ភ្នំពេញ ៖ កម្ពុជាបាត់បង់ចំណូលពន្ធគយប្រមាណជិត៤០០លានដុល្លារ ដោយសារតែកត្ដាមួយចំនួន ដោយក្នុងនោះចំណូលពន្ធគយ ដែលកម្ពុជាបាត់បង់ក្រោមការអនុវត្ដកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដូចជាពហុភាគី និងទ្វេភាគី ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី “វេទិកាផ្សព្វផ្សាយវិធានការសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ”នៅសាលាជាតិគយ រាជធានីភ្នំពេញនាពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិត គុណ ញឹម បានលើកឡើងថា មានកត្ដាគន្លឹះមួយចំនួនដែលបានធ្វើឱ្យផ្លាស់ប្ដូររចនាសម្ព័ន្ធចំណូលសារពើពន្ធរបស់រដ្ឋ ទាក់ទងនឹងការអនុវត្ដកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(RCEP) ដែលកម្ពុជាជាភាគីកាន់តែទូលាយ និងកាន់តែស៊ីជម្រៅ មានន័យថា អត្រាពន្ធគយអនុគ្រោះ ដែលត្រូវផ្ដល់ជូនដល់ភាគីប្រទេសដែលព្រមព្រៀងពាណិជ្ជកម្មសេរីដែលគេនាំទំនិញចូលមកកម្ពុជាកាន់តែធ្លាក់ចុះ និងក្នុងអត្រាសូន្យ ពន្ធគយនាំចូលសូន្យ។

ឯកឧត្តមបណ្ឌិត គុណ ញឹម បានបញ្ជាក់ថា ក្នុងស្ថានភាពឆ្នាំ២០២៣នេះ ការប្រមូលចំណូលដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាគឺសម្រេចមិនបានគ្រប់ផែនការនោះទេ តាមការប៉ាន់ស្មានជាបឋម និងការវាយតម្លៃ អាចបានក្នុងរង្វង់៨៣% នៃផែនការដែលបានកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
ឯកឧត្តមបានបន្តថា កន្លងមក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រមូលចំណូលបានច្រើន អាចចាត់ទុកថា ជាអង្គភាពមួយប្រមូលចំណូលសារពើពន្ធបានច្រើនជាងគេ ក្នុងចំណោមអង្គភាពដែលមានភារកិច្ចក្នុងការប្រមូលចំណូលពន្ធនេះ។ ប៉ុន្ដែចាប់ពីឆ្នាំ២០២០មក ការប្រមូលពន្ធបានធ្លាក់ចុះ ដោយសារតែការរាតត្បាតជំងឺកូវីដ១៩ ឆ្នាំ២០២១ ក៏នៅបន្ដជំងឺកូវីដ១៩ ខណៈឆ្នាំ២០២២ អគ្គនាយកដ្ឋានគយប្រមូលចំណូលបានលើសផែនការបន្ដិច ហើយក្នុងឆ្នាំ២០២៣នេះ ការប្រមូលពន្ធបានប្រមាណរង្វង់ ៨៣%។
គួរឱ្យដឹងថា ការធ្វើពាណិជ្ជកម្មសេរី ឬការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាលទ្ធផលនៃកិច្ចចរចា និងការផ្ដល់សម្បទានពន្ធគយទៅវិញទៅមកជាលក្ខណៈបដិការ ដោយនៅក្នុងឆ្នាំ២០២៣នេះ ចំណូលពន្ធគយ ដែលបានផ្ដល់ជាការអនុគ្រោះដល់ទំនិញដែលមកពីភាគី ឬដៃគូពាណិជ្ជកម្មក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបាត់ប្រមាណជិត៤០០លានដុល្លារ៕





វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content