ចិន បន្តបញ្ចេញកញ្ចប់ឧបត្ថម្ភធនជួយដល់ពលរដ្ឋ ដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុក និងស្តារសេដ្ឋកិច្ចរបស់ខ្លួន

បរទេស៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា រដ្ឋាភិបាល​ចិន​​បានសន្យា​ផ្តល់​ប្រាក់​ឧបត្ថម្ភ​លើការថែទាំកុមារ បង្កើនប្រាក់ឈ្នួល ព្រមទាំង​ការ​ឈប់​សម្រាក​ដែល​មានប្រាក់ឈ្នួលល្អ​ប្រសើរជាងមុន ដើម្បី​ប្រជាពលរដ្ឋមានលទ្ធភាព និងចំណាយលើការប្រើប្រាស់ផលិតផលក្នុងស្រុក ក្នុងគោលបំណងស្តារ​សេដ្ឋកិច្ច​ដែល​កំពុង​ធ្លាក់​ចុះ។

បន្ទាប់ពីប្រជុំសភាប្រចាំឆ្នាំកាលពីសប្តាហ៍មុន ទីក្រុងប៉េកាំង គ្រោងនឹងបង្កើនការវិនិយោគនៅក្នុងកម្មវិធីសុខុមាលភាពសង្គមដែលជាផ្នែកនៃផែនការសេដ្ឋកិច្ចដ៏ធំរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច និងតម្រូវការក្នុងស្រុកដែលកំពុងចុះខ្សោយ។ ទីក្រុងប៉េកាំង នឹងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញទីផ្សារអ្នកប្រើប្រាស់ក្នុងស្រុកឲ្យកាន់តែរឹងមាំ ប្រាក់ឈ្នួលខ្ពស់ បណ្តាញសង្គមកាន់តែសុវត្ថិភាពជាងមុន និងគោលនយោបាយដែលធ្វើឱ្យពលរដ្ឋមានអារម្មណ៍ថា មានសុវត្ថិភាពគ្រប់គ្រាន់ក្នុងការចំណាយជាជាងសន្សំ។

វិធានការនេះគឺបន្ថែមពីលើកម្មវិធីបញ្ចុះតម្លៃ ៤១ ពាន់លានដុល្លារសម្រាប់ផលិតផលប្រើប្រាស់ក្នុងផ្ទះសម្រាប់ពលរដ្ឋចិន។ ជាមួយគ្នានេះ ដើម្បី​ស្តារ​សេដ្ឋកិច្ច​ដែល​កំពុងនៅទ្រឹង ទីក្រុងប៉េកាំង បន្តបញ្ចេញថវិកាលើកទឹកចិត្តឱ្យពលរដ្ឋបង្កើនការចំណាយ ដោយសារការប្រើប្រាស់ក្នុងស្រុករបស់ចិនមានការធ្លាក់ចុះជាខ្លាំង ខណៈវិស័យអចលនទ្រព្យធ្លាក់ចូលវិបត្តិធ្ងន់ធ្ងរ។ ដូច្នោះហើយ ការធ្លាក់ចុះនៃតម្លៃទំនិញ ឬ ការបញ្ចុះតម្លៃ គឺជាដំណឹងល្អសម្រាប់អ្នកប្រើប្រាស់ក្នុងស្រុក។ កាលពីថ្ងៃច័ន្ទ ទិន្នន័យផ្លូវការបង្ហាញថា ការលក់រាយបានកើនឡើង ៤ ភាគរយក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ ២០២៥ ដែលជាសញ្ញាវិជ្ជមានសម្រាប់ការប្រើប្រាស់។

ការ​ធ្លាក់​ចុះជា​បន្ត​បន្ទាប់នូវការប្រើប្រាស់ក្នុងស្រុកជា​សញ្ញា​នៃ​បញ្ហា​សេដ្ឋកិច្ច​កាន់​តែ​ជ្រៅ ដោយសារការកាត់បន្ថយការចំណាយរបស់អ្នកប្រើប្រាស់ មានន័យថា ពួកគេរកចំណូលបានតិច និងមានសម្ពាធពីការធ្លាក់ចុះសេដ្ឋកិច្ច។ បញ្ហានេះគឺជាអ្វីដែលចិនចង់ជៀសឲ្យបានផុត ដោយសារតែខ្លួនកំពុងប្រយុទ្ធនឹងកំណើនយឺតរួចទៅហើយ បន្ទាប់ពីមានវិបត្តិក្នុងទីផ្សារអចលនទ្រព្យ បំណុលរដ្ឋាភិបាលខ្ពស់ និងអត្រាអត់ការងារធ្វើខ្ពស់។ យ៉ាងណាមិញ ចិនបានកំណត់គោលដៅសម្រាប់កំណើនសេដ្ឋកិច្ច ៥ ភាគរយនៅឆ្នាំនេះ ហើយការជំរុញការប្រើប្រាស់គឺជាអាទិភាពកំពូលសម្រាប់ប្រធានាធិបតី Xi Jinping ដោយមានក្តី​សង្ឃឹម​ថា​ ផលប៉ះពាល់នៃពន្ធរបស់សហរដ្ឋអាម៉េរិកលើការនាំចេញរបស់ចិននឹងត្រូវបានកាត់បន្ថយដោយការកើនឡើងនៃការប្រើប្រាស់ក្នុងស្រុក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

Leave a Reply

Your email address will not be published.Required fields are marked *