កម្ពុជាប្រមូលផលស្រូវរដូវវស្សាបានច្រើន និងតម្លៃល្អជាងឆ្នាំមុន ខណៈក្រសួងជំរុញ​កសិករប្រើ​ប្រាស់​ពូជ​សុទ្ធ

ភ្នំពេញ ៖ កម្ពុជាបានបញ្ចប់ការប្រមូលស្រូវស្រាលរដូវវស្សាលើផ្ទៃដី ៧៥ម៉ឺនហិកតា និងទទួលបានផលចំនួន ៣ លានតោន។ ការប្រមូលស្រូវរដូវវស្សាជាជំហានសំខាន់បន្ទាប់គឺនៅខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៣នេះ ដែលការ​ប្រមូលផលលើផ្ទៃដីសរុបប្រមាណ ២,១ លានហិកតា ជាមួយនឹងការរំពឹងទទួលផលសរុបប្រមាណ ៦,៣ លានតោន។ នេះបើតាមការឱ្យដឹងពីឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានគូសបញ្ជាក់ថា​ សម្រាប់ឆ្នាំ២០២៣នេះ កម្ពុជា​រំពឹងប្រមូលផលស្រូវរដូវវស្សាសរុបបានរហូតដល់ ៩, ៣ លានតោន គឺលើសរដូវវស្សាឆ្នាំ២០២២ ប្រមាណ ៦០ម៉ឺនតោន ខណៈដែលកាលពី​ឆ្នាំមុន ​មានប្រមាណ ៨,៧ លានតោន។ ដោយឡែក ការដាំដុះ​ និងការប្រមូលផលស្រូវវស្សានេះរួមមានស្រូវផ្ការំដួល​មានប្រមាណជាង ៨០ម៉ឺនហិកតា ជាមួយផលរំពឹង​ទុកប្រមាណ ២,៤ លានតោន ឬស្មើនឹង​ ២៥ ភាគរយ​នៃផលស្រូវវស្សា​សរុប ឬប្រមាណ​ជិត ៤០ ភាគរយ​នៃផលស្រូវវស្សា​ប្រមូលនៅខែ​វិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៣។

ឯកឧត្តម បានបន្ថែមថា បច្ចុប្បន្ន តម្លៃស្រូវ​ផ្ការំដួល​ជាមធ្យម ១៣០០ រៀល​ក្នុង ១គីឡូក្រាម គឺខ្ពស់ជាង​ឆ្នាំមុន​ជាមធ្យម​ប្រមាណ ២០០ រៀល ឬស្មើនឹងប្រមាណ ១៨ ភាគរយ ។ តែតម្លៃអាច​មានការប្រែប្រួល​ដោយ​សារ​ការប្រមូលផល​នឹងមានការកើន​ឡើងខ្លាំង​ចាប់ពីសប្តាហ៍​ក្រោយ។ តែទោះជាយ៉ាងណាក៏ដោយ​ តម្លៃស្រូវ​នៅតែល្អ​ជាងឆ្នាំ២០២២ កន្លងមក។

ឯកឧត្តមបានបានបញ្ជាក់ ៖

« បច្ចុប្បន្នយើងកំពុង​តាមដាន​ការគ្រប់គ្រង​លើការប្រមូលផល​ដើម្បី​សម្របសម្រួល​ឱ្យកសិករ​ទទួលបានតម្លៃល្អ​សមរម្យ​សម្រាប់​ផលិតផល​ស្រូវផ្ការំដួល ហើយរោងម៉ាស៊ីន​ទទួលបាន​ស្រូវផ្ការំដួល​គុណភាពល្អ​សម្រាប់ការកែច្នៃ​នាំចេញ ជាពិសេស​កសិករ ​និងរោងម៉ាស៊ីន​ដែលចូលរួម​ជាមួយ​ប្រព័ន្ធ​ពូជស្រូវ​ផ្ការំដួល ។​ ជាក់ស្តែង​ អាស្រ័យ​ទៅលើការប្រែប្រួល​អាកាសធាតុ និងកត្តាប្រឈម​នានា ព្រោះវាគ្រាន់តែ​ជាការរំពឹង​ទុករបស់ក្រសួង​តែប៉ុណ្ណោះ ថ្វីដ្បិតការ​ប្រមូលផល​ស្រូវរដូវវស្សា​បានច្រើន និងមានតម្លៃល្អ​ជាងឆ្នាំមុនមែន តែសម្រាប់​ផែនការឆ្នាំ​ក្រោយ ក្រសួង​នឹងពិនិត្យ​មើល​បន្ថែមទាក់ទងនឹង​តម្រូវការសកល​ផងដែរ ដើម្បី​ជូនដំណឹង​ដល់កសិករ»។

ឯកឧត្តមរដ្ឋលេខាធិការ ​ ក៏បាន​ណែនាំ​ពីសារ​:​សំខាន់​នៃ​ការប្រើ​ពូជ​សុទ្ធ ខណៈ​ឯកឧត្តម​ចុះទៅ​ជួប​ក្រុមនិស្សិត​ស្ម័គ្រចិត្ត ​និង​កសិករ​នៅ​ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់កាលពី​ដើមខែវិច្ឆិកា​នេះ ​ដើម្បី​ពិនិត្យ​ស្រែ​ដែល​ប្រើ​ពូជ​សុទ្ធ​ផ្ការំដួលមុនពេល​ប្រមូល​ផល ដើម្បី​ទទួល​បាន​ទិន្នផល​ច្រើន និង​ងាយស្រួល​លក់​នៅលើ​ទីផ្សារ​។​

ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា​ ​ការ​ណែ​នាំឱ្យ​និស្សិត​ស្ម័គ្រចិត្ត ផ្តល់យោបល់ និង​ជួយ​ដល់កសិ​ករ​ធ្វើ​​ការជ្រើសរើស​ពូជស្រូវ​សុទ្ធ​ល្អទុក​ធ្វើជា​ពូជ​ ព្រោះថា​ការបញ្ចេញ​ពូជ​សុទ្ធ​នេះ គឺ​ដើម្បីឱ្យ​សហគមន៍​យកទៅ​ប្រើប្រាស់​ដាំ​ដុះ និង​ផលិត​បន្ត។ ជៀសវាង​ខាង​រោង​ម៉ាស៊ីន​ទម្លាក់​តម្លៃ​ស្រូវ​ ​ដោយសារស្រូវ​ពុំមាន​គុណភាព​។ ដូច្នេះ​ដើ​ម្បី​កាត់​បន្ថយ​បញ្ហា​នេះក្រសួងបានចេញ​ជា​គោលនយោបាយ​មួយ ដែល​ជំរុញ​ឱ្យ​កសិករ​ប្រើ​ប្រាស់​ពូជ​សុទ្ធ ដើម្បី​ផលិត​​ស្រូវ​សុទ្ធ​លក់​ឱ្យ​រោង​ម៉ាស៊ីនតាមរយៈ​ការចុះកិច្ចសន្យា​ជាមួយគ្នាក្នុងតម្លៃ​មួយ​សមរម្យ​។​

ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត យ៉ង សាំង ​កុមារ ក៏បាន​ឱ្យដឹងដែរថា​ ​ជា​ដំណោះស្រាយ ​សហគមន៍ដែល​ទទួលបាន​ពូជ​សុទ្ធ​ពី​ក្រសួង​យកទៅ​ផលិត​បានជា​ពូជ​សុទ្ធ​សម្រាប់​លក់​បន្ត​ឱ្យ​កសិករ គួរ​ដាក់​នៅក្នុង​តម្លៃ​ទាប​សមរម្យ​ជាង​បច្ចុប្បន្ននេះ ដើម្បីឱ្យ​កសិករ​ផលិត​ស្រូវ​ចំណី​បាន​សុទ្ធ​ល្អ​។ ម្យ៉ាងវិញទៀត ​ខាង​រោង​​ម៉ាស៊ីន​ក៏​គួរ​គិតពិចារណា​ទិញស្រូវ​ពី​កសិករ​ក្នុងតម្លៃ​ខ្ពស់ជាង​មុន​ផងដែរ​សម្រាប់​កសិករ​ដែល​ផលិត​បាន​ស្រូវ​ចំណី​សុទ្ធ​ល្អ​​។

​សូមបញ្ជាក់ថា របាយការណ៍​ពីក្រសួង​កសិកម្ម បានឱ្យដឹងថា នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ២០២៣​នេះ ការនាំចេញអង្ករ​គឺមានជាង ៥៣ ម៉ឺនតោន កើនឡើងជាង ៤ ភាគរយ, ស្រូវចំនួន​ជាង ២ លានតោន កើនឡើងជាង ២១ ភាគរយ ប្រៀបធៀបនឹង​រយៈពេល​ដូចគ្នាក្នុង​ឆ្នាំ២០២២៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

តម្រូវការ និងតម្លៃដីធ្លីនៅក្រុងច្បារមន នឹង​មានកំណើ​នខ្ពស់​ ក្រោយរដ្ឋាភិបាលបង្ហើបគម្រោងប្រែក្លាយក្រុងមួយនេះជាមជ្ឈ​មណ្ឌលពាណិជ្ជកម្មទំនើប

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/06/2026

តម្រូវការ និងតម្លៃដីធ្លីក្នុងខេត្តកំពង់ស្ពឺ ជាពិសេស​នៅក្រុ​ងច្បារមន​ រំពឹង​ថា​​នឹង​មានកំណើន​ខ្ពស់ ក្រោយរដ្ឋាភិបាលបង្ហើប​គម្រោង​កែលម្អក្រុង​ច្បារមន

រុស្ស៊ី ពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាយ៉ាងគំហុកនៅព្រំដែនភាគខាងជើងណាតូ និងអាចពង្រាយទ័ពរាប់ម៉ឺននាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/06/2026

រុស្ស៊ី កំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនយ៉ាងខ្លាំងក្លានៅជិតព្រំដែនអឺរ៉ុបភាគខាងជើង ដើម្បីត្រៀមលក្ខណៈដាក់ពង្រាយកងទ័ពបន្ថែមរហូតដល់រាប់ម៉ឺននាក់

​ក្រុមហ៊ុន ជីប ម៉ុង បរិច្ចាគថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/06/2026

ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ថវិកាបរិច្ចាគសរុបចំនួន ១,០០០,០០០ ដុល្លារអាម៉េរិក ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

វិភាគ៖ កម្ពុជាបង្កើនយុទ្ធនាការប្រឆាំងទំនិញខុសច្បាប់ពីថៃ អាចបង្កសម្ពាធសេដ្ឋកិច្ចថៃ  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) យ៉ាង​ក្តៅគគុក កម្ពុជាក៏​​កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃ​យ៉ាងសកម្ម​ផងដែរ

មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានជាអ្នកសម្របសម្រួល

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ