ក្រុមហ៊ុន Samsung Electronics យកឈ្នះ Micron Technology ជាលើកដំបូងក្នុងការផ្គត់ផ្គង់ឈីប​រថយន្តលំដាប់ទី១ របស់ពិភពលោក

បរទេស៖ ក្រុមហ៊ុនរបស់កូរ៉េខាងត្បូង Samsung Electronics បានវ៉ាដាច់ក្រុមហ៊ុនអាម៉េរិក Micron Technology ជាលើកដំបូងក្នុងនាមជាអ្នកផ្គត់ផ្គង់បន្ទះឈីបរថយន្តដ៏ធំបំផុតទី១ របស់ពិភពលោក នេះបើយោងតាមសេចក្ដីរាយការណ៍ពី Korea JoongAng Daily ។

បើទោះបីជាក្រុមហ៊ុន Samsung កំពុងជួបការប្រកួតប្រជែងខ្លាំងនៅក្នុងទីផ្សារបន្ទះឈីបប្រភេទ HBM ដែលជាឈីបល្បឿនលឿនសម្រាប់ប្រើក្នុងបច្ចេកវិទ្យា (AI) យ៉ាងណាក្ដី ប៉ុន្តែក្រុមហ៊ុននេះបានឈានមុខគេនៅក្នុងទីផ្សារឈីបសម្រាប់រថយន្ត។ ជាក់ស្ដែង យោងតាមក្រុមហ៊ុនស្រាវជ្រាវរថយន្ត S&P Global Mobility បានឱ្យដឹងថា ក្រុមហ៊ុន Samsung Electronics មានចំណែករហូតដល់ប្រមាណ ៤០ ភាគរយនៃទីផ្សារឈីបរថយន្តសរុបរបស់ពិភពលោកកាលពី២០២៥ ដែលបានកើនឡើងពី ៣៥ ភាគរយនៅក្នុងឆ្នាំ២០២៤។ ក្នុងពេលជាមួយគ្នានេះដែរ ចំណែកទីផ្សាររបស់ក្រុមហ៊ុនអាម៉េរិក Micron បែរជាធ្លាក់ចុះពី ៤០ ភាគរយមកនៅត្រឹម ៣៥ ភាគរយ និងថយមកនៅចំណាត់ថ្នាក់ទី២ ។ ការកើនឡើងនៃចំណែកទីផ្សាររបស់ក្រុមហ៊ុន Samsung Electronics ដោយសារកំណើនអតិថិជនភាគច្រើនមកពីប្រទេសចិន ដែលមានតម្រូវការឈីបដែលមានសមត្ថភាពខ្ពស់សម្រាប់បំពាក់ក្នុងដំណើរការរថយន្តកាន់តែកើនឡើង ស្របពេលដែលក្រុមហ៊ុនផលិតរថយន្តបានបន្ថែមមុខងារជំនួយអ្នកបើកបរ និងប្រព័ន្ធព័ត៌មានឲ្យកាន់តែទំនើប។ ស្រដៀងគ្នានេះ ក្រុមហ៊ុនស្រាវជ្រាវឧស្សាហកម្ម Markets and Markets បានព្យាករណ៍ថា ទីផ្សារឈីបរថយន្តរបស់ពិភពលោកនឹងកើនឡើងពី ៧៧,៤ ពាន់លានដុល្លារនៅឆ្នាំនេះ ឈានដល់ ១៣៣ ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០៣០។

កាលពីមុន គេចាត់ទុកទីផ្សារឈីបរថយន្តជាទីផ្សារមិនសូវមានភាពរីកចម្រើនដូចទីផ្សារឈីបឧបករណ៍អេឡិចត្រូនិចនោះទេ ដោយសារតែរថយន្តមួយគ្រឿងៗមានអាយុកាលប្រើប្រាស់ក្នុងរយៈពេលយូរទម្រាំតែប្តូរថ្មី។ ប៉ុន្តែ បច្ចុប្បន្ននេះ ការផលិតរថយន្តកាន់តែមានភាពច្នៃប្រឌិត អាចបើកបរដោយស្វ័យប្រវត្តិ និងការងាកមកប្រើប្រាស់ថាមពលអគ្គិសនី ដែលជាមូលហេតុធ្វើឲ្យតម្រូវការឈីបរថយន្តកាន់តែកើនឡើងខ្ពស់។ ទីផ្សារឈីបរថយន្តបានក្លាយជាទីផ្សារមានសក្តានុពលទី២ បន្ទាប់ពីឈីបកម្រិតខ្ពស់ HBM ដែលគេប្រើជាមួយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ។ សូមជម្រាបថា ក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសកូរ៉េខាងត្បូង Samsung មួយនេះ បានចូលខ្លួនក្នុងទីផ្សារបន្ទះឈីបរថយន្តតាំងពីឆ្នាំ២០១៥ មកម្ល៉េះ ដោយលក់ឈីប្រភេទ LPDDR និង UFS ​ហើយបន្តភាពរីកចម្រើនបន្តិចម្តងៗចាប់តាំងពីពេលនោះមកដល់ពេលបច្ចុប្បន្ន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី


Leave a Reply

Your email address will not be published.Required fields are marked *