ធនាគារពិភពលោកព្រមានថា ប្រទេសកំពុងអភិវឌ្ឍន៍ប្រឈមនឹងការសងបំណុលជាមួយនឹងអត្រាការប្រាក់ខ្ពស់

បរទេស៖ យោងតាមការព្យាករណ៍របស់ធនាគារពិភពលោកបានឲ្យដឹងថា ប្រទេសកំពុងអភិវឌ្ឍន៍អាចសងថ្លៃបំណុលខាងក្រៅជាមធ្យមបូកទាំងការប្រាក់ ១៥០ ពាន់លានដុល្លារនៅឆ្នាំ២០២៣ និងឆ្នាំ២០២៤ ម្តងទៀត ដែលបង្កើនការព្រួយបារម្ភអំពីហានិភ័យលើសេដ្ឋកិច្ចពិភពលោកដោយសារអត្រាការប្រាក់ស្ថិតនៅកម្រិតខ្ពស់ទូទាំងពិភពលោក។

តួលេខ ១៥០ ពាន់លានដុល្លារនេះមានចំនួនប្រហែលមួយភាគបីប៉ុណ្ណោះនៃចំនួនសរុបជាង ៤៨០ ពាន់លាននៃសេវាបំណុល ដែលប្រទេសទាំងនោះនឹងត្រូវបង់នៅឆ្នាំ២០២៤ ។ លើសពីនេះ ទាំងប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសចំណូលមធ្យមកម្រិតទាប សុទ្ធតែជាប់ជំពាក់បំណុលខាងក្រៅ។​ កាលពីឆ្នាំ២០២២ បំណុលបានធ្លាក់ចុះត្រឹម ៣ ភាគរយ ប៉ុន្តែអត្រាការប្រាក់ខ្ពស់នៅទូទាំងពិភពលោកបានធ្វើឲ្យបន្ទុកបំណុលរីកធំ។ ប្រទេសចំណូលទាបចំនួន ៧៥ ទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយបានបង់ថ្លៃសេវាបំណុលចំនួន ៨៨,៩ ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ជាមួយនឹងការប្រាក់ចំនួន ២៣,៦ ពាន់លានដុល្លារ។ បន្ថែមពីនេះ ការចំណាយលើសេវាបំណុលរបស់ពួកគេត្រូវបានរំពឹងថានឹងកើនឡើងប្រហែល ៥០ ភាគរយក្នុងឆ្នាំ២០២៣ ឬ ១៣៧,៧ ពាន់លានដុល្លារ និងនៅសល់ជាមួយតួរលេខខ្ពស់ ១២២,៩ ពាន់លានដុល្លារក្នុងឆ្នាំ២០២៤។

ទន្ទឹមនឹងនេះ ធនាគារពិភពលោកព្រមានថា អតិផរណា និងអត្រាការប្រាក់ខ្ពស់កំពុងបន្ថែមសម្ពាធលើសកម្មភាពសេដ្ឋកិច្ច ហើយវានឹងបង្កហានិភ័យដ៏ទូលំទូលាយសម្រាប់សេដ្ឋកិច្ចពិភពលោកផងដែរ។ កាលពីខែមេសា មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានលើកឡើងនៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចពិភពលោករបស់ខ្លួនថា នៅក្នុងទីផ្សារកំពុងរីកចម្រើន និងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍នឹងមានការធ្លាក់ចុះតិចតួចពី ៤,៣ ភាគរយក្នុងឆ្នាំ ២០២៣ ដល់ ៤,២ ភាគរយទាំងឆ្នាំ ២០២៤ និង ២០២៥។

យ៉ាងណាមិញ ធនាគារពិភពលោកមានគោលបំណងជួយដល់ប្រទេសចំណូលទាបតាមរយៈកម្មវិធីសមាគមអភិវឌ្ឍន៍អន្តរជាតិរបស់ខ្លួន។ បច្ចុប្បន្ន ​ពួកគេ​កំពុង​ចរចា​ជាមួយ​ប្រទេស​ម្ចាស់ជំនួយ​លើ​ការ​បំពេញ​ធនធាន​កម្មវិធី​ក្នុង​ខែធ្នូ​នេះ។ លោក Akihiko Nishio អនុប្រធានធនាគារពិភពលោកទទួលបន្ទុកហិរញ្ញវត្ថុអភិវឌ្ឍន៍បាននិយាយថា ពួកគេចង់ឈានដល់កំពូលតួលេខ ៩៣ ពាន់លានដុល្លារសម្រាប់ការចរចាជុំចុងក្រោយ ខណៈដែលបានដាក់គោលដៅ ១០៥ ពាន់លានដុល្លារ។ យ៉ាងណាមិញ ពួកគេពិបាកក្នុងការចរចាផ្នែកបន្ថែមទៀតក្នុងការរៀបចំរចនាសម្ព័ន្ធឡើងវិញ ដោយគ្មានភស្តុតាងច្បាស់លាស់អំពីអ្នកឱ្យខ្ចី និងលក្ខខណ្ឌពាក់ព័ន្ធ។ ជាឧទាហរណ៍ ប្រទេសហ្សំប៊ីត្រូវចំណាយពេល ៣ ឆ្នាំ ដើម្បីឈានដល់កិច្ចព្រមព្រៀងរៀបចំរចនាសម្ព័ន្ធឡើងវិញជាមួយអ្នកផ្តល់ប្រាក់កម្ចីរបស់ខ្លួនបន្ទាប់ពីខកខានសងតាមពេលកំណត់នៅឆ្នាំ២០២០។ លើសពីនេះ ហ្សំប៊ី មានទំនាក់ទំនងស្មុគស្មាញជាមួយប្រទេសចិន ចាប់តាំងពីទីក្រុងប៉េកាំងដកលក្ខខណ្ឌនៃការផ្តល់ប្រាក់កម្ចីរបស់ខ្លួនដល់ប្រទេសកំពុងអភិវឌ្ឍន៍។ ទន្ទឹមនឹងនេះ ​ចិន​ក៏​ជា​អ្នក​ផ្តល់​កម្ចី​ដ៏​ធំ​ដល់​ស្រីលង្កា​ផង​ដែរ ខណៈពេលដែលម្ចាស់បំណុលផ្សេងទៀតដូចជា ជប៉ុន បារាំង និងឥណ្ឌា កំពុងចរចាដើម្បីបន្ធូរបន្ថយបន្ទុកបំណុលរបស់ប្រទេសស្រីលង្កា៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/10/2026

បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/10/2026

បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង