ចិន ចោទប្រកាន់ក្រុមហ៊ុនមេ Calvin Klein ថាបានធ្វើពហិការលើកប្បាសនៅតំបន់ស៊ីនជាំង

បរទេស៖ យោងតាមប្រភពព័ត៌មានពី BBC បានឱ្យដឹងថា ចិន បានប្រកាសថា ខ្លួនកំពុងស៊ើបអង្កេតក្រុមហ៊ុនម៉ាកសំលៀកបំពាក់ដ៏ល្បីរបស់អាម៉េរិក PVH ដោយសង្ស័យថា ក្រុមហ៊ុនមួយនេះមានវិធានការរើសអើងប្រឆាំងនឹងក្រុមហ៊ុនកប្បាសចិននៅក្នុងតំបន់ស៊ីនជាំង។

ចំណាត់ការនេះ គឺជាកិច្ចខិតខំប្រឹងប្រែងថ្មីមួយរបស់ទីក្រុងប៉េកាំងទៅលើការប្រឆាំងតបទៅនឹងការចោទប្រកាន់ពីមន្ត្រីលោកខាងលិច និងសកម្មជនសិទ្ធិមនុស្សថា ការផលិតកប្បាស និងទំនិញផ្សេងទៀតនៅក្នុងតំបន់បានប្រើកម្លាំងពលកម្មក្រុមជនជាតិភាគតិច Uyghur ដោយបង្ខំ ហើយកាលពីឆ្នាំ២០២១ សហរដ្ឋអាមេរិកបានហាមឃាត់ការនាំចូលពីតំបន់នេះ ដោយបានលើកឡើងពីបញ្ហាទាំងនោះ។ ថ្មីៗនេះដែរ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនបានចោទប្រកាន់ក្រុមហ៊ុនសំលៀកបំពាក់អាម៉េរិក PVH ពីបទធ្វើពហិការលើកប្បាសនៅតំបន់ស៊ីនជាំង និងផលិតផលផ្សេងទៀតដោយគ្មានភស្តុតាងជាក់លាក់ណាមួយ។ សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា ការរើសអើងរបស់ PVH ប្រឆាំងនឹងផលិតផលនៅតំបន់ស៊ីនជាំងធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិនដែលពាក់ព័ន្ធ ព្រមទាំងប៉ះពាល់ដល់អធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ចិនផងដែរ។

PVH គឺជាក្រុមហ៊ុនមេនៃម៉ាកយីហោល្បីៗចំនួន ២ គឺ Tommy Hilfiger និង Calvin Klein ដែលកំពុងមានវត្តមានដ៏សំខាន់នៅក្នុងប្រទេសចិន។ ទន្ទឹមនឹងនេះ PVH មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ ប៉ុន្តែខ្លួនធ្លាប់បាននិយាយថា បានអនុវត្តតាមច្បាប់នៅក្នុងតំបន់ដែលខ្លួនធ្វើអាជីវកម្ម។ យ៉ាងណាមិញ PVH មានរយៈពេល ៣០ ថ្ងៃដើម្បីឆ្លើយតបទៅនឹងអាជ្ញាធរចិនពាក់ព័ន្ធទៅនឹងការចោទប្រកាន់មួយនេះ ហើយក្រុមហ៊ុនក៏អាចនឹងត្រូវបានបញ្ចូលទៅក្នុងបញ្ជីអង្គភាពដែលមិនគួរឱ្យទុកចិត្តរបស់ចិន ជាមួយនឹងការរឹតបន្តឹងបន្ថែមទៀត។

Cullen Hendrix អ្នកជំនាញជាន់ខ្ពស់នៅវិទ្យាស្ថាន Peterson Institute of International Economics បានលើកឡើងថា ការប្រកាសរបស់ចិនមួយនេះអាចនឹងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនឬបាត់ទំនុកចិត្តពីអតិថិជនចិន ហើយក៏ជាការព្រមានយ៉ាងទូលំទូលាយដល់ក្រុមហ៊ុនផ្សេងៗទៀតអំពីហានិភ័យដែលគោរពតាមការរឹតបន្តឹងរបស់លោកខាងលិច។ ក្នុងន័យនេះ ចិន កំពុងបង្ហាញពីភាពខ្លាំងខ្លារបស់ខ្លួន ដោយព្រមានពីផលវិបាកដល់អាជីវកម្មរបស់លោកខាងលិចជាជាងព្រមានទៅរដ្ឋាភិបាលលោកខាងលិច។

ការស៊ើបអង្កេតទៅ PVH បានកើតឡើងចំពេលដែលមានភាពតានតឹងរវាងចិន និងលោកខាងលិចទៅលើបញ្ហាជាច្រើន ជាពិសេសបញ្ហានៃការផលិតរថយន្តអគ្គិសនី ។ កាលពីថ្ងៃចន្ទ សហរដ្ឋអាមេរិកបានស្នើច្បាប់ហាមឃាត់លើការប្រើប្រាស់បច្ចេកវិទ្យាមួយចំនួននៅក្នុងរថយន្តរបស់ចិន និងរុស្ស៊ី ដោយលើកឡើងពីការគំរាមកំហែងផ្នែកសន្តិសុខ។ កាលពីមុន ចិនបានដាក់ក្រុមហ៊ុនអាមេរិកនៅក្នុងបញ្ជីអង្គភាពដែលមិនអាចជឿទុកចិត្តបានចំពេលមានភាពតានតឹងពាណិជ្ជកម្មក្តៅគគុករវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។

លោក Hendrix បានបន្ថែមថា ការសម្រេចចិត្តរបស់ចិនក្នុងការកំណត់គោលដៅលើ PVH ដែលជាក្រុមហ៊ុនអាម៉េរិកល្បីឈ្មោះក្នុងចំណោមអ្នកប្រើប្រាស់ បានបង្ហាញថា ជម្លោះរបស់ប្រទេសទាំងពីរបានរីកធំលើសពីវិស័យការពារជាតិ និងបច្ចេកវិទ្យាទំនើប។ លើសពីនេះ វាអាចប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែច្រើននៅក្នុងវិស័យផ្សេងៗនៃសេដ្ឋកិច្ច។

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន PVH បានជូនដំណឺងដល់វិនិយោគិនអំពីប្រាក់ចំណូល និងហានិភ័យដល់កេរ្តិ៍ឈ្មោះដែលកើតចេញពីជម្លោះនៅតំបន់ស៊ីនជាំង។ មិនត្រឹមតែប៉ុណ្ណោះ PVH បានកត់សម្គាល់ថា ជម្លោះដ៏តានតឹងរវាងចិន និងសហរដ្ឋអាមេរិក បណ្តាលឱ្យមានការរឹតបន្តឹងដល់ក្រុមហ៊ុនពហុជាតិដែលមានសាខាជាច្រើន។ កាលពីឆ្នាំ ២០២០ ក្រុមហ៊ុននេះបានលើកឡើងនៅក្នុងរបាយការណ៍ឆ្នាំ២០២០ ដោយចោទប្រកាន់ថា ក្រុមហ៊ុននេះទទួលបានអត្ថប្រយោជន៍ពីការរំលោភបំពានពលកម្មនៅតំបន់ស៊ីនជាំង។​ ជាការឆ្លើយតប PVH បានយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះ ខណៈដែល PVH មានបុគ្គលិកជាង ២៩ ០០០ នាក់នៅទូទាំងពិភពលោក ហើយចំណូលច្រើនជាង ៦៥ ភាគរយបានមកពីការលក់នៅក្រៅសហរដ្ឋអាមេរិក៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហគមន៍​កសិកម្ម​ទំនើប​នៅ​បាត់ដំបង​​និង​បន្ទាយមានជ័យ​ ​ចុះ​កិច្ចសន្យា​ផ្គត់ផ្គង់​ស្រូវ​ក្នុង​តម្លៃ​ ​១​,​២​លាន​ដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ហគមន៍​កសិកម្ម​ទំនើប​ដំណាំ​ស្រូវ​នៅ​ខេត្ត​បន្ទាយមានជ័យ​ ​និង​ខេត្ត​បាត់ដំបង ​បាន​ចុះ​កិច្ចព្រមព្រៀង​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ ​ដើម្បី​ផ្គត់ផ្គង់​ស្រូវ​ជិត ៥​,​០០០​តោន ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ ​១​,​២​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​បៃតង​កម្ពុជា

ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ ៖ បទពិសោធន៍ថ្មីនៃការភ្ជាប់បេះដូងជាមួយបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

សៀមរាប ៖ ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធបានរៀបចំព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីនៅតំបន់អង្គរ ក្នុងគោលបំណងជំរុញផលិតផលទេសចរណ៍កីឡា តាមរយៈការជិះកង់ឆ្លងកាត់តំបន់ព្រៃ និងតំបន់បេតិកភណ្ឌក្នុងតំបន់អង្គរ ព្រមទាំងជួយជំរុញចលនាទេសចរណ៍ក្នុងស្រុក ជាពិសេសការទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបក្នុងរដូវកាលបៃតង។ ព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរនៅរដូវកាលបៃតង ក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់នឹងទេសចរណ៍» បានទាក់ទាញអ្នកចូលរួមជាភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១ ៣០០នាក់ ដោយធ្វើដំណើរតាមផ្លូវប្រមាណ ១២គីឡូម៉ែត្រ ឆ្លងកាត់តំបន់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៃតំបន់អង្គរ។

កំណើន​ការ​វិនិយោគ​បង្កើតតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​កំពុងមានទំនោ​រ​កើនឡើង​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើននៃការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាមានការកើនឡើង​ជា​បន្ត​បន្ទាប់ ដោយសារតែវិនិយោគិន​បរទេស​កាន់តែច្រើន​បានជ្រើសរើស​យកតំបន់​សេដ្ឋកិច្ចពិសេស​ធ្វើជាទីតាំង​វិនិយោគរបស់ខ្លួននៅតាមបណ្ដាខេត្ត​មួយចំនួនដែលមានសក្ដានុពល និងស្របតាមចក្ខុវិស័យនៃគម្រោង ។​ យោងតាមរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានបង្ហាញថា​ គិតត្រឹមដំណាច់ឆមាស​ទី១ ឆ្នាំ ២០២៦ នៅទូទាំង​ប្រទេស​កម្ពុជា មានតំបន់​សេដ្ឋកិច្ចពិសេសសរុប​ចំនួន ៦៥តំបន់ ​ក្នុងនោះ​ ៣៩ តំបន់កំពុងមានសកម្មភាព​ ជាមួយនឹងដើមទុនវិនិយោគសរុប​ប្រមាណ ៥,៥ពាន់លានដុល្លារ ហើយក្នុងចំណោម​តំបន់សេដ្ឋកិច្ចពិសេស​​ដែល​កំពុង​មានដំណើរការនេះដែរ

IMF​៖​ ​សេដ្ឋកិច្ច​សកល​នៅតែ​ប្រឈម​ហានិភ័យ​​ ទោះបី​មាន​ភាព​ធន់​ក្តី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

លោក​ស្រី​ Kristalina ​Georgieva ​អគ្គ​នាយក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ​(​IMF​)​ ​បាន​ព្រមាន​ថា​ ​សេដ្ឋកិច្ច​ពិភពលោក​នៅតែ​ប្រឈមមុខ​នឹង​ហានិភ័យ​សំខាន់​ៗ​ជា​ច្រើន​ ទោះ​បី​ស្ថានភាព​សេដ្ឋកិច្ច​សកល​មាន​ភាព​ធន់​ជាង​ការ​រំពឹងទុក​កន្លង​មក​ក៏​ដោយ​

ចម្ការឫស្សីទំពាំងផ្អែមនៅត្បូងឃ្មុំ ប្តូរពីលក់ទំពាំងមកលក់កូនពូជ រកចំណូលបានជាង ២,០០០ ដុល្លារ/ខែ

ជំនួញ, ព្រឹត្តិការណ៍

• 21/09/2026

ការផ្លាស់ប្តូរពីការលក់ទំពាំង មកផលិតកូនពូជឫស្សីសម្រាប់លក់ បានជួយឱ្យចម្ការឫស្សីទំពាំងផ្អែមទន្លេបិទ ក្នុងខេត្តត្បូងឃ្មុំ បង្កើតចំណូលជាមធ្យមពី ២,០០០ ទៅ ២,៥០០ ដុល្លារក្នុងមួយខែ ហើយអាចជួយទ្រទ្រង់ជីវភាពគ្រួសារ

មន្ត្រីជាន់ខ្ពស់អាម៉េរិក និងចិន ពិភាក្សាគ្នាត្រៀមលក្ខណៈសម្រាប់ជំនួបកំពូលរវាងលោក Donald Trump និងលោក Xi Jinping

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក Scott Bessent និងឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng ចាប់ផ្តើមជំនួបពិភាក្សាកាលពីថ្ងៃអាទិត្យ និង បន្តរហូតដល់ថ្ងៃច័ន្ទនេះ ដើម្បីត្រៀមលក្ខណៈមុនពេលកិច្ចប្រជុំកំពូលរវាងមេដឹកនាំមហាអំណាចទាំងពីរ

ធនាគារជាតិនៃកម្ពុជា សម្រេចដាក់ធនាគារ ឈីហ្វ ក្រោមអភិបាលបណ្តោះអាសន្នរយៈពេល ៣ ខែ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 21/09/2026

នាគារជាតិនៃកម្ពុជា (NBC) បានសម្រេចដាក់ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ស្ថិតក្រោមអភិបាលបណ្តោះអាសន្នរយៈពេល ៣ ខែ ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីពិនិត្យឃើញថា ធនាគារនេះមានការខ្វះចន្លោះក្នុងការអនុលោមតាមបទប្បញ្ញត្តិជាធរមាន

ក្រសួងទេសចរណ៍ដាក់ឱ្យអនុវត្តផែនការ ៥ ឆ្នាំ ប្រែក្លាយសៀមរាបជាគោលដៅបេតិកភណ្ឌឆ្លាតវៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ក្រសួងទេសចរណ៍បានដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៦-២០៣០» ដើម្បីជំរុញការអភិវឌ្ឍខេត្តឱ្យក្លាយជាគោលដៅទេសចរណ៍បេតិកភណ្ឌឆ្លាតវៃកម្រិតពិភពលោក

សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​ជាង​ ៤០០ ​​គ្រួសារ​នៅ​រមាស​ហែក​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/09/2026

សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ក្នុង​ឃុំ​អំពិល​ ​ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ ​កំពុង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៤០០​ ​គ្រួសារ​ ​តាមរយៈ​ការ​ប្រមូល​អនុផល​ព្រៃឈើ​ ​និង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ

ទំហំជួញដូរផ្សារមូលបត្រកម្ពុជាឡើងដល់ ១៦.៩៦ ពាន់លានរៀល បំបែកកំណត់ត្រាថ្មី

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/09/2026

ផ្សារមូលបត្រកម្ពុជា (CSX) បានបន្តកត់ត្រាកំណត់ត្រាថ្មី ដោយទំហំជួញដូរសរុបប្រចាំថ្ងៃកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានកើនដល់ ១៦.៩៦៥.៩១៥.៩៧០ រៀល ឬប្រមាណ ៤,២ លានដុល្លារ