ជម្លោះការទូតកាន់តែតានតឹង ធ្វើឲ្យចិនផ្អាកនាំចូលគ្រឿងសមុទ្រពីជប៉ុនជាលើកទី២

បរទេស៖ ចិន បានប្រកាសផ្អាកនាំចូលគ្រឿងសមុទ្រពីជប៉ុនជាលើកទី២ ខណៈដែលជម្លោះការទូតរវាងប្រទេសទាំងពីរនៅមិនទាន់មានភាពធូរស្រាលនៅឡើយ នេះបើយោងតាមសេចក្ដីរាយការណ៍ពី The Guardian ។

កាលពីថ្ងៃពុធ សប្ដាហ៍នេះ ក្រសួងការបរទេសចិន បានលើកឡើងថា ចិននឹងមិនមានទីផ្សារសម្រាប់គ្រឿងសមុទ្រជប៉ុននោះទេ ដោយសារជប៉ុនបរាជ័យក្នុងការផ្តល់ឯកសារពាក់ព័ន្ធនឹងសុវត្ថិភាពចំណីអាហារដែលខ្លួនបានសន្យា ខណៈដែលការអធិប្បាយរបស់នាយករដ្ឋមន្រ្តី លោកស្រី Sanae Takaichi លើបញ្ហាតៃវ៉ាន់បានបង្កឱ្យមានការខឹងសម្បារជាសាធារណៈនៅក្នុងប្រទេសចិន។ ការផ្អាកនាំចូលគ្រឿងសមុទ្រពីជប៉ុនជាលើកទីពីរនេះកើតឡើងប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីចិនដកបំរាមកាលពីឆ្នាំ ២០២៣។ នៅក្នុងអំឡុងពេលនោះ ចិនបានផ្អាកការនាំចូលគ្រឿងសមុទ្រពីជប៉ុនពាក់ព័ន្ធ​ករណីបញ្ចេញ​​សំណល់ពី​រោងចក្រ​នុយក្លេអ៊ែរនៅ Fukushima ចូលក្នុងសមុទ្រ បង្កជាក្ដីព្រួយបារម្ភអំពីសារធាតុវិទ្យុសកម្ម។

ទន្ទឹមនឹងនេះ ជម្លោះការទូតរវាងប្រទេសទាំងពីរកាន់តែមានភាពតានតឹងបន្ទាប់ពីនាយករដ្ឋមន្រ្តី លោកស្រី Sanae Takaichi បាននិយាយថា ជប៉ុនអាចចូលរួមផ្នែកយោធា ប្រសិនបើចិនវាយប្រហារកោះតៃវ៉ាន់ ព្រោះវានឹងក្លាយជាការគំរាមកំហែងដល់ប្រទេសជប៉ុន។​ យ៉ាងណាក៏ដោយ បើទោះបីជា​រដ្ឋាភិបាលជប៉ុនអះអាងពីជំហររក្សាគោល​នយោបាយ​ការពារ​ខ្លួនមិន​ផ្លាស់​ប្តូរ​ និងបានបញ្ជូនមន្ត្រីក្រសួងការបរទេសជាន់ខ្ពស់មួយរូបទៅកាន់ទីក្រុងប៉េកាំងដើម្បីចរចាក៏ដោយ ប៉ុន្តែវាហាក់ដូចមិនបានបង្ហាញពីភាពធូរស្រាលនៃជម្លោះការទូតរវាងប្រទេសទាំងពីរនោះទេ។ ការអធិប្បាយរបស់លោកស្រី Takaichi បានបង្កឱ្យខូចខាតដល់មូលដ្ឋានគ្រឹះនៃទំនាក់ទំនងចិន-ជប៉ុន ខណៈដែលចិនបានចេញវិធានការហាមឃាត់ និងសងសឹកផ្នែកសេដ្ឋកិច្ចប្រឆាំងនឹងពីជប៉ុនជាបន្តបន្ទាប់។ ជាការកត់សម្គាល់ ក្នុងរយៈពេល៣ថ្ងៃប៉ុណ្ណោះ ពលរដ្ឋចិនប្រហែល ៥ សែននាក់បានលុបចោលជើងហោះហើរទៅកាន់ប្រទេសជប៉ុន ខណៈទីភ្នាក់ងារទេសចរណ៍ខ្លះបានបញ្ឈប់ដំណើរការនៃការដាក់ពាក្យស្នើសុំទិដ្ឋាការរបស់ពលរដ្ឋចិនដែលធ្វើដំណើរទៅកាន់ប្រទេសដីកោះមួយនេះ។ មិនត្រឹមតែប៉ុណ្ណោះ ភាគហ៊ុននៅក្នុងក្រុមហ៊ុនលក់រាយ និងទេសចរណ៍ជប៉ុនបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/10/2026

បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង

កម្ពុជា ដាក់ឱ្យ​អនុវត្ដយុទ្ធសាស្ដ្រជាតិ អភិវឌ្ឍ MSMEs ជាមួយ​យន្ដការអង្គភាពដំបូលរួមតែមួយ ងាយស្រួលចុះបញ្ជីអាជីវកម្ម

ជំនួញ, ព្រឹត្តិការណ៍

• 22/10/2026

រាជធានីភ្នំពេញ៖ យុទ្ធសាស្ដ្រជាតិ ស្ដីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និង​មធ្យម ឆ្នាំ​២០២៦-២០៣០​ ​បាន​ប្រកាស​ដាក់ឱ្យអនុវត្ដ​ជាផ្លូវការហើយ​នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែតុលា ឆ្នាំ​២០២៦ នេះ ក្រោម​អធិបតីភាពរបស់​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ផ្ដល់​អនុសាសន៍បន្ថែម​ចំនួន​ ២

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា អាចកើនឡើងដល់ ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថានឹងឈានដល់ ៣៦៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៦ នេះ ពោលគឺកើនឡើង ១៧ ភាគរយពីចំនួន ៣១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

អាម៉េរិក ជាទីផ្សារនាំចេញ, ចិនជាប្រភពផ្គត់ផ្គង់៖ វិភាគភាពផ្ទុយគ្នានៃជញ្ជីងពាណិជ្ជកម្មកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

ភ្នំពេញ៖ ទិន្នន័យផ្លូវការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រាប់រយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ នេះ បានបង្ហាញពីភាពផ្ទុយគ្នាយ៉ាងខ្លាំងនៃទម្រង់ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ គឺសហរដ្ឋអាម៉េរិក និងប្រទេសចិន។ ផ្អែកតាមទិន្នន័យខាងលើ ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងអាមេរិក សម្រេចបាន ១២.៤ ពាន់លានដុល្លារ (កើនឡើង ៣០.៣%)។

ប្រធានាធិបតី ស៊េប៊ី ចោទ អឺរ៉ុប ថា កំពុងអនុវត្តផែនការជ្រៀតជ្រែកលទ្ធផលបោះឆ្នោតនៅសភាជាតិរបស់ខ្លួន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

បរទេស ៖ ប្រធានាធិបតីស្តីទី ស៊ែប៊ី លោកស្រី Ana Brnabic បានចោទប្រកាន់ទៅលើក្រុមប្រតិភូសភារបស់អឺរ៉ុបថា កំពុងព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន តាមរយៈការបញ្ជូនក្រុមសង្កេតការណ៍ដែលមាននិន្នាការនយោបាយនៅមុនពេលការបោះឆ្នោតសភាដែលជិតមកដល់នៅចុងសប្តាហ៍នេះ។ នៅក្នុងអត្ថបទដកស្រង់ចេញពីកាសែតរុស្សី RT បានឲ្យដឹងថា លិខិតមួយច្បាប់ដែលផ្ញើជូនប្រធានសភាអឺរ៉ុប គឺលោកស្រី Roberta Metsola លោកស្រីប្រធានាធិបតី Brnabic បានអះអាងថា

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ឆ្នាំ២០២៦នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/10/2026

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ២០២៦នេះ

អាម៉េរិក-កាហ្សាក់ស្ថាន រួមគ្នាពង្រឹងសហប្រតិបត្តិការយុទ្ធសាស្ត្រ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគថ្មីៗ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

ប្រទេសកាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក បានបញ្ជាក់ពីគោលបំណងរបស់ខ្លួនក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែរឹងមាំបន្ថែមទៀតនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ជាពិសេសពាក់ព័ន្ធទៅនឹងការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ និងការអនុវត្តគម្រោងរួមគ្នា។ ប្រទេសកាហ្សាក់ស្ថាននិងសហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីផលប្រយោជន៍ទៅវិញទៅមក ក្នុងការបន្តអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្របន្ថែមទៀតរវាងប្រទេសទាំងពីរនាពេលខាងមុខ។ យោងតាមព័ត៌មានដែលបានចេញផ្សាយដោយគេហទំព័ររបស់កាសែត Novinata បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន លោក Mukhtar Tleuberdi បានលើកឡើងពីទស្សនវិស័យក្នុងការរឹតចំណងទំនាក់ទំនងទ្វេភាគីរវាង កាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក


Leave a Reply

Your email address will not be published.Required fields are marked *