កម្ពុជាផ្ដោតលើការអភិវឌ្ឍវិស័យគន្លឹះ ដើម្បីរុញជីវភាពប្រជាជនឱ្យចេញពីប្រទេសមានការអភិវឌ្ឍតិចតួច

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងអំពីអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការជំរុញប្រជាជនឱ្យទទួលបានចំណូលខ្ពស់ ដើម្បីស្របទៅនឹងគោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ការលើកឡើងបែបនេះត្រូវបានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីនាពីធីខួប២០ឆ្នាំ ដែលកម្ពុជាបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) កាលពីពេលកន្លងទៅថ្មីៗនេះ។

ជាការឆ្លើយតបទៅនឹងគោលដៅនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំលេចនូវសកម្មភាពសំខាន់ៗមួយចំនួនដូចជា​ការជំរុញការអភិវឌ្ឍវិស័យគន្លឹះ និងប្រភពថ្មីនៃកំណើនសេដ្ឋកិច្ច តាមរយៈការធ្វើពិពិធ​កម្មមុខទំនិញ​នាំចេញបន្ថែមទៀត ក្រៅពីសម្លៀកបំពាក់ និងអង្ករ តួរយ៉ាងដូចជាផលិតផលធ្វើដំណើរ គ្រឿង​អេឡិច​ត្រូនិក បន្ទះសូឡា កង់ និងផលិតផលកសិកម្មផ្សេងទៀតដូចជា កៅស៊ូ គ្រាប់ស្វាយចន្ទី ចេក និងផ្លែស្វាយ។

បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏ផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារដល់សហគ្រាសផលិត ផ្គត់ផ្គង់ក្នុង​ស្រុក និងនាំចេញស្រូវ អង្ករ ពោត ដំឡូង សណ្ដែក ម្រេច ដំឡូង គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ មៀនប៉ៃលិន វារីវប្បកម្ម ការចិញ្ចឹមសត្វ ផលិតផលដូងប្រេងជាដើម ដើម្បីលើកកម្ពស់ផលិតកម្មសម្រាប់តម្រូវការក្នុងស្រុក និងជំរុញការនាំចេញផលិតផលទាំងនោះឱ្យមានតម្លៃបន្ថែមកាន់តែខ្ពស់ សំដៅផ្ដល់ផលប្រយោជន៍ដល់កសិករ និងវិនិយោគិន។

សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអាចក្លាយជាប្រទេសមានការអភិវឌ្ឍខ្លាំងក្លា គឺមិនមែនរដ្ឋមានថវិកាច្រើននោះទេ ប៉ុន្តែកម្រិតជីវភាពប្រជាពលរដ្ឋឯណោះទេដែលជាសូចនាករវាស់វែងពីការ​អភិវឌ្ឍ។ ម្លោះហើយ សកម្មភាពអាទិភាពទាំងប៉ុន្មានដែលរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធកំពុងដុតដៃ ដុតជើងធ្វើ គឺដើម្បីបុព្វហេតុជំរុញនូវចំណូលរបស់ប្រជាជននេះឯង។

ទន្ទឹមនឹងការរើបម្រាស់របស់កម្ពុជាក្នុងការដើរចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចនាពេលនេះ សម្ដេចនាយករដ្ឋមន្ត្រីបានទទួលស្គាល់ថា កម្ពុជានឹងត្រូវប្រឈមជាមួយភាពលំបាកមួយចំនួន ដែលរួមមាន ការកាត់ផ្ដាច់ជំនួយអភិវឌ្ឍន៍ពីអន្តរជាតិ និងការលុបចេញនូវគោលការអនុគ្រោះផ្សេងៗលើផ្នែកពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាដើម។ ប៉ុន្តែ បើទោះបីជាយ៉ាងនេះក្ដី រាជរដ្ឋាភិបាលនៅតែបន្តអះអាងពីជំហររបស់កម្ពុជាក្នុងការត្រៀមលត់ដំខ្លួន សំដៅពង្រឹងភាពម្ចាស់ការលើខ្លួនឯង ពោលគឺមិនរស់ពឹងជំនួយអន្តរជាតិ។

ត្រង់ចំណុចនេះដែរ សម្ដេចធិបតីបានមានប្រសាសន៍ថា៖

«សំណួរសួរថា បើលំបាកបែបហ្នឹង តើចេញធ្វើអី? យើងនៅសម្ងំជាប្រទេសក្រីក្រទៅ គេយោគយល់​។ តើយើងនៅក្រមួយជីវិត ​ឬយ៉ាងម៉េច តើយើងនៅរំពឹងគេជួយតាមការអនុគ្រោះ ឬត្រូវពឹងខ្លួនឯង? ចម្លើយគឺ យើងចៀស​មិនផុត​​ពីពង្រឹងភាពជាម្ចាស់ការលើខ្លួនឯង តាមរយៈការចាកចេញពីប្រទេសក្រីក្រដើម្បី​ពង្រឹងខ្លួនឯងបន្ថែមទៀត»។

នៅក្នុងឱកាសជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ៖

«បើយើងមិនខំ​ មិនប្រឈមការលំបាក យើងនៅតែប៉ុណ្ណឹង ទីផ្សាររបស់យើង កម្រិតជីវភាពរបស់យើង ក៏នៅតែប៉ុណ្ណឹង។ ដូច្នេះហើយ ទោះដឹងថាហត់ ដឹងថាលំបាក តែត្រូវតែដាក់ផែនការ រៀបចំ​ផែនទីបង្ហាញផ្លូវ ដាក់គោលដៅកាន់តែខ្ពស់ ទើបយើងដើរបានកាន់តែឆ្ងាយ ដើម្បីប្រជាពលរដ្ឋយើង»៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ខេត្តសម្បូរប្រេងកាតបំផុតមួយរបស់កាណាដា គ្រោងធ្វើប្រជាមតិដើម្បីស្វែងការផ្តាច់ខ្លួនចេញពីប្រទេស

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/05/2026

ខេត្ត Alberta ដែលជាទីតាំងសម្បូរប្រេងកាតបំផុតរបស់ប្រទេសកាណាដា និងស្ថិតក្នុងតំបន់សម្បូរធនធានរ៉ែកម្រប្រចាំប្រទេស អាចនឹងធ្វើការបោះឆ្នោតដើម្បីស្ទង់ប្រជាមតិក្នុងគោលបំណងស្នើសុំបំបែកខ្លួនចេញពីប្រទេស

តម្លៃប្រេងឆៅធ្លាក់ចុះជាង ៥% ខណៈតម្លៃមាស និងផ្សារហ៊ុនកើនឡើង ក្រោយកិច្ចព្រមព្រៀងសន្តិភាព អាម៉េរិក-​ អ៊ីរ៉ង់ មានសញ្ញាវិជ្ជមាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

នៅថ្ងៃដើមសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះមកនៅ ៩៨,២២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះមកនៅត្រឹម ៩១,៥៧ ដុល្លារក្នុងមួយបារ៉ែល​ ខណៈតម្លៃមាស​ និងផ្សារហ៊ុនអន្តរជាតិកើនឡើង

អ៊ីនធើណិត 5G សាកល្បងជំហានដំបូងនៅកម្ពុជា បង្ហាញ​ថា អ្នកប្រើប្រាស់ប្រព័ន្ធចល័តកម្ពុជា នាំមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/05/2026

ប្រទេសកម្ពុជា​ទើប​តែ​បោះជំហាន​ប្រើប្រាស់​អ៊ីនធើណិតល្បឿនលឿនជំនាន់ទី ៥ (5G) ជាលើកដំបូង​កាលពី​ដើមឆ្នាំ ២០២៦​នេះ ដែលជាដំណាក់កាលនៃការប្រើប្រាស់សាកល្បង​នៅក្នុងរាជធានីភ្នំពេញ និង​នៅខេត្តសៀមរាប។

ឥណ្ឌាកំពុងស្វែងរកដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ ខណៈដែលអាម៉េរិក និងចិនកំពុងពិភាក្សាសម្រុះសម្រួលគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

ស្របពេលដែលពិភពលោកកំពុងតាមដានលទ្ធផលនៃកិច្ចជំនួបរវាងលោក Donald Trump និង លោក Xi Jinping​ ដោយឡែកតែនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានដំណើរទស្សនកិច្ចដល់ទៅ ៥ ប្រទេស​ដើម្បីស្វែងរកដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ

ចំនួនបុគ្គលិកបម្រើការក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ កើនឡើងជាង ១៥% រយៈពេល ៤ ខែ ឆ្នាំ​២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៦ កំណើនកម្លាំងពលកម្មនៅតំបន់សេដ្ឋកិច្ចចំនួន ២ នៅទីក្រុងភ្នំពេញ និងខេត្តកណ្តាលមានចំនួនជិត ៦ ម៉ឺននាក់ កើនឡើងជាង ១៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥

មោទនភាព ៖ កម្ពុជា ​ជាប់ចំណាត់ថ្នាក់១លេខ​លើ​ពិភពលោកជា​ប្រទេស​ដែល​និរន្តរភាពដីធ្លី និងមានធនធាន​ល្អជាងគេ​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

កម្ពុជា ​ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុង​តំបន់អាស៊ីអាគ្នេយ៍ និ​ងនៅលើ​ពិភពលោក​ជា​ប្រទេសដែល​មាននិរន្តរភាពដីធ្លី និងធនធានធម្មជាតិ​ល្អបំផុត​ ។

សហរដ្ឋអាម៉េរិក​​ ប្រើមីស៊ីលទំនើបអស់ច្រើនជាង អ៊ីស្រាអែល ក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/05/2026

នៅក្នុងអំឡុងពេលមានជម្លោះយោធាជាមួយប្រទេសអ៊ីរ៉ង់ សហរដ្ឋអាម៉េរិកបានទទួលរងនូវបន្ទុកមួយចំណែកធំនៃបេសកកម្មការពារដែនអាកាសសម្ព័ន្ធមិត្ត ដោយបានប្រើប្រាស់យ៉ាងច្រើននូវគ្រាប់មីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់របស់ខ្លួន

ច្នៃដីទំនេរនៅក្បែរផ្ទះដាំដំណាំ​ បង្កបង្កើនផល ​បានទាំងបន្លែទទួលទាន បានទាំងប្រាក់ចំណូលប្រចាំថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

មានដីទំនេរនៅក្បែរផ្ទះសូមកុំទុកចោល គួរកែច្នៃដីដាំដុះបង្កបង្កើនផលដំណាំផ្សេងៗ បានទាំងបន្លែសុវត្ថិភាពសម្រាប់បរិភោគដើម្បីសុខភាពខ្លួនឯងហើយ បានទាំងប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃមួយចំណែកថែមទៀត

ការអនុវត្ត FMIS ចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2026

ការអនុវត្ត "ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ" (FMIS) នឹងចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព

ឥណ្ឌូនេស៊ី អនុញ្ញាតឱ្យអ្នកនាំចេញតម្កល់ចំណូលជាប្រាក់យ័នចិន ជំនួសឱ្យដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នាគារកណ្តាលរបស់ឥណ្ឌូនេស៊ី (BI) បាននិងកំពុងពង្រីកក្របខ័ណ្ឌចំណូលពីការនាំចេញធនធានធម្មជាតិរបស់ខ្លួន ដោយអនុញ្ញាតឱ្យអ្នកនាំចេញរក្សាទុកប្រាក់ចំណូលជាប្រាក់យ័នចិននៅក្នុងធនាគាររដ្ឋក្នុងស្រុកបាន

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី