ចិន​នៅតែសម្លឹង​រកឱកាស​​វិនិយោគ និងធ្វើពាណិជ្ជកម្មជាមួយ​កម្ពុជា​ទោះស្ថិតក្នុង​ស្ថានភាពបែបណា​ក្ដី

ភ្នំពេញ ៖ វិនិយោគិន​, ធុរជន ​និងពាណិជ្ជករ​ជនជាតិចិន នៅតែសម្លឹងពីឱកាស​ក្នុងការធ្វើពាណិជ្ជកម្ម​ និង​ការ​បណ្ដាក់​ទុនវិនិយោគក្នុ​ងប្រទេស​កម្ពុជា បើទោះបីជា​ស្ថានភាពសេដ្ឋកិច្ចសកល​នៅមិនទាន់អំណោយផល​យ៉ាងណា​ក្ដី។ ជាក់ស្ដែង​ក្រុមវិនិយោគិន​ ធុរជន និងពាណិជ្ជករ​ចិន​មួយ​ក្រុម​មកទីក្រុងតុងគួនប្រទេស​ចិន បានមកដល់​កម្ពុជា និងស្វែងរកដៃគូ​ក្នុងការ​បណ្ដាក់ទុនវិនិយោគ និងធ្វើពាណិជ្ជកម្មទៅវិញទៅមក ។

នៅក្នុងសន្និសីទផ្សព្វផ្សាយ​ស្ដីពីពិព័រណ៍​ផលិតផល​ពាណិជ្ជកម្មកែច្នៃប្រទេស​ចិននាទីក្រុង​ភ្នំពេញ​កាល​ពី​ពេល​ថ្មីៗនេះ លោក វូ គួឈាន​ អគ្គ​ទីប្រឹក្សា​ការិយាល័យ​ប្រឹក្សាសេដ្ឋកិច្ច​ពាណិជ្ជកម្ម​នៃទីក្រុង​តុង​គួន​ប្រចាំ​កម្ពុជា​​បានមានប្រសាសន៍ថា ចំណង​មិត្តភាព​ជា​ប្រពៃណី​រវាង​សាធារណរដ្ឋ​ប្រជា​មានិត​ចិន និងព្រះ​រាជា​ណា​ចក្រក​កម្ពុជា គឺជា​អ្នកជិត​ខាង​ល្អ និងមិត្តភាព ដែក​ថែប ទំនាក់ទំនង​ទ្វេភាគី​គឺមានភាពរស់​រវើក​ជា​និច្ច ។ ឆ្នាំនេះ ថ្នាក់​ដឹកនាំ​នៃប្រទេស​ទាំងពីរ បានឯកភាពរួមគ្នា​បើក​ទំព័រ​យុគ​សម័យ​ថ្មីនៃការកសាង​សហ​គមន៍ ជោគវាសនា​តែមួយ​ចិន កម្ពុជា ។

លោក​បន្តថា ៖

“ប្រទេស​ទាំងពីរ បានរួមគ្នា​បន្ត​អភិវឌ្ឍន៍ កិច្ច​សហប្រតិបត្តិការ​ចិនកម្ពុជា​ឱ្យ​កាន់តែស៊ីជម្រៅ និ​ង​កាន់​តែរឹងមាំ រួម​គ្នា​ប្រឈម​មុខ​នឹង​ភាពប្រឈម​ដ៏គ្រោះថ្នាក់ ហើយសម្រេច​បានលទ្ធផល​ជា​ផ្លែ​ផ្កា​ដ៏ធំធេង ។​ ប្រទេស​ចិនគឺជា​ប្រទេស​ដែល​បានបោះទុន​វិនិយោគ​ដ៏ធំជាង​គេ​នៅក្នុងប្រទេស​កម្ពុជា ហើយជា​ប្រទេស​ដែល​​រក្សា​តំណែង​ ជា​ប្រទេសដៃគូពាណិជ្ជកម្មធំជាង​គេ​ចំនួន​១១ឆ្នាំជាប់គេ ។ ស្រ​បគ្នានេះដែរ កិច្ច​ព្រម​ព្រៀង​​ពាណិជ្ជកម្ម​សេរីកម្ពុជា ចិន និង​កិច្ច​ព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​តំបន់ ចូល​ជា​ធរមាន​ ហើយអនុវត្ត​ជាផ្លូវការ​នៅឆ្នាំ២០២២ ធ្វើ​ទំហំពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ កម្ពុជា​កើនឡើង​ខ្ពស់។”

លោកបន្ថែមថា ក្នុងនាមកម្ពុជា​ជា​ប្រទេស​ចូលរួម​និងអនុវត្ត​ដំបូង​គេ​នូវ​គំនិត​ផ្ដួច​ផ្ដើម​ ខ្សែក្រវ់ាត​មួយ​ផ្លូវ​មួយ តំបន់​សេដ្ឋកិច្ចពិសេស​ក្រុង​ព្រះសីហនុ បានក្លាយទៅជា​ក្បាលរថភ្លើង​នៃការអភិវឌ្ឍ​សេដ្ឋកិច្ច​ខេត្តព្រះសីហនុ​ ផ្លូវល្បឿនលឿនភ្នំពេញ​​ព្រះសីហនុ ពហុកីឡដ្ឋាន​ជាតិ អាកាស​យានដ្ឋាន​ថ្មីសៀមរាប​ សុទ្ធតែជាគម្រោង​បញ្ចប់​ការ​សាងសង់​ដោយរលូន ។ ​ម្យ៉ាងវិញទៀត ផ្លូវល្បឿនលឿនភ្នំពេញ បាវិត ក៏បានបើក​ការ​ដ្ឋាន​ ដែល​នឹង​អាច​រួម​ចំណែក​ជួយ​កសាង​កម្លាំង​សមត្ថភាព​រួម​របស់ប្រទេស​កម្ពុជា និងលើកកម្ពស់​ឥតឈប់ឈរ​នូវ​ឥទ្ធិពល​កម្ពុជា​លើ​ឆាកអន្តរជាតិ ។

​លោកជំទាវ ខា ឡេង​ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បានមានប្រសាសន៍ថា ៖

“ចំណង​មិត្តភាព​រវាង​កម្ពុជា និង​ប្រទេស​ចិន កាន់តែមានភាពរឹង​មាំ​ពីមួយឆ្នាំទៅមួយឆ្នាំ ហើយ​ឆ្នាំ ២០២៣​​នេះ ជា​ឆ្នាំ​មិត្តភាព កម្ពុជា ចិន និងជា​ខួប​លើកទី​៦៥ នៃការ​បង្កើត​ទំនាក់ទំនង​ការទូត​​ជាមួយគ្នា ហើយ​ចំណង​មិត្តភាពនេះ​នៅ​តែ​បន្ត​​អភិវឌ្ឍ​កាន់តែស៊ីជម្រៅ និងកាន់តែរឹង​មាំ ជា​មិត្តភាពដែក​ថែប មិនអាច​បំបែក​បាន ប្រកបដោយ​ភាព ស្មោះ​ត្រ​ង់​ រួម​សុខទុក្ខជាមួយគ្នា នៅគ្រប់កាលៈទេសៈទាំងអស់។”

គួរ​បញ្ជាក់ថា សមិទ្ធផល​ធំៗរបស់កម្ពុជា​ដែលសម្រេច​បានក្នុង​រយៈ​ពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ​គឺបានកើ​ត​ចេ​ញពី​​ការ​វិនិយោគ​របស់​វិនិយោគិនចិន ក្នុងនោះ​មាន​ផ្លូវល្បឿនលឿន​ភ្នំពេញ ក្រុងព្រះសីហនុ ផ្លូវ​ល្បឿ​ន​លឿនភ្នំពេញ ​បាវិត ។ ចំណែកសំណង់អគារ​ធំៗ​និងខ្ពស់នៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ​ ភា​គច្រើ​ន​ក៏​​ជាកា​រវិនិយោគ​របស់វិនិយោគិន​នោះដែរ ។ ក្រោយការ​ចាកចេញរបស់ចិន​ពីកម្ពុជា បន្ទាប់ពីបិទ​ល្បែង​អនឡាញ និង​វិបត្តិកូវីដ​១៩ វិនិយោគិន​និងពលរដ្ឋ​កម្ពុជា​ក៏កំពុង​រង់ចាំវត្តមានរបស់ជនជាតិ​ចិន​ជាពិ​សេ​ស​​វិនិយោគិន​ចូលមកកម្ពុជាឡើងវិញ ដែលអាច​ផ្ដល់​ប្រភពចំណូលដល់ពួកគេ​ដូច​កាលមុនឡើងវិញ ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​ជាង​ ៤០០ ​​គ្រួសារ​នៅ​រមាស​ហែក​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/09/2026

សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ក្នុង​ឃុំ​អំពិល​ ​ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ ​កំពុង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៤០០​ ​គ្រួសារ​ ​តាមរយៈ​ការ​ប្រមូល​អនុផល​ព្រៃឈើ​ ​និង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ

ទំហំជួញដូរផ្សារមូលបត្រកម្ពុជាឡើងដល់ ១៦.៩៦ ពាន់លានរៀល បំបែកកំណត់ត្រាថ្មី

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/09/2026

ផ្សារមូលបត្រកម្ពុជា (CSX) បានបន្តកត់ត្រាកំណត់ត្រាថ្មី ដោយទំហំជួញដូរសរុបប្រចាំថ្ងៃកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានកើនដល់ ១៦.៩៦៥.៩១៥.៩៧០ រៀល ឬប្រមាណ ៤,២ លានដុល្លារ

ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ​ពេលនេះកសិករបាន​ដាំ​ស្វាយ​ចន្ទីថ្មីរួចរាល់ហើយ

កម្ពុជា-ចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម និងកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ក្វាងស៊ី ប្រទេសចិន ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្មជាមួយស្ថាប័នជំនាញរបស់ចិន ក្នុងងគោលបំណងលើកកម្ពស់វិស័យ និងឈានទៅកាត់បន្ថយភាពក្រីក្រឱ្យបានកាន់តែប្រសើរ។ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧

មេផ្សារ​មូលបត្រ​កម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ភ្នំពេញ ៖ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ១ ភាគរយ បន្ទាប់ពីអារ៉ាប៊ីសាអ៊ូឌីតរកឃើញផ្លូវដឹកជញ្ជូនប្រេងថ្មី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

បរទេស៖ តម្លៃប្រេងឆៅបានធ្លាក់ចុះបន្តិចនៅថ្ងៃសុក្រសប្ដាហ៍នេះ ខណៈដែលវិនិយោគិនបង្កើនក្ដីសង្ឃឹមលើការផ្គត់ផ្គង់ប្រេងឆៅពីអារ៉ាប៊ីសាអ៊ូឌីតចូលទៅដល់ទីផ្សារសកល ដោយសារការប្តូរផ្លូវដឹកជញ្ជូនបើទោះបីជាមានការវាយប្រហារពីក្រុមយេម៉ែន Houthi​ ក៏ដោយ នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNBC។ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ០.៩៤ ភាគរយ ពោល គឺមកនៅត្រឹម ១០៣,៨៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas

អារ៉ាប៊ី​សាអូឌីត ​​ត្រៀម​បំពាក់​យន្តហោះ​​បំបាំង​កាយ​ F​-​35 ​ចំនួន​ ៤៨​គ្រឿង​ ​ក្រោយ​អាម៉េរិក​អនុម័ត​​លក់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/09/2026

អារ៉ាប៊ី​សាអូឌីត​គ្រោង​ទិញ​យន្តហោះ​ចម្បាំង​បំបាំង​កាយ F-35 ​Lightning ​II ​ចំនួន​ ៤៨​គ្រឿង​ពី​រដ្ឋាភិបាល​អាម៉េរិក​ ​ក្រោយ​ទីក្រុង​វ៉ាស៊ីនតោន​អនុម័ត​កិច្ចព្រមព្រៀង​លក់​អាវុធ​ដែល​មាន​ទំហំ​ទឹកប្រាក់​សរុប​ ២៤​,​៣​ពាន់​លាន​ដុល្លារ

អាម៉េរិក គ្រោងអនុម័តវិធានការដំឡើងពន្ធរហូតដល់ ១០០ ភាគរយ លើបណ្តាប្រទេសទាំងឡាយណាដែលទិញប្រេងពីរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

អាម៉េរិកគ្រោងនឹងអនុម័តលើសេចក្តីព្រាងច្បាប់មួយដែលផ្តល់អំណាចដល់ប្រធានាធិបតីលោក Donald Trump សម្រាប់ដាក់ទណ្ឌកម្ម ឬ ដំឡើងពន្ធដល់ទៅ ១០០ ភាគរយលើបណ្តាប្រទេសទាំងឡាយណាដែលទិញប្រេងពីរុស្ស៊ី

ក្រសួងរ៉ែ និងថាមពល ប្រកាសផ្អាកទទួលពាក្យស្នើសុំថ្មី សម្រាប់ក្រុមហ៊ុនដំឡើងសូឡាលើដំបូល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ក្រសួងធនធានរ៉ែ និងថាមពល បានសម្រេចផ្អាកជាបណ្តោះអាសន្នការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មីពីក្រុមហ៊ុនផ្តល់សេវាតម្លើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ដោយសារក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតរួចមានចំនួនគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ន

អ្នកជំនាញសេដ្ឋកិច្ច៖ ការទាមទារឱ្យដំឡើងប្រាក់ឈ្នួលដល់ ២៥០ ដុល្លារ អាចធ្វើឱ្យរោងចក្របិទទ្វារដោយសារតម្លៃពលកម្មថ្លៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

(ភ្នំពេញ)៖ អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជាបានអះអាងថា ការទាមទារប្រាក់ឈ្នួលអប្បរមាចំនួន២៥០ដុល្លារ គឺជារឿងមួយហានិភ័យ ព្រោះមានកម្រិតខ្ពស់ខ្លាំងដែលអាចធ្វើឱ្យមានការរើរោងចក្រចេញពីកម្ពុជា។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ការទាមទារឱ្យប្រាក់ឈ្នួលកម្មកររោងចក្រអប្បបរមាកើនដល់ ២៥០ដុល្លារអាម៉េរិក អាចជាកម្រិតខ្ពស់ ប្រសិនបើការដំឡើងប្រាក់ឈ្នួលមិនត្រូវបានពិចារណា រួមជាមួយនឹងផលិតភាពការងារ សមត្ថភាពរបស់រោងចក្រ សហគ្រាស និងស្ថានភាពវិនិយោគ។ លោកបានបន្ដថា៖ «ចំពោះការលើកឡើងថា