្ត្រខាងលើគឺធ្វើឡើងក្នុងឱកាសពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២២ នាព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/09/2026
ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

ចិន និងកៀហ្ស៊ីស៊ីស្ថាន ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ក្នុងកិច្ចប្រជុំកំពូល SCO ឆ្នាំនេះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/09/2026
ប្រទេសចិន និងប្រទេសកៀហ្ស៊ីស៊ីស្ថាន បានព្រមព្រៀងគ្នាក្នុងការរុញច្រានវិស័យបច្ចេកវិទ្យាឱ្យកាន់តែជឿនលឿនរួមគ្នា ជាពិសេស វិស័យបញ្ញាសិប្បនិម្មិត AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 04/09/2026
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការជួញដូរអាវុធរវាង អាល្លឺម៉ង់ ទៅឲ្យអ៊ីស្រាអែល កើនឡើងជិតដល់ ១០០០លានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/09/2026
រដ្ឋាភិបាលអាល្លឺម៉ង់បានអនុម័តលើការនាំចេញបរិក្ខារយោធាដែលមានតម្លៃជិត ៨០០ លានអឺរ៉ូ ឬប្រមាណជា ៩៣០ លានដុល្លារ ទៅឲ្យប្រទេសអ៊ីស្រាអែល ក្នុងអំឡុងឆមាសទីមួយនៃឆ្នាំ២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 04/09/2026
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធលុយដុល្លារដែលមានអាយុកាលជិត ១ សតវត្សរ៍ ប្រឈមហានិភ័យ ខណៈបណ្តាធនាគារកណ្តាលងាកទៅរកទុនបម្រុងថ្មី
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 04/09/2026
នាគារកណ្តាលនៅជុំវិញពិភពលោកកំពុងកែប្រែយុទ្ធសាស្ត្របម្រុងរូបិយប័ណ្ណបរទេសរបស់ខ្លួនជាបណ្តើរៗ ដោយកាត់បន្ថយការចាក់គ្រឹះលើប័ណ្ណបំណុលរដ្ឋាភិបាលអាមេរិក (U.S. Treasury bonds)ហើយងាកមកទិញមាសសុទ្ធជំនួសវិញ





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content