ចិន អាចនឹងនាំមុខជប៉ុនក្នុងនាមជាអ្នកនាំចេញរថយន្តកំពូលរបស់ពិភពលោកនៅឆ្នាំ២០២៣

បរទេស ៖ យោងតាមព័ត៌មានពី CNBC បានឱ្យដឹងថា ប្រទេសចិនអាចនឹងនាំមុខប្រទេសជប៉ុនក្នុងនាមជាអ្នកនាំចេញរថយន្តកំពូលរបស់ពិភពលោកនៅចុងឆ្នាំ ២០២៣ នេះ។

បន្ទាប់ពីធូរស្រាលនៃការរាតត្បាតកូវីដ-១៩ ចិនបានយកឈ្នះកូរ៉េខាងត្បូងក្នុងឆ្នាំ២០២១ និង អាល្លឺម៉ង់នៅឆ្នាំ២០២២ក្នុងនាមជាអ្នកនាំចេញរថយន្តធំជាងគេទី២របស់ពិភពលោក។ ឥឡូវនេះ ការនាំចេញរបស់ចិនកំពុងកៀកនឹងជប៉ុន ដោយសារតម្រូវការកើនឡើងសម្រាប់រថយន្តអគ្គិសនីដែលត្រូវនាំចេញលើសពីកម្រិតមុនពេលមានការរាតត្បាត។ នៅក្នុងឆមាសទី១នៃឆ្នាំ២០២៣ ការនាំចេញរថយន្អអគ្តិសនី EV របស់ចិនបានកើនឡើងទ្វេដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះ គេប្រៀបធៀបការនាំចេញរថយន្តសរុបទាំងប្រភេទធម្មតា និងប្រភេទ EV ពីជប៉ុន និង ថៃ គឺមិនទាន់ឃើញត្រឡប់ទៅកាន់កម្រិតដូចមុនពេលមានការរាតត្បាតនោះទេ។

យោងទៅតាមទិន្នន័យពី Moody បានលើកឡើងថា ចិនមានសមត្ថភាពប្រកួតប្រជែង ដោយសារការផលិតថ្មថាមពលលីចូម-អ៊ីយ៉ុង ដែលជាកត្តាជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តរបស់ខ្លួនទទួលអត្ថប្រយោជន៍ពីតម្លៃផលិតកម្ម EV ។ ចិនផលិតថាមពលលីចូមច្រើនជាងពាក់កណ្តាលនៃការផ្គត់ផ្គង់លីចូមរបស់ពិភពលោក ​ដោយសារតម្លៃពលកម្មទាប បើប្រៀបធៀបទៅនឹងគូប្រជែងរបស់ខ្លួនដូចជា ជប៉ុន និងកូរ៉េខាងត្បូង។ លើសពីនេះ ​ចិន​ក៏​មាន​សមត្ថភាព​ចម្រាញ់​លោហៈច្រើន​ជាង​ពាក់​កណ្តាលចំនួនសរុប​របស់​ពិភពលោក​ផង​ដែរ​។ ជាលទ្ធផល ក្រុមហ៊ុនរថយន្តធំៗមួយចំនួនរបស់ពិភពលោកបានបង្កើតរោងចក្រផលិតនៅក្នុងប្រទេសចិនមានដូចជា ក្រុមហ៊ុន Tesla និង BMW ជាដើម។

ទោះជាយ៉ាងណាក៏ដោយ ម៉ាករថយន្តក្នុងស្រុកដូចជា Chery និង SAIC នៅតែលេចធ្លោជាងម៉ាករថយន្តបរទេស។ អ្នកវិភាគសេដ្ឋកិច្ចបាននិយាយថា ល្បឿនដែលចិនបានទទួលយកបច្ចេកវិទ្យាថ្មីៗនៅក្នុងឧស្សាហកម្មរថយន្តគឺមិនអាចប្រៀបផ្ទឹមបាននោះទេ។ មិនត្រឹមតែប៉ុណ្ណោះ តំបន់អាស៊ីប៉ាស៊ីហ្វិកដែលជាកន្លែងនាំចេញរថយន្តធំជាងគេលើពិភពលោកដូចជាកូរ៉េខាងត្បូង ចិន និងជប៉ុនមានការងើបឡើងវិញនៃការនាំចេញរថយន្តរបស់ពួកគេ។

គួរឲ្យបញ្ជាក់ផងដែរថា រថយន្តប្រភេទ EV មានចំណែក ៣០ ភាគរយនៃចំនួនរថយន្តដឹកអ្នកដំណើរសរុបដែលបានលក់នៅទូទាំងពិភពលោកកាលពីឆ្នាំមុន។ កាលពីខែមេសាកន្លងទៅនេះ ទីភ្នាក់ងារថាមពលអន្តរជាតិ IEA បានបង្ហាញថា ការលក់រថយន្ត EV បានកើនឡើងដល់ជាង ១០ លានគ្រឿងក្នុងឆ្នាំ ២០២២ ដោយចិននាំមុខគេ និង មានចំណែកប្រហែល ៦០ ភាគរយនៃទីផ្សាររថយន្ត៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី