ចិន ខិតខំបង្កើតវិធានការជំរុញសេដ្ឋកិច្ចដែលនៅជាប់ទ្រឹង ប៉ុន្តែកំណើនកើនឡើងក្នុងល្បឿនយឺត

បរទេស៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា កំណើនសេដ្ឋកិច្ចចិនបានកើនឡើងក្នុងល្បឿនយឺតបំផុតនៅក្នុងត្រីមាសទី ៣ ខណៈដែលរដ្ឋាភិបាលកំពុងព្យាយាមជំរុញសេដ្ឋកិច្ចដែលនៅជាប់គាំង ជាពិសេសគោលនយោបាយក្នុងការជួយស្រោចស្រង់វិស័យអចលនទ្រព្យដែលធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ។

យោងតាមការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន បានឲ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ត្រីមាសទី៣បានកើនឡើង ៤,៦ ភាគរយគិតចាប់ពីខែកក្កដា ដល់ចុងខែកញ្ញា។ តួរលេខនេះតិចជាងត្រីមាសទី២ ប្រមាណ ៤,៧ ភាគរយ និងទាបជាងគោលដៅរបស់រដ្ឋាភិបាល ៥ ភាគរយសម្រាប់ឆ្នាំនេះ។ កំណើនបានកើនឡើងក្នុងល្បឿនយឺតក្រោមគោលដៅ ៥ ភាគរយដែលកាន់តែធ្វើឱ្យរដ្ឋាភិបាលមានការព្រួយបារម្ភ។ យ៉ាងណាមិញ តួលេខផ្លូវការផ្សេងទៀតរួមមាន ការលក់រាយ និងទិន្នផលរោងចក្របានកើនឡើងខ្ពស់ជាងការព្យាករណ៍។

លោក Eswar Prasad អតីតប្រធានផ្នែកហិរញ្ញវត្ថុរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានលើកឡើងថា គោលដៅកំណើនរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំនេះហាក់ដូចជាស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ហើយចិនចាំបាច់ត្រូវជំរុញខ្លាំងខ្លាបន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងត្រីមាសទី ៤ ឈានដល់គោលដៅ។ លើសពីនេះ តួលេខផ្លូវការបានបង្ហាញថា តម្លៃផ្ទះថ្មីបានធ្លាក់ចុះយ៉ាងច្រើនកាលពីខែកញ្ញា ដែលបង្ហាញថា ទីផ្សារនៃវិស័យអចលនទ្រព្យកាន់តែមានស្ថានភាពអាក្រក់ទៅៗ។

កាលពីពេលថ្មីៗនេះ ធនាគារកណ្តាលរបស់ប្រទេសចិន (PBOC) បានរៀបចំកិច្ចប្រជុំមួយដើម្បីអំពាវនាវឱ្យធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតជំរុញការផ្តល់ប្រាក់កម្ចីឲ្យបានលឿន ដើម្បីជួយគាំទ្រដល់កំណើនេសដ្ឋកិច្ច និងវិស័យអចលនទ្រព្យ។ ផែនការនេះក៏រួមបញ្ចូលជំនួយសម្រាប់ទីផ្សារភាគហ៊ុន និងវិធានការលើកទឹកចិត្តធនាគារឱ្យផ្តល់ប្រាក់កម្ចីបន្ថែមទៀតដល់អាជីវកម្ម និងបុគ្គលផងដែរ។ ជាការកត់សម្គាល់ ចាប់តាំងពីពេលនោះមក ក្រសួងហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលផ្សេងទៀតបានបង្ហាញពីផែនការផ្សេងៗបន្ថែមទៀតក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច។

គួរឲ្យបញ្ជាក់ដែរថា ចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំទី២របស់ពិភពលោកកំពុងរងនូវបញ្ហាប្រឈមជាច្រើន រួមមាន វិបត្តិអចលនទ្រព្យ កំណើនសេដ្ឋកិច្ចនៅទ្រឹង ការធ្លាក់ចុះនៃទំនុកចិត្តអតិថិជន និងអាជីវកម្ម។ សេដ្ឋកិច្ច ចិនបានជាប់គាំងដោយសារកំណើនមិនស្មើគ្នានៅក្នុងឆ្នាំនេះជាមួយនឹងសង្វាក់ផលិតកម្មឧស្សាហកម្មលើសពីការប្រើប្រាស់ក្នុងស្រុក បង្ករជាហានិភ័យនៃបរិត្តផរណាដែលបណ្តាលមកពីការធ្លាក់ចុះនៃអចលនទ្រព្យ និងការកើនឡើងបំណុលរបស់រដ្ឋបាលក្នុងតំបន់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា និងថៃ មិនទាន់ឯកភាពគ្នាលើបេក្ខភាពប្រធានគណៈកម្មការផ្សះផ្សាបញ្ហាព្រំដែនសមុទ្រ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

មន្ត្រីនៃក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា កម្ពុជា និងថៃ មិនទាន់រើសបានប្រធានគណៈកម្មការផ្សះផ្សានៅឡើយទេ

អ្នកដឹកនាំជាស្រ្តីថយចុះ ប្រធានរដ្ឋសភាកម្ពុជាអំពាវនាវឱ្យមានការគាំទ្រស្ដ្រីក្នុងភាពជាអ្នកដឹកនាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវដល់ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់គិតគូរអំពីសមភាពយេនឌ័រ ក្នុងន័យគាំទ្រលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ

អិលអូអិលស៊ីដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌទួលគោក ដែលជាសាខាទី១០

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/07/2026

អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា  បាននិងកំពុងពង្រីកការផ្ដល់សេវាឥណទានថ្មី «ឥណទានមាសកើនទ្រព្យ»  ទៅកាន់សាខារបស់ខ្លួនជាបន្ដបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ អិលអូអិលស៊ី សាខាខណ្ឌទួលគោកបានក្លាយជាសាខាទី១០ ដែលផ្ដល់សេវា «ឥណទានមាសកើនទ្រព្យ» នេះ

ខេត្ត​​សក្ដានុពល​ចំនួន​៥​ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2026

ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ រាជរដ្ឋាភិបាលកម្ពុជា ទទួល​បានការ​ចុះបញ្ជីគម្រោង​វិនិយោគសរុប​ចំនួន​ ២៧៦​គម្រោង ជាមួយនឹង​ដើមទុនវិនិយោគ​ចំនួន ​៤,៧​ពាន់​លានដុល្លារអាម៉េរិក

ចិន នឹងជួយចងក្រងប្រវត្តិសាស្រ្តកម្ពុជាក្នុងសម័យទំនើប និងផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ភ្នំពេញ៖ ភាពអស្ចារ្យនៃប្រវត្តិសាស្ត្រដ៏រុងរឿង និងដួងព្រលឹងវប្បធម៌ខ្មែរ បានបន្តអន្ទងចិត្តអ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿង (Chief Director) ដ៏ល្បីនៃប៉ុស្តិ៍ខ្សែភាពយន្តឯកសាររបស់មជ្ឈមណ្ឌលភាពយន្តភាគ និងខ្សែភាពយន្តឯកសារនៃអគ្គស្ថានីយវិទ្យុ​ និងទូរទស្សន៍មជ្ឈិមចិន (CMG) គឺលោក ចូវ ឆាវយ៉ុង (Zhou Chaoyong) រហូតឈានដល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចងក្រង និងផ្សព្វផ្សាយផ្ទាំងទស្សនីយភាពទេសចរណ៍ និងវប្បធម៌កម្ពុជាសម័យទំនើបទៅកាន់ប្រជាជនចិន ក៏ដូចជាពិភពលោកផងដែរ។

ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី TVET

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)

ចិន​ដើរ​មួយ​ជំហាន​មុន​ក្រុមហ៊ុនលោក​ ​Elon​ ​Musk​ ​លើ​បច្ចេកវិទ្យា​វះកាត់​ដាក់​បន្ទះ​ឈីប​ភ្ជាប់​ខួរក្បាល​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/07/2026

​ក្រុម​គ្រូពេទ្យ​វះកាត់​ជនជាតិ​ចិន​ថ្មី​ៗ​នេះ​ ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​វះកាត់​ដាក់​ឧបករណ៍​ភ្ជាប់​ខួរក្បាល​នឹង​កុំព្យូទ័រ​ (​BCI​ ​ឬ​ ​brain​-​computer​ ​interface​) ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ដំបូង​គេ​បង្អស់​លើ​ពិភពលោក​ទៅ​លើ​អ្នកជំងឺ​ម្នាក់​

គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ ​២០២៦​ ​ជប៉ុន​​ផ្ដល់​ឥណទាន​សម្បទាន​ជាង​ ​៣.៥​ ​ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/07/2026

បើ​គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​២០២៦​ ​ជប៉ុន​បាន​ផ្ដល់​ហិរញ្ញប្បទាន​សម្បទាន​ដល់​កម្ពុជា​ ​សម្រាប់​អនុវត្តន៍​គម្រោង​កម្មវិធី​ចំនួន ​២៥​ ​មាន​ទឹកប្រាក់​ប្រមាណ ​៣​.​៥១ ពាន់លាន​ដុល្លារ​អាម៉េរិក​

វៀតណាម រក្សាបានតំណែងជាប្រទេសសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

វៀតណាម ដែលជាប្រទេសមានព្រំប្រទល់ជាប់ជាមួយកម្ពុជា បាន និងកំពុងបង្ហាញពីមោទនភាពរបស់ខ្លួនដែលអាចកាន់តំណែងជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់អាស៊ាននាឆមាសទីមួយឆ្នាំ២០២៦