ចិន និង​ឥណ្ឌា ព្រមព្រៀងគ្នាបើកការហោះហើរត្រង់ឡើងវិញបន្ទាប់ពីផ្អាកអស់រយៈពេល ៥ឆ្នាំ

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ​ បានរាយការណ៍ថា ឥណ្ឌា និងចិន បានព្រមព្រៀងគ្នាបើកការហោះហើរត្រង់ឡើងវិញ និងបង្កើនលំហូរពាណិជ្ជកម្ម ដើម្បីស្តារទំនាក់ទំនងដែលមានភាពតានតឹងដោយសារការប៉ះទង្គិចនៅតាមព្រំដែនកាលពីឆ្នាំ២០២០។

ក្រសួងការបរទេសឥណ្ឌាបានបញ្ជាក់ថា ប្រទេសទាំងពីរនឹងបន្តការហោះហើរត្រង់ឡើងវិញជាមួយនឹងការជំរុញពាណិជ្ជកម្ម និងការវិនិយោគ រួមទាំងការបើកពាណិជ្ជកម្មតាមព្រំដែនឡើងវិញនៅចំណុច ៣កន្លែងដែលបានកំណត់ រួមជាមួយនឹងការសម្រួលដល់ទិដ្ឋាការ។ សូមជម្រាបដែរថា ជើងហោះហើរត្រង់រវាងចិន និងឥណ្ឌា ត្រូវបានផ្អាកចាប់តាំងពីឆ្នាំ២០២០។ សេចក្តីថ្លែងការណ៍ចុងក្រោយនេះបានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បញ្ចប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅទីក្រុងញូដេលី សម្រាប់កិច្ចពិភាក្សាជុំទី ២៤ ជាមួយទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា (NSA) ដើម្បីដោះស្រាយជម្លោះព្រំដែនរាប់ទសវត្សរ៍របស់ពួកគេ។ លើសពីនេះ ការ​ចរចា​ព្រំដែន​បាន​គ្របដណ្តប់​លើ​បញ្ហា​ដែល​ទាក់ទង​នឹង​ការ​ដក​ទ័ពដែលប្រទេស​ទាំង​ពីរ​បានដាក់​ព្រំដែន​ហិម៉ាឡៃយ៉ាន, ការកំណត់​ព្រំដែន​, និង​កិច្ចការ​ព្រំដែនជាដើម។

កាលពីថ្ងៃពុធ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនបានចេញផ្សាយថា ចិន និងឥណ្ឌា បានព្រមព្រៀងគ្នាបង្កើតក្រុមការងារមួយដើម្បីពិគ្រោះយោបល់ និងសម្របសម្រួលលើកិច្ចការព្រំដែនសម្រាប់ជំរុញការចរចាបោះបង្គោលព្រំដែន។ យន្តការនេះនឹងពង្រីកកិច្ចពិភាក្សាលើព្រំដែនផ្នែកខាងកើត និងកណ្តាល ហើយការចរចាមួយទៀតស្តីពីព្រំដែនផ្នែកខាងលិចនឹងត្រូវធ្វើឡើងឱ្យបានឆាប់តាមដែលអាចធ្វើបាន។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសទាំងពីរយល់ព្រមជួបប្រជុំគ្នាម្តងទៀតនៅក្នុងប្រទេសចិននៅឆ្នាំ២០២៦ ។

រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានលើកឡើងថា ការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងពង្រឹងទំនាក់ទំនងចិន-ឥណ្ឌាឲ្យកាន់តែប្រសើរឡើង មានផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជននៃប្រទេសទាំងពីរ។ ភាគីទាំងពីរគួរតែបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមកតាមរយៈការសន្ទនា និងពង្រីកកិច្ចសហប្រតិបត្តិការ ហើយឆ្ពោះទៅរកការឯកភាពគ្នាក្នុងវិស័យដូចជា ការគ្រប់គ្រងព្រំដែន និងការចរចាបោះបង្គោលព្រំដែនជាដើម។

បន្ទាប់ពីបានជួបនឹងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi  នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានបង្ហោះនៅលើ X ថា “រីករាយដែលបានជួបលោក Wang Yi រដ្ឋមន្ត្រីការបរទេស។ ចាប់តាំងពីជំនួបរបស់ខ្ញុំជាមួយប្រធានាធិបតី Xi នៅទីក្រុង Kazan កាលពីឆ្នាំមុន ទំនាក់ទំនងឥណ្ឌា-ចិនមានការរីកចម្រើនជាលំដាប់ ដែលត្រូវបានជំរុញដោយការគោរពផលប្រយោជន៍ និងភាពរសើបរបស់គ្នាទៅវិញទៅមក។ ខ្ញុំទន្ទឹងរង់ចាំការជួបគ្នាបន្ទាប់របស់ពួកយើងនៅទីក្រុង Tianjin នៅខាងក្រៅកិច្ចប្រជុំកំពូល SCO ។ ស្ថិរភាព និងការស្ថាបនានៃទំនាក់ទំនងរវាងឥណ្ឌា និងចិននឹងរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព និងវិបុលភាពក្នុងតំបន់ ក៏ដូចជាពិភពលោក”។

សូមបញ្ជាក់ថា លោក Modi គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសចិននៅចុងខែនេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសនេះក្នុងរយៈពេលជាង ៧ឆ្នាំចុងក្រោយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

Leave a Reply

Your email address will not be published. Required fields are marked *