វិស័យឧស្សាហកម្មកម្ពុជាត្រូវបានព្យាករណ៍ថា នឹងងើបឡើងវិញក្នុងអត្រា ៩,២% ក្នុងឆ្នាំ២០២៣

ភ្នំពេញ ៖ យោងតាមសារាចរណែនាំស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញថា សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងសម្រេចបានអត្រាកំណើន ក្នុងរង្វង់ ៦.៦% ដោយសារការរំពឹងទុកការបន្តនិន្នាការល្អប្រសើរនៃតម្រូវការសកល និងទំនុកចិត្តវិនិយោគស្របពេលដែលវិបត្តិជំងឺកូវីដ-១៩ មានភាពស្រាកស្រាន្ត និងអាចគ្រប់គ្រងបាន។

អនុវិស័យដែលនឹងបន្ដរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងការបង្កើនតម្លៃបន្ថែមទៀត ដែលជាចន្ទល់កំណើនថ្មីក្នុងឆ្នាំ២០២៣ រួមមាន អនុវិស័យកម្មន្ដសាលមិនមែនកាត់ដេរ និងអនុវិស័យគម​នាគមន៍ ព្រមទាំងការអភិវឌ្ឍន៍វិស័យសហគ្រាសធុនតូច និងមធ្យម ក្នុងនោះវិស័យឧស្សាហកម្មត្រូវបានព្យាករថា នឹងបន្ដនិន្នាការកើនឡើងក្នុងអត្រា៩,២% ក្នុងឆ្នាំ២០២៣​។

វិស័យឧស្សាហកម្មត្រូវបានព្យាករណ៍ថា កំពុងវិលត្រឡប់មករកនិន្នាការកំណើនមុនពេលវិបត្ដិជំងឺកូវីដ-១៩ ដែលគាំទ្រដោយការបន្ដភាពល្អប្រសើរ នៃតម្រូវការខាងក្រៅ ដែលនឹងបន្ដជំរុញកំណើន នៃអនុវិស័យកាត់ដេរ មានកំណើន៨,១% ដែលគាំទ្រដោយស្ថិរភាពនៃកត្តាក្នុងស្រុកដែលសម្រេចបានតាមរយៈអត្រាចាក់វ៉ាក់សាំងខ្ពស់របស់កម្មករ-និយោជិត ភាពល្អប្រសើរនៃកត្តាខាងក្រៅ ជាពិសេសការរំពឹងទុកនូវការបន្តកើនឡើងតម្រូវការពីទីផ្សារសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប និងការបន្តទទួលបានការបង្វែរការបញ្ជាទិញពីប្រទេសក្នុងតំបន់ ជាពិសេសប្រទេសមីយ៉ាន់ម៉ា។

អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ ត្រូវបានព្យាករថានឹងបន្តសម្រេចបានកំណើនល្អប្រសើរក្នុងរង្វង់ ១៣,៣% ក្នុងឆ្នាំ២០២៣ ដែលគាំទ្រដោយភាពល្អប្រសើរនៃតម្រូវការខាងក្រៅ ពិសេសទីផ្សារសហរដ្ឋអាមេរិក ស្របជាមួយនឹងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រួមមាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ព្រមទាំងការអនុវត្ត «ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា»។

ទោះជាយ៉ាងនេះក្តី វិស័យឧស្សាហកម្មជារួម នៅបន្តជួបប្រទះបញ្ហាប្រឈមមួយចំនួន ក្នុងនោះការកើនឡើងនូវការប្រកួតប្រជែងពីប្រទេសជិតខាង ការបាត់បង់នូវការបង្វែរការបញ្ជាទិញ ភាពមិនប្រាកដប្រជានៃប្រព័ន្ធអនុគ្រោះពន្ធ និងភាពមានកម្រិត នៃការប្រើប្រាស់បច្ចេកវិទ្យាក្នុងផលិតកម្ម សម្រាប់អនុវិស័យកាត់ដេរ។ ចំពោះអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរវិញ ក៏ជួបបញ្ហាជារចនាសម្ព័ន្ធមួយចំនួន រួមមាន៖ បញ្ហាកង្វះវត្ថុធាតុដើមក្នុងស្រុក កង្វះកម្លាំងពលកម្ម ជំនាញបច្ចេកទេស ថ្លៃអគ្គិសនីខ្ពស់ កង្វះប្រភេទអាជីវកម្មធុនតូចនិងមធ្យម (Man Mat) និងភាពមានកម្រិត ក្នុងការតភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃក្នុងតំបន់។ ក្នុងឆ្នាំ២០២២ នេះដោយសារការកើនឡើង ខ្ពស់នៃថ្លៃប្រេងអន្តរជាតិ និងថ្លៃទំនិញផ្សេងៗទៀត បណ្តាលមកពី សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន អតិផរណាត្រូវបានប៉ាន់ស្មានថា អាចកើនឡើង ក្នុងរង្វង់៥,០​%​​ ។ សម្រាប់ឆ្នាំ២០២៣ អតិផរណាត្រូវបានរំពឹងថា នឹងថមថយមកវិញក្នុងរង្វង់២,៥% ដោយសារការរំពឹងទុកនូវការវិលត្រឡប់ ទៅរកប្រក្រតីភាពវិញនៃថ្លៃប្រេង និងទំនិញផ្សេងៗទៀត ក៏ដូចជាសកម្មភាពសេដ្ឋកិច្ច៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គោលនយោបាយលើកទឹកចិត្តវិស័យអចលនទ្រព្យកំពុងបង្កើនការលក់លំនៅដ្ឋានថ្មីក្នុងក្រុងប៉េកាំង

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/10/2026

ប៉េកាំង ៖ ទីផ្សារលំនៅដ្ឋានថ្មីៗក្នុងទីក្រុងប៉េកាំង បានស្ទុះងើបឡើងយ៉ាងខ្លាំង ទាំងចំនួនអតិថិជនមកទស្សនាផ្ទះដោយផ្ទាល់ និងប្រតិបត្តិការទិញ-លក់ ពោលគឺមានសកម្មភាពមមាញឹកគួរឱ្យកត់សម្គាល់ បន្ទាប់ពីអាជ្ញាធរបានដាក់ចេញគោលនយោបាយជាច្រើន ដើម្បីជំរុញតម្រូវការទិញផ្ទះ សំដៅទីផ្សារក្នុងរដ្ឋធានីផ្ទាល់តែម្តង។ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយកាសែត Novinata បានសរសេរថា ការងើបឡើងវិញនៃទីផ្សារនេះ ជាផ្លែផ្កានៃការសម្រេចចិត្តកាលពីខែសីហា ដោយអាជ្ញាធរក្រុងប៉េកាំង ដែលបានបន្ធូរបន្ថយលក្ខខណ្ឌមួយចំនួន ជាពិសេស ការតម្លើងកម្រិតទំហំប្រាក់កម្ចីសម្រាប់អ្នកទិញ។ ការកែសម្រួលគោលនយោបាយទាំងនេះ

ឥណ្ឌា​បារម្ភ​ ​ពាណិជ្ជកម្ម​អាម៉េរិក​-​ចិន​ធូរ​ស្រាល​ អាច​ធ្វើឱ្យ​ខ្លួនខាត​ឱកាស​សេដ្ឋកិច្ច​ ​និង​សន្តិសុខ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/10/2026

ឥណ្ឌា​កំពុង​បារម្ភ​ថា​ ការ​ធូរ​ស្រាល​នៃ​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​អាម៉េរិក​ ​និង​ចិន​ ​អាច​ធ្វើឱ្យ​ខ្លួនខាត​បង់​ផលប្រយោជន៍​សេដ្ឋកិច្ច​ ​និង​ខកខាន​ឱកាស​វិនិយោគ​សំខាន់​ៗ

ផ្សារផលិតផលខ្មែរ បុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ ជួយផ្សព្វផ្សាយផលិតផលជាតិ​ដល់​អ្នកប្រើប្រាស់​កាន់តែទូលំទូលាយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

ពិព័រណ៍ផលិតផល​ខ្មែរ ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌដែលបាន​ធ្វើ​ឡើង​នៅ​ផ្សារទំនើប​សូរិយា នឹង​ជួយ​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ​ឱ្យ​កាន់តែទូលំទូលាយ ..

“ក្រូចពោធិ៍សាត់” ក្លាយជាម៉ាកសមូហភាពផ្លូវការ ជួយពង្រឹងអត្តសញ្ញាណផលិតផលជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

​ក្រសួង​ពាណិជ្ជកម្ម ​បាន​សម្រេចចុះ​បញ្ជី ​“​ក្រូច​ពោធិ៍សាត់​” ​ជាម៉ាក​សមូហភាព​ ​(​Collective ​Mark​)​ ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​៩​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដែល​ជា​ជំហាន​មួយ​ក្នុង​ការ​ពង្រឹង​អត្តសញ្ញាណ ​និង​លើកកម្ពស់​ការ​ទទួល​ស្គាល់​ផលិតផល​ខ្មែរ​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​ ​និង​អន្តរជាតិ

OPE​C+​ ​រក្សា​កម្រិត​ផលិតកម្ម​ប្រេង ​ខណៈ​សង្គ្រាម​បង្ក​ភាព​មិន​ប្រាកដប្រជា​ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

ក្រុម​ប្រទេស​ផលិត​ប្រេង ​និង​សម្ព័ន្ធមិត្ត​ OPE​C+​ ​បាន​ព្រមព្រៀង​គ្នា​រក្សា​គោលដៅ​ផលិតកម្ម​ប្រេង​ឱ្យ​នៅ​ដដែល​សម្រាប់​ខែ​វិច្ឆិកា​ ​ខណៈ​ទីផ្សារ​ប្រេង​នៅតែ​ប្រឈម​នឹង​ភាព​តានតឹង​ ​និង​ភាព​មិន​ប្រាកដប្រជា ​ដោយសារ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​បន្តប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ប្រេង

អ្នក​ជំនាញ​៖​ ​រៀបចំ​ថវិកា​ច្បាស់លាស់​​ជួយ​ជៀសវាង​សម្ពាធ​ហិរញ្ញវត្ថុ​ ​ក្រោយ​ភ្ជុំ​បិណ្ឌ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 05/10/2026

​ ​អ្នក​ជំនាញ​សេដ្ឋកិច្ច​ណែនាំ​ឱ្យ​ប្រជា​ពលរដ្ឋ​រៀបចំ​ផែនការ​ថវិកា​ច្បាស់លាស់​ ​និង​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​សន្សំ​សំចៃ​តាម​លទ្ធភាព​ជាក់ស្តែង​ ​ក្នុង​ការ​ចូលរួម​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ​ដើម្បី​ជៀសវាង​វិបត្តិ​បំណុល​ ​ឬ​សម្ពាធ​ហិរញ្ញវត្ថុ​ក្រោយ​រដូវ​កាល​បុណ្យ

គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី នៅតាមតំបន់គោលដៅទូទាំងប្រទេស

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/10/2026

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី ដើម្បីធានាលើការគ្រប់គ្រងការប្រើប្រាស់ដីធ្លីនៅតាមតំបន់គោលដៅទូទាំងប្រទេស និងណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងការដោះស្រាយបញ្ហាប្រឈមនានា រួមទាំងរំលេចអំពីវិស័យកសិឧស្សាហកម្មជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ។ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តម

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦