កម្ពុជា – ទីម័រឡេស្តេ ជំរុញឱ្យមានការហោះហើរត្រង់ ដើម្បីលើកកម្ពស់វិស័យពាណិជ្ជកម្មទ្វេភាគី

ភ្នំពេញ ៖ ប្រមុខដឹកនាំកំពូលរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានយល់ព្រមរួមគ្នាក្នុងការពង្រឹង និងពង្រីកទំហំពាណិជ្ជកម្មរួមគ្នា ជាពិសេសជំរុញឱ្យមានជើងហោះហើរត្រង់ដើម្បីអាចលើកកម្ពស់វិស័យសេដ្ឋកិច្ច។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ( JOSE MANUEL RAMOS-HORTA) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅវិមានសន្តិភាពបានបញ្ជាក់នូវ​បំណងចង់ពង្រីកពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ (ទីម័រឡេស្តេ -កម្ពុជា) ឱ្យកាន់តែខ្លាំងឡើង តាមរយៈជំរុញឱ្យមានការហោះហើរត្រង់ប្រទេសទាំងពីរ និងលើកកម្ពស់លើវិស័យ​ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

ជាតឹកតាងនៃជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា និងឯកឧត្តមបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ( JOSE MANUEL RAMOS-HORTA) ប្រធានាធិបតី​​នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពីធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួនពីរ រួមមាន ១-  អនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការធ្វើពាណិជ្ជកម្មអង្ករ រវាងរដ្ឋាភិបាលនៃសា​ធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងរាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខាដោយលោកជំទាវបណ្ឌិត Adaljiza Albertina Xavier Reis Magno រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការ ទីម័រឡេស្តេ និងឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា​។​​

២- កិច្ចព្រមព្រៀងសេវាកម្មស្ដីពីការដឹក​ជញ្ជូន​ផ្លូវអាកាសរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងរាជរដ្ឋាភិបាលនៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះហត្ថលេខាដោយលោកជំទាវបណ្ឌិត Adaljiza Albertina Xavier Reis Magno រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការ នៃទីម័រឡេស្តេ និង ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការរដ្ឋានអាកាសចរណ៍ស៊ីវិល។

ឯកឧត្តមប្រធានាធិបតីទីម័រឡេស្តេ បានគោរពថ្លែងអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានគាំទ្រទីម័រលើវិស័យអភិវឌ្ឍន៍ វិស័យកសាងជាតិ ស្ថិរភាព​សង្គម និងគាំទ្រជាសមាជិកភាពក្នុងសហគមន៍អាស៊ាន។ ថ្មីៗនេះទៀតសោត កម្ពុជាបានជួយទីម័រក្នុងការ​ឧបត្ថម្ភវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជា​មួយនឹងបរិក្ខារពេទ្យដទៃទៀតផងដែរ និងបានបង្ហាញនូវ​បំណងចង់ពង្រីកពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិ​បត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងឡើង តាមរយៈជំរុញឱ្យមានការហោះហើរត្រង់នៃប្រទេសទាំងពីរ និងលើកកម្ពស់លើវិស័យ​ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះឯកឧត្តម ដែលបានជាប់ឆ្នោតកាន់​តំណែង​​ជាប្រធានាធិបតីជាលើកទី២។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ឆ្នាំនេះជាខួបទី ២០ នៃទំនាក់ទំនងប្រទេសទាំងពីរ។ សម្ដេចតេជោក៏បានសម្តែង នូវការស្វាគមន៍ចំពោះការហោះហើរ​ត្រង់រវាង​កម្ពុជា និងទីម័រខាងកើត។ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើដល់ភាគីទីម័រខាងកើតឱ្យបន្តជំរុញឱ្យមានវិនិយោគិនមកកម្ពុជាបន្ថែមទៀតលើវិស័យកសិកម្ម ដូចជា​ផ្នែកម៉ាស៊ីនកិនស្រូវ ម៉ាស៊ីនសម្ងួត ហើយនាំចេញទៅប្រទេសទីម័រខាងកើតតែម្ដង ដោយកម្ពុជាបានអនុញ្ញាតឱ្យជនបរទេសវិនិយោគ ១០០ ភាគរយ។ សម្ដេចតេជោ ក៏បានលើកទឹកចិត្តជំរុញ​​ការអនុវត្តកិច្ចព្រមព្រៀងទាំង​ឡាយណាដែលប្រមុខរដ្ឋាភិបាល​បានចុះ​ហត្ថលេខាហើយ ហើយក៏សូម​ឱ្យពិនិត្យជំរុញកិច្ចសហប្រតិបត្តការលើវិស័យអប់រំ និងវិស័យសន្តិសុខផងដែរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​នឹង​មានរោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ និង​កង់បី​ ​នៅខណ្ឌដង្កោ​ ក្នុងទំហំទុន​វិនិយោគ ៨លានដុល្លារ​អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

រោងចក្រ​ផ្គុំ​ដំឡើង​ទោចក្រយាន​យន្ត (ម៉ូតូ) និងត្រីចក្រយានយន្ត​ ( កង់បី ) មួយកន្លែង​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ សម្រេចជាស្ថាពរ​ចុះបញ្ជីវិនិយោគ​ជា​គម្រោង​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងខណ្ឌដង្កោរ ភ្នំពេញ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង CSX រៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងផ្សារមូលបត្រកម្ពុជា CSX បានរៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ឧកញ៉ា​ តែ តាំងប៉ ៖ ក្រោយបញ្ចប់ព្រឹត្តិការណ៍ពិព័រណ៍នៅចុងសប្ដាហ៍នេះ ផលិតផលខ្មែរនឹងកាន់ចំណែកទីផ្សារច្រើនជាង ៣០ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

នៅត្រឹមចុងសប្ដាហ៍នេះ ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលជាតិលើកទី៣ នឹងរៀបចំឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៩-១២ ខែមេសា ឆ្នាំ២០២៦ នៅសាលសន្និបាត និងមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដែលមានការដាក់តាំងបង្ហាញផលិតផលខ្មែរសរុបរាប់រយប្រភេទ

លោក Donald Trump ស្នើសុំបង្កើនចំនួននាវាយោធាទ្វេដងក្នុងថវិកាជាតិ ១,៥ ទ្រីលានសម្រាប់ឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសកាលពីចុងសប្តាហ៍កន្លងមកនេះថា នឹងបង្កើនខ្ទង់ចំណាយ សម្រាប់ការសាងសង់នាវាយោធាឱ្យបានចំនួនទ្វេដង ធៀបទៅនឹងអ្វីដែលធ្លាប់ស្នើកាលពីឆ្នាំទៅ។

ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/04/2026

វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។

ធនាគារធំៗនៅកម្ពុជាឈរជើងយ៉ាងរឹងមាំ ខណៈទ្រព្យសកម្មក្នុងប្រព័ន្ធកើនដល់ជាង ១០០ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

បើទោះបីជាសេដ្ឋកិច្ចពិភពលោកបាននិងកំពុងជួបប្រទះនូវភាពមិនប្រាកដប្រជាក៏ដោយ ក៏ប្រព័ន្ធធនាគារនៅកម្ពុជានៅតែបន្តឈរជើងយ៉ាងរឹងមាំ ហើយនៅតែរក្សាបានភាពធន់ ដោយទ្រព្យសកម្មប្រព័ន្ធធនាគារសរុបមានជិត ១០២ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥។​

AMRO ព្យាករថា អតិផរណាកម្ពុជាមានអត្រាជិត ៣ ភាគរយ ខណៈអ្នកជំនាញយល់ថាជាអតិផរណាកម្រិតខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន AMRO ព្យាករថា សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានក្នុងរង្វង់ ៤,៩ភាគរយ ជាមួយនឹងអតិផរណា បានកើនឡើងក្នុងអត្រា ២,៩ ភាគរយ សម្រាប់ឆ្នាំ ២០២៦ នេះ។

កិច្ចពិភាក្សាកម្មវិធីហិរញ្ញវត្ថុ​ រដូវកាលទី ៣ ក្លាយជាវេទិកាចំណេះដឹងហិរញ្ញវត្ថុសម្រាប់ប្រជាកសិករ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/04/2026

ក្រុមហ៊ុន Apsara Media Services (AMS) កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ បានសហការជាមួយនឹងសមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (CBC) ដោយមានការគាំទ្រដោយធនាគារជាតិនៃកម្ពុជា (NBC) បានរៀបចំកម្មវិធី វេទិកាចំណេះដឹងផ្នែកហិរញ្ញវត្ថុកម្ពុជា កិច្ចពិភាក្សា កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី៣» នៅស្រុកបន្ទាយមាស ខេត្តកំពត។

អតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ នឹង​បើក​ឱ្យសាធារណជន​ចូលលេង​កម្សាន្តរយៈពេល​​៩ថ្ងៃ អំឡុង​បុណ្យចូលឆ្នាំខ្មែរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/04/2026

ព្រលានយន្តហោះពោធិ៍ចិន​តុង ដែលរាជរដ្ឋាភិបាល​អភិវឌ្ឍន៍ធ្វើជា​សួ​នសាធារណៈ នឹងត្រូវ​បើ​កសាកល្បង​ឱ្យ​សាធារណជន​ចូល​ទស្សនា​កម្សាន្ត ហាត់ប្រាណ និងលេង​កីឡា ដោយឥតគិតថ្លៃរយៈពេល​០៩​ថ្ងៃ​

ត្រីមាសទី១ ឆ្នាំ២០២៦ សេដ្ឋកិច្ចវៀតណាមកើនឡើងយឺត ដោយសារការនាំចូលប្រេងពីមជ្ឈិមបូព៌ារងផលប៉ះពាល់ខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ មានការកើនឡើងយឺតយ៉ាវ ដោយសារតែការនាំចូលប្រេងពីមជ្ឈិមបូព៌ាទទួលរងនូវផលប៉ះពាល់ខ្លាំង ដែលជាហេតុជំរុញឱ្យមានអតិផរណាកើនឡើង

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី