កម្ពុជា ប្រមូលផលនេសាទទឹកសាប ទឹកប្រៃ និងវារីវប្បកម្ម បានជាង៣១ម៉ឺនតោន ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៣នេះ

ភ្នំពេញ ៖ របាយការណ៍ពីរដ្ឋបាលជលផល​ បានឱ្យដឹងថា ក្នុងរយៈពេល៥ខែ ​គឺចាប់ពីខែមករា ដល់ឧសភា ឆ្នាំ២០២៣​ កម្ពុជា​ប្រ​មូលផ​លនេសាទទឹកសាប ទឹកប្រៃ និងវារីវប្បកម្ម បានចំនួនជាង ៣១ ម៉ឺនតោន ដោយក្នុងនោះ ផលនេសាទទឹកសាប អនុវត្តបានចំ​នួន ១០៤ ៤៤០តោន ,ទឹកប្រៃ ៦៦ ៤០០តោន និងផលវារីវប្បកម្ម ចំនួន ១៤៥ ៣០០តោន។

របាយការណ៍ដដែលបានបង្ហាញទៀតថា រដ្ឋបាលជលផល បានអនុវត្តការងារជាច្រើនទាក់ទងនឹង ការអភិវឌ្ឍវារីវប្បកម្ម ការប្រើ​ប្រាស់បច្ចេកវិទ្យាកែច្នៃ និងគុណភាពជលផល, ការអភិរក្សជលផល ,ការអភិវឌ្ឍសហគមន៍នេសាទ,ការស្រាវជ្រាវនិងអ​ភិវឌ្ឍជលផលទឹកសាប,ការស្រាវជ្រាវនិងអភិវឌ្ឍជលផលសមុទ្រ និងការផលិតកូនត្រីពូជជាដើម។

ពាក់ព័ន្ធនឹងទិន្នផលនសាទេនេះដែរ ឯកឧត្តម  ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  ក្នុងពិធីបើកសន្និបាតសហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី កាលពីពេលកន្លងទៅថ្មីនេះ បាន​ណែនាំដល់មន្រ្តីពាក់ព័ន្ធទាំងអស់ ពិនិត្យលើបញ្ហាប្រឈមជាក់ស្តែង​ និង​រួមគ្នារកវិធីដោះស្រាយ ដើម្បីការពារធនធាននេសាទឱ្យបានប្រសើរ​​ តាមរយៈការចូលរួមទប់ស្កាត់បទល្មើសនេសាទ​ខុសច្បាប់​ និងតម្រង់ទិសជនខិលខូចឱ្យប្រព្រឹត្តិត្រូវវិញ។

ឯកឧត្តម  ​បានលើកទឹកចិត្តដល់សហគមន៍ឱ្យមានភាពម្ចាស់ការ ធ្វើការងារនេះដោយបេះដូងដើម្បីប្រយោជន៍រួមគ្នាតែមួយទាំងប្រ​ជាជនសហគមន៍និងធនធានធម្មជាតិ ដែល​ទាក់ទងនឹងការងារនេះ គឺចាំបាច់ត្រូវពង្រឹងសមត្ថភាព ផ្តល់ចំណេះដឹងដល់ស​ហ​គ​មន៍ឱ្យយល់ពីបច្ចេកទេស និងបទដ្ឋានច្បាប់ឱ្យបានច្បាស់លាស់ ព្រមទាំងតុល្យភាពនៃការអភិរក្សនិងអភិវឌ្ឍធនធានជលផល។ ​

ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ដូច្នេះថា ៖

“ការកំណត់ដែននេសាទ គឺត្រូវយកចិត្តទុកដាក់​គិតគូរឱ្យមានលក្ខណៈវិទ្យាសាស្ត្រ សេដ្ឋកិច្ច និងនិរន្តរភាពពិតប្រាកដ ដើម្បីបង្កើនបរិមាណភោគផលនេសាទ ភាគីពាក់ព័ន្ធទាំងអស់ ទាំងសហគមន៍នេសាទ ម​ន្រ្តីរដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋាន រួមគ្នាទប់ស្កាត់បទល្មើសនេសាទឱ្យបានម៉ឺងម៉ាត់។”

លោក ឡែមផូរ វរិទ្ធិ មន្រ្តីអភិវឌ្ឍន៍សមាគម និងជាអ្នកនាំពាក្យសមាគមវារីវប្បករកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី២០ ខែមិថុនា ​ថា ការធ្វើវារីវប្បកម្ម មានការធ្លាក់ចុះច្រើន នៅដើមឆ្នាំនេះ ដោយសារចំនួនអ្នកចិញ្ចឹមក៏ធ្លាក់ចុះ និងចំនួននៃការលក់កូនត្រីរ​បស់​អ្នកចែកចាយកូនត្រី ក៏បានធ្លាក់ចុះពី១លានកូន​មកនៅត្រឹម៣០ទៅ៤០ម៉ឺនកូន។

ចំពោះមូលហេតុ ដែលការចិញ្ចឹមរបស់វារីវប្បកម្មបានធ្លាក់ចុះ ត្រូវបាន លោក ឡែមផូរ វរិទ្ធិបញ្ជាក់ប្រាប់បានបន្ថែមថា ៖

“ការចិញ្ចឹមមិនសូវចំណេញ ទើបវារីវប្បករបោះបង់ការចិញ្ចឹម។ បោះបង់ការចិញ្ចឹមព្រោះតែ ចំណី និងធាតុចូលផ្សេងៗ មានឡើងថ្លៃ ទើបមានវា​រីវប្បករខ្លះផ្អាកចិញ្ចឹម និងខ្លះទៀតកាត់បន្ថយការចិញ្ចឹម។”

លោកបានបន្តថា ៖

“តម្លៃត្រីលើទីផ្សារនាពេលបច្ចុប្បន្ននេះ មានការចុះថ្លៃ ​ដោយសាររដូវនេះ​មានត្រីស្រែច្រើន និង​មានការនាំចូលត្រីពីក្រៅមកច្រើនដែរ ដែល​សមាគមមានកង្វល់ចំពោះបញ្ហានេះ ព្រោះការផ្អាកចិញ្ចឹម និង​កាត់បន្ថយការចិញ្ចឹមរបស់វារីវប្បករ អាចនឹងធ្វើឱ្យកង្វះការផ្គត់ផ្គង់ត្រីសម្រាប់ដើមឆ្នាំក្រោយ។”

លោក ឡែមផូរ វរិទ្ធិ បាន​​បន្ថែមថា កន្លងទៅសមាគម តែងតែធ្វើការណែនាំដល់វារីវប្បករ ពីបច្ចេកទេសចិញ្ចឹមថ្មីៗ ដែលអាចកា​ត់បន្ថយថ្លៃដើម ដូចជាការកាត់បន្ថយចំណី និងកូនត្រីជាដើម ប៉ុន្តែមានកសិករ និងវារីវប្បករ មិនច្រើនទេ​ ដែលអនុវត្តតាមការណែ​នាំ ដោយពួកគាត់យល់ថា វាមិនសូវបានផល។

យោង​តាមរបាយការណ៍​ពីរដ្ឋបាលជលផល កាលពីឆ្នាំ២០២២ ស្ថិតិផលនេសាទ និងផលវារីវប្បកម្ម អនុវត្តបានចំនួន ៨៦២ ២០០ តោន កើន ៥ ៨០០ តោន ក្នុងនោះមាន ផលនេសាទទឹកសាប ៤០៦ ៤០០តោន កើន ២៣ ៣៥០ តោន, ផលនេសាទសមុទ្រ ១២៥ ២០០តោន កើន​២០០តោន ខណៈដែលផលវារីវប្បកម្ម ៣៣០ ៦០០តោន ថយ​១៧ ៧៥០តោន។

ប្រភពដដែលថា ដោយឡែកការនាំចេញ​​ ផលិតផលជលផលមានចំនួន​ ២ ៩៤៣ តោន, ការនាំចូល​ ផលិតផលជលផលមានចំនួន ៥៧ ៨២៦តោន និងការនាំឆ្លងកាត់​ ផលិតផលជលផលមានចំនួន ៥ ២១៦តោន៕ អត្ថបទដោយ ៖ វណ្ណ សុជាតា​


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)