វិភាគ ៖ បញ្ហាបំណុលកំពុងទំលាក់កេរ្តិ៍ឈ្មោះនិងទំនុកចិត្តពិភពលោកចំពោះសហរដ្ឋអាមេរិក

ក្រៅតែពីបញ្ហាអន្តរជាតិជាបន្តបន្ទាប់រួចមក រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក៏កំពុងប្រឈមមុខទៅនឹងបញ្ហាផ្ទៃក្នុងមួយចំនួនផងដែរ ខណៈដែលខ្លួនកំពុងត្រៀមខ្លួនរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំក្រោយ។ បញ្ហាអតិផរណាបញ្ហាគ្រឿងញៀនបញ្ហាព្រំដែន និងបញ្ហានយោបាយព្រមទាំងបញ្ហាផ្សេងៗទៀតមិនទាន់ដោះស្រាយ ឬធ្វើឲ្យប្រសើរឡើងវិញនៅឡើយក្នុងពេលនេះអាមេរិកកំពុងជួបប្រទះទៅនឹងបញ្ហាដ៏សំខាន់មួយផ្សេងទៀតគឺបញ្ហាបំណុលសាធារណៈ។

ការសម្រេចចិត្តដ៏លំបាកក្នុងការបង្កើនកម្រិតអតិបរិមាននៃពិដានបំណុលក្នុងពេលដែលអាមេរិកកំពុងជាប់វណ្ឌកនឹងបំណុលអន្តរជាតិប្រមាណទៅដល់ជាង៣១,៤ទ្រីលានដុល្លារទៅហើយនោះ ថ្វីត្បិតតែអាចឈានទៅដល់ការយល់ព្រមគ្នារវាងបក្សធំៗក្នុងរដ្ឋាភិបាលទាំងពីរពិតមែនប៉ុន្តែវានឹងបន្តដាក់សំពាធដល់រដ្ឋាភិបាលអាណត្តិក្រោយជាក់ជាមិនខាន។

ថ្មីៗនេះអ្នកវិភាគក្នុងស្រុកអាមេរិកជាច្រើនដែលរួមមានទាំង The Wall Street Journal (WSJ) ផងបានព្រមានថាបញ្ហាពិដានបំណុលនិងបំណុលសាធារណៈលើកនេះកំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរទាំងកិត្តយស និងកម្រិតជឿទុកចិត្តរបស់សេដ្ឋកិច្ចអាមេរិកចំពោះទីផ្សារសកល។

កាលពីថ្ងៃសុក្រកន្លងទៅថ្មីៗនេះប្រធានាធិបតីអាមេរិក លោក Joe Biden បានចុះហត្ថលេខាលើកញ្ចប់ថវិកាថ្មីសម្រាប់យោធាសម្រាប់ឆ្នាំក្រោយរួចរាល់ហើយប៉ុន្តែ WSJមើលឃើញថាតួលេខនៃការចំណាយប្រចាំឆ្នាំលើកនេះនឹងមានការធ្លាក់ចុះខ្លាំងមិនធ្លាប់មានឡើយក្នុងប្រវត្តិសាស្ត្រអាមេរិកគិតចាប់តាំងតែពីចប់សម័យសង្គ្រាមត្រជាក់។

នៅថ្ងៃដដែល លោក Biden បានចេញសេចក្តីថ្លែងការណ៍ដោយពន្យល់បែបនេះថា ៖ កញ្ចប់ថវិកាដែលបានអនុម័តបានជួយសង្គ្រោះអាមេរិកចេញពីការធ្លាក់ចូលទៅក្នុងបញ្ហាវិបតិ្តសេដ្ឋកិច្ចធ្ងន់ធ្ងរ ហើយបន្ថែមវាគឺជាកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលគ្នាប៉ុន្តែច្បាស់ណាស់ថាលទ្ធផលនេះគឺមិនមានអ្វីគ្រប់យ៉ាងដែលភាគីទាំងអស់ចង់បាននោះឡើយ។

ទោះបីជាកិច្ចព្រមព្រៀងពិដានបំណុលត្រូវបានធ្វើឡើងក្តីប៉ុន្តែ The Fitch បានមើលឃើញថាកេរ្ត៍ឈ្មោះរបស់អាមេរិកចំពោះវិស័យសេដ្ឋកិច្ចហាក់បីដូចជាកំពុងធ្លាក់ចុះឬស្ថិតនៅក្នុងកម្រិតទាបបំផុតគឺ AAA ក្នុងរូបភាពជាសញ្ញាអវិជ្ជមានទៅវិញ។

រំលឹកដែរថាមុនកិច្ចព្រមព្រៀងរវាងបក្សសាធារណៈរដ្ឋនិងបក្សប្រជាធិបតេយ្យចំពោះបញ្ហាពិដានបំណុលនោះមន្ត្រីជាន់ខ្ពស់របស់រតនាគារជាតិអាមេរិកធ្លាប់បានធ្វើការព្រមានរួចហើយទៅកាន់សភាជាតិថាប្រសិនបើការខកខានមិនបានបំពេញតាមកាតព្វកិច្ចទូទាត់បំណុលឲ្យបានត្រឹមត្រូវទេវានឹងបង្កទៅជាវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរមួយសម្រាប់ប្រទេសជាតិផងពលរដ្ឋអាមេរិកផងនិងក៏ដូចជាពិភពលោកផងហើយមិនត្រឹមតែប៉ុណ្ណោះទំនុកចិត្តលើប្រាក់ដុល្លារអាមេរិកលើទីផ្សារសកលក៏នឹងត្រូវបាត់បង់បន្តិចម្តងៗផងដែរ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក