ការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសរបស់អ្នកឧកញ៉ា គិត ម៉េង បានឈានដល់ជាង២ ពាន់លានដុល្លារអាម៉េរិក តំណាង​ឱ្យ ៧% នៃតម្លៃនាំចេញសរុបរបស់ប្រទេសកម្ពុជា


ភ្នំពេញ៖ វិស័យនាំចេញរបស់ប្រទេសកម្ពុជាត្រូវបានកត់ត្រានូវកំណើនមួយដ៏រឹងមាំ និងមានស្ថិរភាពក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ ដោយបានឆ្លុះបញ្ចាំងពីការពង្រីកមូលដ្ឋានឧស្សាហកម្ម ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើសមាហរណកម្មទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក។ យ៉ាងណាក៏ដោយ ទោះបីជាស្ថិតក្នុងភាពមិនប្រាកដប្រជាជាសកលក្នុងអំឡុងពេលនេះក៏ដោយ តម្លៃនាំចេញសរុបរបស់ប្រទេសកម្ពុជាបានកើនឡើងគួរឱ្យកត់សម្គាល់ ដោយបានឈានដល់ជាង ៣១ពាន់លាន ដុល្លារអាម៉េរិកនៅឆ្នាំ២០២៥ ខណៈដែលឆ្នាំ២០២១ សម្រេចបានត្រឹមជាង១៩ពាន់លានដុល្លារតែប៉ុណ្ណោះ។

ស្ថិតក្នុងស្ថានការដ៏វិជ្ជមានបែបនេះ សម្រាប់តែក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក ឬ Royal Group Phnom Penh SEZ Plc. (PPSP) ដែលជាអ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RGPPSEZ) បានរួមចំណែកយ៉ាងសំខាន់ដល់លទ្ធផលនៃការនាំចេញរបស់ប្រទេសកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ បានបង្ហាញថា ការនាំចេញដែលបង្កើតឡើងដោយក្រុមហ៊ុនកម្មន្តសាលចំនួន ៩១ មកពី ១៥ ប្រទេស និងធ្វើប្រតិបត្តិការនៅក្នុង RGPPSEZ បានកើនឡើងយ៉ាងឆាប់រហ័ស ពោលគឺកើនឡើងជាង ៣ដង រវាងឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ខណៈមុខទំនិញ និងផលិតផលនៃក្រុមហ៊ុនទាំងនេះបានគ្របដណ្តប់លើវិស័យសំខាន់ៗ រួមមាន គ្រឿងអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត សម្លៀកបំពាក់ ស្បែកជើង និងឧស្សាហកម្មធន់ស្រាលផ្សេងៗទៀត។


ប្រភពដដែលនេះ បានឱ្យដឹងថា៖ សម្រាប់តែឆ្នាំ២០២៥ ការនាំចេញពី RGPPSEZ បានឈានដល់ ២,១៤ ពាន់លានដុល្លារអាម៉េរិក តំណាងឱ្យ ៧% នៃតម្លៃនាំចេញសរុបរបស់ប្រទេសកម្ពុជា ដែលរក្សាបានកិត្តិនាមជាមជ្ឈមណ្ឌលឧស្សាហកម្ម និងនាំចេញឈានមុខគេមួយក្នុងប្រទេសកម្ពុជា។ ក្រៅពីការចូលរួមចំណែកផ្នែកសេដ្ឋកិច្ចតាមរយៈពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស RGPPSEZ ក៏នៅតែបន្តដើរតួនាទី យ៉ាងសំខាន់ក្នុងការបង្កើតឱកាសការងារផងដែរ ពោលគឺគិតត្រឹមខែធ្នូ ឆ្នាំ២០២៥ តំបន់សេដ្ឋកិច្ចពិសេសមួយនេះបានទទួលកម្មករជាង ៥៥ ០០០នាក់ បម្រើការក្នុងវិស័យកម្មន្តសាលនានា គាំទ្រដល់ប្រាក់ចំណូលគ្រួសារ ការអភិវឌ្ឍជំនាញ និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន PPSP បានលើកឡើងតាមរយៈសារមួយឃ្លាដែលបង្កប់អត្ថន័យដ៏ជ្រាលជ្រៅថា៖

«ស្របពេលដែលយើងឈានចូលឆ្នាំថ្មីនេះ យើងគប្បីចងចាំថា ភាពរីកចម្រើនផ្ទាល់ខ្លួន និងភាពសុខដុមរបស់សហគមន៍ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។ ភាពខ្លាំងពិតប្រាកដមិនមែនត្រឹមតែធ្វើឱ្យខ្លួនឯងប្រសើរទ្បើងប៉ុណ្ណោះ​ទេ ប៉ុន្តែក៏រួមចំណែកដល់សន្តិភាព ឯកភាព និងស្ថិរភាពនៅជុំវិញខ្លួនយើង ជាពិសេសក្នុងគ្រាដ៏លំបាកនេះដែលប្រទេសកម្ពុជាយើងកំពុងប្រឈមមុខ។»

សារនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន PPSP ចំពោះកិច្ចអភិវឌ្ឍរយៈពេលវែង និងប្រកបដោយចីរភាពក្នុងតំបន់សេដ្ឋកិច្ចពិសេស RGPPSEZ តាមរយៈការពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មគាំទ្រវិនិយោគិនប្រកបដោយប្រសិទ្ធភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ។

ក្រោមផែនការដ៏ម៉ឺងម៉ាត់របស់អ្នកឧកញ៉ា គិត ម៉េង ចាប់តាំងពីឆ្នាំ២០២៦ តទៅ PPSP នឹងបន្តពង្រីកតំបន់សេដ្ឋកិច្ចពិសេសថ្មីៗរបស់ខ្លួននៅតាមបណ្តាខេត្តនានាទៀត។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ មានគោលបំណងពង្រឹងបន្ថែមទៀតនូវភាពប្រកួតប្រជែងនៃការនាំចេញរបស់ប្រទេសកម្ពុជា ការអភិវឌ្ឍវិស័យឧស្សាហកម្ម និងការបង្កើតការងារសម្រាប់មនុស្សរាប់ពាន់ រាប់ម៉ឺននាក់ ដោយចូលរួមកាត់បន្ថយការធ្វើចំណាកស្រុក។

រ៉ូយ៉ាល់ គ្រុប គឺជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគជាយុទ្ធសាស្ត្ររបស់កម្ពុជា ដែលត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុន អាជីវកម្ម ដែលមានថាមពល និងចម្រុះបំផុតរបស់ប្រទេស។ ជាមួយនឹងចំណាប់អារម្មណ៍នៅក្នុងឧស្សាហកម្មជាច្រើន រួមមាន ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង ការវិនិយោគ ទូរគមនាគមន៍ ថាមពល ការដឹកជញ្ជូន ប្រព័ន្ធផ្សព្វផ្សាយ ការកម្សាន្ត សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍអចលនទ្រព្យ ការជួញដូរនាំចេញនាំចូល និងតំបន់សេដ្ឋកិច្ចពិសេស៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីនីតិវិធី និ​ងឯកសារ​ត្រៀម ដើម្បីកែតម្រូវ​លើប្លង់រឹងដែលខុស​ឈ្មោះ ឬអក្ខរាវិរុទ្ធ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/05/2026

នីតិវិធី​ដើម្បីកែតម្រូវឈ្មោះដែលខុស​នៅលើ​ប្លង់រឹង សាមីខ្លួន​ត្រូវយក​ឯកសារ​ផ្លូវការទៅដាក់ពាក្យស្នើសុំកែតម្រូវឈ្មោះនៅការិយាល័យ​រៀបចំដែនដី នគរូបនីយកម្ម​ សំណង់ និង​សុរិយោដីស្រុក/ខណ្ឌ ឬក៏មន្ទីររាជធានី/ខេត្ត​

អ្នកជំនាញសាទរគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ដោយមើលឃើញពីសក្តានុពលនៃការវិនិយោគ ក្រុមហ៊ុនអន្តរជាតិមួយ បានបង្ហាញពីគោលបំណងបោះទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តលើកដំបូងបង្អស់នៅកម្ពុជា

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជាង១២លានដុល្លារ ជួយប្រជាពលរដ្ឋជិត៩ពាន់គ្រួសារបន្ថែមទៀតនៅក្នុងក្រុងកំពង់ចាម និងតំបន់ជុំវិញ បានទទួលសេវាទឹកស្អាត

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម – សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/05/2026

លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ពង្រឹង​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម - សហគ្រិន​ខ្មែរ និង​ផ្សារអុីអន រៀបចំ​ពិព័រណ៍​ផលិតផល​ក្នុងស្រុក

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ដឹកនាំនាយកប្រតិបត្តិកំពូលៗ បំពេញទស្សនកិច្ចនៅចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ប្រធានាធិបតីលោក  វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ត្រូវបានអមដំណើរដោយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាច្រើនរូប ពិសេសគេឃើញ មានវត្តមាននៃនាយកប្រតិបត្តិកំពូលៗរបស់រុស្ស៊ី ដែលបានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរយៈពេល ២ ថ្ងៃ

ភាពជាដៃគូចិន-រុស្ស៊ី កាន់តែមានភាពរឹងមាំតាមរយៈជំនួបសំខាន់ៗទ្វេភាគីជាង ១ ទសវត្សរ៍ចុងក្រោយនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃចាប់ ពីថ្ងៃទី ១៩ ដល់ទី ២០ ខែឧសភា ឆ្នាំ២០២៦ របស់លោកប្រធានាធិបតីរុស្សី វ្ល៉ាឌីមៀ ពូទីន  (Vladimir Putin) នៅក្នុងទីក្រុងប៉េកាំងបានបង្ហាញអំពីភាពរឹងមាំ និងកាន់តែស៊ីជម្រៅឡើងនៃភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹងសមភាគីចិន

Amazon បញ្ឈប់ការលក់ទំនិញនៅសិង្ហបុរី ខណៈមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់ក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2026

វេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្បីរបស់អាម៉េរិក Amazon សម្រេចចិត្តបញ្ឈប់ការលក់ និងដឹកជញ្ជូនទំនិញក្នុងស្រុកនៅប្រទេសសិង្ហបុរី ដោយសារពិបាកក្នុងការជ្រៀតចូលទីផ្សារនៅអាស៊ីអាគ្នេយ៍ និងមិនអាចទប់ទល់នឹងការប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់មួយនេះ

សហព័ន្ធស្រូវអង្ករត្រៀមលុយ ១៥០ លានដុល្លារ បង្កើតហេដ្ឋារចនាសម្ព័ន្ធរក្សាស្តុកស្រូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបាន ប្រាប់បណ្ដាញព័ត៌មាន AMS  នៅអង្គារទី ១៩ ខែ  ឧសភា នេះថា សហព័ន្ធ ត្រៀមថវិកាប្រមាណ ១៥០ លានដុល្លារ សម្រាប់វិនិយោគលើការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដូចជា ការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសំម្ងួតបន្ថែម សម្រាប់រយៈ ពេល ២ ទៅ ៣ឆ្នាំខាងមុខ

ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជា បានកើនឡើងដល់ជាង ៣០ ពាន់តោនក្នុងរយៈពេល ៤ ខែដំបូងឆ្នាំ ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ទោះបីជាមានភាពតានតឹងជាសកលដែលនាំឱ្យមានការដំឡើងថ្លៃប្រេងឥន្ធនៈក៏ដោយ ក៏ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៦ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបានកើនរហូតដល់ ៣០ ៤៤៨ តោន កើនឡើង ៣៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥

អគារតាំងបង្ហាញរថយន្ត​ទំនើបៗស្ទើរ​តែគ្រប់ម៉ាកយីហោ​ កំពុង​រីកដុះដាល​តាម​បណ្ដាយផ្លូវ​៦០ម៉ែត្រ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/05/2026

អគារ​តាំង​បង្ហាញរថយន្តស្ទើរ​តែគ្រប់ម៉ាកយីហោ​ បាន ​និងកំពុង​លេច​វត្តមាន​នៅតាមបណ្ដោយផ្លូវ​៦០ម៉ែត្រ ដែលធ្វើឱ្យមហាវិថីមួយនេះកាន់តែមានសក្ដានុពលក្នុងការទាក់ទាញការ​វិនិយោគថ្មីៗជា​បន្តបន្ទាប់

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published.Required fields are marked *