កំណើនសេដ្ឋកិច្ចចិនសម្រេចបានដូចការគ្រោងទុក ៥% ប្រចាំឆ្នាំ២០២៥ ខណៈការនាំចេញមានទំហំធំជាងការនាំចូល

បរទេស៖ ដូចទៅនឹងការគ្រោងទុក បើទោះបីជាមានការរំខានដោយអត្រាពន្ធរបស់សហរដ្ឋអាម៉េរិកយ៉ាងក៏ដោយ ក៏កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននៅក្នុងឆ្នាំ២០២៥កន្លងទៅនេះសម្រេចបាន ៥ភាគរយ ខណៈដែលការនាំចេញមានទំហំធំជាងការនាំចូល និងជាតួលេខមិនធ្លាប់មាន នេះបើយោងតាមសេចក្ដីរាយការណ៍ពី BBC ។

យោងតាមតួលេខផ្លូវការរបស់រដ្ឋាភិបាលចិនបានឱ្យដឹងថា កំណើននៃការនាំចេញយ៉ាងសន្ធឹកសន្ធាប់បានជួយឱ្យប្រទេសមហាអំណាចមួយនេះសម្រេចបាននូវគោលដៅរបស់ខ្លួនជាមួយកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ៥ ភាគរយ បើទោះជាការចំណាយក្នុងស្រុករបស់ប្រជាជនមានកំណើនយឺត ហើយវិបត្តិអចលនទ្រព្យនៅអូសបន្លាយក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះ ចិន ថែមទាំងសម្រេចបាននូវអតិរេកពាណិជ្ជកម្មប្រមាណ ១,១ ទ្រីលានដុល្លារ ដោយសារការនាំចេញរបស់ខ្លួនមានបរិមាណច្រើនជាងការនាំចូល ពោលគឺការនាំចេញមានតម្លៃ ៣,៨ ទ្រីលានដុល្លារ ហើយការនាំចូលមានតម្លៃត្រឹមជាង ២,៦ ទ្រីលានដុល្លារ ដែលធ្វើឱ្យទំហំពាណិជ្ជកម្មប្រចាំឆ្នាំ២០២៥ កើនឡើងដល់តម្លៃ ៦,៥ ទ្រីលានដុល្លារ ។

លោក Kang Yi ប្រធានការិយាល័យស្ថិតិជាតិរបស់ចិនបានលើកឡើងថា បើទោះជាឆ្នាំ២០២៥ កំណើនសេដ្ឋកិច្ចអាចសម្រេចបានដូចការរំពឹងទុក ប៉ុន្តែភាពប្រឈមនៅក្នុងឆ្នាំ២០២៦នៅតែមាន ដោយសារតែការផ្គត់ផ្គង់នៅក្នុងស្រុកកំពុងលើសពីតម្រូវការជាក់ស្ដែង ដោយសារតែរាល់ការចំណាយរបស់ប្រជាជនត្រូវបានធ្វើឡើងយ៉ាងប្រយ័ត្នបំផុត ធ្វើឱ្យបណ្តាអ្នកវិនិយោគដែលជាអ្នកផលិត ឬម្ចាស់អាជីវកម្មបង្កើនការប្រយ័ត្នដូចគ្នា ។ ក្រៅពីនេះ វិបត្តអចលនទ្រព្យនៅតែអូសបន្លាយបើជារដ្ឋាភិបាលបានប្រើយុទ្ធសាស្ត្រផ្សេងៗជាច្រើនដើម្បីអាចរក្សាបានស្ថិរភាពទីផ្សារ។ គួរកត់សម្គាល់ថា ជាទូទៅ តម្លៃលំនៅឋាននៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០២៥ បានធ្លាក់ចុះ ២,៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ហើយការវិនិយោគលើវិស័យអចលនទ្រព្យក៏មានការធ្លាក់ចុះ ១៧,២% ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ វិបត្តិប្រជាសាស្រ្តរបស់ចិនកាន់តែអាក្រក់ទៅៗ ដោយអត្រាកំណើតធ្លាក់ចុះ និងអត្រាមនុស្សចាស់កើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេល ៤ ឆ្នាំជាប់ៗគ្នា។

លោក Louise Loo ប្រធានសេដ្ឋកិច្ចអាស៊ីនៅ Oxford Economics បានលើកឡើងថា កំណើនសេដ្ឋកិច្ចរបស់ចិនដែលបានឈានដល់ ៥% គឺមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ ដោយសាររដ្ឋាភិបាលនៃទីក្រុងប៉េកាំងបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញ និងលើកទឹកចិត្តទាំងអ្នកវិនិយោគដែលជាអ្នកផលិត ទាំងប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ ដើម្បីអាចធានាបាននូវស្ថិរភាព។ ទន្ទឹមនឹងនេះ មេដឹកនាំចិន លោក Xi Jinping បានសន្យាជំរុញសកម្មភាពបន្ថែមទៀតនៅឆ្នាំ២០២៦នេះ ដើម្បីបង្កើនការចំណាយក្នុងស្រុក ហើយកាត់បន្ថយលើការពឹងផ្អែកតែទៅលើការនាំចេញ និងការវិនិយោគថ្មីបន្ថែម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ព្រៃសហគមន៍ក្បាលខ្លា បានក្លាយជាសហគមន៍គំរូក្នុងកិច្ចការពារព្រៃឈើ និងយល់ដឹងពីរបៀបតស៊ូមតិ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/08/2026

ព្រៃសហគមន៍ក្បាលខ្លា បានក្លាយជាសហគមន៍គំរូក្នុងកិច្ចការពារព្រៃឈើ និងយល់ដឹងពីរបៀបតស៊ូមតិ ក្រោយយល់ដឹងពីអត្ថប្រយោជន៍ដែលទទួលបានពីធនធានធម្មជាតិសហគមន៍

មាសបន្តឡើងថ្លៃ ប៉ុន្តែតម្លៃប្រេងឆៅធ្លាក់ចុះខ្លាំង ក្រោយលោក ដូណាល់ ត្រាំ រង់ចាំមើលកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/08/2026

តម្លៃមាសបានបន្តឡើងថ្លៃបន្តិច ខណៈដែលតម្លៃប្រេងធ្លាក់ចុះរហូតដល់ប្រមាណ ៥% ក្រោយពេលដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ សម្រេចចិត្តផ្អាកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ជាបណ្តោះអាសន្ន

ធនាគារ​ជាតិ​នៃ​កម្ពុជា​ជម្រះ​បញ្ជី​ធនាគារ​ ​៣​ ​ខណៈ​មិន​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​ធនាគារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 03/08/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​បាន​ប្រកាស​នៅ​ថ្ងៃទី​៣​ ​ខែសីហា ​ឆ្នាំ​២០២៦​ ​ពី​ការ​ដាក់​ឱ្យ​ជម្រះ​បញ្ជី​គ្រឹះស្ថាន​ធនាគារ​ចំនួន​ ​៣​ ​ដែល​មិន​សូវ​មាន​ប្រតិបត្តិការ​សកម្ម​ក្នុង​សេដ្ឋកិច្ច​ ​បន្ទាប់ពី​អាជីវកម្ម​របស់​គ្រឹះស្ថាន​ទាំងនេះ​ទទួលរង​ផលប៉ះពាល់​ជាបន្តបន្ទាប់ពី​កត្តា​មួយ​ចំនួន​

ក្រសួងរៀបចំដែនដី៖ ការផ្ដល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋ​ ជាការរក្សាដីធ្លីឱ្យក្លាយជាទ្រព្យសន្សំតជំនាន់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/08/2026

អាជ្ញាធរខេត្ត​ និងប្រជាពលរដ្ឋត្រូវបន្តរួមគ្នាគិតគូរអំពីការកសាងខឿនសេដ្ឋកិច្ច និងបង្កើនជីវភាពរស់នៅឱ្យកាន់តែល្អ ហើយធ្វើយ៉ាងណារក្សាដីធ្លីទាំងនេះឱ្យក្លាយជាទ្រព្យសន្សំតជំនាន់

វីដេអូ​បោកប្រាស់​ ​AI​ ​Deepfake​ ​កំពុងប្រើ​រូបភាព​មហាសេដ្ឋី ​Jack​ ​Ma​ ​ដើម្បីឱ្យសាធារណៈជនយល់ច្រឡំពី​សិង្ហបុរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/08/2026

នៅលើបណ្តាញ​ ​YouTube​ ​មាន​ក្រុម​បោកប្រាស់បាន​ប្រើបច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​​(​AI​) ​បង្កើត​វីដេអូ​មិនពិត​ ​(​Deepfake​) ​យ៉ាង​ស្ទាត់ជំនាញ​ដោយ​ប្រើរូបភាព​ ​និង​សំឡេង​របស់​លោក​ ​Jack​ ​Ma​ ​ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន​ ​Alibaba​ ដើម្បីឱ្យសាធារជនយល់ច្រឡំចំពោះសិង្ហបុរី

បញ្ហាប្រឈមធំៗចំនួន ៥ ដែលវិស័យ MSMEs កំពុងជួបប្រទះ ខណៈរដ្ឋាភិបាលកំពុងប្រឹងប្រែងជួយដោះស្រាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/08/2026

រាជរដ្ឋាភិបាលបានបង្កើតយន្តការគាំទ្រហិរញ្ញប្បទានបែបសមាហរណកម្ម ដែលរួមបញ្ចូលទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដើម្បីជួយជំរុញសហគ្រិនភាព និងការអភិវឌ្ឍអាជីវកម្ម។

វៀតណាម កំពុងជួបឱនភាពពាណិជ្ជកម្មលើការនាំចូលធំជាងការនាំចេញ ដោយសារតម្លៃប្រេងឡើងថ្លៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/08/2026

នៅក្នុងខែកក្កដា ការនាំចេញទំនិញកើនឡើង ២៥ ភាគរយរហូតដល់ ៥៣ ពាន់លានដុល្លារ ប៉ុន្តែការនាំចូលស្ទុះឡើងដល់ ៤១ ភាគរយដល់ ៥៦.៦៧ ពាន់លានដុល្លារ។ នេះមានន័យថា ការនាំចូលលើសការនាំចេញប្រមាណ ៣.៥៨ ពាន់លានដុល្លារ។

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

Leave a Reply

Your email address will not be published.Required fields are marked *