ចិន កាត់បន្ថយពន្ធប្រឆាំងការលក់បង្ខូចថ្លៃលើការនាំចូលសាច់ជ្រូកពីសហភាពអឺរ៉ុបសម្រាប់រយៈពេល៥ឆ្នាំ

បរទេស៖ កាលពីថ្ងៃអង្គារ៍ សប្ដាហ៍នេះ ក្រសួងពាណិជ្ជកម្មចិន បានប្រកាសកាត់បន្ថយពន្ធដើម្បីប្រឆាំងការលក់បង្ខូចថ្លៃនៃសាច់ជ្រូកដែលនាំចូលពីសហភាពអឺរ៉ុប ឬ anti-dumping មកត្រឹមចន្លោះ ៤,៩% ដល់ទៅ ១៩,៨% ដែលធ្លាក់ចុះពីអត្រាពន្ធដំបូង ៦២,៤% ដោយអត្រាពន្ធថ្មីនេះនឹងត្រូវចូលជាធរមាននៅថ្ងៃពុធ និងមានរយៈពេល ៥ឆ្នាំ នេះបើយោងតាមសេចក្ដីរាយការណ៍ពី Euro News​ ។

សេចក្តីប្រកាសរបស់ក្រសួងនេះធ្វើឡើងបន្ទាប់ពីចិនធ្វើការស៊ើបអង្កេតលើការនាំចូលសាច់ជ្រូកពីសហភាពអឺរ៉ុបចាប់តាំងពីខែមិថុនា ឆ្នាំ២០២៤ ក្រោមហេតុផលថា ផលិតផលរបស់សហភាពអឺរ៉ុបធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មក្នុងស្រុក។ លើសពីនេះ ទីក្រុងប៉េកាំងក៏បានដាក់ពន្ធប្រឆាំងការលក់ផលិតផលបង្ខូចថ្លៃលើម៉ាកយីហោអឺរ៉ុបផងដែរ ជាពិសេសស្រាកូញាក់ដែលផលិតនៅបារាំង បើទោះបីជាអ្នកផលិតម៉ាកយីហោល្បីៗទទួលការលើកលែងក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះ ការ​នាំ​ចូល​ផលិតផល​ទឹកដោះគោ​ពី​សហភាព​អឺរ៉ុប​ក៏​ត្រូវ​រង​ការ​ស៊ើបអង្កេត​ក្រោមហេតុផលលក់បង្ខូចថ្លៃផងដែរ។

ការស៊ើបអង្កេតលើសាច់ជ្រូកនាំចូលពីសហភាពអឺរ៉ុបត្រូវបានពន្លឿនបន្ទាប់ពីតំបន់អឺរ៉ុបសម្រេចដាក់ពន្ធបណ្តោះអាសន្នលើរថយន្តអគ្គិសនីដែលផលិតដោយប្រទេសចិនកាលពីឆ្នាំមុន។ យ៉ាងណាក៏ដោយ ថ្វីត្បិតតែសហភាពអឺរ៉ុបមានឱនភាពពាណិជ្ជកម្មជាមួយចិនកើនឡើងដល់ជាង ៣០០ ពាន់លានអឺរ៉ូ (៣៥២ លានដុល្លារ) កាលពីឆ្នាំមុន ប៉ុន្តែតំបន់នេះគឺជាអ្នកនាំចេញសាច់ជ្រូកដ៏ធំសម្រាប់ចិន។ យ៉ាងណាមិញ អត្រាពន្ធចុងក្រោយនាពេលថ្មីៗនេះត្រូវបានកាត់បន្ថយថែមទៀតនៅត្រឹមចន្លោះ ៤,៩% ទៅ ១៩,៨% សម្រាប់រយៈពេល៥ឆ្នាំ។ ពន្ធថ្មីនឹងអនុវត្តចំពោះផលិតផលសាច់ជ្រូកគ្រប់ប្រភេទ មិនថាស្រស់ សាច់បង្កក ក្លាសេ ស្ងួត ឬ ប្រហិតនោះឡើយ។

ក្រសួងពាណិជ្ជកម្មចិន បានលើកឡើងថា សហភាពអឺរ៉ុបនាំចេញសាច់ជ្រូកមកប្រទេសចិន ដោយលក់ថោកជាងតម្លៃផលិតកម្ម ឬ តម្លៃទីផ្សារក្នុងស្រុក ដែលធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មសាច់ជ្រូកក្នុងស្រុករបស់ខ្លួន។ អ្នកនាំចេញធំៗដូចជា អេស្ប៉ាញ ហូឡង់ និងដាណឺម៉ាក រងផលប៉ះពាល់ខ្លាំងជាងគេពីការដំឡើងពន្ធរបស់ចិន។ កាលពីឆ្នាំ២០២០ ការនាំចេញផលិតផលសាច់ជ្រូករបស់សហភាពអឺរ៉ុបទៅកាន់ប្រទេសចិនបានកើនឡើងដល់កម្រិតខ្ពស់ ៧,៤ ពាន់លានអឺរ៉ូ (៨,៦ ពាន់លានដុល្លារ) នៅពេលដែលទីក្រុងប៉េកាំងស្វែងរកការនាំចូលដើម្បីបំពេញតម្រូវការក្នុងស្រុកបន្ទាប់ពីជ្រូកក្នុងស្រុកប៉ះពាល់ដោយសារជំងឺជ្រូក ប៉ុន្តែក្រោយមក ចិនក៏​បាន​កាត់​បន្ថយ​ការ​នាំ​ចូល​ ហើយពង្រឹងឧស្សាហកម្មសាច់ជ្រូករបស់ខ្លូនឡើងវិញ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

តម្លៃប្រេងឆៅឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាសាជាថ្មីដោយយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

តម្លៃប្រេងឆៅនាព្រឹកថ្ងៃចន្ទ​ដើមសប្ដាហ៍នេះបានឡើងថ្លៃរហូតដល់ ៩០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអាមេរិក បានបើកការវាយប្រហារសាជាថ្មីទៅលើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 31/08/2026

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​


Leave a Reply

Your email address will not be published.Required fields are marked *