ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា រដ្ឋាភិបាល និងប្រជាជនជប៉ុន បាន និងកំពុងជួយឧបត្ថម្ភគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍នៅកម្ពុជា ជាពិសេសការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យមានការរីកចម្រើនតាមរយ:អង្គការ JICA ដែលជាការ រួមចំណែកយ៉ាងសំខាន់ក្នុងការឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការនាំចេញកសិផលទៅទីផ្សារអន្តរជាតិ។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វិស័យកសិកម្មកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារនៅមូលដ្ឋានធានាសន្តិសុខស្បៀង កែប្រែកម្រិតជីវភាព និងបង្កើនបរិមាណផលិតប្រកបដោយនិរន្តរភាព ធានាគុណភាព សុវត្ថិភាព តាមរយ:ការអនុវត្តបច្ចេកវិទ្យាសមស្រប ទំនើបទាន់សម័យ ធន់នឹងការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និងនវានុវត្តន៍ លើការបង្កើនប្រាក់ចំណូល។

ឯកឧត្តមបានគូសបញ្ជាក់ថា ការកសាងខ្សែច្រវាក់តម្លៃបន្ថែមហេដ្ឋរចនាសម្ព័ន្ធគាំទ្រ ការពង្រឹងលើការផលិត កែច្នៃវត្ថុធាតុដើម ក្រោយការប្រមូលផល រួមជាមួយនឹងការផ្តល់ទុន និងការលើកកម្ពស់សមត្ថភាព គុណភាពផលិតដល់សហគ្រាសធុនតូច និងមធ្យម គឺជាការចំបាច់នាពេលបច្ចុប្បន្ន ដើម្បីប្រជាជនកម្ពុជាទទួលបានតម្លៃបន្ថែម និងទីផ្សារការងារផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ៖
“ការត្រួតពិនិត្យគុណភាពគ្រាប់ពូជដំណាំស្រូវ ការគ្រប់គ្រង និងការប្រើប្រាស់ថ្នាំកសិកម្ម ក៏ជាតម្រូវការចាំបាច់របស់កម្ពុជា ក្នុងការពង្រឹងផលិតនាំចេញ ប្រកបដោយគុណភាព និងសុវត្ថិភាព ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី ក៏ជាអាទិភាពខ្ពស់ដែលក្រសួងបាននិងកំពុងសហការជាមួយដៃគួអភិវឌ្ឍនិងវិស័យឯកជន ធ្វើការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ធ្វើយ៉ាងណាឆ្លើយតបតាមស្តង់ដាជប៉ុន ដែលមានគុណភាពកម្រិតពិភពលោក ហើយពិតណាស់បើកម្ពុជាអាចធ្វើបាន នោះផលិតផលកសិកម្មកម្ពុជានឹងអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិបានយ៉ាងទូលំទូលាយ”
ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា នាពេលខាងមុខនេះ អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយនៅពេលនោះជាឱកាសដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃប្រទេសទាំងពីរ មានឱកាសធ្វើការពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ និងលើកជាសំណើជួយគាំទ្រលើការងារបច្ចេកទេសសំខាន់ៗជាអាទិ៍ ការកែច្នៃអាហារ គ្រាប់ស្វាចន្ទី ចេក ស្វាយ គ្រាប់ពូជ ការកសាងហេដ្ឋាចរនាសម្ព័ន្ធគាំទ្រ ការលើកកម្ពស់សមត្ថភាពផលិត កែច្នៃ ទាំងធនធានមនុស្ស និងឧបករណ៍សម្ភារកែច្នៃ។ល។ ដោយឡែក ចំពោះសំណើឲ្យពិនិត្យលើលក្ខណ្ឌ នៃការនាំចេញកសិផលទៅកាន់ទីផ្សារជប៉ុន ដូចជាផ្លែស្វាយក៏អាចលើកយកមកពិភាក្សា នាឱកាសនោះផងដែរ។ ឯកឧត្តមឯកអគ្គរាជទូតក៏បានលើកឡើងថា កសិកម្មកម្ពុជាដែលមានគុណភាពល្អៗជាច្រើនមានសក្តានុពលសម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមទាំងទីផ្សារជប៉ុនផងដែរ ឧទាហរណ៍ មានអង្ករ ចេក ស្វាយចន្ទី និងម្រេច។ល។ ដូច្នេះការកសាងហេដ្ឋរចនាសម្ព័ន្ធគាំទ្រ ការលើកកម្ពស់សមត្ថភាពកែច្នៃ ការជួយបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសគឺជាអាទិភាពចំបងសម្រាប់អង្គការ JICA យកទៅពិនិត្យ ពិចារណាតាមសំណើរបស់ឯកឧត្តមរដ្ឋមន្រ្តី ហើយទាំងអស់នេះ គឺស្ថិតក្នុងរបៀបវារ:នៃជំនួបពិភាក្សារបស់ឯកឧត្តមអនុរដ្ឋមន្រ្តីកសិកម្មជប៉ុនជាមួយឯករដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជានាពេលខាងមុខ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឥណ្ឌាបារម្ភ ពាណិជ្ជកម្មអាម៉េរិក-ចិនធូរស្រាល អាចធ្វើឱ្យខ្លួនខាតឱកាសសេដ្ឋកិច្ច និងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/10/2026
ឥណ្ឌាកំពុងបារម្ភថា ការធូរស្រាលនៃភាពតានតឹងពាណិជ្ជកម្មរវាងអាម៉េរិក និងចិន អាចធ្វើឱ្យខ្លួនខាតបង់ផលប្រយោជន៍សេដ្ឋកិច្ច និងខកខានឱកាសវិនិយោគសំខាន់ៗ

គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី នៅតាមតំបន់គោលដៅទូទាំងប្រទេស
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 05/10/2026
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី ដើម្បីធានាលើការគ្រប់គ្រងការប្រើប្រាស់ដីធ្លីនៅតាមតំបន់គោលដៅទូទាំងប្រទេស និងណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងការដោះស្រាយបញ្ហាប្រឈមនានា រួមទាំងរំលេចអំពីវិស័យកសិឧស្សាហកម្មជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ។ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តម

កម្ពុជា កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅជាអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម និងសំណល់រឹង ទៅជាថាមពលអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែតុលា នេះ ថា លទ្ធភាពកែច្នៃទៅរួច ឬអត់ គឺស្ថិតនៅលើទុនវិនិយោគរបស់ក្រុមហ៊ុនធំណាមួយនឹងចូលខ្លួនមកកែច្នៃ ព្រោះគម្រោងនេះត្រូវចំណាយច្រើន
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប

វិថីហិរញ្ញវត្ថុ

Account
Security
Favourite Content