វ៉ាស៊ីនតោន ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងទៅកាន់ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា នាទីក្រុងវ៉ាស៊ីនតោន ដោយបញ្ជាក់ថា ត្រឹម៤ខែ កម្ពុជាសម្រេចការប្រមូលពន្ធរហូតដល់៥៣ភាគរយ ដោយអត្រាគឺស្មើនឹងទំហំថវិកាជាង ២ ០០០លានដុល្លារ ត្រឹមរយៈពេល៤ខែដើមឆ្នាំ២០២២កន្លងទៅនេះ។

បើតាមប្រមុខរដ្ឋាភិបាលកម្ពុជា កំណើននៃចំណូលពន្ធដារ ដែលកម្ពុជាសម្រេចបាននេះ គឺដោយសារតែចរន្តសេដ្ឋកិច្ចជាតិដើរឡើងវិញ គួបផ្សំនឹងអគ្គនាយកដ្ឋានពន្ធដារអនុវត្តនូវវិធាន និងពង្រឹងអនុលោមភាពមួយចំនួននៃការប្រមូលពន្ធសម្រាប់ថវិកាជាតិ ខណៈដែលចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២២ អគ្គនាយកដ្ឋាពន្ធដារ ប្រមូលពន្ធ និងអាករគ្រប់ប្រភេទបានដល់៥៣ភាគរយនៃផែនការប្រចាំឆ្នាំដែលគ្រោងប្រមូលចំណូលឱ្យបាន ២ ៨២០លានដុល្លារ។

សម្តេចតេជោ បានបញ្ជាក់ថា ៖
“ជាប្រទេសតូចមួយ ផ្នែកពន្ធដារ យើងរកបានជាង២ ០០០លានដុល្លារ គឺមិនមែនជារឿងតូចទេ។ ឆ្នាំនេះ យើងរំពឹងថា នឹងមានកំណើនសេដ្ឋកិច្ច៥,៦ភាគរយ ប៉ុន្ដែដោយសារតែឥទ្ធិពលនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន រួមទាំងវិបត្តិសេដ្ឋកិច្ចសាកលផងនោះ ដូច្នេះសេដ្ឋកិច្ចកម្ពុជា ក៏ត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ីវាយតម្លៃថា មានកំណើនត្រឹមតែ៥,២ភាគរយប៉ុណ្ណោះ ប៉ុន្តែទោះបីជាកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២២នេះ បានត្រឹម៥,២ភាគរយក៏ដោយ ក៏វាមិនអាក្រក់នោះដែរ”
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា កាលពីចាប់ផ្ដើមមានកូវីដ១៩បានមកដល់នៅឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជា បានធ្លាក់ពី៧ភាគរយ នៅឆ្នាំ២០១៩ រហូតដល់ដក២,១ភាគរយ ដែលនេះជាការធ្លាក់ចុះដ៏អាក្រក់ ប៉ុន្ដែកម្ពុជាបានខិតខំឡើងវិញនៅឆ្នាំ២០២១។
ជាក់ស្ដែង ធនាគារពិភពលោក (World Bank) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងវិញ ៤,៥% នៅឆ្នាំ២០២២នេះ កើន ៥,៨% នៅឆ្នាំ២០២៣ និងកើនឡើង ៦,៦% នៅឆ្នាំ២០២៤ ខណៈដែលធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើង ៥,៣% នៅឆ្នាំ២០២២ និង៦,៥% នៅឆ្នាំ២០២៣៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ
រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/02/2026
អតិថិជនប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/02/2026
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content