ភ្នំពេញ ៖ យោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ក្នុងរយៈពេលប្រាំពីរខែ ឆ្នាំ២០២២ នេះ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មនាំចេញ-នាំចូលសរុបចំនួនប្រមាណ ៣២,៨២ពាន់លានដុល្លារ បានកើនឡើង ២១,៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២២ ប្រទេសកម្ពុជានាំចេញមុខទំនិញនានាទៅកាន់ទីផ្សារក្រៅប្រទេស មានតម្លៃទឹកប្រាក់ចំនួន ១៣ ៧៦៩ លានដុល្លារ កើនឡើង៣០.៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២១ នៃចំនួន១០ ៥៣៧ លានដុល្លារ។ ចំណែកការនាំចូលសរុបវិញ មានទំហំទឹកប្រាក់ ចំនួន១៩,០៥ពាន់លានដុល្លារ កើនឡើង ១៥,៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ មានចំនួន ១៦ ៥១១លានដុល្លារ។

សហរដ្ឋអាមេរិកនៅតែជាទីផ្សារដែលកម្ពុជានាំចេញធំបំផុតសម្រាប់ផលិតផលកម្ពុជា ដោយមានចំណែកទីផ្សារដល់ទៅ ៤៣ភាគរយនៃទំហំនាំចេញសរុបរបស់កម្ពុជា ដោយរយៈពេល៧ខែមកនេះ កម្ពុជានាំចេញទៅអាមេរិក ជាមួយទឹកប្រាក់ ៥ ៦៩៥ លានដុល្លារ បានកើនឡើង ៤៧,៣ភាគរយ បើធៀបរយពេលដូចគ្នាឆ្នាំ២០២១ មានទឹកប្រាក់ ៣ ៨៦៧លានដុល្លារ។ វៀតណាម និងចិន គឺស្ថិតនៅចំណាត់ថ្នាក់ទី ២ និងទី ៣ រៀងគ្នា ដែលបានទិញទំនិញពីកម្ពុជា មានតម្លៃទឹកប្រាក់ ១,៣២ពាន់លានដុល្លារ និង៧០១លានដុល្លាររៀងគ្នា។
ដោយឡែក ប្រទេសចិន នៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា ដែលសម្រេចបានទំហំពាណិជ្ជកម្ម ៦ ៩៧១ លានដុល្លារ កើនឡើង១៥.៦% បើធៀបនឹងរយៈពេល៧ខែដូចគ្នា កាលពីឆ្នាំ២០២១ ហើយរត់តាមពីក្រោយចិន គឺសហរដ្ឋអាមេរិក ដែលសម្រេចទំហំពាណិជ្ជកម្មរវាងគ្នា មានតម្លៃចំនួន ៥ ៨៩២ លានដុល្លារ កើនឡើង៤៥.២%។
នៅក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា ការនាំចេញសម្លៀកបំពាក់ មានកំណើនដ៏ល្អប្រសើរ ពោលក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញសម្លៀកបំពាក់ក្នុងតម្លៃ ៥ ៦១៨លានដុល្លារ ខណៈរយៈពេល៧ខែ ឆ្នាំ២០២១ នាំចេញតែ ៤ ១៧៧ លានដុល្លារប៉ុណ្ណោះ។ ចំណែកការនាំចេញស្បែកជើងវិញ មានតម្លៃ ១ ០៤៥លានដុល្លារ កើនឡើង៣៣.៨%, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី នាំចេញបាន៩២៧លានដុល្លារ កើនឡើង៦០.១% ។ បន្ថែមពីនោះ ការនាំចេញគ្រឿងសង្ហារឹមផ្សេងៗ មានតម្លៃ៧០៩លានដុល្លារ កើនឡើង ៥៧.១%។ តាមរបាយការណ៍ផលិតផលសម្លៀកបំពាក់កាត់ដេរ ស្បែកជើង និងកាបូបសម្រាប់ធ្វើដំណើរ គឺមានចំណែកទីផ្សារនាំចេញដល់ទៅជិត ៥០ភាគរយនៃការនាំចេញសរុប បន្ទាប់មកផលិតផលវិនិយោគមិនមែនកាត់ដេរ និងផលិតផលកសិកម្ម៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីរ៉ង់ ចាប់ដៃ រុស្ស៊ី- ចិន ធ្វើសមយុទ្ធយោធាក្នុងដែនទឹក ខណៈអាម៉េរិកបង្កើនសកម្មភាពនាវាចម្បាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/02/2026
រដ្ឋាភិបាលតេហរ៉ង់ នៃប្រទេសអ៊ីរ៉ង់ នឹងរៀបចំសមយុទ្ធទ័ពជើងទឹកមួយដោយសហការជាមួយសម្ព័ន្ធមិត្តធំៗ ដូច ជារុស្ស៊ិ និងមហាយក្សចិន ដែលអាចអនុវត្តនាចុងខែកម្ភៈនេះតែម្ដង
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 19/02/2026
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត នៅកម្ពុជា




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content