ចិននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះប្រទេសណាដែលចុះកិច្ចព្រមព្រៀងជាមួយអាម៉េរិក ហើយប៉ះពាល់ផលប្រយោជន៍ចិន

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNA បានរាយការណ៍ថា ចិនបានព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះប្រទេសណាដែលធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិកប៉ះពាល់ដល់ផលប្រយោជន៍ចិន ហើយខ្លួននឹងចាត់វិធានការប្រឆាំងទៅពួកគេវិញ។

ថ្មីៗនេះ ក្រសួងពាណិជ្ជកម្មចិនបានព្រមានថា ប្រទេសចិននឹងចាត់វិធានការតបតវិញក្នុងលក្ខណៈច្បាស់លាស់ ប្រសិនបើប្រទេសណាមួយយល់ព្រមលើកិច្ចព្រមព្រៀងទាំងឡាយណាជាមួយអាមេរិកដែលប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសចិន បន្ទាប់ពីមានព័ត៌មានលេចឮថា រដ្ឋបាល Trump កំពុងរៀបចំផែនការដាក់សម្ពាធប្រទេសផ្សេងទៀតពីការធ្វើពាណិជ្ជកម្មជាមួយប្រទេសចិន។ ថ្មីៗនេះ ប្រធានាធិបតីអាម៉េរិក Donald Trump បានប្រកាសពន្ធថ្មី ១០ ភាគរយជាបណ្តោះអាសន្នលើប្រទេសជាច្រើន ខណៈដែលយក​ពន្ធលើទំនិញចិនយ៉ាងលើសលប់​រហូត​ដល់ ១៤៥ ភាគរយ​​។ យ៉ាងណាមិញ ទីក្រុងប៉េកាំងបានឆ្លើយតបវិញជាមួយនឹងពន្ធចំនួន ១២៥ ភាគរយលើទំនិញរបស់សហរដ្ឋអាម៉េរិក។

ឥឡូវនេះ ប្រទេសមួយចំនួនកំពុងចូលរួមក្នុងការចរចាជាមួយសហរដ្ឋអាម៉េរិកដើម្បីកាត់បន្ថយពន្ធ ខណៈដែលសង្រ្គាមពាណិជ្ជកម្មអាម៉េរិក និងចិនកាន់តែតាន់តឹង។ ទន្ទឹមនឹងនេះ ចិនគោរពគ្រប់ភាគីទាំងអស់ក្នុងការដោះស្រាយភាពភាពលំបាកផែ្នកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិកតាមរយៈការពិគ្រោះយោបល់ដោយឈរលើមូលដ្ឋានស្មើភាពគ្នា ប៉ុន្តែបានព្រមានប្រទេសនានាអំពីកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាម៉េរិកដែលប្រឆាំងនឹងចិន ដើម្បីសម្របសម្រួលផលប្រយោជន៍របស់ខ្លួន។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលួងលោមបញ្ចុះបញ្ចូលដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយប៉ះពាល់អ្នកដទៃនឹងមិននាំមកនូវសន្តិភាពទេ ហើយការសម្របសម្រួលក៏នឹងមិនត្រូវបានគោរពទទួលស្គាល់ដែរ ។ វិធីសាស្រ្តនោះនឹងទទួលបរាជ័យទាំងសងខាង និងបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។ ទន្ទឹមនឹងនេះ ចិន​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ភាគី​ណា​ដែល​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ដែលប៉ះពាល់​ប្រយោជន៍​របស់​ចិន។ ​ប្រសិនបើ​ស្ថានភាព​បែបនេះ​កើតឡើង ចិន​នឹងមិនអាច​ទទួលយក​បាននោះទេ ហើយ​នឹង​ចាត់វិធានការ​តបតវិញ​យ៉ាង​ម៉ឺងម៉ាត់​​។ ប្រទេសចិនប្តេជ្ញាចិត្តក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ផ្ទាល់ខ្លួន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

តម្រូវការ និងតម្លៃដីធ្លីនៅក្រុងច្បារមន នឹង​មានកំណើ​នខ្ពស់​ ក្រោយរដ្ឋាភិបាលបង្ហើបគម្រោងប្រែក្លាយក្រុងមួយនេះជាមជ្ឈ​មណ្ឌលពាណិជ្ជកម្មទំនើប

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/06/2026

តម្រូវការ និងតម្លៃដីធ្លីក្នុងខេត្តកំពង់ស្ពឺ ជាពិសេស​នៅក្រុ​ងច្បារមន​ រំពឹង​ថា​​នឹង​មានកំណើន​ខ្ពស់ ក្រោយរដ្ឋាភិបាលបង្ហើប​គម្រោង​កែលម្អក្រុង​ច្បារមន

រុស្ស៊ី ពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាយ៉ាងគំហុកនៅព្រំដែនភាគខាងជើងណាតូ និងអាចពង្រាយទ័ពរាប់ម៉ឺននាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/06/2026

រុស្ស៊ី កំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធារបស់ខ្លួនយ៉ាងខ្លាំងក្លានៅជិតព្រំដែនអឺរ៉ុបភាគខាងជើង ដើម្បីត្រៀមលក្ខណៈដាក់ពង្រាយកងទ័ពបន្ថែមរហូតដល់រាប់ម៉ឺននាក់

​ក្រុមហ៊ុន ជីប ម៉ុង បរិច្ចាគថវិកា ១លានដុល្លារ ជូនមូលនិធិគន្ធបុប្ផាក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/06/2026

ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ថវិកាបរិច្ចាគសរុបចំនួន ១,០០០,០០០ ដុល្លារអាម៉េរិក ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

វិភាគ៖ កម្ពុជាបង្កើនយុទ្ធនាការប្រឆាំងទំនិញខុសច្បាប់ពីថៃ អាចបង្កសម្ពាធសេដ្ឋកិច្ចថៃ  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) យ៉ាង​ក្តៅគគុក កម្ពុជាក៏​​កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃ​យ៉ាងសកម្ម​ផងដែរ

មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានជាអ្នកសម្របសម្រួល

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

Leave a Reply

Your email address will not be published. Required fields are marked *